រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា
អត្ថបទនេះដកស្រង់ចេញពីសៀវភៅប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា រៀបរាងដោយអនុបណ្ឌិតផ្នែកច្បាប់រដ្ឋប្បវេណី(លោក ហួត វុទ្ធី ) (១៩៤៧ដល់១៩៧០) ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុវរ្ម័ន រាជហរវិង្សឧតោ សុជាត វិសុទ្ធិពង្ស អត្ដមហាបុរសរតន៏និករោត្ដមធម្មិកមហារាជាធិរាជ បរមនាថបរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី។ រដ្ឋឯករាជ្យពេញដោយធិបតេយ្យភាពទ្រង់ប្រោសព្រះរាជទានដល់ប្រជារាស្រ្ដរបស់ព្រះអង្គនូវរដ្ឋធម្មនុញ្ញដូចមានសេក្ដីតទៅ៖
ជំពូកទី១
[កែប្រែ]ធម្មជាតិនិងសណ្ឋានរបស់រដ្ឋ
[កែប្រែ]- មាត្រា១
ប្រទេសកម្ពុជា ជាប្រជាជាតិមួយដែលមានព្រះមហាក្សត្រយ៏សោយរាជ។
- មាត្រា២
(កែប្រែ)ភារសាដែលប្រើជាផ្លូវការគឺភារសាខ្មែរ។
ជំពូកទី២
[កែប្រែ]សេរីភាព-សិទ្ធនិងករណីកិច្ចរបស់ខេមរជន
[កែប្រែ]- មាត្រា៣
សេរីភាពជាដំនើរអាចធ្វើអ្វីបានគ្រប់យ៉ាងកុំអោយតែប៉ះពាល់អោយខូចសិទ្ធអ្នកដដៃ។ល័ក្ខខ័ណ្ឌនៃការប្រើសេរីភាពមានត្រាទុក ក្នុងច្បាប់។អ្វីដែលច្បាប់មិនបង្គាប់អោយធ្វើជនណាក៏ដោយមិនអាចត្រូវគេបង្ខំអោយធ្វើបានោឡើយ។
- មាត្រា៤
នឹងចោតចាប់ឬឃុំឃាំងជនណាមួយបានលុះតែជននោះប្រព្រឹត្តិបទដែលមានត្រាទុកក្នុងច្បាប់ឯអ្នកចោទអ្នកចាប់ឬអ្នកឃុំឃាំងត្រូវ ប្រតិបត្តិតាមរបៀបដែលច្បាប់បានបញ្ញតិទុក។ និងឃុំឃាំងជនណាទុកបានលុះតែមានចៅក្រមពិនិត្យការឃុំឃាំងនោះឃើញថាត្រឹមត្រូវតាមច្បាប់ហើយយល់ព្រមព្រៀងផងដោយ ចង្អុលហេតុផលក្នុងរយៈវេលាដែលកំណត់ក្នុងច្បាប់។ ទារុណកម្មឬការបង្ខំដែកឥតប្រយោជន៏ក្នុងខណៈចាប់ជនណាមួយការសង្កត់សង្កិនចិត្តឬការធ្វើបាបដល់រាងកាយចំពោះអ្នកជាប់ឃុំ ណាមួយការប្រព្រឹត្តដែលបណ្ដាលឲធ្ងន់ថែមទៅលើទណ្ឌកម្មដែលតុលាការបានតម្រូវតាមច្បាប់នៅលើអ្នកមានទោសណាមួយស្រេច ហើយនោះច្បាប់ហាមមិនអោយប្រព្រឹត្តហើយក្នុងបទទាំងនេះអ្នកដៃដល់អ្នកមេគំនិតឬអ្នកសមគំនិតត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន។
- មាត្រ៥
