មណ្ឌលម៉ាញេតូ
សេចក្តីផ្តើម
[កែប្រែ]មណ្ឌលម៉ាញេតូ គឺជាតំបន់ដែលហ៊ុមព័ទ្ធជុំវិញផែនដី និងលាតសន្ធឹងទៅឆ្ងាយក្នុងបរិយាកាស ចាប់ពីរយៈកំពស់ប្រមាណ១០០០គីឡូម៉ែត។
ផ្នែកម្ខាងនៃផែនដីលាតសន្ធឹងក្នុង លំហ ប្រហែលជា៤០០០គីឡូម៉ែត ឯម្ខាងទៀតលាតកាន់តែឆ្ងាយលើសពី៤០០០គីឡូម៉ែត។
ភាពខុសគ្នានៃដែនម៉ាញេតូ បណ្តាលមកពី៖
- ខ្យល់ព្រះអាទិត្យ ជាចរន្តនៃអ៊ីយ៉ុង ដែលបញ្ចេញដោយស្រទាប់ក្រៅបំផុតនៃបរិយាកាស។
- ខ្យល់ព្រះអាទិត្យ បានរុញច្រានមណ្ឌលម៉ាញេតូចូលទៅក្នុងលំហ ចេញឆ្ងាយពីព្រះអាទិត្យបន្ថែមទៀត។
មណ្ឌលម៉ាញេតូផ្ដុំឡើងដោយ៖ ប្រូតុង (បន្ទុកវិជ្ជមាន) និង អេឡិចត្រុង (បន្ទុកអវិជ្ជមាន)។
វាបញ្ចេញដោយព្រះអាទិត្យ និងចាប់យកដោយដែនម៉ាញេទិចផែនដី។
ប្រូតុង និង អេឡិចត្រុង ប្រមូលផ្ដុំក្នុងខ្សែក្រវ៉ាត់ ឬស្រទាប់រំភាយខ្ពស់។
ខ្សែក្រវ៉ាត់រស្មីវ៉ាន់អាឡែន
[កែប្រែ]ខ្សែក្រវ៉ាត់រស្មីវ៉ាន់អាឡែន ជាខ្សែរស្មីខ្ពស់ ព័ទ្ធជុំវិញផែនដី ដែលចាប់យកកំទេចតូចៗ ល្អិតៗ បញ្ចេញដោយព្រះអាទិត្យ។
ស្រទាប់រស្មីនេះត្រូវបានរកឃើញនៅឆ្នាំ១៩៥៨។
ខ្សែក្រវ៉ាត់នេះជួយទប់ស្កាត់រស្មីផ្សេងៗ ដែលអាចបំផ្លាញជីវិតលើផែនដី។
ពន្លឺដែលមានពណ៌ចម្រុះ ដែលអ៊ីយ៉ុងប៉ះទង្គិច ជាមួយកម្ទេចតូចល្អិតៗ ហៅថាសម្រាំងប៉ូល។
ព្យុះម៉ាញេទិចអាចបង្កឲ្យ៖