Jump to content

ម៉ែន ណាត

ពីវិគីភីឌា

ម៉ែន ណាត (​Nath Men​)

[កែប្រែ]

(Men Nath​ or Nath Mèn)
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា The Cambodia Watchdog Council International (CWCI Cambodia) ប្រទេសន័រ​វែស
ក្នុងការិយាល័យ
១៤ ឧសភា ២០០៦ – បច្ចុប្បន្ន
អនុប្រធាន​វេទិកាពលរដ្ឋ (The People Forum) មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក
ក្នុងការិយាល័យ
១៥ ឧសភា ២០២២ – បច្ចុប្បន្ន
ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ (the Student Movement for Democracy - SMD) រួច​ប្តូរ​ឈ្មោះ​ជា ចលនា​ពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ (the People Movement for Democracy - PMD)
ក្នុងការិយាល័យ
៨ មិថុនា ២០២០ – ១៥ ឧសភា ២០២២
ប្រធាន​​សមាគម​​ពុទ្ធសាសនិកជន​ខ្មែរ (Khmer Buddhist Society Norway) ឬ​ជា​ភាសា​ន័រវែស (Khmer Buddhist Forening - KBF)
ក្នុងការិយាល័យ
មករា ២០១១ – បច្ចុប្បន្ន
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1976-01-05) 5 មករា 1976 (អាយុ 48)
ឃុំដូងខ្ពស់, ស្រុកបូរីជលសារ, ខេត្តតាកែវ, កម្ពុជា
ពលរដ្ឋ
  • សញ្ជាតិ​ន័រវែស
កម្ពស់១.៧០ m (៥ ft 7 in)
ពន្ធភាពពោះម៉ាយ (m. 2020) «Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: ពោះម៉ាយ to ម៉ែន ណាត" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%98%E1%9F%89%E1%9F%82%E1%9E%93_%E1%9E%8E%E1%9E%B6%E1%9E%8F)
កូន
សាលាមាតា(កម្រិតអនុបណ្ឌិត (Master grade))
- សាកវិទ្យាល័យ UiA (University of Agder (UiA)), Norway;
- សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (Royal University of Phnom Penh) កម្ពុជា;
- វិទ្យាស្ថាន​ជាតិ​អប់រំ (National Institute of Education), កម្ពុជា
វិជ្ជាជីវៈអ្នកសង្គមវិជ្ជា (Sociologist);
អ្នកតស៊ូមតិ (Cambodia advocator);
អ្នកវិភាគសង្គម (Social commentator);
គេហទំព័រcwcicambodia.net (in Khmer)

ជីវប្រវត្តិ និង​ព័ត៌មាន​ផ្ទាល់ខ្លួន

[កែប្រែ]

លោក ម៉ែន ណាត (Mèn, Nath or Nath Men) ជាកូនកសិករ ក្នុងជីវភាព​គ្រួសារមធ្យម មានស្រុក​កំណើត​ នៅភូមិ​/​ឃុំដូងខ្ពស់ ស្រុក​​បុរីជលសារ [] ខេត្ត​តាកែវ។ លោក កើត​នៅ​ក្នុង​សម័យ​សង្គ្រាម ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​១៩៧៥ (បញ្ជីជាតិ​៖ ០៥ មករា ១៩៧៦) លោក​ជា​កូន​បន្ទាប់​ពៅ​ក្នុង​ចំណោម​បងប្អូន ៧​​នាក់ (ស្រី ៤​នាក់)។

ឪពុករបស់លោកឈ្មោះ ម៉ែន មនិន្ទ (Mèn, Monint or Monint Men) ហៅតា និន កើត​នៅឆ្នាំ​​១៩២៦ បាន​​ទទួល​​មរណភាព​​​ដោយ​ជរាភាព ថ្ងៃទី​​២៤ ខែ​​ឧសភា ឆ្នាំ​​២០០៦ ក្នុង​ជន្មាយុ ៨០ឆ្នាំ។ ហើយ​ម្តាយមានឈ្មោះ អ៊ុក អូន (Ouk, Aun or Aun Ouk) កើត​នៅ​ឆ្នាំ​១៩៣៦ សព្វថ្ងៃ​​រស់នៅ​ភូមិ​ដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុក​បូរីជលសា ខេត្តតាកែវ។

សព្វថ្ងៃលោក ម៉ែន ណាត រស់​នៅប្រទេស​ន័រវែស (Norway) នៃ​ទ្វីប​អឺរ៉ុប​ខាងជើង។ លោកមានកូន ៣​នាក់ (ប្រុស​មួយ​ ជា​កូនច្បង និង​​​​កូន​ស្រី ២​​នាក់)។

នៅប្រទេស​ន័វែស លោក ម៉ែន ណាត ជាអ្នកដឹកនាំសហគមន៍ខ្មែរ និង​អង្គការសិទ្ធិមនុស្ស​ផង រួមមាន​៖