ដរាបណាដែលតុលាការមិនទាន់ករកាសថាអ្នកត្រូវចោតមានទោសទេដរាបនោះត្រូវទុកអ្នកត្រូវចោតជាមនុស្សឯតទោស។ ទណ្ឌកម្មដែលបំបាត់ឬបន្ថយសេរីភាបដល់អ្នកប្រព្រឹត្តខុសត្រូវដាក់ដោយញុំាងអោយតែខ្លួនបានល្អឡើងវិញ។
- មាត្រា៦
ខេមរជនមិនអាចត្រូវនីរទេសពីដែលដីខ្មែរបានឡើយ។ការហាមខេរជនមិនអោយនៅក្នុងកន្លែងណាមួយឬការបង្ខំអោយនៅក្នុងកន្លែង ណាមួយឬការបង្ខំអោយនៅក្នុងកន្លែងណាមួយត្រូវតែក្នុងករណីដែលមានបញ្ញត្តទុកក្នុងច្បាប់។
- មាត្រា៧
កម្មសិទ្ធស្ថិតនៅក្នុងកាឃុំគ្រងនៃច្បាប់។ដែលនិងដកហូតកម្មសិទ្ធអំពីជនណាមួយនោះក៏ដោយហេតុសាធារណៈប្រយោជន៏ក្នង ករណីដែលច្បាប់បានបញ្ញត្តទុកហើយត្រូវអោយសោហ៊ុយជួសជុលជាមុនដោយយុត្តិធម៌។
- មាត្រា៨
សេរីភាពខាងជំនឿត្រូវបើកអោយមានដោយបរិបូរណ៌។សេរីភាពក្នុងការប្រតិបត្តផ្លូវឿសាសនាក៏ត្រូវបើកអោយមានដូច្នោះដែរ បើនិង បន្ថយខ្លះបានតែត្រងណាដែលវៀរពុំបានដើម្បីកុំអោយខូចសេក្ដីស្ងប់ស្ងាត់រៀបរយរបស់មហាជន។ ព្រះពុទ្ធសាសនាជសាសនារបស់រដ្ឋ។
- មាត្រា៩
ខេរជនមានសេរីភាពក្នុងការនិយាយសរសេនិងបោះពុម្ភនិងការផ្សាយដល់មហាជន។ខេរជនអាចសំដែងផ្សាយឬការពារមតិគ្រប់យ៉ាង តាមផ្លូវការសែតក្ដីតមាវិធីឯណាទៀតក្ដីកុំអោយតែប្រើសិទ្ធនេះដោយរំលោភហើយកុំអោយតែញុំាងអោយខូចសេក្ដីស្ងប់របៀបរយម ហាជន។មិនត្រូវបង្ខំឬបង្គាប់នរណាអោយសំដែងមតិថាដូច្នេះឬដូច្នោះឡើយ។
- មាត្រា១០
ខេរជនទាំពួងមានសិទ្ធរួបរួមជាសហគមដោយសេរីកុំអោយតែសហគមននោះធ្វើអោយខូចឬញុំាងអោយខូចសេរីភាពទាំងឡាយដែល រដ្ឋធម្មនុញ្ញនេះធានាអះអាងអោយមាន។ត្រូវបើកអោយមានសេរីភាពក្នុងការប្រជុំផងដែរ។
- មាត្រា១១
ទីលំនៅមិនត្រូវនណាចូលទៅរុករានបានឡើយ។នឹងចូលទៅក្នុងលំនៅគេបានតែក្នងករណីដែលច្បាប់បានបញ្ញត្តទុកហើយអោយត្រូវ តាមរបៀបច្បាប់ផង។
- មាត្រា១២
សំបុត្រដែលផ្ញើទៅរកគ្នាមិនត្រូវនរណាបមើលបានឡើយវៀរលែងតែមានច្បាប់អនុញ្ញាតដោយជាក់ស្ដែងជាបណ្ដោះអាសន្នអោយបើក ក្នុងវេលាដែលប្រយោជន៏យ៉ាងធំរបស់ប្រទេសជាតិបង្គាប់ឲធ្វើដោយខានមិនបាន។
- មាត្រា១៣
ខេមរជនទាំងពួងត្រូវទទួលតំនេអរាជកាបានដូចគ្នា។ក្រៅពីគុណសម្បត្តិនិងសមត្ថភាពរបស់សាមីខ្លួនគ្មានអ្វីជាហេតុបណ្ដាលអោយជន នេះទទួលបានអោយជននោះទទួលមិនបានទេ។
- មាត្រា១៤
