មហាសង្ក្រាន្ដឆ្នាំ២០១៨
Jump to navigation
Jump to search
មហាសង្ក្រាន្តថ្មីឆ្នាំ ច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ធ្វើឡើងនៅថ្ងៃសៅរ៍ ១៤ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៨ នៅម៉ោង ៩:១២នាទីព្រឹក។
ទេវតាឆ្នាំថ្មី ព្រះនាម មហោធរៈទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់គ្រងអម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត។ ទ្រង់សោយសាច់ទ្រាយ ដែលជាពពួកសត្វម្រឹក គឺសត្វឈ្លូសជាអាហារ ព្រះនាងទ្រង់គង់លើខ្នងស្ដេចក្ងោក ឬមយូរ៉ា ជាយាន្ត ព្រះហស្ថស្ដាំកាន់ «កងចក្រ» និងព្រះហស្ថឆ្វេងទ្រង់កាន់«ត្រីសូល៍»៕
កាលយាងចុះមក | ថ្ងៃតំណាង និង អម្ពរសំពត់ពណ៌ | ព្រះនាម | ផ្ការសៀតត្រចៀក | គ្រឿងភារណៈសំលៀកបំពាក់ | គ្រឿងអលង្ការត្បូង | ភក្សាហារ សោយអាហារ | គ្រឿងសាស្ត្រាវុធក្នុង ព្រះហ័ស្តស្ដាំ និង ព្រះហ័ស្តឆ្វេង | យាន្តជំនិះ |
នៅម៉ោង ៩:១២នាទីព្រឹក | ថ្ងៃសៅរ៍ | មហោធារៈទេវី | សៀតផ្កាកៈណិកា
(ផ្កាចន្ធូ ឬ ផ្កាម្លិះ) |
ស្បៃឆៀង | គ្រឿងប្រដាប់នីលវត័ន៍ | សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស | ស្តាំកងចក្រ ឆ្វេងត្រីសូល៍ | ពាហនៈ មយូរ៉ា (ក្ងោក) |