- ​ជា​ប្រធាន​សមាគម​ពុទ្ធសាសនជន​ខ្មែរ (Khmer Buddhist Society[]) ដែល​ជា​សមាគម​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេះ។

- ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (Cambodia Watchdog Council International - CWCI Cambodia[]) មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ចាប់តាំងពី​ឆ្នាំ​២០០៦។

- ជា​អនុប្រធានវេទិកាពលរដ្ឋ ចាប់​ពី​ឆ្នាំ​២០២២។ វេទិកានេះ[] ជាអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រៀបចំ​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ទឹកដី​ជាតិ​នៅ​​ប្រទេស​​កម្ពុជា។ ស្ថាប័ននេះ មាន​ឈ្មោះ​ដើម​ថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។

- ជា​ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ពីឆ្នាំ​២០២០ ដល់ឆ្នាំ២០២២[] មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែល​រៀបចំ​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ទឹកដី​ជាតិ នៅ​​ប្រទេស​​កម្ពុជា។

ប្រវត្តិការសិក្សា

[កែប្រែ]

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យ​ព្រៃ​សណ្តែក ស្រុក​ទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បាន​បន្ត​ការសិក្សា​នៅទីក្រុង​​ភ្នំពេញ ថ្នាក់​​បរិញ្ញាប័ត្រ នៃ​មហាវិទ្យាល័យ​​​សង្គមវិជ្ជា ជំនាន់​​ទី៣ (១៩៩៦-២០០០) សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ[]។ ហើយ​​លោក ក៏​បាន​​បញ្ចប់​​បរិញ្ញាប័ត្រ​បូក១ នៅមហា​វិទ្យាល័យ​​គរុកោសល្យ (ក្រោយ​មក​ប្តូរ​ឈ្មោះ​មក​ជា វិទ្យាស្ថាន​ជាតិ​អប់រំ) ឆ្នាំ​២០០១ ជាសាស្ត្រាចារ្យ ឬក្រូបង្រៀន ផ្នែក​គរុកោសល្យ និង​ចិត្តវិទ្យា []

ប្រវត្តិការសិក្សា លោក ម៉ែន ណាត ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡង​ជាប់ចូល​មហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា[] និង មន្ទីរពិសោធន៍ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល ឬ​​សាលា​ពេទ្យរ៉ុស្ស៊ី។ ប៉ុន្តែលោក មិន​​បាន​ជ្រើសរើស​​មុខវិជ្ជា​​​ផ្នែក​​​មន្ទីរពិសោធន៍ នៅ​សាលា​ពេទ្យ​ទេ។ ក្រៅពីនេះ លោក​បាន​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​​​ជំនាញ​​មួយ​​ចំនួន​​​ទៀត សូចជា ផែ្នករដ្ឋបាលទូទៅ, ច្បាប់, ភាពជា​អ្នកដឹកនាំ, ទំនាក់ទំនងការទូត និង វិទ្យាសាស្រ្ត​ន​យោបាយ​។

នៅប្រទេសន័រវែស លោក​បានបញ្ចប់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្រ្ត​អប់រំ នៅ​​​សាកល​​វិទ្យាល័យ​​​អាហ្គ័រឌើរ៍ (University of Agder "UiA")[] ឆ្នំា២០១៣ ក្នុង​​ឋានៈ​ជាជន​ភៀសខ្លួន​ផ្នែក​នយោបាយ​ និង ​​បានទទួល​សញ្ជាតិន័រវែស នៅឆ្នាំ​២០១៣។ លោក បានមក​ដល់​ប្រទេសន័រវែស កាលពីថ្ងៃទី ២៦ មករា ២០០៦។

ប្រវត្តិភៀសខ្លួននយោបាយ

[កែប្រែ]

លោក ម៉ែន ណាត ជាជនភៀសខ្លួននយោបាយ រស់នៅ​​ប្រទេស​​ន័រវែស (Norway) តាំង​ពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​​២០០៦។

មុន​ពេល​ទៅ​ដល់​ប្រទេស​ន័រវែស លោក ម៉ែន ណាត បាន​ភៀស​ខ្លួន​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ជាមួយ​សហការី ៣​នាក់​ទៀត នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៥ ចំពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា ក្បែរវត្តភ្នំ បញ្ជា​ឲ្យ​កងកម្លាំង​​សមត្ថកិច្ច​ តាមខ្លួនសមាជិក​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ៤​នាក់ រួមមាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ, លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា, លោក ម៉ែន ណាត ប្រធាន​សមាគម​មន្ត្រី​រាជការ​កម្ពុជា និង​លោក អៀ ចាន់ណា អគ្គលេខាធិការរង​នៃ​ចលនា​និស្សិត​ដើម្បី​ប្រជា​ធិបតេយ្យ។ មូលហេតុ គឺ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចុះ​ហត្ថលេខា​រួមគ្នា ទៅ​លើ​​​សេចក្តីថ្លែងការណ៍​​ប្រឆាំង​ជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដែលលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃទី​១០ ខែ​​តុលា ឆ្នាំ​​២០០៥ បាន​ផ្តល់ច្ចាប័ន​ទទួល​ស្គាល់​ឡើង​វិញ​​នូវ​ សន្ធិសញ្ញា​កំណត់​ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ផ្ទុយ​ពី​​មាត្រា​២ និង​មាត្រា​៥៥ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ហើយ​និង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែលជាលិខិតូបករណ៍អន្តរជាតិ។

ពេល​នោះ លោក ជា មុន្នី មិន​នៅកម្ពុជា​ទេ នៅ​ពេលដែលលោក ហ៊ុន សែន ប្រកាសចាប់ខ្លួន ពោលគឺលោក កំពុង​ជាប់​ប្រជុំ​ជាមួយ​សហជីព​អន្តរជាតិ នៅ​ប្រទស​អង់គ្លេស រួច​ហើយ​ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្នាក់នៅ​ជាមួយ​មិត្តភក្ត្រ​របស់​លោក​មួយ​រយៈ គឺ​លោក សូ ចាន់តារា ដែល​ជា​អតីត​អ្នក​ភៀស​ខ្លួន​នយោបាយ ១​រូប​ដែរ។ លោក ជា មុន្នី បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០៦ ក្រោយ​ពេល​ស្ថានភាព​នយោបាយ​កម្ពុជា បាន​ធូរ​ស្រាល​ជាង​មុន​បន្តិច។

នៅពេលភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ លោក រ៉ុង ឈុន លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា បាន​ស្នាក់​នៅ​តំបន់​ព្រំដែន ១​យប់ ដោយ​មាន​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង ភ្នាក់ងារ​របស់​​អង្គការ​សហប្រជាជាតិ UNHCR ជួយ​បង្ហាញ​ផ្លូវ​ផង។ ថ្ងៃទី​១៥ ខែ​តុលា​ ឆ្នាំ​២០០៥ អ្នកទាំង ៤​នាក់ បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ តាម​មធ្យោបាយ​ពិសេស ព្រលឹងចុងសក់។ ប៉ុន្តែជាអកុសល លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរខ្មែរ ចាប់ឃាត់ខ្លួន នៅ​ពេល​លោក កំពុង​ឆ្លង​ព្រំដែន​ប៉ោយប៉ែត ចំណុច​ផ្សារឡុងគ្លឿ រួច​បញ្ជូនលោក​ តាម​យន្តហោះ​​កន្ទុំរុយ ត្រឡប់​ទៅ​ភ្នំពេញ​វិញ ដើម្បី​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។ ទោះជាយ៉ាងណាក្តី លោក​ត្រូវ​ដោះលែង​ នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៦ គឺ​ដោះ​លែង​ជាមួយ​អ្នកទោស​មនសិការ​​ល្បីៗ​ដទៃ​ទៀត រួមមាន​លោក កឹម សុខា លោក យេង វីរៈ លោក ម៉ម សូណង់ដូ និងលោក ប៉ា ងួនទៀង ជាដើម នៅ​ក្រោមសម្ពាធ​ពី​អន្តរជាតិផង និង​ការ​ផ្សះផ្សា​ជាតិ​ផង។

បន្ទាប់​ពី​ឆ្លង​ផុត​ព្រំដែន​គ្រានោះ លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា បន្តដំណើរ​តាម​ម៉ូតូរឺម៉កផង និង​​រថយន្តក្រុង​ផង ទៅ​កាន់​​ទីស្នាក់ការ​​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុងបាកក ប្រទេសថៃ។ ប៉ុន្តែលោក ឆាំ ឆានី ត្រូវ​បានប៉ូលីសថៃ ឆែក​ឆេ និង​ចាប់​ខ្លួន​​ពី​បទឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ នៅពេលរថយន្តក្រុង ចេញ​ដំណើរ​ផុត​ពីទីរួម​ខេត្តស្រះកែវ ប្រមាណ​កន្លះ​ម៉ោង។ ចំណែក​លោក ម៉ែន ណាត និងលោក អៀ ចាន់ណា បាន​ទៅ​ដល់​ទីក្រុង​បាងកក ដោយ​សុវត្ថិភាព នៅ​ថ្ងៃ​ដដែល​នោះ។ លោក ឆាំ ឆានី នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​តុលា បាន​ទៅ​ដល់​ទីក្រុង​បាងកក​ដោយ​សុវត្ថិភាព​ដែរ បន្ទាប់ពីអាជ្ញាធរថៃ ឃុំខ្លួន ១យប់​ ជាមួយ​ពលករ​ខ្មែរ​ដទៃ​ទៀត នៅ​ខេត្តស្រះកែវ ខណៈ​ពេល​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ សម្រប​សម្រួល​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថៃ។

ក្នុងឋានៈ​​ជា​ជនភៀស​ខ្លួន​នយោបាយ លោក ម៉ែន ណាត ជាមួយ​សហការី​ ២រូប​ទៀត គឺ​លោក ឆាំ ឆានី និង​លោក អៀ ចាន់ណា ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​យកចិត្ត​ទុក​ដាក់​ជាពិសេសស​ ពី​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុង​បាងកក។ លោក និងលោក អៀ ចាន់ណា រស់នៅក្នុងទីក្រុង​នេះ រយៈពេល ៣​ខែ ដោយ​ផ្លាស់ប្តូរទីតាំង ៦​លើក ដើម្បីសុវត្ថិភាព ដោយ​ប្តូរ​ឈ្មោះ និង​ប្តូរ​ឋានៈ​ខ្លួន ថាជានិស្សិត មក​ពី​ឥណ្ឌា​ សាំងហ្កាពួរ និង​ឥណ្ឌូនេស៊ី ដើម្បី​រួច​ផុត​ពី​ការ​តាមយាយីរបស់​ក្រុម​ចារកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន។ ចំណែកលោក ឆាំ ឆានី រស់នៅទីក្រុងបាងកក ១ខែ ក៏​ចេញ​ទៅ​ប្រទេស​ន័រវែស។ ដោយឡែកលោក ម៉ែន ណាត និង​លោក អៀ ចាន់ណា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា នៃ​លោក ហ៊ុន សែន និង​រដ្ឋាភិបាលថៃ នៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់បញ្ចូលក្នុងបញ្ជីតាមចាប់ខ្លួន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។

នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០០៦ លោក ម៉ែន ណាត និងសហការី បាន​ធ្វើខ្លួន​ជា​កម្មករនេសាទ មាន​ទាំង​ឯកសារ​ជា​អ្នក​នេសាទ ក៏​បន្ត​ភៀស​ខ្លួន​តាម​​សមុទ្រ រួច​ហើយ​​បន្ត​ដំណើរ​តាម​រថយន្តក្រុង ​​​ទៅ​កាន់ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដើម្បី​រួច​ផុត​ពី​ការ​តាម​ចាប់​ខ្លួន​របស់​​រដ្ឋាភិបាល​ទាំង​ពីរ។ ស្នាក់​នៅ​តាម​ផ្លូវ​រយៈ​ពេល ២​យប់ លោក ម៉ែន ណាត និង​លោក អៀ ចាន់ណា​ មានការលំបាកមួយចំនួន​ដែរ ជា​ពិសេស​នៅ​មុន​ពេល​ឆ្លង​ព្រំដែន ប៉ុន្តែ​ដោយសារ​មន្រ្តី​អាជ្ញាធរ​ថៃ​ពុករលួយ​ផង និង មាន​ការ​សម្រប​សម្រួល​ពី​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ពេល​នោះ​អ្នកទាំងពីរ ក៏ទៅ​ដល់ទីក្រុងកូឡាឡាំពួរ និង​​ស្នាក់នៅ​ផ្ទះ​និស្សិត​រយៈ​ ១០​ថ្ងៃ ខណៈ​​បាន​ទទួល​​ទិដ្ឋាកា​ពិសេស​ មុន​ពេល​បន្ត​ដំណើរ​ទៅកាន់​ប្រទេសន័រវែស ជា​ទីប្រទេស​ដែល​រស់នៅ​អចិន្ត្រៃយ៍។ រយៈ​ពេល​នៅ​ទីក្រុងនេះ អ្នកទាំងពីរ បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​នយោបាយ​ប្រជា​ធិបតេយ្យ និង ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដើម្បី​​រក​អន្តរាគមន៍​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​ឡើង​វិញ។ អ្នកទាំងពីរ បាន​ចាក​ចេញ​ពី​ទីក្រុង​​កូឡាឡាំពួរ នៅ​ព្រលប់​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ២០០៦ ហើយ​ដល់​ទីក្រុងគ្រីស្ទានសាន់ ​ប្រទេសន័រវែស នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​​ឆ្នាំ​ដដែល​នោះ ដែល​ពោរ​ពេញ​ដោយ​គំនរ​ផ្ទាំង​ទឹកកក ពណ៌​ស​ក្បុស ក្រាល​លើ​ដី​គ្រប់​ទីកន្លែង សូម្បី​តែ​ដៃ​សមុទ្រ​ក៏​កក​ដែរ។

ការងារតស៊ូមតិ​ដើម្បី​កម្ពុជា

[កែប្រែ]

នៅប្រទេ​ស​​ន័រវែស​​​សព្វថ្ងៃ​ លោក ម៉ែន ណាត ​ជា​​អ្នក​ដឹកនាំ​​សហគមន៍​ខ្មែរ ជា​​ប្រធាន​​​សមាគម​​​ពុទ្ធសាសនិក​ជន​​ខ្មែរ ដែល​​​ជា​​សមាគម​​​លើក​​​ស្ទួយ​​​ប្រពៃណី​​​វប្បធម៌​​​ខ្មែរ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​នេះ។ ក្រៅពីនេះ លោក​​ក៏​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​ន័រវែស ប៉ុន្តែធ្វើការងារ​ដោយផ្អែកលើមូលដ្ឋានគ្រឹះ ក្នុងការ​តស៊ូមតិ ស្តារប្រក្រតីភាពសិទ្ធិមនុស្ស និង លទ្ធិ​ប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា។[១០]

