Jump to content

យ៉ែម បុញ្ញឫទ្ធិ ជាអ្នកណា?

ពីវិគីភីឌា
រូបថត
រូបថតលោក យ៉ែម បុញ្ញប្ញទ្ធិ
ប្រធានបក្សកម្ពុជានិយម
ឈ្មោះ យ៉ែម បុញ្ញប្ញទ្ធិ
ថ្ងៃខែឆ្នាំកំណើត ០៧ ខែ កក្កដា ឆ្នាំ ១៩៦០
ទីកន្លែងកំណើត តាកែវ
សញ្ជាតិ ខ្មែរ បារាំង
ឪពុក យ៉ែម ងឹម ជនជាតិខ្មែរ
ម្តាយ សេង គេន ជនជាតិខ្មែរ
កម្រិតវប្បធម៌ អនុបណ្ឌិតគ្រប់គ្រង
ភរិយា ចរិយា
សាសនា ព្រះពុទ្ធសាសនា
មុខរបរ អ្នកនយោបាយ
គណបក្សនយោបាយ គណបក្សសង្រ្គោះជាតិ(២០១២-២០១៧)
គណបក្សកម្ពុជានិយម(២០២១-បច្ចុប្បន្ន)

យ៉ែម បុញ្ញឫទ្ធិជាអ្នកណា?(Who is Yem Ponharith?) គាត់ជាជនបង្កប់ ឬលក់ខ្លួនឱ្យគេ​?

[កែប្រែ]

យ៉ែម បុញ្ញឫទ្ធិជាអ្នកណា? គាត់ជាជនបង្កប់ ឬលក់ខ្លួនឱ្យគេ?

រូបភាពតូច|យ៉ែម បុញ្ញឫទ្ធិ ជាអ្នកណា?

អ្នកនយោបាយក្តាមគ្រោង ដែលគេធ្លាប់ឮ ឬស្គាល់ គេដាក់​ងារ​ឱ្យ​លោក​បែបនេះ ក៏ព្រោះតែជាញឹកញយលោកតែងលើកយករឿង “សត្វ​គ្រៀល កុំដៀលក្តាមគ្រោង” ឬ ”ចេះឯង ឱ្យក្រែងចេះគេ” ក្នុង​ន័យ​អប់រំផង ដាក់តឿនក្រើនរំឭកផង នៅក្នុងភាពប៉ិនប្រសព្វ​របស់លោកក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋនោះ គឺ លោក យ៉ែម បុញ្ញឫទ្ធិ។

លោក យ៉ែម បុញ្ញឫទ្ធិ ជាកូនរបស់អតីតអ្នកតំណាងរាស្រ្តមួយរូបនៅមណ្ឌលស្រុកគីរីវង់ ខេត្តតាកែវ ក្នុងសម័យសង្គមចាស់ គឺ លោក យ៉ែម ងឹម ។ លោក ជាអ្នកនយោបាយជំនាន់ក្រោយ(២០០៨-២០១៧)។ លោកក្លាយជាអ្នក​តំណាង​រាស្រ្ត​ក្រោយការបោះឆ្នោតឆ្នាំ២០០៨ កូតាពីគណបក្សសិទ្ធិមនុស្ស នៅមណ្ឌលព្រៃវែង។ មុនចូលរួមជាមួយគណបក្សសិទ្ធិមនុស្សដែលបង្កើតឡើងដោយលោក កឹម សុខា លោក ប៉ែន សុវណ្ណ និងឥស្សរជនជាច្រើនរូបទៀត លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់ជាស្ថាបនិកគណបក្សជាតិខ្មែរ ដែល​បង្កើត​ឡើងដោយលោក សម រង្ស៊ី និងឥស្សរជនខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត។ បុគ្គលិកលក្ខណៈរបស់លោក លោកយ៉ែម បុញ្ញឫទ្ធិ អាចនិយាយបានថា លោកជាមនុស្ស​ប្រាកដ​និយម ច្បាស់ការ ធ្វើមែន និងទាមទារតកវិជ្ជា ឬសមហេតុផល។

