ម៉ាលី
![]() ទីតាំងប្រទេសម៉ាលី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | បាម៉ាកូ 12°39′N 8°0′W / 12.650°N 8.000°W |
ភាសាផ្លូវការ | ភាសាជាតិចំនួន ១៣[២][៣] |
ភាសាការងារ | |
ភាសានិយាយ | |
ក្រុមជនជាតិ | |
សាសនា (ឆ្នាំ ២០២១)[៦] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតីក្រោមអំណាចយោធា[៧] |
អាស៊ីមី ហ្គោអ៊ីតា (ស្ដីទី) | |
អាប់ឌូឡាយេ ម៉ៃហ្គា (ស្ដីទី) | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ប្រវត្តិសាស្ត្រ | |
- និម្មិតកម្មនៃសាធារណរដ្ឋស៊ូដង់ | ២៤ វិច្ឆិកា ១៩៥៨ |
- រួមបញ្ចូលជាមួយសេនេកាល់ដើម្បីបង្កើតសហព័ន្ធម៉ាលី | ៤ មេសា ១៩៥៩ |
- ទទួលឯករាជ្យពីបារាំង | ២០ មិថុនា ១៩៦០ |
- រំលាយសហព័ន្ធម៉ាលី | ២០ កក្កដា ១៩៦០ |
- ប្រកាសជាសាធារណរដ្ឋម៉ាលី | ២២ កញ្ញា ១៩៦០ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,២៤០,១៩២ គ.ម២ (ទី២៣) |
- ផ្ទៃទឹក (%) | ១.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ២១,៩៩០,៦០៧[៨] (ទី៦១) |
- ដង់ស៊ីតេ | ១១.៧ នាក់/គ.ម២ (ទី២១៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១០) | ៣៣.០ref name="wb-gini">"Gini Index". ធនាគារពិភពលោក. Archived from the original on 8 December 2015. Retrieved 22 January 2025.</ref> មធ្យម |
HDI (២០២២) | ![]() ទាប · ទី១៨៨ |
រូបិយវត្ថុ | ហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XOF) |
ល្វែងម៉ោង | UTC (GMT) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +២២៣ |
កូដ ISO 3166 | ML |
ដែនកម្រិតខ្ពស់ | .ml |
ប្រទេសម៉ាលី[ស ៣] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាលី[ស ៤] គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។ ម៉ាលីជាប្រទេសធំជាងគេបំផុតទីប្រាំបីនៅទ្វីបអាហ្រ្វិក ដោយមានក្រឡាផ្ទៃសរុប ១,២៤១,២៣៨ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអាល់ហ្សេរី ខាងកើតជាប់នឹងប្រទេសនីហ្សេរីយ៉ា ពាយ័ព្យជាប់ប្រទេសម៉ូរីតានី ខាងត្បូងជាប់ប្រទេសបួគីណាហ្វាសូ និងកូតឌីវ័រ ហើយប៉ែកលិចជាប់ប្រទេសគីនេ និងសេនេកាល់។ ប្រទេសម៉ាលីមានប្រជាជនរស់នៅចំនួន ២៤ លាននាក់ ដែលក្នុងនោះមានប្រជាជនប្រមាណ ៤៧.១៩% មានអាយុនៅក្រោម ១៥ ឆ្នាំគិតត្រឹមឆ្នាំ២០២៤។[១១] ប្រទេសនេះមានភាសាផ្លូវការចំនួន ១៣ ភាសា ខណៈភាសាបាំបារ៉ាគឺជាភាសាដែលគេនិយមប្រើប្រាស់បំផុត។ ទីក្រុងបាម៉ាកូគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសម៉ាលី។
