ថាច់ រាជ
ថាច់ រាជ | ||
---|---|---|
ថាច់ រាជ | ||
ព័ត៌មានមួយចំនួន | ||
ព្រះនាម | ថាច់ រាជ | |
ប្រសូត | ឆ្នាំរកាត្រីស័កព.ស. ២៤៦៤ គ.ស. ១៩២១ | |
ទីកន្លែងប្រសូត | ភូមិចុងព្រែក ឃុំព្រែកលប ស្រុកកញ្ចោង ខេត្តព្រះត្រពាំង | |
បិតា | ថាច់ កែវ | |
មាតា | ថាច់ ធី ចាន់ | |
ឋានៈ | អតីតព្រះមេគណខេត្តព្រះត្រពាំង(១៩៦៤~១៩៧៥) | |
សុគត | ថ្ងៃពុធ ០៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ នព្វ ស័ក ព.ស.២៥២១
ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា គ.ស.១៩៧៧ វេលាម៉ោង ១២ និង ០៥ នាទី អធ្រាត្រ៥៦ វស្សា |
ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជប្រសូតិនៅ គ.ស. ១៩២១សុគតនៅ គ.ស. ១៩៧៧ ជាអតីតព្រះមេគណខេត្តព្រះត្រពាំង ចាប់តាំងពី គ.ស. ១៩៦៤ ដល់ គ.ស.១៩៧៥ និង ជាអតីតប្រធានសមណប្បាតុករប្រចាំខេត្តព្រះត្រពាំងនាឆ្នាំ ១៩៦៩ ដើម្បី ទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋយួន ផ្តល់តួនាទីជាជនជាតិភាគតិចដល់ខ្មែរក្រោមនៅកម្ពុជាក្រោម ។ ព្រះអង្គសុគតក្នុងព្រះ ជន្ម ៥៦ វស្សា នៅវត្តពោធិបឹងដោយយួនធ្វើទារុណកម្មក្នុងគុក ។
ប្រវត្តិ
[កែប្រែ]ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ប្រសូតិក្នុងឆ្នាំរកាត្រីស័កព.ស. ២៤៦៤ គ.ស. ១៩២១ នៅភូមិចុងព្រែក ឃុំព្រែកលប
ស្រុកកញ្ចោង (Tiểu Cần)ខេត្តព្រះត្រពាំង។ ឱពូកឈ្មោះថាច់ កែវ ម្តាយឈ្មោះ ថាច់ ធី ចាន់ ។
ព្រះអង្គមានបងប្អូន ៦ នាក់ គឺ៖
- ?
- ថាច់ ប្រាជ្ញ
- ថាច់ អោ
- ថាច់ ធី សម
- ថាច់ រាជ
- ថាច់ ធី ឡាយ (ប្រុស ៤ ស្រី ២)។
ការសាងផ្នួសជាសាមណេរ
[កែប្រែ]គ.ស.១៩៣៧ ពេលព្រះអង្គអាយុបាន ១៦ ឆ្នាំ បួសជាសាមណេរនៅ វត្តសុវណ្ណគន្ធវារីរង្សីហៅថាវត្តព្រែកទុង ក្រោមសំណាក់ ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់ អម ។
ការបំពេញឧបសម្បទានិងទទួលនាទីជាព្រះចៅអធិការវត្ត
[កែប្រែ]ឆ្នាំមមី ចត្វាស័ក ព.ស.២៤៨៥ គ.ស.១៩៤២ពេលព្រះអង្គមានព្រះជន្មបាន ២១ ឆ្នាំ ក៏បានបំពេញ ឧបសម្បទាកម្មនៅក្នុងវត្តពោធិបឹង ហៅថា វត្តបឹង ឋិតនៅក្នុងភូមិបឹង ឃុំចាប់ភ្លើង(Tập Sơn) ស្រុកថ្កូវខេត្តព្រះត្រពាំង ក្រោមសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាមថាច់កេស ហើយក៍បានពុទ្ធបរិស័ទនៅ ក្នុងចំណុះជើងវត្តពោធិបឹង តែងតាំងឲ្យព្រះអង្គឡើងធ្វើជាព្រះចៅអធិការវត្តនេះនាឆ្នាំនោះតែម្តង ។
ការឡើងជាព្រះឧបជ្ឈាយ៍
[កែប្រែ]ឆ្នាំជូតទោស័ក ព.ស. ២៥០៤ គស.១៩៦០ ពេលព្រះអង្គព្រះជន្ម៣៩ វស្សា ពុទ្ធបរិស័ទវត្តពោធិបឹង (បឹង) និងព្រះសង្ឃនៅ ស្រុកថ្កូវបានតែង តាំងព្រះអង្គជាព្រះឧបជ្ឈាយ៍ ។