ដោយ​ជាមនុស្សប្រាកដនិយមពេក សាច់ការការពេក មិនលេង​សើច្រើន លោក ជាមួយយុវជនខ្មែរ និងឥស្សរជនមួយចំនួនទៀត ត្រូវបានបញ្ឈប់ពីគណបក្សជាតិខែ្មរ ដែលក្រោយ​មក​ក្លាយ​ជា​គណបក្ស​សមរង្ស៊ី និងចុងក្រោយគណបក្សភ្លើងទាននាពេលបច្ចុប្បន្ន(២០២០)។

លោក យ៉ែម បុញ្ញឫទ្ធិ ចូលប្រលូកក្នុងឆាកនយោបាយនៅក្នុងស្រុកខ្មែរ គាត់​នៅ​តែ​ប្រកាន់​គោលការណ៍ភាពប្រាកដនិយម ហើយ​លោក​ឱ្យ​តម្លៃ​ខ្ពស់​លើ​ការ​អប់រំបណ្តុះបណ្តាលយុវជន បណ្តុះអ្នកបន្តវេន ហើយ​លោក​តែង​តែ​ផ្តល់​គំនិតទៅកាន់យុវជន សកម្មជន ឬថ្នាក់ដឹកនាំជាសិក្ខាកាម អោយនិយាយដោយមានមូលដ្ឋានច្បាស់លាស់ ផ្អែកលើកាពិត ជៀស​វាងបំភ្លៃ បំភ្លើស និងបំភ្លេច ក្នុងគោល​បំណង​បំភ្លេច​បំផ្លាញ​អ្នក​​ដទៃ ឬញុះញុងខុសការពិត ឬ ជៀស​វាង​ការ​បង្ក​ការ​ឈឺចាប់​ដល់​អ្នកដទៃជាដើម។

 ក. ការលះបង់របស់លោក៖ 

លោក យ៉ែម បុញ្ញឫទ្ធិ បានលះបង់កិច្ចការរបស់លោកនៅឯប្រទេសបារាំង ចាកចោលប្រពន្ធ និងកូនៗជាទីស្រលាញ់របស់លោក តាំងពីពួក​គេបាត​ជើងក្រហម(នៅជាទារក) ហើយទុក​ឱ្យភរិយា​របស់​លោក​មើល​ថែ(១ឆ្នាំទៅមើលកូនពីរដង) ឯរូប​លោក​វិល​ចូល​ប្រលូក​ធ្វើ​នយោបាយ​ជួយជាតិ ដោយសារតែ​លោក​បារម្ភពី​ភាព​ស្ថិត​ស្ថេរ​នៃ​ទឹក​ដី និងពូជខ្មែរ។