ទឹកដីប៉ែកខាងជើងនៃប្រទេសម៉ាលីបានលាតសន្ធឹងយ៉ាងជ្រៅចូលទៅចំចំណុចកណ្ដាលនៃវាលលំហសាហារ៉ា។ រីឯប៉ែកខាងត្បូងនៃប្រទេសនេះវិញដែលជាតំបន់ប្រជាជនភាគច្រើនរស់នៅ គឺស្ថិតនៅក្នុងតំបន់វាលស្មោងស៊ូដង់ និងក៏ជាតំបន់ដែលទន្លេនីហ្សេ និងសេណេកាល់ហូរកាត់ផងដែរ។ សេដ្ឋកិច្ចប្រទេសនេះភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម និងអាជីវកម្មរ៉ែ ដោយមានធនធានធម្មជាតិសម្បូរបែបបំផុតជារ៉ែមាស ដែលនាំឱ្យម៉ាលីក្លាយជាប្រទេសផលិតមាសច្រើនបំផុតទីបីនៅទ្វីបអាហ្វ្រិក។ ក្រៅពីមាស ប្រទេសម៉ាលីក៏ត្រូវបានគេស្គាល់ផងដែរថាជាអ្នកនាំចេញអំបិលដ៏លេចធ្លោមួយ។
ទឹកដីម៉ាលីបច្ចុប្បន្នធ្លាប់ជាផ្នែកមួយនៃចក្រភពធំៗចំនួនបីនៃតំបន់អាហ្វ្រិកខាងលិចដូចជា៖ ចក្រភពកាណា (ដែលជាឈ្មោះប្រទេសកាណាសព្វថ្ងៃយកតាម) ចក្រភពម៉ាលី (ឈ្មោះប្រទេសនេះ) និងចក្រភពសុនហ្កៃ។ នៅចំណុចកំពូលនៃចក្រភពម៉ាលីក្នុងឆ្នាំ១៣០០ វាត្រូវជារដ្ឋចក្រភពដែលមានទ្រព្យអំណាចស្តុកស្តម្ភច្រើនជាងគេនៅទ្វីបអាហ្រ្វិក[១២] ដោយប្រវត្តិវិទូជាច្រើនរូបជឿថាព្រះអធិរាជនៃចក្រភពនេះព្រះនាមម៉ង់សា មូសាគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។[១៣][១៤][១៥] ក្រៅពីជាមហាអំណាចសេដ្ឋកិច្ចនិងរ៉ែ ម៉ាលីនៅមជ្ឈិមសម័យគឺជាមជ្ឈមណ្ឌលនៃឥស្លាមសាសនា វប្បធម៌ និងចំណេះដឹងដ៏ប្រពៃ ខណៈទីក្រុងទុំបុកធូត្រូវជាពន្លឺនៃចំណេះដឹងក្នុងតំបន់ដោយសាកលវិទ្យាល័យនៃទីក្រុងនោះមានអាយុកាលចំណាស់ខ្លាំងនិងនៅតែសកម្មរហូតមកដល់បច្ចុប្បន្ន។ ចក្រភពសុនហ្កៃបានវាយត្របាក់យកអាណាចក្រម៉ាលីនៅក្នុងឆ្នាំ១៤៦៨ តែមកដល់ឆ្នាំ១៥៩១ កងទ័ពសាអាឌីម៉ារ៉ុកក៏ចូលមកវាយឈ្លានពានផ្ដួលរំលំរដ្ឋសុនហ្កៃទាំងមូល។ នៅចុងសតវត្សរ៍ទី១៩ ក្នុងអំឡុងពេលដែលមហាអំណាចអឺរ៉ុបកំពុងវាតទីគ្រប់គ្រងទ្វីបអាហ្វ្រិក ទឹកដីម៉ាលីក៏បានធ្លាក់ក្រោមការត្រួតត្រារបស់បារាំង និងត្រូវបានបញ្ចូលទៅក្នុងទឹកដីអាណានិគនៃស៊ូដង់បារាំង។ ស៊ូដង់បារាំង (ដែលកាលនុះគេស្គាល់ថាសាធារណរដ្ឋស៊ូដង់) បានចូលរួមជាមួយប្រទេសសេណេកាល់បង្កើតជាសហភាពមួយនៅក្នុងឆ្នាំ១៩៥៩ ប៉ុន្តែត្រូវបែកវិញនៅក្នុងឆ្នាំ១៩៦០ នាំឱ្យសហព័ន្ធម៉ាលីកើតជារដ្ឋឯករាជ្យពេញលេញ។ ក្រោយពីបានទទួលឯករាជ្យ ម៉ាលីបានធ្លាក់ក្រោមរបបផ្ដាច់ការឯកបក្សរហូតដល់ឆ្នាំំ១៩៩១ ដែលមានរដ្ឋប្រហារមួយផ្តួលរំលំរបបនោះចោល បង្កើតរដ្ឋធម្មនុញ្ញថ្មី និងកែប្រែប្រទេសម៉ាលីជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្ស។