ជាមួយគ្នានេះ លោកជាអនុប្រធានវេទិកាពលរដ្ឋ ដែលមានឈ្មោះដើមថា «ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ» ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​​​លើក​​ស្ទួយ​​វិស័យ​​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​​ទឹកដី​ជាតិ នៅ​​​ប្រទេស​​​កម្ពុជា។ គួរកត់សម្គាល់ថា លោក ម៉ែន ណាត ធ្លាប់ជាសមាជិកស្ថាបនិកនៃ​ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ដែលត្រូវបាន​បង្កើតឡើងតាំងពី ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ១៩៩៨ ដើម្បី​ប្រឆាំង​នឹង​ភាពអយុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅកម្ពុជា នា​ខែកក្កដា ឆ្នាំ​១៩៩៨។

ក្នុងតួនាទីដែល​​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ខ្ពស់ លោក​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ន័រវែស បាន​​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​​រយៈ​​ពេល​ជា​ច្រើន​​ឆ្នាំ​មក​នេះ គួប​​ផ្សំ​​នឹង​​ការ​ចូល​រួម​ជ្រោម​ជ្រែង​ពី​បង​ប្អូន​ខ្មែរ​ក្នុង​សហគមន៍​ផង គិត​មក​ត្រឹម​​ឆ្នាំ​២០២៣។

ចំពោះ​បញ្ហា​នៅ​ប្រទេស​កម្ពុជា​វិញ លោ​ក ម៉ែន ណាត ​គឺ​ជា​អ្នក​តាក់​តែង​ឯកសារ​នានា ជា​មួយ​ក្រុម​ការងារ​នៃ​វេទិកាពលរដ្ឋ និង ​​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ កំណើត​ទី២ (រៀបចំ​ឡើង​វិញ និង​ប្រកាស​​ដំណើរ​ការ​នៅ​​ថ្ងៃទី​​០៧ ខែ​មិថុនា ឆ្នាំ​២០២០) បង្កើន​សកម្មភាព​តស៊ូ​មតិ លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ និង​យុត្តិធម៌សង្គម នៅប្រទេសកំណើត គឺនៅកម្ពុជា។

លោក ម៉ែន ណាត ធ្លាប់ជា​​មន្រ្តី​រាជការ​នៃ​​ការិយាល័យ​​កំណត់​ហេតុ នាយកដ្ឋាន​​នីតិ​វិធី រដ្ឋសភា​ជាតិ ពី​​ឆ្នាំ​​១៩៩៩ ដល់​ឆ្នាំ​២០០៦។ ពេល​នោះ លោក​ក៏​បាន​រៀបចំ​​សមាគម​មន្រ្តីរាជការ​​កម្ពុជា នៅ​ឆ្នាំ​​២០០៤ ដែល​មាន​​ឈ្មោះ​ពេញ​ថា សមាគម​មន្រ្តី​​រាជការ​ឯករាជ្យ​កម្ពុជា (Cambodia Independent Civil-servants Association – CICA)[១១] ក្នុង​គោល​​បំណង​​​លើក​​ស្ទួយ​លក្ខខណ្ឌ​​មន្រ្តី​រាជការ ជីវភាព​មន្រ្តី​រាជការ និង​សិទ្ធិ​មនុស្ស។ លោក ជា​​អ្នកដឹកនាំ​​សមាគម​នេះ រហូត​ដល់​ឆ្នាំ ២០០៦ គឺ​​​ក្រោយ​​​​ពេល​​ភៀស​ខ្លួន ទៅ​​កាន់​​ប្រទេស​​ន័រវែស (Norway) ក្នុង​រឿង​​​ប្រឆាំង​ជំទាស់ «សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥» តាម​រយៈ​​សេចក្តី​ថ្លែងការណ៍​​មួយ[១២] ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០០៥ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា​​នោះ ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម នៅ​ថ្ងៃទី​១០ ខែ​តុលា។ ការ​​ប្រឆាំង​​ជំទាស់​​សន្ធិសញ្ញា​​នោះ ធ្វើ​ឡើង​ក្នុងនាម​​ជា​​សមាជិក​​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត និង​​ក្រុម​ការងារ ៣ រូប​ទៀត [[១៣]]។

កាលនៅជានិស្សិត លោក ម៉ែន ណាត បាន​ក្លាយ​​ជា​យុវជន​ឆ្នើម និង​​ជា​​មេដឹកនាំ ក្នុង​​ចំណោម​​​មេដឹកនាំ​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ (Students’ Movement for Democracy – SMD) តាំង​ពី​ខែ​កញ្ញា ឆ្នាំ​​១៩៩៨ ដែល​ជា​ក្រុម​​យុវជន​ជាតិនិយម តស៊ូ​ប្រឆាំង​​នយោបាយ​​ដឹកនាំ​​របស់​រដ្ឋាភិបាល ​​​លោក ហ៊ុន សែន មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា (ជា​គណបក្ស​​​កុម្មុយនីស្ត)។