ការទទួលឋានៈជាព្រះមេគណខេត្ត
[កែប្រែ]ថ្ងៃពុធ ១៥ កើត ខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស. ២៥០៨ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ១៩៦៤ បានទទួលតំណែង ជាព្រះមេគណនៃគណៈពុទ្ធសាសនាថេរវាទ ខេត្តព្រះត្រពាំង ។
ការតស៊ូដើម្បីការពារពូជសាសន៍ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម
[កែប្រែ]- ថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំ រកា ឯកស័កត្រូវនឹងថ្ងៃទី ១០ ខែតុលា គ.ស.១៩៦៩ ប្រធានគណៈ កម្មការព្រះសង្ឃអំបូរខ្មែរនៅសាធារណរដ្ឋយួន ព្រះអង្គបានដឹកនាំព្រះសង្ឃខ្មែរក្រោមជាងមួយពាន់អង្គ ធ្វើបាតុមកម្មអហិង្សាដើម្បីទាមទារសិទ្ធិជាជនជាតិភាគតិច ។
- ថ្ងៃសុក្រ ១៤ កើត ខែអស្សុជ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា គ.ស.១៩៦៩ ព្រះអង្គបានទទួលនាទីជាប្រធានសមណប្បាតុករ ប្រចាំ
ខេត្តព្រះត្រពាំង (tỉnh Vĩnh Bình) ក្នុងរចនាសម្ព័ន្ធនៃ«គណៈកម្មធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរកំណើតនៅយួនខាងត្បូងតស៊ូដើម្បីទាមទារនាទីជាជនជាតិដើមភាគតិចនៅកម្ពុជាក្រោមក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណធម្មវិរិយោ គឹម សាង នាយកសាសនា នៃគណៈពុទ្ធសាសនាថេរវាទ មជ្ឈមណ្ឌលព្រៃនគរ ។
សូមបញ្ជាក់ថាការធ្វើបាតុកម្មនេះ ព្រោះរដ្ឋាភិបាលយួនសម័យនោះបានអនុម័តដាក់ឈ្មោះឲ្យខ្មែរក្រោមថា«ប្រជាជនយួនកំណើតកម្ពុជា» (Người Việt Gốc Miên) គឺរដ្ឋាភិបាលយួនបញ្ជាក់ថា «ខ្មែរក្រោមមិនមែនជាជនជាតិដើមនៅកម្ពុជាក្រោមទេ គឺជាជនជាតិខ្មែរដែលបានភៀសខ្លួនពីកម្ពុជាទៅពឹងអាស្រ័យនឹងយួននៅកម្ពុជាក្រោម(វៀតណាមខាងត្បូង)»។
ការរងទារុណកម្មក្នុងគុកយួនកុម្មុយនិស្ត
[កែប្រែ]- ថ្ងៃអង្គារ៍ ៣ កើត ខែជេស្ឋ ឆ្នាំ ថោះសប្តស័ក ព.ស. ២៥១៩ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា គ.ស.១៩៧៥ព្រះអង្គត្រូវបាន
សង្ឃាភិបាលតំណាងយួនយៀកកុងចាប់ផ្សឹក ។
- ថ្ងៃអាទិត្យ ០៦ រោច ខែអស្សុជ ឆ្នាំថោះ សប្តស័ក ព.ស.២៥១៩ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា គ.ស.១៩៧៥ ព្រះអង្គត្រូវបានយួនយកទៅលត់ដំ នៅគុកបេនយ៉ា (Ben Gia)ខេត្តព្រះត្រពាំង ។
ការសុគតដោយរងទារុណកម្មពីរបបយួន
[កែប្រែ]ថ្ងៃពុធ ០៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ នព្វ ស័ក ព.ស.២៥២១ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា គ.ស.១៩៧៧ ព្រះអង្គបានសុគតនៅវេលាម៉ោង ១២ និង ០៥ នាទី អធ្រាត្រ៥៦ វស្សា ៕
ឯកសារយោង
[កែប្រែ]- សារព័ត៌មានព្រៃនគរ
- ដោយ ថាច់ ប្រីជា គឿន