មហា​កំផែង​ចិន

ពីវិគីភីឌា

មហាកំផែងចិន គឺគឺជាបន្ទាយកំផែងដ៏វែងអន្លាយធ្វើ​ឡើង​ពី​ថ្ម​មាន​ទម្រង់​ដូច​ជា​របង​ការពារ​ប្រទេស​ដដើម្បីទប់ស្កាត់​ការ​ឈ្លានពាន​របស់​ខ្មាំងសត្រូវ​នា​សម័យ​នោះ។ ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សទី ៧  មុនគ.ស[១] មហាកំផែងចិនត្រូវបានកសាងឡើងដោយស្តេច ឈីង សឺហ័ង (២២០–២០៦ មុនគ.ស) ដែលជា អធិរាជទីមួយនៃប្រទេសចិន ។ ជញ្ជាំង ឈីន នៅសល់តិចតួច។ [២] ក្រោយ​មក រាជវង្ស​បន្តបន្ទាប់​គ្នា​ជា​ច្រើន​បាន​សាង​សង់ និង​រក្សា​កំពែង​ព្រំដែន​ជា​ច្រើន​ខ្សែ។ ផ្នែកដែលល្បីបំផុតនៃជញ្ជាំងត្រូវបានសាងសង់ឡើងដោយ រាជវង្សមីង (១៣៦៨-១៦៤៤) ។ កំផែង​យក្ស​នេះ​លាតសន្ធឹង​ពី​ក្រុង​សានហៃគួន នៅ​ភាគ​ខាង​កើត ដល់​ទន្លេ ឡុបន័រ ភាគ​ខាង​លិច។ ការ​សិក្សា​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បាន​កំណត់​ថា មហា​កំផែង​ទាំង​មូល​រួម​ទាំង​ដៃ​ផ្សេង​ទៀត​របស់​វា មាន​ប្រវែង​សរុប​ដល់​ទៅ​៨៨៥១.៨គីឡូម៉ែត្រ។ ក្នុង​នោះ​បើ​គិត​តែ​កំផែង​សុទ្ធ​មាន​ប្រវែង​៦២៥៩.៦គីឡូម៉ែត្រ រន្ធ​ចូល​ទៅ​ក្នុង​ដី​មាន​ប្រវែង​៣៥៩.៧គីឡូម៉ែត្រ​ និង​របាំង​ធម្មជាតិ​ដូច​ជា​ទួល​ឬ​ទន្លេ​មាន​ប្រវែង​២២៣២.៥គីឡូម៉ែត្រ។មហា​កំផែង​ ទាំង​អស់​មាន​កម្ពស់​និង​ទទឹង​ផ្សេងៗ​គ្នា​ តែ​ភាគ​ច្រើន​មាន​កម្ពស់​ពី​៥ទៅ​៨ម៉ែត្រនិង​ទទឹង​៥ម៉ែត្រ។​នៅ​សម័យ​នោះ​​ ពិបាក​ក្នុង​ការ​រក​វត្ថុធាតុ​ដើម​ ដូច្នេះ​ចិន​ត្រូវ​យក​ដី​ ឥដ្ឋ​ ថ្ម​ភ្នំ​ និង​ឈើ​មក​កសាង​។ យោង​តាម​ការ​ប៉ាន់ស្មាន​មាន​កម្មករ​ជាង​១លាន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ កសាង​មហា​កំផែង​នេះ។

Great Wall of China
萬里長城 / 万里长城
The Ming dynasty Great Wall at Jinshanling
Map of all the wall constructions
ព័ត៌មានទូទៅ
ប្រភេទFortification
ប្រទេសChina
កូអ័រដោណេ40°41′N 117°14′E / 40.68°N 117.23°E / 40.68; 117.23Coordinates: 40°41′N 117°14′E / 40.68°N 117.23°E / 40.68; 117.23
ព័ត៌មានបច្ចេកទេស
ទំហំ21,196.18 km (13,170.70 mi)[៣][៤][៥]
Official name: The Great Wall
Type:Cultural
Criteria:i, ii, iii, iv, vi
Designated:1987 (11th session)
Reference No.438
Region:Asia-Pacific

ឯកសារយោង[កែប្រែ]

  1. The New York Times Guide to Essential Knowledge: A Desk Reference for the Curious Mind. 2011. p. 1131. ល.ស.ប.អ. 978-0-312-64302-7. "Beginning as separate sections of fortification around the 7th century B.C.E and unified during the Qin Dynasty in the 3rd century B.C.E, this wall, built of earth and rubble with a facing of brick or stone, runs from east to west across China for over 4,000 miles." 
  2. Lua error in Module:Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  3. China's Great Wall Found To Measure More Than 20,000 Kilometers. Bloomberg (June 5, 2012)
  4. China's Great Wall is 'longer than previously thought'. BBC News (6 June 2012) Archived from the original on 5 ធ្នូ 2021
  5. Cite error: Invalid <ref> tag; no text was provided for refs named ncha