នៅក្នុងខែមករា ឆ្នាំ២០១២ ជម្លោះប្រដាប់អាវុធមួយបានផ្ទុះឡើងនៅតំបន់ភាគខាងជើងនៃប្រទេសម៉ាលីដោយក្រុមឧទ្ទាមធួអារ៉េកបានឡើងកាន់កាប់តំបន់នោះភ្លាមៗ ហើយមកដល់ខែមេសា ក្រុមនោះក៏បានប្រកាសបំបែកទឹកដីដែលខ្លួនកាន់កាប់ចេញពីប្រទេសម៉ាលីដោយមានឈ្មោះថាអាហ្សាវ៉ាដ។[១៦] ជម្លោះមួយនេះបានវិវត្តក្លាយជាជម្លោះដ៏ស្មុគស្មាញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ នៅពេលដែលកងកម្លាំងយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល[១៧] បូករួមទាំងការផ្ទុះអាវុធរវាងក្រុមធួអារ៉េកនឹងបក្សពួកក្រុមឧទ្ទាមផ្សេងទៀត។ ដោយឃើញថាឥទ្ធិពលក្រុមឧទ្ទាមបានរីកលូតលាស់ហួសពីការស្មាន ពិសេសក្រុមជ្រុលនិយមឥស្លាម ប្រទេសបារាំងក៏បានចាប់ដៃជាមួយសហគមន៍អន្តរជាតិផ្ដើមប្រតិបត្តិការស៊ែវ៉ាលនៅខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងវាយកម្ទេចក្រុមឧទ្ទាមជ្រុលនិយម។[១៨] មួយខែក្រោយមក កងកម្លាំងបារាំង និងម៉ាលីបានវាយដណ្ដើមតំបន់ខាងជើងភាគច្រើនមកវិញ ខណៈតំបន់មួយចំនួនតូចនៅតែបន្តជាជម្រកក្រុមឧទ្ទាម នាំឱ្យសង្គ្រាមអូសបន្លាយរហូតដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ២០១៣ ដដែរ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតនីតិបញ្ញត្តិបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសរដ្ឋាភិបាលដឹកនាំថ្មី។ នៅដើមទសវត្សរ៍ឆ្នាំ២០២០ ម៉ាលីត្រូវឆ្លងកាត់រដ្ឋាភិបាលយោធាចំនួនពីរដឹកនាំដោយលោកអាស៊ីមី ហ្កូអ៊ីតា។
កំណត់សម្គាល់
[កែប្រែ]- ↑ បាំបារ៉ាជាភាសាសាមញ្ញមួយនៅក្នុងប្រទេសដោយប្រជាជនជាង ៨០% បានប្រើប្រាស់ភាសានេះ។
- ↑ រួមមាន៖ គ្រិស្តសាសនា អ្នកគ្មានជំនឿសាសនា និងសាសនាប្រពៃណីអាហ្វ្រិកជាដើម។
- ↑
- ឡាតាំង៖ Mali
- អិនកូ៖ ߡߊߟߌ
- ភាសាហ្វូឡា៖ 𞤃𞤢𞥄𞤤𞤭
- ភាសាអារ៉ាប់៖ مالي
- ↑
- ភាសាបារាំង៖ République du Mali
- ភាសាបាំបារ៉ា៖ Mali ka Fasojamana, អក្សរអិនកូ៖ ߡߊߟߌ ߞߊ ߝߊߛߏߖߊߡߊߣߊ
- ភាសាហ្វូឡា៖ 𞤈𞤫𞤲𞥆𞤣𞤢𞥄𞤲𞤣𞤭 𞤃𞤢𞥄𞤤𞤭
- ភាសាអារ៉ាប់៖ جمهورية مالي
ឯកសារយោង
[កែប្រែ]- ↑ Académie N’Ko Mali. "Académie N'Ko Mali ߡߊ߰ߟߌ ߒߞߏ ߟߏ߲ߞߏ߫ ߘߎ߲ߓߎ". Twitter.com. Archived from the original on 14 May 2022. Retrieved 17 January 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "JOURNAL OFFICIEL DE LA REPUBLIQUE DU MALI SECRETARIAT GENERAL DU GOUVERNEMENT - DECRET N°2023-0401/PT-RM DU 22 JUILLET 2023 PORTANT PROMULGATION DE LA CONSTITUTION" (PDF). sgg-mali.ml. 22 July 2023. Archived (PDF) from the original on 8 August 2023. Retrieved 17 January 2025.