 ខ. គុណសម្បត្តិរបស់លោក ៖

ក្នុង​នាទីជា​អគ្គលេខា​គណបក្សសិទ្ធិមនុស្ស(២០០៨-២០១២) ដែលកាលនោះមានតំណាងរាស្រ្តតែ៣រូបប៉ុណ្ណោះ គឺ លោក កឹម សុខា តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងរាស្រ្តមណ្ឌលកណ្តាល និងរូបលោកជាអ្នកតំណាងរាស្រ្តខេត្តព្រៃវែង ។ ដោយតំណាងរាស្រ្តតិច ធនធានក៏តិច ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​កាលនោះបែងចែកផ្លូវគ្នាធ្វើកិច្ចការដោយឥតឈប់សម្រាក ៣៦៥ថ្ងៃ/១ឆ្នាំ គ្មានសៅរ៍-អាទិត្យ។ ទី១ លោក កឹម សុខា ទទួលបន្ទុកវេទិការមូលដ្ឋាន ដើរពន្យល់និងជួបម្ចាស់ឆ្នោត ទី២ លោក អ៊ូ ច័ន្ធឬទ្ធិ ទទួលវេទិកាម្ចាស់ឆ្នោតតាមអង្គការ ឬវេទិការផ្សេងៗ ស្តាប់ទុក្ខកង្វល់របស់ម្ចាស់ឆ្នោត(CCHR , NDI ជាដើម។ល។) ចំណែកទី៣ រូបលោក និងសហការីទទួល​បន្ទុក​រៀប​ចំរចនា​សម្ព័ន្ធចុះមូលដ្ឋាន បណ្តុះបណ្តាលសកម្មជន រៀប​ចំកិច្ចការ​ផ្ទៃ​ក្នុងគណបក្ស និងឆ្លៀតបណ្តុះបណ្តាលយុវជន និងចូលរួមជាវាគ្មិនក្នុងវេទិការជាមួយប្រធានគណបក្ស ឬជាមួយវេទិការម្ចាស់ឆ្នោតទៀតផ្សេងៗផងដែរ ព្រោះដោយសារតំណាងរាស្រ្តមានតែ៣រូប ដូចនេះគ្មានទេ ថ្ងៃឈប់សម្រាក។ ដោយកិច្ចការច្រើន ហើយលោក និងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សយកចិត្តទុកដាក់ជាមួយយុវជន ទើបមានយុវជនយ៉ាងច្រើនដែលបានទៅរៀន ចង់ចេះ ចង់ដឹងពីនយោបាយ និងចង់ជួយជាតិ អ្នកខ្លះក៏បានទៅជួយលោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត។ ដោយក្តីស្រលាញ់នយោបាយ និងរបៀបធ្វើការ ការដឹកនាំ ក៏ដូចជាគោលការណ៍របស់គណបក្សសិទ្ធិមនុស្សនៅពេលនោះ យុវជន និងថ្នាក់ដឹកនាំ អ្នកគាំទ្រទាំងអស់ ពួតដៃគ្នាគ្មានពេលឈប់ ជួយគ្នាដោយមិននឿយហត់ ឬនឿយណាយឡើយ ធ្វើដោយពេញចិត្ត។ យុវជនស្ម័គចិត្តកាន់តែច្រើន ទីស្នាក់ការគណបក្សសិទ្ធិមនុស្សក្លាយជាមជ្ឈមណ្ឌលសិក្សា ទាំងវិជ្ជាជីវៈ(អង់គ្លេស កុំព្យូទ័រ ភាពជាអ្នកដឹកនាំ) និងនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងឥតដាច់ មានសិស្ស និស្សិតរាប់ម៉ឺននាក់បានទៅស្គាល់ និងសិក្សានៅទីនោះ ហើយអ្នកទៅជួយក៏កាន់តែច្រើនដែរ ។ ភាពជោគជ័យនេះ បានធ្វើឱ្យថ្នាក់ដឹកនាំកាន់តែមានកម្លាំងចិត្ត និងពង្រីកតាមបណ្តារខេត្តផ្សេងៗទៀត ហើយមហាជនកាន់តែស្គាល់ ជឿលើគណបក្សសិទ្ធិមនុស្ស ។ ជាលទ្ធផលឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្សទទួលបានក្រុមប្រឹក្សាឃុំ-សង្កាត់ស្ទើរតែគ្រប់ឃុំ ហើយមានទាំងមេឃុំទៀតផង មុននឹងឈានដល់ការបង្កើតគណបក្សសង្រ្គោះជាតិ។ ពេលនោះយើង មិនហ៊ានថាការផុសផុលនៃយុវជនសម័យ២០១៣ ដោយសារការបណ្តុះបណ្តាលនេះទេ ។

 គ. បុគ្គលិកលក្ខណៈរបស់លោកវិញ៖

ដោយយើងបានស្គាល់រូបលោក និងធ្វើការជាមួយគាត់ជិត១០ឆ្នាំមក លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សច្បាស់ការ ប្រាកដនិយម មានហេតុផល យើងមិនដឹងថា​លោកមិនចូលចិត្ត ឬយ៉ាងណាទេ ប៉ុន្តែ រឿងកម្មវិធី ស្រា ស្រី ល្បែងនានា យើងមិនដែលឃើញលោកចាប់អារម្មណ៍ឡើយ។ លោក បុញ្ញឫទ្ធិនេះ​ហើយ ដែលជានិច្ចកាលអប់រំឱ្យខ្មែរឈប់ផឹកស្រា ឱ្យខ្មែរមាន​ក្រមសីលធម៌ ឱ្យខ្មែរស្រលាញ់ជាតិ ស្រលាញ់មាតុភូមិ ដោយក្នុងវេទិកាមហាជន ជួបជាមួយប្រជាពលរដ្ឋ និងសកម្មជន លោកតែងតែរំឭក និងរិះគន់ពីការសេពគ្រឿងស្រវឹង និងការផ្សព្វផ្សាយគ្រឿងស្រវឹងជាដើម ដើម្បីឱ្យពលរដ្ឋឈប់ទទួលទានស្រា ឬគ្រឿងស្រវឹងទាំងឡាយ។ ពេលយើងធ្វើការជាមួយលោក មានតែម្យ៉ាងគត់ គឺការងារជួយជាតិ ចប់ការងារគឺសម្រាក ហើយពេលខ្លះការងារស្ទើរតែគ្មានពេលសម្រាកទៅទៀតក៏មាន។ និយាយពីសីលធម៌ស្ទើររកគ្មាន ឬក៏មានដែរតែខ្ញុំមិនទាន់ជួបនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ? លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សមាត់ឆៅបន្តិច ចិត្តក្តៅបន្តិច តែមានទឹកចិត្តល្អ មានទស្សនៈវែងឆ្ងាយ។