ខេរជននីមួយៗមានសិទ្ធចូលពាក្យប្ដឹងសុំទៅអ្នកកាន់អំនាចសារធាណៈបានដើម្បីនាំអោយមានការពិចារណាបញ្ហាទាំឡាយដែលមានផ លប្រយោជន៏ចំពោះបុគ្គលឬដល់មហាជន។
- មាត្រា១៥
ការប្រើសិទ្ធិទាំងឡាយដែលរដ្ឋធម្មនុញ្ញនេះធានាអះអាងមិនត្រូវបង្អាក់បង្ខានបានឡើយ។ប៉ុន្តែបើប្រជាជាតិត្រូវប្រកាសនៅក្នុងភ័យន្ត រាយនោះសិទ្ធដែលមានពណ៌នាក្នុងមាត្រា៤ដល់៩(វគ្គទី១)និង១០(វគ្គទី២)និង១២អាយត្រូវបង្គាប់អោយឈប់ប្រសិនបានតាមកំរិតនិង របៀបដែលមានបញ្ញទុកក្នុងច្បាប់។ ការបង្អាក់បង្ខាននេះមិនត្រូវអោយយូរលើសពីប្រាំមួយខែប៉ុន្តែនិងបន្ដជាថ្មីម្ដងទៀតតាមរបៀបដដែលក៏បាន។ ជានណារំលបប្រើការបង្អាក់បង្ខាននេះដើម្បីធ្វើតាមទំនើងចិត្តអោយខូចសិទ្ធអ្នកដទៃខាភោគទ្រព្យក្ដីខាងផ្លូងចិត្តក្ដីជននោះត្រូវទទួលខុស ត្រូវក្នុងបទនេះដោយផ្ទាល់។ដល់ផុតពេលបង្អាក់បង្ខាននេះហើយជានណាដែលយល់ថាខ្លួនត្រូវគេធ្វើតាមទំនើងចិត្តអោយឈឺចាប់ ដល់រាងកាយក្ដីអោយខូចខាតដល់ភោគទ្រព្យក្ដីជាននោះអាចប្ដឹងសាលាជំនរះក្ដីសុំអោយជួលជុលខាងផ្លូវចិត្តឬខាងធនធាន។
- មាត្រា១៦
ខេមរជននីមួយៗត្រូវអោយមានចិត្តស្មោះត្រង់ចំពោះព្រះមហាក្សត្រិយ៏។ត្រូវមានករណីកិច្ចប្រតិប្តិច្បាប់ការពារប្រទេសហើយជួយ រដ្ឋាភិបាលដោយបង់ពន្ធដានិងដោយវីធីគ្រប់បែបយ៉ាងដែលមានបញ្ញត្តទុកក្នុងច្បាប់។
ជំពូក៣
[កែប្រែ]អំពីច្បាប់និងអំនាច
[កែប្រែ]- មាត្រា១៧
ច្បាប់ជាសេក្ដីសំដែងឆន្ទះរបស់ជាតិ។ច្បាប់ត្រូវប្រើទៅលើជនទាំងអស់ប់ទោះជាច្បាប់នេះរក្សាការពារក្ដីផ្ដន្ទាទោសក្ដី។ ច្បាប់ធានាអះអាងអោយខេមរជនទាំងពួងប្រើសេរីភាពនិងសិទ្ធទាំងឡាយដូចមានរៀបរាប់ក្នុងជំពូកមុននេះបើទោះជាដូចម្ដេចក៏ ដោយច្បាប់មិនអោយធ្វើអោយខូចសេរីភាពនិងសិទ្ធិទាំងនោះបានឡើយ។
- មាត្រា១៨
ច្បាប់ធានាអះអាងអោយជនទាំងពួងមានសិទ្ធិអោយតុលាការទទួលជំនុំជុំរះ។សេលកដីខ្វះខាតធនធានមិនគ្រប់គ្រាន់មិនអាច ជាឧប្បស័គ្គក្នុងការអោយតុលាការទទួលជំនុំជំនរះបានឡើយ។
- មាត្រា១៩
វៀរលែងតែមានបញ្ញិត្តិពិសេសដោយជាក់ច្បាស់ក្នុងច្បាប់ ។ច្បាប់មិនត្រូវយកទៅប្រើលើអំពើដែលកន្លងទៅហើយមុនពេលអោយ ប្រតិបត្តិតាមនោះទេ។ប៉ុន្តែជនណាក៏ដោយនឹងអាចត្រូវតុលាការជំនុំជំរះនឹងដាក់ទន្ទកម្មបានលុះតែជននោះបានប្រព្តឹត្តិបទ ល្មើសមានក្នុងច្បាប់ណាមួយដែលមានប្រកាសអោយប្រើហើយ។ហើយដែលត្រូវប្រើមុនមានបទល្មើសនោះ។
- មាត្រា២០
ច្បាប់ត្រូវប្រតិបត្តិតាម៖ -នៅភ្នំពេញកំណត់មួយថ្ងៃគត់ក្រោយដែលបានចុះច្បាប់នេះក្នុងរាជកិច្ច។ -នៅទីឯទៀតគឺក្នុងដែលស្រុកនៅមួយៗកំណត់ប្រាំថ្ងៃគត់ក្រោយរាជកិច្ចដែលមានចុះច្បាប់នោះទៅដល់សាលាស្រុក។ ប៉ុន្តែបើច្បាប់បានសំដែងថាការប្រញាប់នោះត្រូវប្រើភ្លាមៗក្នុងក្រុងភ្នំពេញក្រោយដែលបានយកទៅបិទនៅសាលាក្រុងហើយនៅ ក្នុងស្រុកនីមួយៗក្រោយដែលបានយកទៅបិទនៅសាលាស្រុក។
- មាត្រា២១
អំនាចគ្រប់យ៉ាងមកពីព្រះមហាក្សត្រិយ៏។អំនាចទាំងនោះត្រូវប្រើទៅតាមបទបញ្ញបត្តិនៃរដ្ឋធម្មនុញ្ញនេះ។
- មាត្រា២២
រដ្ឋសភាជាអ្នកប្រើអំនាចនិតិបញ្ញត្តិក្នុងព្រះបរមនាមនៃព្រះមហាក្សត្រ។ អ្នកដែលមានសិទ្ធតែងច្បាប់នោះគឺព្រះមហាក្សត្រនិងគណៈគណរដ្ឋមន្ត្រីសមាជិកនៃរដ្ឋសភានិងសមាជិកនៃក្រុមប្រឹក្សាព្រះ រាជអាណាចក្រ។
- មាត្រា២៣
គណរដ្ឋមន្ត្រីជាអ្នកប្រើអំនាចនិតិប្រតិបត្តិក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៏។
- មាត្រា២៤
សាលាជំរះក្ដីគ្រប់ជាន់ថ្នាក់គ្រប់បែបជាអ្នកប្រើអំនាចតុលាការក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៏។
ជំពូក៤
[កែប្រែ]អំពីព្រះមហារក្សត្រ
[កែប្រែ]- មាត្រា២៥
រាជសម្បត្តិប្រទសកម្ពុជាជាមតិរបស់ក្សត្រាទាំងឡាយដែលជាតំណរពីព្រះបាទសម្ដេចព្រះហិរវិក្សរាមាធីបតីព្រះអង្គដួង។
- មាត្រា២៦
ព្រះមហាក្សត្រិយ៏ទ្រង់នូវព្រះរាជអំនាចចាត់តាំងព្រះរជ្ជទាយាទនិងព្រះរាជអំនាចដកព្រះជួរទាយាទពីតំនែងបានដោយទ្រង់ប្រ ជុំក្រុមប្រឹក្សារាជសម្បត្តិពីគ្រោះជាមុន។
- មាត្រា២៧
កាលបើរាជសម្បត្តិទំនេរប្រសិនបើព្រះមហាក្សត្រិយ៏ពុំបានចត់តាំងព្រះរជ្ជទាយាទដូចខាងលើនេះទេនោះក្រុមប្រឹក្សារាជសម្បត្តិ ចាត់តាំងព្រះមហាក្សត្រិយ៏អង្គថ្មីដោយយកតាមមតិនៃភាគច្រើនក្នុងទីប្រជុំប់មតិនៃទីប្រជុំចែកជាពីរភាគីស្មើរគ្នានោះត្រូវយកតាម មតិនៃប្រធាន។
- មាត្រា២៨
ក្រុមប្រឹក្សារាជសម្បត្តិមានសមាជិកដូចតទៅ៖ -អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស -ប្រធានរដ្ឋសាភា -នាយករដ្ឋមន្រ្តី -ព្រះសង្ឃនាយកទាំងពីរគណៈ អធិបតីក្រុមសង្គហៈព្រះរាជវង្សានុវង្សជាប្រធាននៃក្រុមប្រឹក្សារជាសម្បត្តិ។
- មាត្រា២៩
នីតិភាពនៃព្រះមហាក្សត្រិយ៏ត្រូវកំណត់តាំងពីព្រះជន្មាយុដប់ប្រាំបីព្រះវស្សា។បើប្រសិនជាព្រះមហាក្សត្រិយ៏ស្ថិតក្នុងអនិតិភាព ឬគ្មានសមត្ថភាពនិងទ្រង់ប្រើព្រះរាជសិទ្ធិទេនោះព្រះរាជសិទ្ធិនោះត្រូវជាភារៈរបស់ព្រះរាជានុសិទ្ធិមួយព្រះអង្គ។ ក្រុមប្រឹក្សារាជសម្បត្តិជាអ្នកវិនិច្ឆ័យថាព្រះមហាក្សត្រិយ៏គ្មានសម្ថភាពហើយបើមានករណីដូច្នោះក្រុមប្រឹក្សារាជសម្បត្តិត្រូវចាត់តាំង ក្សត្រណាមួយអង្គក្នុងព្រះរាជវង្សានុវង្សជាព្រះរាជានុសិទ្ធិ។
- មាត្រា៣០
(ស្ទួន)ដោយមានហេតុផលនៃរដ្ឋតម្រូវក្នុងករណីដែលកាលៈទេសៈពុំអាចអោយចាត់តាំងបាននូវព្រះមហាក្សត្រិយ៏អង្គថ្មីក្រុមប្រឹក្សារា ជសម្បត្តិក្នុងរយៈវេលាដដែលដូមមានក្នុងមាត្រាខាងលើត្រូវចាត់ការចាត់ក្រុមប្រឹក្សារាជានុសិទ្ធមួយដែលត្រូវបំពេញជាបណ្ដោះ អាសន្ននូវព្រះរាជបុព្វសិទ្ធក្នុងល័ក្ខខ័ណ្ឌទាំងឡាយដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនេះ។ ក្រុមប្រឹក្សារជានុសិទ្ធមានសមាជិកបីរូបដែលប្រធានត្រូវជាសមាជិកមយយរូបនៃព្រញរាជង្សានុវង្សជាករចំាបាច់។ ក្រុមប្រឹក្សារជានុសិទ្ធចេញសេក្ដីសំរេចទាំងឡាយដោយមតិជាឯកច្ឆ័ន្ទហើយលើកិច្ចទាំងអស់ដែលត្រូវរាជទ្រង់ឡាយព្រះហស្ថលេ ខានោះត្រូវសមាជិកទាំងអស់ចុះហត្ថេខា។ក្រុមប្រឹក្សារជសម្បត្តិត្រូវជ្រើសរើសដដៃទៀតនូវសមាជិកជំនួយពីររូបសំរាប់ជំនួសសមា ជិកសមីជនទាំងឡាយនៅពេលពុំនៅឬមានធុរៈ។ក្នុងករណីប្រធានពុំនៅឬមានធុរៈនោះត្រូវសមាជិកដែលជាសមីជនមួយរូបដែល យកតាមរបៀបការតែងតាំងជំនួសជាបណ្ដោះអាសន្ន។សមាជិក សមីជននេះត្រូវសមាជិកជំនួសមួយរូបជំនួសជាបណ្ដោះអាសន្នក្នុងករុមប្រឹក្សាសមាជិកជំនួសត្រូវយកតាមរបៀបការតែងតាំង។ នៅដំបូងនីតិការនីមួយៗក្រុមប្ឹក្សារជសម្បត្តិត្រូវសំរេចអំពីកាបន្តឬអំពិការកែប្រែក្រុមប្រឹក្សារជានុសិទ្ធប្រសិនបើដោយមានហេតុ ផលនៃរដ្ឋជាដរាបដែរយល់ឃើញថាមិនអាចចាត់ការចាត់តាំងនូវព្រះមហាក្សត្រិយ៏អង្គថ្មីទេ។ ក៏ប៉ុន្តែក្នុងករណីដែលប្រធានសមីជនស្រាប់តែកាន់កាប់មុខតំនែងរបស់ខ្លួនឥកើតជាស្ថាពរនោះក្រុមប្រឹក្សារាជសម្បត្តិ្តត្រូវចាត់កា រដើម្បជំនួសប្រធាននោះក្នុងបីថ្ងៃបន្ទាប់ពីព្រឹត្តិការណ៏មក។
- មាត្រា៣១
(កែប្រែ)ក្នុងប្រាំបីថ្ងៃតពីការផ្លាស់ប្ដូររជ្ជកាលមួយៗរដ្ឋសភាត្រូវប្រជុំជាកាតព្វកិច្ចដើម្បីទទួលតាមករណីនូវសច្ចាប្រណិធានរបស់ព្រះ មហាក្សត្រិយ៏របស់រាជនុសិទ្ធឬរបស់ក្រុមប្រឹក្សារាជានុសិទ្ធ។
- មាត្រា៣២
មុននឹងទទួលព្រះរាជអំនាចព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានក្នុងទីប្រជុំរដ្ឋសភាមានជាសេក្ដីដូចតទៅ៖ ខ្ញុំតាំងសច្ចាថានិងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងឡាយនៃព្រះរាជណាចក្រហើយនិងតាំងចិត្តធ្វើផលប្រយោជន៏របស់រដ្ឋនិង ប្រជារាស្រ្ត។
- មាត្រា៣៣(កែប្រែ)
រាជានុសិទ្ធនិងចូលកាន់តំនែងបានតែនៅពេលបានថ្លែងនៅក្នុងរដ្ឋសភានូវសច្ចប្រណិធានដូមមានកំណត់ក្នុងមាត្រាខាងលើដោយ បន្ថែមសេក្ដីថាៈ........ហើយមានសេក្ដីភក្តីចំពោះមហាក្សត្រិយ៏។ ក្រុមប្រឹក្សារជានុសិទ្ធនិងចូលកាន់តំនែងបានតែនៅពេលបន្ទាប់ពីបានថ្លែងនៅក្នុងរដ្ឋសភានូវសច្ចាប្រណិធានដូមមានកំណត់ក្នុង មាត្រាខាងលើដោយបន្ថែមថាៈ.......ហើយមានសេក្ដីភក្ដីចំពោះរាជបាល័ង្គ.....។ ប្រធាននិងសមាជិកទាំងឡាយនៃក្រុមប្រឹក្សារជានុសិទ្ធគ្មានសិទ្ធទទួលបៀលៀងហើយនិងអ្វីដទៃទៀតដូចជាអត្ថប្រយោជន៏និងតាវ កាលិកធម្មជាតិដែលថ្វាយចំពោះព្រះមាហក្សត្រិយ៏ព្រមទាំងនិវាសដ្ឋាននៅក្នុងព្រះបរមរាជវាំង។ ប៉ុន្តែសមាជិកទាំងនោះក្នុងករណីដ៏គួរអាចទទួលនូវតាវកាលិកធម្មជាតិនិងអំនាចពិសេសដែលនិងកំណត់ដោយច្បាប់។
- មាត្រា៣៤
ចាប់ផ្ដើមតាំងពីវេលាដែលរាជសម្បត្តិទំនេររហូតដល់វេលាដែលព្រះមហាក្សត្រអង្គថ្មីឬព្រះរាជានុសិទ្ធិថ្លែងសច្ចាប្រណិធានក្នុងរវាង វេលានោះប្រធានរដ្ឋសភាប្រើអំណាចជាប្រមុខរដ្ឋរបសើរដ្ឋស្នងព្រះអង្គដោយទទួលសេក្ដីខុសត្រូវលើខ្លួន។ក្នុងពេលដែលព្រះ មហាក្សត្រយ៏មិនបានគង់នៅក្នុងប្រទេសកម្ពុជាឬពុំអាចទ្រង់ទទួលព្រះរាភារៈបានព្រះមហាក្សត្រយ៏ទ្រង់ប្រគល់ភារៈនោះទៅក្រុមប្រឹ ក្សាមួយក្រុមជាបណ្ដោះអាសន្នព្រះមហាក្សត្រិយ៏ទ្រង់តាំងអធិបតីនិងសមាជិកនៃក្រុមប្រឹក្សានោះដោយចាត់តាំងយកព្រះ យកក្រៅពីសមាជិកនៃដ្ឋាភិបាល។
- មាត្រា៣៥
ព្រះមហាក្សត្រិយ៏ទ្រង់ជាអគ្គប្រមុខរដ្ឋ។អង្គព្រះមហាក្សត្រិយ៏ជាទីគោរពសក្ការៈនរណានិងល្មើសពុំបាន។