រៀន​នៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជា​និស្សិត​ម្នាក់ ក្នុង​ចំណោម​​និសិ្សត​​ក្រីក្រ មាន​​ការ​តស៊ូ​​ព្យាយាម​ខ្ពស់ បាន​​ស្នាក់​នៅ​​កុដិ​លេខ​២ វត្ត​នាគវ័ន ខណ្ឌ​បឹងកក់​ទី​២ ទីក្រុង​ភ្នំពេញ។

ជាមួយគ្នានេះ លោកក៏ជាអ្នក​សម្របសម្រួលនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើត​ឡើង នៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព[១៤]។ ក្រុមប្រឹក្សានេះ[១៥] គឺ​បាន​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា ទៅ​លើ​ការ​លើកកម្ពស់​​សិទ្ធិកម្មករ សិទ្ធិ​មន្ត្រីរាជការ សិទ្ធិ​ពលរដ្ឋ យុត្តិធម៌​សង្គម និង កិច្ចការ​ព្រំដែន។

ពីឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០២ លោក ម៉ែន ណាត ជា​អនុប្រធាន​​រណសិរ្ស​​ប្រជា​ធិបតេយ្យ​​និស្សិត​បញ្ញវន្ត​ខ្មែរ[១៦] ជា​អង្គការយុវជន ដែល​ធ្វើការងារ​​ផ្តោត​លើ​​វិស័យ​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង ការ​អភិវឌ្ឍ​​ព្រំដែន​ខ្មែរ ជាមួយ​​ប្រទេស​​​ជិត​ខាង។

ពីពាក់​​កណ្តាល​​​ឆ្នាំ​២០០២ ដល់​ឆ្នាំ​​២០០៤ លោក ម៉ែន ណាត ជា​ប្រធាន​​រណសិរ្ស​​និស្សិត​​បញ្ញវន្ត​ខ្មែរ (the Front of Khmer Students and Intellectuals - FKSI)[១៧] ក្នុង​ចំណោម​​​មេដឹកនាំ​​និស្សិត​​​សំខាន់ៗ​ខ្លះ​​ទៀត។ លោក និង លោក អ៊ុំ សំអាន[១៨] មេដឹកនាំ​​​ចលនានិស្សិត​​​ដើម្បី​​​លទ្ធិប្រជា​ធិបតេយ្យ ពី​ខែ​មិថុនា ដល់​​ខែ​​កញ្ញា ឆ្នាំ​​២០០២ បាន​​ផ្តួចផ្តើម​គំនិត និង​​សម្រប​សម្រួល​​​រៀបចំ​​ឲ្យ​មាន ក្រុមប្រឹក្សា​​ឃ្លាំមើល​កម្ពុជា[១៩]

បញ្ជាក់​៖ សមាជិក​ស្ថាបនិក​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​មាន

[កែប្រែ]

១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា[២០]។ លោក វិជ្ជា ត្រូវបានធ្វើ​ឃាត​ដោយ​​ចារកិច្ច​រដ្ឋាភិបាល លោក​ ហ៊ុន សែន នា​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤ ខណៈ​ពេល​កម្ពុជា​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ នៅ​ក្រោយ​​ការ​បោះ​ឆ្នោត​ជាតិ ខែ​​កក្កដា ឆ្នាំ​២០០៣។ ឃាតកម្មនេះ មិន​ត្រូវ​បាន​វែក​មុខ​ឃាតក​ពិត ទៅ​ផ្ទន្ទាទោស​តាម​ច្បាប់​យុត្តិធម៌​ទេ។

២. លោក រ៉ុង ឈុន កាល​នោះ​ជាប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា និង ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត ​(គ.ជ.ប.) មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ឆ្នាំ២០១៥ -២០១៧។ រួចមក លោកបានលាលែងពីសមាជិក គ.ជ.ប. ក្រោមហេតុផលថា គ.ជ.ប បានចូលរួមជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន រំលាយ​គណបក្សសង្គ្រោះជាតិយ៉ាងអយុត្តិធម៌ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧[២១]។  លោក ក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ[២២]។ ចាប់ពីខែ​កុម្ភៈ ឆ្នាំ២០២៣ លោក​បានចូលរួមក្នុងជីវភាពនយោបាយ ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​អនុប្រធាន​គណបក្សភ្លើងទៀន[២៣] ដែល​មាន​ឈ្មោះដើម​ថា គណបក្សសមរង្ស៊ី។ គូរបញ្ជាក់ថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានលោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ដាក់​ពន្ធនាគារ ២​លើក ដែល​ពាក់​ព័ន្ធ​ការ​រិះគន់​រឿង​មិន​ប្រក្រតី នៃសន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី ជាមួយ​វៀតណាម គឺ លើកទី១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ ហើយ​ដោះលែង​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៦ និង​លើក​ទី​២ លោក​ត្រូវ​បាន​ចាប់​ខ្លួន ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​ដោះ​លែង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នយោបាយ និង​សម្ពាធ​ពី​អន្តរជាតិ។