 ឃ. ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក៖

តាមដែលយើងដឹង និងស្គាល់លោក ចាប់តាំងពីឆ្នាំ២០០៨មក លោក​មិនមានសេសសល់ទ្រព្យសម្បត្តិអ្វីទេ លោកស្នាក់នៅផ្ទះជួលរហូតមក មែន​ហើយអាណត្តិចុងក្រោយ (២០១៥-២០១៧)នេះឃើញទិញបានផ្ទះមួយ ឮថា​មាន៣បន្ទប់ ហើយ​ឡើងនៅបានប្រហែល១ខែដែរ ក៏​ទៅ​បារាំង​ហើយចំពេលគេរម្លាយសង្រ្គោះជាតិល្មម (ផ្ទះហ្នឹងថាបង់រំលស់ផង)។ និយាយបែបហ្នឹងមិនមែនបង្អាប់ទេ ហើយក៏មិនមែនបញ្ជោរដែរ ស្តាប់ទៅថាលោកជាមនុស្សមិនចេះទុកដាក់រឿងលុយកាក់ ដោយព្រោះ​ប្រាក់ខែរាប់រយ រាប់ពាន់ហេតុអីមិនសល់? មើលគេ គេធ្វើតែ១ ឬមិនដល់មួយអាណត្តិផង ដីរាប់ភ្លេចមានទាំងចម្ការ មានទាំងដីឡូត៌ ផ្ទះរាប់កន្លែង ក្លាយជាអ្នកមានរស់ស្រួល។ ប៉ុន្តែ មិនដូច្នោះទេ យើងឃើញផ្ទាល់ បើនិយាយពីចាយ សម្រាប់​ធ្វើការ​ងារ​ក្នុង​នាទីជាអ្នកតំណាងរាស្រ្ត បម្រើរាស្រ្ត គឺមិនសល់ទេ ណា​សោហ៊ុយ​ធ្វើ​ដំណើរ សាំងឡាន ប្រាក់កាតព្វកិច្ចទ្រទ្រង់គណបក្ស ទ្រ​ទ្រង់​បក្ស​ក្នុង​មណ្ឌលរបស់ខ្លួន ប្រាក់បម្រុង​យុទ្ធ​នាការ​បោះឆ្នោតម្តងៗ ។ល។ គឺមិនគ្រប់ទេ បើយើងវិញក៏ចាយមិនគ្រប់ដែរ ដូច្នេះមានតែមិនចុះធ្វើការទើបសល់លុយ ។ សំណួរសួរថា តើលោកបុញ្ញឫទ្ធិ ពិតជាលក់ខ្លួនឱ្យបក្ស​កាន់​អំណាច​ដូច​ដែលប្អូនមួយចំនួនថាមែនឬ? តើបងប្អូនណាថា សូម​បញ្ជាក់​ភស្តុតាងមក ឱ្យពួកយើងខ្ញុំបានដឹងផង។ តើហេតុអ្វីបានជាចោទ និងប្រមាថគាត់បែបនេះ? ឱព្រះអើយ បើអ្នកបានដឹងពីការពិត តើអ្នកមានវិប្បដិសារីប៉ុណ្ណាទៅ? មនុស្សខំលះបង់ ចោល ប្រពន្ធ ចោលកូន ធ្វើការគ្មានថ្ងៃសម្រាក ក៏ព្រោះតែអ្វី? មិនគួរណា គ្រាន់តែមានទស្សនៈផ្ទុយគ្នា មិនស្របគ្នា​ក្នុង​ការ​ដឹក​នាំ​បក្ស​​ដែលគេរម្លាយ ហើយបែរជាចោទ វាយប្រហារបែបនេះឡើយ។ យើងពិតជារន្ធត់ចិត្តណាស់ពេលដែលបើកបណ្តាញសង្គមឃើញបែបនេះ។ ថាបក្សកាន់អំណាចទៅ គេបង្កាច់បង្ខូច តែនេះមិត្តធ្លាប់​ធ្វើ​ការ​ជាមួយគ្នា ធ្លាប់ស្គាល់ពីបុគ្គលិកលក្ខណៈគ្នាជិតរាប់ឆ្នាំហើយ នៅឡើយបង្ខូចកិត្តិយសគ្នាទៀត។ ដូចជាលែងសមជាមនុស្សថ្លៃថ្នូរហើយ ។ រឿងទស្សនៈ ឬការមិនស្របគ្នាក្នុងការដឹកនាំ ហើយចោទថា បុញ្ញឫទ្ធិបំបែកនោះ យើងមិនជឿទេ ព្រោះតាមដែលដឹង បុញ្ញឫទ្ធិ​នេះហើយ ដែលជាមេដែក​​ទាញ​ចរន្ត​ប៉ូល​ទាំង​ពីរ​ឱ្យ​នៅ​រួម​គ្នា បក្ស​សង្រ្គោះជាតិ​ខ្លាំង​រឿង​ប្រជា​ប្រិយ​ភាព​មេទាំង​ពីរ​ជារឿង​ម្យ៉ាង តែរឿងដែលសំខាន់ គឺការគ្រប់គ្រងផ្ទៃក្នុង បុញ្ញឫទ្ធិ គឺជាឆ្អឹង​ខ្នង​របស់សង្រ្គោះជាតិ ដែលផ្ទៃក្នុងដឹងច្បាស់ ដំណើរគណបក្ស​កន្លង​មក​(រាប់តាំងពីគោលការណ៍ នីតិវិធីផ្សេងៗ កិច្ចការគ្រប់សព្វ គឺពឹងទៅលើគាត់ស្ទើរទាំងស្រុង)។ អ្វីដែលយើងលើកឡើងមក គឺទៅតាមអ្វីដែលយើងមើលឃើញ ហើយរឿងបុគ្គលិកលក្ខណៈរបស់ យ៉ែម បុញ្ញឫទ្ធិ អ្នកនៅក្នុងស្រុក មិនថាថ្នាក់ដឹកនាំ សកម្មជន ឬយុវជនទេ សុទ្ធិតែស្គាល់គាត់ អ្នក​នៅ​ខាងក្រៅក៏គួរតែស្គាល់ និងជឿជាក់លើគាត់ដែរ ជាពិសេស​អ្នក​នៅបារាំង តើគាត់ជាមនុស្សបែបណា មិនដូច្នេះ អ្នក​បារាំង​គេ​មិន​ជឿ​លើគាត់ឡើយ។

និយាយបែបនេះ ថាយើងអួតសរសើេរលោក ឬលើកបញ្ជោរ យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែ វាជារឿងពិត ហើយគ្រាន់តែលើកមកដើម្បីឱ្យបងប្អូនតាមមើល និងពិចារណាថាពិត ឬមិនពិត យើងមិនចង់ឱ្យបងប្អូនជឿទេ តែចង់ឱ្យបងប្អូនពិចារណាសិនចាំជឿ។

ជាចុងក្រោយនេះ យើងសង្ឃឹមថា បងប្អូននឹង​ទទួល​បាន​ព័ត៌មាន​ពិត និងវាយតម្លៃមនុស្សបានត្រឹមត្រូវ មិនបំបាក់ទឹកចិត្ត​អ្នក​ជួយ​ជាតិ​ពិតប្រាកដ៕ «កុំបំបាក់ទឹកចិត្តអ្នកគិតជាតិ គិតផលប្រយោជន៍ខ្មែរ »!

ដកស្រង់ពី ៖ អក្ក ជាតិ