បរិយាកាស
សព្វថ្ងៃនេះ ដោយ វិទ្យាសាស្ត្រ រីកចម្រើនគេតែងទទួលបានទិន្នន័យពីម៉ាស៊ីនថត និងឧបករណ៍ផ្សេងៗនៅ លើ យានអវកាសអំពីទម្រង់ និងសមាសភាពបរិយាកាសផែនដីបច្ចុប្បន្ន។
១. សមាសភាពបរិយាកាស[កែប្រែ]
កាលពី ៤ ៦០០ លានឆ្នាំមុនគេ សម្គាល់ឃើញថា បរិយាកាសនៅជុំវិញផែនដីមានតែចំហាយទឹកនិងឧស្ម័នពុលពីរយ៉ាងដែលមិនអាចឲ្យជីវិតមនុស្ស សត្វរស់នៅបាន គឺ មេតាន និង អាម៉ូញ៉ាក់ ។ ប៉ុន្តែ បច្ចុប្បន្ននេះបរិយាកាសផែនដីមិនដូចពីមុនទៀតឡើយ ។ គេឃើញមានជីវិតជាច្រើនបានកើតឡើយជាបន្តបន្ទាប់ក៏ដោយសារបរិយាកាសផែនដីប្រែប្រួល។
បរិយាកាសបច្ចុប្បន្ននេះជាល្បាយនៃឧស្ម័នច្រើនមុខដូចជា អាសូត ៧៨% អុកសុីសែន ២១% និង ១%ជាល្បាយ ឧស្ម័នផ្សេងៗទៀត ដែលមានដូចជា ឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេល្យូម មេតាន អ៊ីដ្រូសែន និង អូសូន ។