- ↑ "JOURNAL OFFICIEL DE LA REPUBLIQUE DU MALI SECRETARIAT GENERAL DU GOUVERNEMENT - DECRET N°2017-0735/P-RM DU 21 AOUT 2017 FIXANT L'ORGANISATION ET LES MODALITES DE FONCTIONNEMENT DES STRUCTURES DE L'EDUCATION NON FORMELLE" (PDF). sgg-mali.ml. 21 August 2017. Archived (PDF) from the original on 3 August 2023. Retrieved 17 January 2025.
- ↑ "JOURNAL OFFICIEL DE LA REPUBLIQUE DU MALI SECRETARIAT GENERAL DU GOUVERNEMENT - DECRET N°2023-0401/PT-RM DU 22 JUILLET 2023 PORTANT PROMULGATION DE LA CONSTITUTION" (PDF). sgg-mali.ml. 22 July 2023. Archived (PDF) from the original on 8 August 2023. Retrieved 17 January 2025.
- ↑ "Africa: Mali – The World Factbook – Central Intelligence Agency". CIA.gov. 27 April 2021. Archived from the original on 30 March 2021. Retrieved 17 January 2025.
- ↑ "Mali". United States Department of State. Archived from the original on 13 August 2022. Retrieved 17 January 2025.
- ↑ Booty, Natasha; Pivac, Mark (23 July 2023). "Assimi Goïta: President gets sweeping powers in new Mali constitution". BBC News. https://www.bbc.com/news/world-africa-66282417.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ ៩,០ ៩,១ ៩,២ ៩,៣ "World Economic Outlook Database, October 2023 Edition. (Mali)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 17 October 2023. Retrieved 22 January 2025.
- ↑ "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. United Nations Development Programme. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 22 January 2025.
- ↑ "Index Mundi using CIA World Factbook statistics, January 20, 2018, retrieved January 22, 2025". Archived from the original on 21 December 2020. Retrieved 14 April 2019.
- ↑ "Mansa Musa (Musa I of Mali)". education.nationalgeographic.org. Retrieved 2023-10-04.
- ↑ Mali Empire (ca. 1200-) | The Black Past: Remembered and Reclaimed Archived 5 January 2019 at the វេយប៊ែខ ម៉ាស៊ីន.. The Black Past. Retrieved 23 January 2025.
- ↑ "Is Mansa Musa the richest man who ever lived?". BBC News. 10 March 2019. https://www.bbc.com/news/world-africa-47379458.
- ↑ "Who is the richest person of all time?". The Week UK. December 2021. Archived from the original on 16 March 2022. Retrieved 23 January 2025.
- ↑ Polgreen, Lydia and Cowell, Alan (6 April 2012) "Mali Rebels Proclaim Independent State in North" Archived 28 July 2020 at the វេយប៊ែខ ម៉ាស៊ីន., The New York Times
- ↑ UN Security Council condemns Mali coup Archived 28 November 2020 at the វេយប៊ែខ ម៉ាស៊ីន.. Telegraph (23 March 2012). Retrieved 24 January 2025.
- ↑ "(ជាភាសាបារាំង) Mali – la France a mené une série de raids contre les islamistes". Le Monde. 12 January 2013. http://www.lemonde.fr/afrique/article/2013/01/12/la-france-demande-une-acceleration-de-la-mise-en-place-de-la-force-internationale-au-mali_1816033_3212.html.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អត្ថបទខ្លីមិនពេញលេញ
- ម៉ាលី
- ប្រទេស និងទឹកដីដែកមានភាសាអារ៉ាប់ជាភាសាផ្លូវការ
- ប្រទេសនៅអាហ្វ្រិក
- អតីតអាណានិគមបារាំង
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- ប្រទេសអភិវឌ្ឍន៍តិចតួច
- រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ
- ប្រទេសសាហារ៉ា
- ប្រទេសអាហ្វ្រិកខាងលិច