មន្ទីរពេទ្យសិរីរាជ
| មន្ទីរពេទ្យសិរីរាជ โรงพยาบาลศิริราช | |
|---|---|
![]() | |
| ភូមិសាស្ត្រ | |
| ទីតាំង | បាងកក, ថៃ |
| ប្រព័ន្ធថែទាំ | ប្រព័ន្ធធានារ៉ាប់រងសុខាភិបាលជាតិ |
| ការផ្តល់ថវិកា | មន្ទីរពេទ្យសាធារណៈ |
| សេវាកម្ម | |
| គ្រែ | ២,១៤៥[១] |
| History | |
| បើក | ២៦ មេសា ១៨៨៨ |
| តំណភ្ជាប់ | |
| គេហទំព័រ | www2.si.mahidol.ac.th/en/ |
មន្ទីរពេទ្យសិរីរាជ (ភាសាថៃ៖ โรงพยาบาลศิริราช, រោងព្យាបាលសិរីរាជ) គឺជាមន្ទីរពេទ្យរដ្ឋចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេសថៃ។ វាមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក នៅឯច្រាំងខាងលិចនៃទន្លេចៅប្រាយ៉ាទល់មុខអគារមហាវិទ្យាល័យព្រះចន្ទនៃសកលវិទ្យាល័យធម្មសាស្ត្រ។ វានេះផងដែរជាមន្ទីរពេទ្យបង្ហាត់បង្រៀនបឋមនៃមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យសិរីរាជ សាកលវិទ្យាល័យមហិតល។
ប្រវត្តិ
[កែប្រែ]
មន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងដោយព្រះបាទចុល្លាង្ករណ៍ក្នុងឆ្នាំ១៨៨៨ ពោលគឺពីរឆ្នាំបន្ទាប់ពីការផ្ទុះជំងឺអាសន្នរោគសកល។ មន្ទីរពេទ្យត្រូវបានដាក់ឈ្មោះតាមបុត្រាព្រះជន្ម ១៨ ខែរបស់ព្រះអង្គព្រះនាម សិរីរាជ កៈគោហាបាន ដែលបានចូលទិវង្គតទៅដោយសាររោគមួលមួយឆ្នាំមុនមន្ទីរពេទ្យបើកសម្ពោធ។ សាលាពេទ្យត្រូវបានបង្កើតឡើងពីរឆ្នាំក្រោយមកទៀតនៅឆ្នាំ១៨៩០។
ព្រះអង្គម្ចាស់ទីបុ័ង្កររស្មីជោតិទ្រង់បានប្រសូតនៅទីនេះ។
មន្ទីរពេទ្យសិរីរាជគឺជាទីប្រថាប់បស់អតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិពលអតុល្យតេជ ចាប់ពីខែកញ្ញា ឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០១៣ ដោយព្រះអង្គត្រូវទទួលការព្យាបាលពីជម្ងឺផ្លូវដង្ហើម។ នៅខែតុលា ឆ្នាំ២០១៤ ព្រះភូមិពលអតុល្យតេជបានវះកាត់ប្រមាត់តម្រងនោមនៅមន្ទីរពេទ្យនេះ។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រះអង្គបានសោយទិវង្គតក្នុងមន្ទីរពេទ្យនេះក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា។
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]តំណភ្ជាប់ក្រៅ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: មន្ទីរពេទ្យសិរីរាជ |
