ភ្នំហាន់ជ័យ

ពីវិគីភីឌា
Jump to navigation Jump to search

ភ្នំហាន់ជ័យ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​​ភ្នំជ័យគិរី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទិសខាងកើត​នៃខេត្តកំពង់ចាម ប៉ែកខាងជើងទន្លេមេគង្គ​។ ភ្នំនេះស្ថិតនៅក្នុង​ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ ១៨ គ.ម តាមផ្លូវទឹក និង ២០ គ.ម ពី​ផ្លូវ​គោក​ពី​​ទីរួមខេត្តកំពង់ចាម​។ ភ្នំហាន់ជ័យមានកំពស់ ៦៣ ម៉ែត្រ ។ ភ្នំនេះមានកាំជណ្តើរស្អាតល្អចំនួន ២៩៥កាំ។ នៅ​លើ​ភ្នំ​នេះ​មាន​ព្រះវិហារ និង ប្រាសាទគុកខាងត្បូង​ដែល​ស្ថាបនា​ឡើង​អំពី​ឥដ្ឋតាន់​បូរាណ​ដែលមានទំហំ ៧​ម៉ែត្រ បួនជ្រុង កំពស់ ១២​ម៉ែត្រ កសាង​ឡើង​ក្នុង​សតវត្សទី៧ រាជ្ជកាល​ព្រះបាទឥសានវរ្ម័នទី១ បច្ចប្បន្ន​ប្រាសាទ​នេះ​​មាន​លក្ខណៈ​ទ្រុឌទ្រោម​ទៅ​ហើយ​។