អាហ្វ្រិក

ដោយវិគីភីឌា
Jump to navigation Jump to search

អាហ្វ្រិក គឺជា​ទ្វីប​ធំជាងគេ​ទី២ នៅផែនដី និង មាន​ប្រជាជន​ច្រើនជាងគេ​ទី២ដែ បន្ទាប់ពី ​ទ្វីបអាស៊ី​។ ទ្វីបអាហ្វ្រិក មាន​ផ្ទៃក្រឡា​ប្រហែល ៣០.២ លាន​គីឡូម៉ែត្រការ៉េ (ដោយ​រួមបញ្ចូល​ទាំង​បណ្ដា​កោះ​នៅ​ជិតៗ​ផង) ដែល​គ្របដណ្ដប់​ប្រមាណ ៦% នៃ​ផែនដី និង ២៤.៤% នៃ​ផ្ទៃដី​ទ្វីប​។[១] ជាមួយ​ប្រជាជន​ប្រមាណ ៩៩២ លាន​នាក់ (នៅ​ឆ្នាំ​២០០៥) គឺ​ប្រហែល ១៤.២% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។

ទ្វីប​នេះ ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ សមុទ្រមេឌីទែរ៉ានេ នៅ​ខាងជើង, ព្រែកជីកស៊ុយអេ និង សមុទ្រក្រហម នៅ​ខាងជើង​ឆៀង​ខាងកើត, មហាសមុទ្រឥណ្ឌា ស្ថិតនៅ​ខាងត្បូង​ឆៀង​ខាងកើត, និង មហាសមុទ្រអាត្លង់ទិក ស្ថិតនៅ​ខាងលិច​។ ទ្វីបអាហ្វ្រិក មាន​៥៣​ប្រទេស​រួមទាំង "ម៉ាដាកាស្កា" និង ក្រុមកោះ​ចំណុះ​ជាច្រើន​ទៀត​។

ទ្វីបអាហ្វ្រិក នៅផែនដី

អ្នកវិទ្យាសាស្ដ្រនិយម ពិចារណាថា មនុស្សលោកបានឧប្បតិដ្ឋាននៅអាហ្វ្រិកកណ្ដាល​ ច្រើនជាង ៧លានឆ្នាំហើយ (សូមអាន​អត្តបទអំពី មនុស្ស) គេនិយាយថា មនុស្សទាំងអស់ មកពីក្រុមមនុស្សដំបូង ដែលបានរស់នៅកន្លែងដែលយើងហៅនៅបច្ចុប្បន្នកាលនេះថា ប្រទេសអេត្យូពី អ្នកវិទ្យាសាស្ដ្រនិយមនិយាយថា អ្វីៗរបស់មនុស្សដែលចាស់ជាងគេ បានរកឃើញនៅ អេត្យូពី និងវាមានចំនាស់ ២០០ ពាន់ឆ្នាំ។[២]

ប្រទេសនៅទ្វីបអាហ្វ្រិក[កែប្រែ]

មាន៦១ប្រទេសនៅអាហ្រ្វិក (ខ្លះជាដែនដីរបស់ប្រទេស នៅទ្វីប អីរ៉ុប មាន៥តំបន់

តំបន់ទ្វីបអាហ្វ្រិក

អាហ្វ្រិកខាងកើត[កែប្រែ]

អាហ្វ្រិកកណ្តាល[កែប្រែ]

​អាហ្វ្រិកខាងជើង​[កែប្រែ]

លេខរៀង ទង់ជាតិ និង ឈ្មោះប្រទេស ឈ្មោះប្រទេសជាអក្សរអង់គ្លេស អក្សរកាត់ ទីក្រុង ផ្ទៃដី (km2)
 អាល់ហ្សេរី Algeria ALG Algiers 2,381,740
Flag of the Canary Islands.svg កោះកាណារី Canary Islands
Flag Ceuta.svg សេយូតា Ceuta
 អេហ្ស៊ីប Cairo 1,001,451
 លីប៊ី Libya Tripoli 1,759,540
Flag of Madeira.svg ម៉ាឌីរ៉ា Madeira
Flag Melilla.svg ម៉េឡីលឡា Melilla
 ម៉ារ៉ុក Morocco
Flag of Sudan.svg ស៊ូដង់ Sudan
១០ Flag of Tunisia.svg ទុយណេស៊ី Tunisia TUN Tunis 163,610
១១ Flag of the Sahrawi Arab Democratic Republic.svg សាហារ៉ាខាងលិច Western Sahara

​ អាហ្វ្រិកខាងត្បូង[កែប្រែ]

អាហ្វ្រិកខាងលិច[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Sayre, April Pulley. (1999) Africa, Twenty-First Century Books. ISBN 0-7613-1367-2.
  2. "Homo sapiens: University of Utah News Release: Feb. 16, 2005". http://web.utah.edu/unews/releases/05/feb/homosapiens.html.