ប្រាសាទធំ

ដោយវិគីភីឌា
Jump to navigation Jump to search
ប្រាសាទធំ
ប្រាសាទធំ.jpg
ឈ្មោះ: ប្រាសាទធំ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា ព្រះសិវៈ
ស្ថាបត្យកម្ម: រចនាបថកោះកែ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ប្លង់ និងការរៀបចំទូទៅ[កែប្រែ]

ប្រាសាទភ្នំមួយ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានកសាងនៅក្នុងឆោកគគីរនាឆ្នាំ៩២១នៃគ្រិស្តសករាជ ស្របពេលជាមួយគ្នានឹងការទាមទារសិទ្ធិឡើងសោយរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៤(៩២១-៩៤១)ក៏ប៉ុន្តែទ្រង់បានសោយរាជ្យពេញលេញក្នុងឆ្នាំ៩២៨នៃគ្រិស្តសករាជ បន្ទាប់មកព្រះបាទឥសានវរ្ម័នទី២(៩២៣-៩២៨)បានសោយទីវង្គតនៅរាជធានីយោធបុរៈ[១]។ ប្រាសាទធំសាងអំពីថ្មភក់ប្រាំពីរជាន់មានឈ្មោះជាច្រើនដូចជា ប្រាសាទធំ ហៅតាមប្រាសាទនេះធំជាងគេក្នុងចំណោមប្រាសាទនៅក្នុងតំបន់កោះកេរ អ្នកខ្លះហៅថា ប្រាសាទប្រាង្គជាពាក្យក្លាយមកពីប្រ+អង្គមានន័យថាស្តូបឬប្រាសាទដែលមានខ្ពស់ស្ថិតនៅលើទីលានច្រើនថ្នាក់ ឬមានច្រើនតែមានរាងច្រឡោតតាំងពីក្រោមរហូតដល់កំពូល។ តាមការបកស្រាយដោយលោក ហង់រី ប៉ាម៉ង់ជេប្រាសាទធំបានស្ថាបនាឡើងអំពីថ្មភក់ប្រាំពីរជាន់[២]កម្ពស់៥ម៉ែត្រពីថ្នាក់មួយទៅថ្នាក់មួយទៀត ផ្ទៃរាបស្មើប្រហែល២ម៉ែត្រនៅតាមចន្លោះថ្នាក់នីមួយៗមានប្លង់បាតការ៉េ៥៥ម៉ែត្រគុណ៥៥ម៉ែត្រនិងមានកម្ពស់៣៦ម៉ែត្រ។ សូមរំលឹកថា ប្រាសាទធំ មានរាងជាសាជី ដូចពីរ៉ាមីតនៅប្រទេសអេហ្សីប ក៏ប៉ុន្តែភាពខុសគ្នាគឺកោះកេរ ជាសំណង់ស្ថាបត្យកម្មធ្វើអំពីថ្មភក់ ហើយមានសណ្ឋានជាថ្នាក់ៗ រីឯប្រទេសអេហ្សីបវិញ ធ្វើអំពីឥដ្ឋដុត។ ម្យ៉ាងវិញទៀត នៅលើកំពូលប្រាសាទខ្មែរ មានលិង្គធំមួយទ្រដោយនរសិង្ហចំនួន៤។ ប្រាសាទធំដ៏មានបុណ្យបារមីនេះ មានបណ្តោយ ៧០ម៉ែត្រ ទទឹង ២២,៥៨ និងកំពស់ប្រមាណជា ៣៥ម៉ែត្រ ហើយស្ថិតនៅចំកណ្តាលកំពែងមួយដ៏ធំអស្ចារ្យ។ ហើយបើយោងតាមខ្លឹមសារនៃសិលាចារឹក យើងក៏អាចដឹងទៀតថា ប្រាសាទនេះត្រូវបានកសាងឡើងនៅស.វទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤ ហើយជាប្រាសាទរាជខុសពីប្រាសាទដទៃឯទៀត ដែលជាឧបសម្ព័ន្ធ ដែលមានចំនួនមិនតិចជាង៣០ នោះទេ។ ដូចពោលខាងលើ ប្រាសាទធំនេះ ដែលនៅចំកណ្តាល មានរន្ធធំមួយនោះ មានរឿងព្រេងពាក់ព័ន្ធមួយចំនួន គួរឲ្យចាប់អារម្មណ៍។ ឧទាហរណ៍អ្នកស្រុកចាស់ៗនៅទីនេះបាននិយាយតៗគ្នាថា នាសម័យអាណានិគមបារាំង មានទាហានជាច្រើននាក់បានប៉ុនប៉ងចុះទៅបាតប្រាសាទ ដើម្បីរាវរកវត្ថុបុរាណ និងមាសពេជ្រ កែវកង ដោយចងខ្សែនៅចង្កេះនៅពេលចុះទៅក្រោម ក៏ប៉ុន្តែជាអកុសលមិនបានទៅដល់ឡើយ។ ពួកគេត្រូវបាត់ខ្លួនទាំងអស់ មិនអស់ចិត្តមេទ័ពបារាំងបានបញ្ជារឲ្យរុះរើថ្មនៅកាំជណ្តើរ ដើម្បីចុះដល់បាតប្រាសាទទៀត ក៏ប៉ុន្តែដូចលើកមុន កូនចៅរបស់គេដែរក៏នៅបាត់ខ្លួនទៀត ម្ល៉ោះហើយគេក៏បញ្ឈប់សកម្មភាពទៅ។ ការពិតទៅ ពំនោលដូច្នេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រទេ។ ដោយហេតុថា វាជាទស្សនៈរបស់អ្នកស្រុកជុំវិញភាពពិសិដ្ឋរបស់ប្រាសាទដែលមិនត្រូវប៉ះពាល់ មើលងាយ មើលថោកតែប៉ុណ្ណោះ ដូចករណី ផ្នូរស្តេចដំរីស ដែលស្ថិតនៅខាងក្រោយនៃប្រាសាទធំខាងលើនេះជាសក្ខីភាពស្រាប់។ កុំភ្លេចថា ពួកបារាំងដែលបានបញ្ជារទាហានឲ្យចុះទៅកាន់បាតប្រាសាទ តែដោយឥតប្រយោជន៍នោះ គឺជាលោកប៉ាក មុ័ងទីយេ អ្នកស្រាវជ្រាវខាងបុរាណវិទ្យាបារាំងម្នាក់ដ៏ល្បីល្បាញ ដែលកាលពីឆ្នាំ១៩៣៣ បានអញ្ជើញមកសិក្សាស្រាវជ្រាវពីប្រវត្តិនៃប្រជុំប្រាសាទនៅទីក្រុងកោះកេរក្នុងសម័យអាណានិគម[៣]

រូបភាព[កែប្រែ]


ឯកសារយោង[កែប្រែ]

  1. David Snellgrove,2004.Angkor Before and After.p.66.
  2. ็Henri Parmentier,1937.L'Art pseudo-khmér au Siam et la Prang.p,108
  3. ម.ត្រាណេ