Jump to content

យិន រង់

ពីវិគីភីឌា
យិន រង់
យិន រង់
ព័ត៌មាន​មួយ​ចំនួន
ព្រះនាម យិន រង់
ប្រសូត ឆ្នាំ១៩២២
ទីកន្លែងប្រសូត ភូមិតាថៀវ ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង
ឋានៈ ព្រះអនុគណ​​ស្រុក​កំពង់​ស្ពាន​ខេត្ត​ព្រះត្រពាំង
សុគត ថ្ងៃទី ១០ ខែមិនា ឆ្នាំ ១៩៨៩

ព្រះតេជព្រះគុណ យិន រង់ ប្រសូតិ ១៩២២ ជាព្រះអនុគណស្រុកកំពង់ស្ពានខេត្តព្រះត្រពាំង និងត្រូវបានសុគតនៅឆ្នាំ១៩៨៩ ក្រោយពីអាណានិគមយួនចាប់ដាក់ពន្ធនាគារអស់ពីរលើក ។

ប្រវត្តិ

[កែប្រែ]

ព្រះតេជព្រះគុណ យិន រង់ ប្រសូត ឆ្នាំ គ.ស. ១៩២២ នៅភូមិពោធិ៍ភិរម្យរង្សី(ពោធិ៍បឹង) ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vĩnh Bình)

ការបួសជាភិក្ខុសង្ឃ

[កែប្រែ]

ឆ្នាំ ១៩៤០ ព្រះអង្គបានបំពេញឧបសម្បទានៅក្នុងវត្តមហាពោធិវ័ន(តាថៀវ) Mahabodhivana ឋិតក្នុងភូមិអាហារ (khóm III) ឃុំក្រសាំង (Hòa Ân) ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។

ការទទួលខានៈជាព្រះចៅអធិការវត្ត

[កែប្រែ]

ឆ្នាំ១៩៥០ព្រះអង្គត្រូវបានពុទ្ធបរិស័ទចំណុះ ជើងវត្តមហាពោធិវ័ន(តាថៀវ) លើកឡើងធ្វើព្រះ ចៅអធិការវត្ត ។


ការទទួលឋានៈជាអនុគណស្រុកកំពង់ស្ពាន

[កែប្រែ]

ឆ្នាំ ១៩៦៤ ព្រះអង្គបានទទួលឋានៈជាព្រះ​អនុគណខណស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង នៃ ពុទ្ធសាសនាគណៈថេរវាទ ដែល មានព្រះតេជព្រះគុណ ថាច់ រាជ ( Thach Ret) ជាព្រះមេគណខេត្ត។


ការតស៊ូដើម្បីពូជសាសន៍ខ្មែរក្រោម

[កែប្រែ]
  • ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៦៩ ព្រះអង្គជាអ្នក​ដឹកនាំក្នុងចំណោមមេដឹកនាំសង្ឃដទៃទៀត បានដឹកនាំព្រះសង្ឃខ្មែរក្រោមជាង

មួយពាន់អង្គធ្វើបាតុកម្ម ដើម្បី​ទាមទារឲ្យរដ្ឋាភិបាលអាណានិគមយួន រក្សាសិទ្ធិតួនាទី ជាជនជាតិភាគតិចដល់ពលរដ្ឋ ខ្មែរ ក្រោមនៅកម្ពុជាក្រោម ។

  • ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះអង្គជាសមាជិកប្រចាំខេត្តព្រះត្រពាំង នៃគណៈកម្មាធិការកណ្តាល ដឹកនាំព្រះ

សង្ឃកំណើតនឿវៀតណាម ខាងត្បូងតស៊ូទាមទារនូវតួនាទីជាជនជាតិផាគតិច នៅកម្ពុជាក្រោម ។

  • ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះអង្គជា សមាជិកខេត្ត នៃគណៈកម្មការដឹកនាំព្រះសង្ឃខ្មែរ ការពារសិទ្ធិសេរីភាពខាង

