ជ័យវរ្ម័នទី៤
ជ័យវរ្ម័នទី៤ | ||||
The Khmer king Jayavarman IV (928–942) in his remote capital of Koh Ker, 100 miles north of Angkor. | ||||
រជ្ជកាល | ៩២៨-៩៤២ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ៩២៨ | |||
ព្រះនាមពេញ | មិនមានកំណត់ត្រា | |||
មរណៈនាម | បរមសិវៈបថ
(Borom Shivabot) | |||
ក្សត្រមុន | ឥសានវរ្ម័នទី២ | |||
រាជបន្ត | ហស៌វរ្ម័នទី២ | |||
សន្តិវង្ស | កៅណ្ឌិន្យ (អំបូរខ្មែរជ្វា) | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ៩៤២ (ជន្មាយុ)
មិនមានកំណត់ត្រា | |||
ជំនឿសាសនា | ហិណ្ឌូសាសនា លទ្ធិ
ព្រះវិស្ណុ ព្រះព្រហ្ម ព្រះសិវៈ និយម |
ជ័យវរ្ម័នទី៤ (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ [១] [២] ក្នុងឆ្នាំ ៩២១ នៃគ.សករាជ ព្រះបាទជ័យវរ្ម័នទី៤ បានភៀសព្រះកាយ ពីក្មួយរបស់ទ្រង់គឺព្រះបាទ ឥសានវរ្ម័នទី២ ទៅបោះបន្ទាយថ្មីមួយនៅភាគខាងជើងចម្ងាយពីទីក្រុង យសោធរៈបុរៈ ប្រមាណជាជាង ១០០ គីឡូម៉ែត្រ ក្នុងតំបន់ "ឆកគគី" ដើម្បីស្ថាបនាទីក្រុងថ្មីមួយឡើងឈ្មោះថា "រាជធានីកោះកេរ្តិ៍" ដើម្បីយកទីនោះធ្វើមូលដ្ឋានរបស់ខ្លួន ក្នុងការដណ្ដើមរាជ្យពីព្រះបាទឥសានវរ្ម័នទី២ ។ [៣]
ការផ្ដើមរាជធានីកោះកេរ្តិ៍
[កែប្រែ]រាជធានីកោះកេរ្តិ៍ (កោះកេរ្តិ៍ អានថា៖ កោះកេតិរៈ) បានកសាងឡើងក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៤ ក្នុងឆ្នាំ៩២៨ នៃគ.សករាជ ដែលមានទីតាំងស្ថិតនៅ នៅភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេន មានចម្ងាយ៧៤ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ និង មានចម្ងាយ ១២០ គីឡូម៉ែត្រ ពីរាជធានី យសោធរៈបុរៈ នៃតំបន់អង្គរ ។ ក្រុមប្រាសាទ នៃរាជធានីកោះកេរ្តិ៍ ដែលរកឃើញសព្វថ្ងៃមានចំនួន ៩៦ ប្រាសាទ ដែលសាងសង់លើផ្ទៃដី ៩ គីឡូម៉ែត្របួនជ្រុង ប៉ុន្តែប្រាសាទទាំងនោះ ពុំបានសង់ជិតៗគ្នាទេ គឺនៅដាច់ៗពីគ្នា ១ គីឡូម៉ែត្រ ទៅ ៤ គីឡូម៉ែត្រ បា្រសាទទាំងនេះក៍បានខូចខាតបាត់រូបរាង និងខ្លះបានកប់នៅក្នុងដី ហើយបច្ចុប្បន្នបានក្លាយទៅជារមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៍ល្បីល្បាញមួយរបស់ខេត្ត ព្រះវិហារ ។ [៤] នៅក្នុងរាជធានីកោះកេរ្តិ៍ មានប្រាសាទមួយឈ្មោះថា "ប្រាសាទកោះកេរ្តិ៍" ដែលសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងឆ្នាំ ៩២៨ នៃគ.សករាជ ដើម្បីឧទ្ទិសថ្វាយ ដល់អាទិទេព៣អង្គ ព្រះវិស្ណុ ព្រះព្រហ្ម និង ព្រះសិវៈ ដែលត្រូវបាន ទ្រង់ប្រសិទ្ធនាម ជាឈ្មោះតែមួយថា "ត្រីភូវនាស្វារៈ" ហើយបានសាងរូបសំណាក "លិង្គៈបុរៈ" មួយដាក់ដម្កល់នៅលើប្រាសាទមួយនេះ ហើយនៅផ្ទាំងសិលាចរឹក បានសរសេរទទ្ទិសថ្វាយជូនដល់ "កម្រៈតេងជ័យកុដ្តរាជ" ដែលជាឈ្មោះមរណៈនាមរបស់ព្រះបាទ ជ័យវរ្ម័នទី៣ ផងដែរ ដូចនេះទ្រង់ត្រូវបានគេសន្មត់ថាជាសន្តិវង្សដែលមានពង្សាវតាជាមួយព្រះបាទ ជ័យវរ្ម័នទី៣ ដែលទ្រង់ត្រូវបានប្រវត្តិវិទូលើកឡើងថា ទ្រង់មានព្រះមហេសី ត្រូវជាប្អូនស្រីរបស់ព្រះបាទ "យសោវរ្ម័នទី១" ទើបការឡើងសោយរាជសម្បត្តិរបស់អង្គគឺស្របច្បាប់ ។ [៥]
សិល្បៈនៃរចនាបថ កោះកេរ្តិ៍
