រចនាបថកោះកែ

ពីវិគីភីឌា

រចនាបថកោះកែ (ពាក់កណ្តាលទី១នៃសតវត្សទី១០)[កែប្រែ]

រចនាបថនេះមានលក្ខណៈដូចសម័យមុនដែរ ប៉ុន្តែគេសង្កេតឃើញថាប្រាសាទធំ ដែលសង់នៅលើខឿនចំនួន៧ជាន់ ដែលមានកម្ពស់ប្រហែល៣៥មែត្រ។ ប្រាសាទដែលស្ថិតនៅក្នុងរចនាបថកោះកែ ជាប្រាសាទដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ដែលទ្រង់បានតាំងរាជធានី នៅកោះកែ(ខេត្តព្រះវិហារ) ចម្ងាយប្រមាណ ៩០គីឡូមែត្រ នៅទិសឦសាន នៃភូមិភាគអង្គរ ។ ប្រាសាទដែលគេរាប់បញ្ចូល នៅក្នុងរចនាបថនេះ គឺ ប្រាសាទកោះកែទាំងអស់ ហើយនៅក្នុងចំណោមប្រាសាទទាំងអស់នេះគេឃើញមាន ប្រាសាទមួយសង់លើខឿនប្រាំពីរជាន់ ដែលមានកំពស់ប្រមាណ ៣៥មែត្រ។ រីឯរូបបដិមា មានសភាពប្រហាក់ ប្រហែលគ្នាទៅនិងសម័យមុនៗដែរ តែច្រើនមាន មាឌធំៗ ប្រកបដោយចលនា ផ្សេងៗ ដូចជារូបដើរ រូបរាំ ឬរូប ប្រយុទ្ធគ្នា (សុគ្រិព និងពាលី)ដើម្បីបង្ហាញអំណាច និងថាមពលឱ្យស្របទៅតាមព្រះទ័យនៃព្រះបាទជ័យវរ្ម័នទី៤ដែលជាស្ដេចជ្រែករាជ។

ឯកសារយោង[កែប្រែ]