ឝ្រេឝ្ឋវម៌្ម
| វ្រះបាទឝ្រេឝ្ឋវម៌្ម | |
|---|---|
| ព្រះចក្ររ្តិននៃកម្វុជទេឝសម័យកាលចេនឡា | |
| រជ្ជកាល | គ.ស.៥៥៥-៥៦០ |
| រាជ្យមុន | ព្រះបាទឝ្រុតវម៌្ម នៃចេនឡា |
| រាជ្យបន្ត | ព្រះបាទវីរវម៌្ម |
| ស្វាមី/មហេសី | ព្រះនាងឝ្រេឝ្ឋទេវី |
| បុត្រ | ព្រះនាងកម្វុជរាជលក្ឝ្មី |
| វង្ស | កម្ពុសុរិយវង្ស (ដោយប្រសូត) |
| សន្តតិវង្ស | កម្ពុសុរិយវង្ស (ដោយប្រសូត) |
| បិតា | ព្រះបាទឝ្រុតវម៌្ម |
| មាតា | ព្រះនាងស្រុតទេវី |
| ប្រសូត | ជយាទិត្យបុរ |
| សុគត | គ.ស.៥៦០ ឝ្រេឝ្ឋបុរ |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរលទ្ធិព្រះសិវៈនិយម (រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
វ្រះបាទឝ្រេឝ្ឋវម៌្ម (គ.ស ?-៥៦០) រជ្ជកាល (គ.ស ៥៥៥-៥៦០) បើតាមរឿងនិទានមួយ ព្រះបាទឝ្រេឝ្ឋវម្ម៌មានប្រវត្តិទាក់ទងនឹងរឿងនិទានផងគឺ មហាឫសីកម្វុ និងប្រវត្តិ នៃខ្សែ ស្រឡាយរបស់សូយ៌្យវង្ស។ ព្រះមហាក្សត្រិយ៍ ដែលជាអ្នកទ្រទ្រង់ថែរក្សាផែនដីនៃកម្ពុជា គឺជាវង្សក្សត្រត្រិយ៍ទាំងនោះហើយ ដែលជាអ្នកផ្សព្វផ្សាយវង្ស និងជាឫសគល់នៃក្សត្រិយ៍ក្រោយហើយក្សត្រិយ៍ឝ្រេឝ្ឋវម្ម៌ ដែលអាចប្រដូចទៅនឹង ព្រះអាទិត្យ ក្នុងចក្រវាឡ គឺជាត្រកូលនៃវង្សឝ្រីកម្វុ។ ឝ្រេឝ្ឋបុរក៏បានក្លាយទៅជាក្រុងមួយ ជាជង្រុកនៃសន្តតិវង្សដើមនៃកម្វុជ។ ព្រះបាទឝ្រុតវម្ម៌ និង ព្រះបាទឝ្រេឝ្ឋវម្ម៌ គឺជាអតីតក្សត្រិយ៍ប្រទេសនៃនគរភ្វូណាន។ ឝ្រេឝ្ឋបុរ បានបញ្ជាក់ឡើងឲ្យយើងបានឃើញច្បាស់ថា ប្រាកដជាមានលក្ខណៈសមរម្យប្រពៃណីណាស់ ដោយហេតុថា គេឃើញមាន ការស្រប ឆន្ទៈ នឹងឯកសារនេះ ថានៅតាមតំបន់នេះហើយ ដែលអំពីបុព្វកាល ជាក្រុងដើមនៃរាជណាចក្រចេនឡា និងប្រភពដើមយ៉ាងប្រណីតនៃ មាតុភូមិកម្ពុ ដែលមានព្រះបាទឝ្រុតវម្ម៌ និង ឝ្រេឝ្ឋវម្ម៌ ជាក្សត្រិយ៍ដំបូងបង្អស់។ កវីបណ្ឌិតដែលនិពន្ធសិលាចារឹកនៅ បានធាតុ នោះឡើង ហាក់ដូចជាមានចេតនាចង់បញ្ចេញឲ្យយើងបានដឹងអំពីក្រុងនេះ ព្រោះថា បានបញ្ចេញអំពីបវ៌តភទ្រេឝ្វរ គឺវត្តភូ ដែលស្ថិតនៅក្នុងប្រទេសកម្ពុ ភទ្រេឝ្វរាទ្រាវឥហ កម្វុទេឝ។ យើងក៏មានការបញ្ជាក់ទៀតថា ស្តេចឝ្រេឝ្ឋវម៌្ម ពីពាក់កណ្តាលស.វទី៦ ពោលគឺ រវាង៥៥៥ ដល់៥៦៥ នៃគ.សដែលស្ថិតក្នុងសន្តតិវង្ស សូយ៌្យវង្ស ខុសពីស្តេចនគរភ្វូណាន ដែលស្ថិតក្នុងសន្តតិវង្សសោមវង្ស ឬចន្ទ្រវង្ស ទ្រង់គឺជាបុត្ររបស់ក្សត្រឝ្រុតវម៌្ម ហើយបានប្រសូតនៅជយាទិត្យបុរ។ វង្សត្រកូលរបស់ព្រះអង្គមានលោហិត នឹងមហាឫសីកម្វុជ និង អប្សរមេរាដែលពាក់ព័ន្ធ នឹងទេវកថាវិទ្យាផ្នែកព្រះអាទិត្យ។ នៅឆ្នាំ៥៥៥ ឝ្រេឝ្ឋវម៌្មស្តេចចេនឡាគង់នៅតែឯកឯង។ ព្រះអង្គទទួលបន្ទុកកាន់កាប់ផែនដីកម្ពុជា និងរំដោះប្រជានុរាស្ត្រនៃខ្សែស្រឡាយរបស់កុលសម្ព័ន្ធពីនគរភ្វូណាន។ ព្រះរាជធានីគឺឝ្រេឝ្ឋបុរ ដែលតាំងនៅរមណីដ្ឋានបាដើម ខាងកើតស្ទឹងត្រែង ជាកន្លែងដែលត្រូវបានគេស្រង់នូវការវិនាសនាជំនាន់ដើម។ ទីសក្ការៈ នេះនៅប្រទេសកម្ពុជាគឺភ្នំភទ្រេឝ្វរ ឬលិង្គបវ៌ត ពាក្យលាវហៅថាភូខៅ ស្ថិតចំងាយប្រមាណ១៥០គ.ម ត្រង់ពីបាដើម។ មានការផ្ញើរភ្នាក់ងារទូតទៅកាន់ប្រទេសចិននៅឆ្នាំ ៥៥៧ នៃគ.ស។
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះនាម ឝ្រុតវម៌្ម ជាព្រះមហាក្សត្រនៅភូមិភាគខាងជើង
- ព្រះអគ្គមហេសីព្រះនាម ឝ្រេឝ្ឋទេវី
- ព្រះរាជបុត្រីព្រះនាម ព្រះនាងកម្វុជរាជលក្ឝ្មី
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់-ចន្ត្រាបុត្រ។
- Khemarak Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន. ដោយបណ្ឌិត មីសែល ត្រាណេ
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- ព្រះមហាក្សត្រកម្ពុជា
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ឯកសារមហាបុរសខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ឝ្រេឝ្ឋវម៌្ម |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ វ្រះបាទឝ្រុតវម៌្ម |
ព្រះចក្ររ្តិននៃកម្វុជទេឝសម័យកាលចេនឡា រាជធានីឝ្រេឝ្ឋបុរ គ.ស.៥៥៥-៥៦០ |
តដោយ វ្រះបាទវីរវម៌្ម |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |