រឿងមហាចោរនៅទល់ដែន
រឿងមហាចោរនៅទល់ដែន គឺជារឿងប្រលោមលោកខ្មែរ បែបគុននិយម ដែលនិពន្ធដោយលោក សាង សាវ៉ាត បោះពុម្ពផ្សាយជាលើកដំបូង នៅព.ស.ទី២៤៨៥ ត្រូវនឹងគ.ស.១៩៥៥៕
អារម្ភកថា
[កែប្រែ]អ្នកនយោបាយគិតគូរបញ្ហាគ្រប់គ្រងរដ្ឋ មានបញ្ហារដ្ឋធម្មនុញ្ញ បញ្ហាលទ្ធិ បញ្ហាសេរីភាព បញ្ហាបោះឆ្នោតជាដើម។អ្នកតិចនិកដោះស្រាយបញ្ហារដ្ឋបាល មានបញ្ហាហិរញ្ញវត្ថុ បញ្ហាយោធា បញ្ហាសាធារណការ បញ្ហាសេដ្ឋកិច្ច ទូរស័ព្ទ វិទ្យុជាដើម។
អ្នកនិពន្ធចោតជាបញ្ហាសង្គម មានបញ្ហាអក្សរសាស្ត្រ បញ្ហាទំនៀមទំលាប់ បញ្ហាតម្លៃជាតិ បញ្ហាចិត្តសាស្ត្រជាដើម។
អ្នកនយោបាយ និងអ្នកតិកនិក មានប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន អ្នកនិពន្ធក៏មានប្រយោជន៍ដូច្នោះដែរ។គេនិយាយថា អ្នកនិពន្ធជាព្រលឹង ហើយជាពន្លឺរបស់ប្រទេសជាតិ៖
- ព្រលឹងរបស់ជាតិ ពីព្រោះអ្នកនិពន្ធសម្តែងទឹកចិត្តពិតៗរបស់ប្រជាជនក្នុងសម័យកាលដែលអ្នកនិពន្ធនោះរស់នៅ។
- ពន្លឺរបស់ជាតិ ពីព្រោះអ្នកនិពន្ធអាចណែនាំគំនិតរបស់ប្រជាជនឲ្យរីកចម្រើនទាន់សម័យដូចជាតិនានាឡើង។
ចំពោះប្រទេសកម្ពុជាសព្វថ្ងៃ គំនិតដែលជាសត្រូវរបស់ប្រជារាស្ត្រគឺ គំនិតចក្រពត្តិ គំនិតមើលងាយមនុស្ស(ចាស់មើលងាយក្មេង ប្រុសមើលងាយស្រី អ្នកធំមើលងាយអ្នកតូច អ្នកមានមើលងាយអ្នកក្រ) គំនិតលុតក្រាប គំនិតប្រកាន់បក្ខពួកហួសហេតុ គំនិតសង្គ្រាមនិយម។
អាស្រ័យហេតុនេះ អ្នកនិពន្ធគប្បីតម្រង់បញ្ញាតែងរឿង ទោះជារឿងប្រលោមលោកសាមញ្ញក្តី ទោះជារឿងប្រលោមលោកក្នុងប្រវត្តិសាស្ត្រក្តី ច្នៃយ៉ាងណាឲ្យជនរួមជាតិមានសតិសម្បជញ្ញៈ ភ្ញាក់រលឹកឡើងដឹងខ្លួនថាជាមនុស្ស មនុស្សមានសិទ្ធិស្មើមនុស្សឯទៀត មានសេរីភាពតាមលំអានសកលលោកនិងលទ្ធិប្រជាធិបតេយ្យ។ធ្វើយ៉ាងនេះគឺជួយដំណើរការអ្នកនយោបាយ(មានរាជរដ្ឋាភិបាលជាដើម)ឲ្យងាយក្នុងការរៀបចំសង្គមយើងឲ្យមានវឌ្ឍនធម៌ និងសន្តិភាពដែលមនុស្សលើសកលលោកស្រឡាញ់គ្រប់ៗគ្នា។
សាច់រឿង
[កែប្រែ]- រឿងមហាចោរនៅទល់ដែនវគ្គទី១៖ខ្លាបាក់ចង្កូម
- រឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់
- រឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់
- រឿងមហាចោរនៅទល់ដែនវគ្គទី៤៖សពស្នេហា
- រឿងមហាចោរនៅទល់ដែនវគ្គទី៥៖បណ្ដាំបង
- រឿងមហាចោរនៅទល់ដែនវគ្គទី៦៖ភ្លើងរាគៈ
- រឿងមហាចោរនៅទល់ដែនវគ្គទី៧៖បាត់កូន
- រឿងមហាចោរនៅទល់ដែនវគ្គទី៨៖ត្រលប់ពីច្បាំង
- រឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដី
- រឿងមហាចោរនៅទល់ដែនវគ្គទី១០៖ស្ដេចខ្ញាល់
- រឿងមហាចោរនៅទល់ដែនវគ្គទី១១៖តដៃដោះខ្លួន
- រឿងមហាចោរនៅទល់ដែនវគ្គទី១២៖អាសន្នធំ
- [[រឿងមហាចោរនៅទល់ដែនវគ្គទី១៣៖វាយផ្តាច់ព្រ័ត្រ]]
(នៅមានបន្តទៀត)
ឯកសារយោង
[កែប្រែ]- ប្លក់ ឡាយ ឡង់ឌី
- ការវិភាគបធិប្បាយដោយ វ៉ាន់ឌី កាអុន នៃវិទ្យុ RFI Archived 2010-04-11 at the វេយប៊ែខ ម៉ាស៊ីន.