[កែប្រែ]រចនាបថ (អង់គ្លេស: Style) គឺសំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតាក់តែងលំអរតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ ដែលយើងហៅថា "ស្តាយ" (Style) ក្នុងរចនាបថនីមួយៗ មានការកសាងនិងផ្ដោតទៅលើលក្ខណៈពិសេសខុសគ្នាៗ ទៅតាមការប្រែប្រួលនាសម័យកាលដែលស្ដេចមួយចំនួនបានគ្រប់គ្រង ។ រចនាបថ ក្នុងសិល្បៈស្ថាបត្យកម្ម នៃក្រុមប្រាសាទកោះកេរ្តិ៍ មានការរចនាមូដ ដោយភាពបុិនប្រសប មានទំហំធំៗ ដែលត្រូវបានបានបង្ហាញថា ជាកម្រិតនៃការរចនាសិល្បៈ ដ៏លេចធ្លោក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ ។ [៦] [៧]
-
រាជសិង្ហ នៃរចនាបថកោះកេរ្តិ៍.
-
បដិមាព្រះព្រហ្ម គង់លើផ្កាឈូក១០០០ស្រទាប់ នៃរចនាបថកោះកេរ្តិ៍.
-
បដិមាព្រះសិវៈ ឈរបន្ទន់ជង្គង់ នៃរចនាបថកោះកេរ្តិ៍.
-
បដិមាសត្វគ្រុឌ នៃរចនាបថកោះកេរ្តិ៍.
-
ហនុមាន ប្រយុទ្ធ និង សុគ្រីព នៃរចនាបថកោះកេរ្តិ៍.
-
បដិមា ទេពបុរស នៃរចនាបថកោះកេរ្តិ៍ ក្នុងសារៈមន្ទីរ Cleveland.
ស្ថាបត្យកម្មដែលទ្រង់បានកសាង
[កែប្រែ]- ប្រាសាទកោះកេរ្តិ៍
- ប្រាសាទនាងខ្មៅ
- ប្រាសាទក្រចាប់
- ប្រាសាទបន្ទាយពីរជាន់
- ប្រាសាទចិន
- ប្រាសាទបឹងវែង
- ប្រាសាទដំរី
សេចក្ដីជំរាប
[កែប្រែ]មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?
ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[៨]
ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។
បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។
ចំណារពន្យល់
[កែប្រែ]សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។
មើលផងដែរ
[កែប្រែ]តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]ជ័យវរ្ម័នទី៤ (គ.ស ០០០-៩៤២)
| ||
មុនដោយ ឥសានវរ្ម័នទី២ |
ចក្រភពខ្មែរ ៩២៨–៩៤២ |
តដោយ ហស៌វរ្ម័នទី២ |
ឯកសារយោង
[កែប្រែ]- ↑ Phanindra Nath Bose (1927) The Hindu Colony of Cambodia (Asian Library.), Ppublisher: Theosophical Publishing House, Original from the University of Michigan p.410
- ↑ Deane H. Dickason (1937) Wondrous Angkor, Publisher: Kelly & Walsh, Original from the University of Michigan p.147
- ↑ George Cœdès (1966) The Making of South East Asia, Publisher: University of California Press p.268
- ↑ Kaev Bhuaṅ (2004) Tourism Sites of Cambodia, Publisher: Ponleu Khmer, Original from the University of California p.295
- ↑ Greater India Society (1940) Journal, Volume 7 , Publisher: Calcutta Greater India Society, Original from the University of Michigan.
- ↑ Founded by S. Fukushima. Editors: Dec. 1929- Waldemar George and others. American editorial office: (1932) Formes: An International Review of Plastic Art, Issues 21-25, Publisher: Éditions des quatre chemins, Original from Pennsylvania State University.
- ↑ Waldemar George (1971) Formes Contemporary Art Series, Publisher: Ayer Company Publishers, Incorporated, Original from University of Minnesota ISBN: 0405008147
- ↑ Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan