Jump to content

រឿងមហាចោរនៅទល់ដែន

ពីវិគីភីឌា

រឿងមហាចោរនៅទល់ដែន គឺជារឿងប្រលោមលោកខ្មែរ​ បែបគុននិយម ដែលនិពន្ធដោយលោក សាង សាវ៉ាត បោះពុម្ពផ្សាយជាលើកដំបូង នៅព.ស.ទី២៤៨៥ ត្រូវនឹងគ.ស.១៩៥៥៕

ក្របមុខ​សៀវភៅ​រឿង​មហាចោរនៅទល់ដែន

អារម្ភកថា

[កែប្រែ]

អ្នកនយោបាយគិតគូរបញ្ហាគ្រប់គ្រងរដ្ឋ មានបញ្ហារដ្ឋធម្មនុញ្ញ បញ្ហាលទ្ធិ បញ្ហាសេរីភាព បញ្ហាបោះឆ្នោតជាដើម។អ្នកតិចនិកដោះស្រាយបញ្ហារដ្ឋបាល មានបញ្ហាហិរញ្ញវត្ថុ បញ្ហាយោធា បញ្ហាសាធារណការ បញ្ហាសេដ្ឋកិច្ច ទូរស័ព្ទ វិទ្យុជាដើម។
អ្នកនិពន្ធចោតជាបញ្ហាសង្គម មានបញ្ហាអក្សរសាស្ត្រ បញ្ហាទំនៀមទំលាប់ បញ្ហាតម្លៃជាតិ បញ្ហាចិត្តសាស្ត្រជាដើម។
អ្នកនយោបាយ និងអ្នកតិកនិក មានប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន អ្នកនិពន្ធក៏មានប្រយោជន៍ដូច្នោះដែរ។គេនិយាយថា អ្នកនិពន្ធជាព្រលឹង ហើយជាពន្លឺរបស់ប្រទេសជាតិ៖

  • ព្រលឹងរបស់ជាតិ ពីព្រោះអ្នកនិពន្ធសម្តែងទឹកចិត្តពិតៗរបស់ប្រជាជនក្នុងសម័យកាលដែលអ្នកនិពន្ធនោះរស់នៅ។
  • ពន្លឺរបស់ជាតិ ពីព្រោះអ្នកនិពន្ធអាចណែនាំគំនិតរបស់ប្រជាជនឲ្យរីកចម្រើនទាន់សម័យដូចជាតិនានាឡើង។


ចំពោះប្រទេសកម្ពុជាសព្វថ្ងៃ គំនិតដែលជាសត្រូវរបស់ប្រជារាស្ត្រគឺ គំនិតចក្រពត្តិ គំនិតមើលងាយមនុស្ស(ចាស់មើលងាយក្មេង ប្រុសមើលងាយស្រី អ្នកធំមើលងាយអ្នកតូច អ្នកមានមើលងាយអ្នកក្រ) គំនិតលុតក្រាប គំនិតប្រកាន់បក្ខពួកហួសហេតុ គំនិតសង្គ្រាមនិយម។
អាស្រ័យហេតុនេះ អ្នកនិពន្ធគប្បីតម្រង់បញ្ញាតែងរឿង ទោះជារឿងប្រលោមលោកសាមញ្ញក្តី ទោះជារឿងប្រលោមលោកក្នុងប្រវត្តិសាស្ត្រក្តី ច្នៃយ៉ាងណាឲ្យជនរួមជាតិមានសតិសម្បជញ្ញៈ ភ្ញាក់រលឹកឡើងដឹងខ្លួនថាជាមនុស្ស មនុស្សមានសិទ្ធិស្មើមនុស្សឯទៀត មានសេរីភាពតាមលំអានសកលលោកនិងលទ្ធិប្រជាធិបតេយ្យ។ធ្វើយ៉ាងនេះគឺជួយដំណើរការអ្នកនយោបាយ(មានរាជរដ្ឋាភិបាលជាដើម)ឲ្យងាយក្នុងការរៀបចំសង្គមយើងឲ្យមានវឌ្ឍនធម៌ និងសន្តិភាពដែលមនុស្សលើសកលលោកស្រឡាញ់គ្រប់ៗគ្នា។

សាច់រឿង

[កែប្រែ]

(នៅមានបន្តទៀត)

ឯកសារយោង

[កែប្រែ]