មេរា
មេរា | |
---|---|
ទេវអប្សរ | |
ស្វាមី/មហេសី | កម្វុស្វយម្ភុវ |
បុត្រ | ឝ្រុតវម៌្មទី២ និង ស្រេស្ឋវម៌្ម (កម្វុជ មានន័យថាបុត្រ កម្វុ) |
វង្ស | កម្វុ |
សន្តតិវង្ស | សូរ្យវង្ស រឺ អាទិច្ចវង្ស |
ទេពអប្សរមេរា (គ.ស ??) តាមរឿងព្រេងព្រេងក្នុងសិលាចារឹកបក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំណើតមកពីឥសី «កម្វុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះឦសូរបានប្រទានអោយជាមហេសី។ ទស្សនៈបែបនេះលោកហ្សក-សឺដេស បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisésd'Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយបណ្ឌិតោប៉ាងខាត់ យល់ស្របតាមទាំងស្រុង។ នៅក្នុងទស្សនាវដ្ដីពុទ្ធិកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរជាអាទិថា «ការសម្ព័ន្ធឫសីកម្វុ និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើងនៅខាងចេនឡា។ បើយើងអានប្រមៀលពាក្យ កម្វុ និង មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យក្មេរដូច កម្វុ + មេរា > កម្វុ + មេរ > កមវ + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មេរ ទៅជា ខ្មែរ (សព្វថ្ងៃ)។ ដំណើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។ អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថា ខេមរ ប្រែថាអ្នកមានសេចក្ដីក្សេមក្សាន្ដ។ ពាក្យ កម្ពុជា កើតចេញមកពីពាក្យឫសី កម្វុ + ស្វយម្ភុវ នេះដែរ ព្រោះកាលដែល ឫសីកម្វុ បាននាងអប្សរ មេរា នោះក៏បានកើតជាវង្សមួយខាងចេនឡាហៅថា សូរ្យវង្ស រឺ អាទិច្ចវង្សគឺ វង្សស្រីកម្វុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្វុ-មេរា នេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្វុជ = បុត្រកម្ពុ គឺ ឝ្រុតវម៌្ម និងឝ្រេស្ឋវម៌្ម សោយរាជ្យសន្ដិវង្សងខាងចេនឡាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្វុជ នេះទេ តែកាលព្រះបាទជយវម៌្មទី៣ (ជ័យវរ្ម័នទី២) បានសោយរាជ្យមានអំណាចខ្លាំងពូកែ បានរួបរួមចេនឡាលើក្រោមអោយជាឯកភាព ហើយទើបឃើញមានសិលាចារឹកប្រើពាក្យ កម្វុជទេឝ រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្វុ។