៣. លោក អ៊ុំ សំអាន កាល​នោះ​ជា​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទិ្ធ​ប្រជា​ធិបតេយ្យ ដែល​សព្វថ្ងៃរស់​នៅសហរដ្ឋ​អាមេរិក ជា​អតីតសមាជិកសភា នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិ​ទី៥ (២០១៣ - ២០១៨)[២៤]។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ (ជាង ២​ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ​២០១៦ ដល់សីហា ឆ្នាំ ២០១៨ ក្នុងសំណុំ​រឿងរិះគន់​ ផែនទីព្រំដែន និងប្រឆាំង​ជំទាស់​ការបង្គោលព្រំដែនថ្មី ជាមួយ​វៀត​ណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។

៣. លោក ម៉ែន ណាត កាល​នោះ​ជា​ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍​ខ្មែរ នៅប្រទេស​ន័វែស (Norway)។

៤. លោក ឆាំ ឆានី កាល​នោះ​ជា​ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេសន័រវែស (Norway)។ សព្វថ្ងៃ លោក​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នយោបាយ[២៥] ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមអ្នកប្រជាធិបតេយ្យ ប្រឆាំង​ជំទាស់​នយោបាយផ្តាច់ការ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា។

៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិក​សហជីពសេរីកម្មករកម្ពុជា គឺ​ជា​ប្រធាន​សហជីពនេះ តាំងពីឆ្នាំ២០០៤ ដល់​ឆ្នាំ​២០១៦។ បន្ទាប់មក លោកចូលរួមក្នុងការតស៊ូមតិលើវិស័យនយោបាយប្រជាធិបតេយ្យ [២៦] ជាមួយ​មិត្ត​ភក្តិ​​របស់​​លោក គឺ​លោក រ៉ុង ឈុន

៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​​មន្រ្តិ​សម្រប​​សម្រួស​សិទ្ធិកម្មករ នៃអង្គការ​​សិទ្ធិមនុស្សមួយ។

អំពី​លក្ខណៈ​សម្បត្តិ

[កែប្រែ]

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ មាន​​ការ​អធ្យាស្រ័យ​ខ្ពស់​​ជាមួយជនទូទៅ និង ក្នុងសហគមន៍ផង។

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម, មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មាន​ការ​អធ្យាស្រ័យខ្ពស់​ជាមួយជនទូទៅ និង ក្នុងសហគមន៍ផង។

ក្រៅពីនេះលោក ម៉ែន ណាត ជាមនុស្ស ដែល​មានសមត្ថភាព​ខ្ពស់ លើ​កិច្ចការរដ្ឋបាល និង ជាមនុស្ស​យកចិត្តទុកដាក់ ចំពោះ​ការងារ និងក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង​សហគមន៍ ក៏ដូចជា​ប្រទេសជាតិ​ផងដែរ។ លោក ជាមនុស្ស​រស់នៅ​ជាមួយ​ឧត្តមគតិ មិនក្បត់មនសិការ ក៏ដូចជា​មិត្តភ័ក្រ្ត​ក្នុង​កិច្ច​ការងារ។

ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏ជាអ្នកតស៊ូមតិ​យ៉ាងខ្លាំងក្លា ក្នុងចំណោមអ្នកប្រជាធិបតេយ្យឯទៀត[២៧] ដើម្បីស្តារប្រក្រតីភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រទាំង​ជា​អ្នក​ស្រាវ​ជ្រាវ​ក្នុង​​រឿង​​​ជនអន្តោ​ប្រវេសន៍​​​ខុសច្បាប់ ជាពិសេស​ជន​ជាតិ​​វៀតណាម​​ខុស​ច្បាប់ នៅប្រទេស​កម្ពុជា។

