យិន ឌីកាន
យិន ឌីកាន | ||
|---|---|---|
| ជីវប្រវត្តិសង្ខេប | ||
| នាមពេញ | យិន ឌីកាន | |
| រហស្សនាម | កវីខ្លុយដៃមាត់ទិព្វ | |
| សញ្ជាតិ | ||
| អាជីព |
| |
| ស្នាដៃ | ||
| បទចម្រៀងរបស់លោក | ||
| ថ្ងៃខែឆ្នាំកំណើត | 4 មេសា 1944 | |
| ថ្ងៃទទួលមរណភាព | 2 កុម្ភៈ 2004 22 ឆ្នាំ | |
| ទទួលមរណភាពដោយសារ | ||
| ស្រុកកំណើត |
| |
| ឪពុក | យិន កណ្ដៀង | |
| ម្តាយ | ប៉ុណ្ណា រី | |
| ភរិយា | ||
| បុត្រ | ||
កុមារភាព
[កែប្រែ]កាលពីកុមារភាពលោក យិន ឌីកាន សិក្សានៅឯ បឋមសិក្សារមាស លុះដល់ចម្រើនវ័យមិនបានប៉ុន្មានផងឪពុកលោកដែលជាមន្ត្រីយោធាស័ក្ដិ២ បានលាឈប់ពីការងារ រួចឪពុកលោកក៏ផ្លាស់ទីលំនៅពីភូមិកំណើតមករស់នៅភ្នំពេញ រួចក៏សាងភ្នួសជាព្រះសង្ឃ គង់នៅ វត្តបុទមបតី ដែលគ្រានោះមានលោកយិន ឌីកាន មកស្នាក់នៅទីនោះដែលដើម្បីរៀនសូត្រនៅក្នុងវត្តនេះ ពេលទំនេរពីការសិក្សា និងកិច្ចការងារវត្តលោក យិន ឌីកាន បានដើរកាន់ចានស្រាក់ធ្វើជាកូនសិស្សលោក ជាមួយឪពុកដែលនិមន្តបិណ្ឌបាតតាមភូមិនៃរាជាធានីភ្នំពេញ៕
សិល្បះ
[កែប្រែ]លោក យិន ឌីកាន មានចំណង់ចំណូលចិត្តខាងសិល្បះតាំងពីក្មេងមក លុះបានមករស់នៅវត្តជាមួយឪពុក(ព្រះសង្ឃ) លោកក៏មានពេលរៀនភ្លេង។
នៅទសវត្សទី៥០ លោកបានប្រឡងចូលរៀនភ្លេងនៅសាលាវិចិត្រសិល្បះ(សាកលវិទ្យាល័យវិចិត្រសិល្បះ) ពេលរៀនលោកស្រឡាញ់ឧបរណ៍តន្ត្រី ខ្លុយ ជាគេ រួចលោកក៏ចាប់ផ្ដើមជ្រើសយកឧបករណ៍ខ្លុយដៃជាឧបករណ៍សំរាប់រៀន និងតន្ត្រី។ នៅសាលាលោករៀនផ្លុំខ្លុយដៃផង និងរៀនតែងនិពន្ធផង។ វេលាកន្លងផុតទៅ ៤ឆ្នាំនៃការសិក្សារបស់លោកនៅសាវិចិត្រសិល្បះ ដោយខិតខំសិក្សាក្រេបយកចំណេះវិជ្ជាពី គ្រូដែលជាជនជាតិខ្មែរ និងបរទេសផង លោកក៏បានក្លាយជាគ្រូភ្លេងនៅសាលាវិចិត្រសិល្បះនោះទៅដែលបារាំងហៅថា Professeur Monitor Music បន្ទាប់មកលោកក៏ឰសិក្សាបន្ត៣ឆ្នាំដើម្បីមានចំណេះដឹងជ្រៅជ្រះខាងតន្ត្រីនោះ ក្រោយពីចប់ការសិក្សា៣ឆ្នាំលោកបានក្លាយ សាស្ត្រាចារ្យតន្ត្រី ដែលបារាំងហៅថា Professeur de musique ពេលនោះប្រាក់ខែលោកក៏ទទួលបានច្រើនគួរសម ឆ្លៀតពេលពីការបង្រៀនភ្លេង លោកក៏ដើរប្រលូកនៅក្នុងវិស័យសិល្បះ ដោយធ្វើជាអ្នកចម្រៀងផង និពន្ធផង និងលេងឧបករណ៍ខ្លុយដែលរបស់លោកផង។
