មុយណេ
មុយណេ Phường Mũi Né | |
---|---|
វួដ | |
ទូកនេសាទនៅកំពង់ផែមុយណេ | |
រហស្សនាម: "ទីក្រុងរមណីយដ្ឋាននៃវៀតណាម"[១] "Thủ đô resort của Việt Nam" | |
Location in Vietnam | |
ប្រទេស | វៀតណាម |
ខេត្ត | ប៊ិញថ្វឹន |
ក្រុង | ហ្វានធៀត |
ប្រជាជន (២០០៥) | |
• សាសនា | ព្រះពុទ្ធសាសនា |
មុយណេ គឺជាទីក្រុងនេសាទមាត់សមុទ្រមួយនៅ ខេត្តប៊ិញថ្វឹនភាគខាងត្បូង ប្រទេសវៀតណាម ។ ទីប្រជុំជនដែលមានប្រជាជនប្រហែល ២៥ ០០០នាក់គឺជាវួដនៃទីក្រុងហ្វានធៀត។ មុយណេ និងវួដផ្សេងទៀតនៃហ្វានធៀត លាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រប្រហែល ៥០គីឡូម៉ែត្រ ហើយត្រូវបានផ្លាស់ប្តូរទៅជារមណីយដ្ឋានតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលមនុស្សជាច្រើនបានទៅលេងតំបន់នេះដើម្បីមើលសូរ្យគ្រាសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៥ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ វិស័យទេសចរណ៍បានអភិវឌ្ឍនៅក្នុងតំបន់ពីកណ្តាលទីក្រុងហ្វានធៀត ដល់ មុយណេ ដែលមានរមណីយដ្ឋានឆ្នេរជាងមួយរយ ក៏ដូចជាភោជនីយដ្ឋាន ខ្លឹបបារ ហាង និងហាងកាហ្វេផងដែរ។
វួដមុយណេ មានឆ្នេរពីរ។ ឆ្នេរកាញ់ និនិងឆ្នេរស៊ួយនឿក ទាំងរមណីយដ្ឋានមួយចំនួន និងហាង និងភោជនីយដ្ឋានមួយចំនួន។ ប៉ុន្តែតំបន់ដែលមានការអភិវឌ្ឍខ្លាំងបំផុតគឺឆ្នេររ៉ាង នៅនៅក្នុងវួដហាំទៀន (ដែលជាញឹកញាប់គេហៅខុសថា "ឆ្នេរមុយណេ" ដោយជនបរទេស) ដែលលាតសន្ធឹងទៅភាគខាងលិចក្រុងមុយណេ។
រដូវទេសចរណ៍គឺចាប់ពីខែធ្នូដល់ខែមេសា។ សីតុណ្ហភាពជាមធ្យមគឺ ២៧ °C ហើយអាកាសធាតុក្តៅ និងស្ងួតច្រើននៃឆ្នាំ។
មុយណេ ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់វាលខ្សាច់សប្លែកពីគេ ដែលមានបឹងជាច្រើន ហើយសូម្បីតែវាលភក់ត្រង់កណ្ដាលដីខ្សាច់។
វប្បធម៌
[កែប្រែ]ម្ហូប
[កែប្រែ]មុយណេ ល្បីល្បាញខាងអាហារសមុទ្រ។ វាលខ្សាច់ត្រូវបានរស់នៅដោយ អ៊ីហ្គូណា ដែលហៅថា ដុង ជាភាសាវៀតណាម។ វាជាសត្វល្មូន ដែលស្រដៀងនឹងសត្វចចក ប៉ុន្តែធំជាង និងវែងជាង។ ប្រជាជនក្នុងតំបន់ចម្អិន អ៊ីហ្គូណា ក្នុងវិធីប្រាំពីរយ៉ាង៖ ដុត ចំហុយ ចៀន អាំង ឆៅ បម្រើក្នុងបបរ នំអន្សម និងបម្រើជាមួយបន្លែ។ ដូច្នេះហើយ ទើបអ្នកស្រុកហៅម្ហូបនេះថា ម្ហូបទាំងប្រាំពីរមុខនេះ ។
វិចិត្រសាល
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Sai Gon Suoi Nhum Resort, Quang Binh Hotels, Vietnam Hotel, Quang Binh Accommodation, Quang Binh Hotels Guide,Quang Binh Hotels,Hotels in Quang Binh,Quang Binh Hotel,Hotel in Quang Binh,Quang Binh Hotels Accommodation,Quang Binh Hotels Room". Archived from the original on 2010-10-13. Retrieved 2010-10-10.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)