References

[កែប្រែ]
  1. (ជាkm) ស្រុកបូរីជលសារ, ៣០ ខែកក្កដា ២០១៩, https://km.wikipedia.org/w/index.php?title=%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80%E1%9E%94%E1%9E%BC%E1%9E%9A%E1%9E%B8%E1%9E%87%E1%9E%9B%E1%9E%9F%E1%9E%B6%E1%9E%9A&oldid=231757, បានយកមក 2021-02-11 
  2. "Khmer Buddhist Society Norway". Khmer Buddhist Society Norway (in American English). Archived from the original on 2023-07-27. Retrieved 2023-07-27.
  3. "អំពីយើង – About us". CWCI Cambodia (in British English). 2016-05-18. Retrieved 2023-07-27.
  4. ដេលី, ឌឹ ខេមបូឌា (2022-05-17). "ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ប្តូរ​ឈ្មោះ​ទៅជា វេទិកា​ពលរដ្ឋ". The Cambodia Daily Khmer (in American English). Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 5 (help)
  5. ដេលី, ឌឹ ខេមបូឌា (2021-01-07). "ចលនានិស្សិតដើម្បីលទ្ធប្រជាធិបតេយ្យ ថា ដើម្បីប្រយោជន៍ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយគ្មានជម្រើសអ្វីក្រៅពីការរកឯកភាពជាតិនោះទេ". The Cambodia Daily Khmer (in American English). Retrieved 2023-07-27.
  6. "Royal University of Phnom Penh". rupp.edu.kh. Retrieved 2023-07-27.
  7. "វិទ្យាស្ថានជាតិអប់រំ". 2021. Retrieved 2021-02-09. {{cite web}}: Cite has empty unknown parameter: |វិទ្យាស្ថានជាតិអប់រំ= (help)
  8. "RUPP - Department of Sociology". rupp.edu.kh. Retrieved 2023-07-27.
  9. "Frontpage". Universitetet i Agder (in អង់គ្លេស). Retrieved 2023-07-27.
  10. "ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពី​កូន​កសិករ ក្លាយ​​ជា​​បញ្ញវន្ត និង​​​ជា​​​​អ្នក​​ជាតិ​និយម". CWCI Cambodia (in British English). 2020-12-16. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 35 (help)
  11. "About Us". CWCI Cambodia (in អង់គ្លេស). 2006-10-02. Retrieved 2023-07-27.
  12. "Cambodia: Prime Minister Moves to Crush Dissent". Human Rights Watch (in អង់គ្លេស). 2005-10-18. Retrieved 2023-07-27.
  13. Human Rights Watch - Cambodia: Prime Minister Moves to Crush Dissent
  14. "Document: Serious crackdown on dissent in Cambodia". CWCI Cambodia (in អង់គ្លេស). 2006-10-03. Retrieved 2023-07-27.
  15. "Document: Stop the continuing arrest of Human Rights Defenders in Cambodia". CWCI Cambodia (in អង់គ្លេស). 2020-10-21. Retrieved 2023-07-27.
  16. "12 Student Democracy Group Founders Quit - The Cambodia Daily". english.cambodiadaily.com (in American English). 1999-11-29. Retrieved 2023-07-27.
  17. "Structures". CWCI Cambodia (in អង់គ្លេស). 2010-07-15. Retrieved 2023-07-27.
  18. "ជីវប្រវត្តិ អ៊ុំ សំអាន ពី​ក្មេង​ឃ្វាល​ក្របី ក្លាយ​ជា​​​សមាជិក​សភា ជា​អ្នក​ស្រាវ​ជ្រាវ​​​ឯកសារ​ព្រំដែន និង​​​​អ្នក​ជាតិ​​និយម". CWCI Cambodia (in British English). 2020-04-04. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 26 (help)
  19. "Garment Workers Plan Strike, Demand Justice - The Cambodia Daily". english.cambodiadaily.com (in American English). 2004-01-23. Retrieved 2023-07-27.
  20. (ជាen) Chea Vichea, ២៦ ខែតុលា ២០២២, https://en.wikipedia.org/w/index.php?title=Chea_Vichea&oldid=1118317211, បានយកមក 2023-07-27 
  21. "អនុប្រធាន​និង​សមាជិក​គ.ជ.ប​លាឈប់​ក្រោយ​ការរំលាយ​បក្ស​ប្រឆាំង". វីអូអេ. 2017-11-20. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 10 (help)
  22. "ជីវប្រវត្តិ និង​សកម្មភាព​ការងារ​សង្គម​របស់​លោក រ៉ុង ឈុន មុន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន". Radio Free Asia. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 16 (help)
  23. ដេលី, ឌឹ ខេមបូឌា (2023-02-14). "លោក រ៉ុង ឈុន និង​បណ្ឌិត សុក ហាច ត្រូវ​បាន​ជ្រើស​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន". The Cambodia Daily Khmer (in American English). Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 17 (help)
  24. ដេលី, ឌឹ ខេមបូឌា (2023-05-25). "លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ". The Cambodia Daily Khmer (in American English). Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 24 (help)
  25. "Cambodia: Harassment, Arrests of Opposition Activists". Human Rights Watch (in អង់គ្លេស). 2023-07-19. Retrieved 2023-07-27.
  26. "លោក ជា មុន្នី បន្ត​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បង​ប្រុស​លោក". Radio Free Asia. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 19 (help)
  27. "ក្រុម​អ្នក​តស៊ូ​មតិ ពន្យល់​មូល​ហេតុ​​ ហ៊ុន សែន គំរាម​​រំលាយ​​របប​​រាជា​​និយម រឿង​ព្រំដែន និង​​កោះត្រល់". CWCI Cambodia (in British English). 2023-07-23. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 6 (help)

Category:1975 births Category:People from Doung Khpos Commune Category:Living people Category:Cambodia Watchdog Council International (CWCI Cambodia) Category:Cambodia human rights activists Category:Cambodia political and social analysis