ជំនឿ ដែលមានទីស្នាក់ការនៅវត្តពោធិសាលរាជ (កំពង់)ជាការិយាល័យ រដ្ឋបាលដឹកនាំដោយព្រះតេជព្រះគុណថាច់ រាជ និង វត្តចម្ប៉ាបុរី (ត្រោក លិច) ភាសាបាលីៈ WattaChampãPurĩ ជាទីស្នាក់ការប្រតិបត្តិការដឹកនាំ ដោយអគ្គសង្ឃាធិការរួមមាន ព្រះភិក្ខុ ថាច់ សេ, ថាច់ ញៀង,ថាច់ វង់,ថាច់ កា, គឹម ចាន់ថារ៉ា,ថាច់ យិន,ថាច់ សារេត និង ថាច់ ណែវ ។ល។ គណៈកម្មការដឹកនាំព្រះសង្ឃខ្មែរការពារសិទ្ធិសេរីភាពខាង ជំនឿ ជាចលនាមួយសម្រាប់ទាមទារ អាណានិគមយួនដោះលែងព្រះសង្ឃខ្មែរក្រោម ជាង ២០០ អង្គត្រូវបានចាប់ផ្សឹក ទៅធ្វើទាហានកំណែន ដោយរដ្ឋាភិបាលសារធារណរដ្ឋវៀតណាមដែល មានលោក ង្វៀង វ៉ាំងធេវ ជាប្រធាបនាធិបតី ។

  • ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃខ្មែរ ក្រោមជាង ១០០អង្គនៅស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំងបានធ្វើ

បាតុកម្មដោយសន្តិ វិធីទាមទាមឲ្យរដ្ឋការសាធារណរដ្ឋយួនដោះលែង ព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានចាប់ផ្សឹកទៅធ្វើ ទាហ៊ានកំណែន ។ លទ្ធផលគឺនៃការធ្វើបាតុកម្មនេះព្រះសង្ឃខ្មែរក្រោម ត្រូវបានទាហានយួនបោកគ្រាប់បែកផ្សែងផ្សា និងបាញ់រះទៅលើសមណប្បាតុករដោយបានធ្វើឲ្យព្រះសង្ឃខ្មែរក្រោមមួយអង្គគឺ សាមណេរគឹម សំណាង (១៩៦០ ដល់ ១៩៧៥)ពលីជីវិត ។

  • ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃខ្មែរ ក្រោមប្រមាណ៣៨០០ អង្គ បានដង្ហែក្បួនទៅកាន់ សាលាខេត្តព្រះត្រពាំង

ដើម្បីទាមទារឲ្យអាជ្ញាធរ សាធារណរដ្ឋយួន ដោះលែងព្រះសង្ឃខ្មែរក្រោម ទាំងអស់ដែលត្រូវបានចាប់ផ្សឹកហើយយក ទៅធ្វើទាហានកំណែន ។ការដង្ហែក្បួននេះ មានការប្រយុទ្ធគ្នាកើត ឡើងពីម៉ោង ០៨ព្រឹក ដល់ ម៉ោង ០២ ល្ងាចហើយ ត្រូវបានបញ្ចប់ដោយការចរចាគ្នាមួយ ដោយព្រះសង្ឃដែលត្រូវបានចាប់ផ្សឹកនោះបានដោះលែង មក វិញ ។ក្រោយពីការប្រយុទ្ធនេះព្រះសង្ឃ ខ្មែរក្រោមត្រូវរបួសធ្ងន់ ៥ អង្គស្រាល ៩០ អង្គ ។


ព្រះតេជព្រះគុណ យិន រង់ សុគត ព្រោះយួន បានចាប់ដាក់គុកអស់ពីរលើក

[កែប្រែ]

ក្រោយពីរបបសាធារណរដ្ឋវៀតណាម ត្រូវបានដួលរលំ នៅថ្ងៃទៅ ៣០ ខែមេសា ឆ្នាំ ១៩៧៥ បក្សកុម្មុយនិស្តយួន បានចូលកម្ពុជាក្រោម និងធ្វើ អាណានិគមលើខ្មែរក្រោមបន្ត ពីយួនសេរី ។ ព្រះ តេជព្រះគុណ យិន រង់ ត្រូវបានបក្ស កុម្មុយនិស្តយួនចាប់ដាក់គុកនៅ ជំរុំលត់ដំខេត្តព្រះត្រពាំង (Trại Cải Tạo Vĩnh Bình) បន្ទាប់មកត្រូវបានបញ្ជូន ទៅដាក់នៅ ជំរុំលត់ដំបេនយ៉ា (Trại Cải Tạo Bến Giá) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៧៥ ។ ក្រោយមកត្រូវបាន ដោះលែងចេញពីគុកវិញ ។

ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ព្រះអង្គត្រូវបាន ចាប់ទៅដាក់ គុកនៅជំរុំលត់ដំបេនយ៉ា(Trại Cải Tạo Bến Giá)ជាលើក ទី ២ ។ ពេលនៅក្នុងជំរុំលត់ដំ របស់បក្សកុម្មុយនិស្តយួន លើនេះ ព្រះអង្គត្រូវបានយួនធ្វើទារុណកម្មរហូតដល់សុគត នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ ១៩៨៩ ។

ឯកសារ​យោង​

[កែប្រែ]