- មាត្រា៣៦
ព្រះមហាក្សត្រិយ៏ទ្រង់ប្រកាសអោយប្រើច្បាប់ទាំងឡាយមាត្រា៨៣នៃរដ្ឋធម្មនុញ្ញនោះ។ក្នុងរយៈវេលាដែលមានកំណត់សម្រាប់ការប្រ កាសអោយប្រើនេះព្រះមហាក្សត្រិយ៏អាចផ្ញើព្រះរាជសារទៅអោយរដ្ឋសភារនិងក្រុមប្រឹក្សារាជាណាចក្រពិចារណាច្បាប់នោះជាថ្មីទៀត ឯរដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណាចក្រក៏ត្រូវតែព្រមតាមព្រះរាជអង្កការ។
- មាត្រា៣៧
(កែប្រែ)ព្រះមហាក្សត្រទ្រង់ប្រាស្រ័យនិងរដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណាចក្រហើយនិងសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជាធានីដោយ ព្រះរាជសាសន៏។ ព្រះមហាក្សត្រទ្រង់ត្រាស់បញ្ជាអោយវរជននានាចូលទៅកាន់រដ្ឋសភាក្រុមប្រឹក្សាព្រះរាជណាចក្រនិងសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជធា នីដើម្បីថ្លែងយោបល់ឬថ្លែងការណ៏ដ៏សំខាន់ពិសេសជំរាបសភានិងក្រុមខាងលើនេះបានតាមព្រះរាជអង្ការ។
- មាត្រា៣៨
ព្រះមហាក្សត្រិយ៏ទ្រង់ហៅប្រជុំរដ្ឋសភាតាមបទបញ្ញនៃមាត្រា៥៩និង៦០នៃរដ្ឋធម្មនុញ្ញនេះ។ ព្រះអង្គទ្រង់នៅព្រះរាជសិទ្ធរំលាយរដ្ឋសភារបានតាមសក្ដីនែនាំនៃគណៈរដ្ឋមន្រ្តីព្រះមហាក្សត្រិយ៏ទ្រង់រំលាយរដ្ឋសភាបានតែមួយដងដោ យហេតុដដែល។បើរមានការរំលាយរដ្ឋសភាដូចខាងលើនេះការជ្រើសតាំងជាថ្មីត្រូវអោយមានក្នុងរយៈពេលវាលាពីរខែយ៉ាងយូរ។
- មាត្រា៣៩
ព្រះមហាក្សត្រិយ៏ទ្រង់ជ្រើសនារយករដ្ឋមន្រ្តីហើយទ្រង់តែងតាំងនាយករដ្ឋមន្រ្តីព្រមទាំងរដ្ឋមន្រ្តីដែលនាយកនោះក្រាបបង្គំសុំអោយតែង តាំង។
- មាត្រា៤០
ព្រះមហាក្សត្រទ្រង់នៅព្រះរាជសិទ្ទិអធិបតីទីប្រជុំគណៈរដ្ឋមន្រ្តី។សេក្ដីកំណត់ហេតុទាំងឡាយនៃពេលប្រជុំរដ្ឋមន្រ្តីត្រូបនាំយកទៅក្រាប បង្គំថ្វាយព្រះមហាកល្សត្រិយ៏។
- មាត្រា៤១
ព្រះរាជាលិខិតទាំងពួងវៀរលែងតែព្រះរាជលិខិតណាដែលការខាងក្នុងព្រះបរមរាជវាំងត្រូវអោយមាននាយករដ្ឋមន្ត្រីមួយឬច្រើននាក់ចុះ ហត្ថេខាទទួលព្រះបរមរាជអង្គការ។
- មាត្រា៤២
ព្រះមហាក្សត្រិយ៏ទ្រង់បង្កើតព្រមទាំងទ្រង់ព្រះរាជទានឋានត្តិរស័ក្កិខាថស៊ីវិលនិងទាហាន។ព្រះមហាក្សត្រិយ៏ទ្រង់រាជាធិបតិយ្យបំផុតនៃ ក្រុមឥស្សរិយយសហើយទ្រង់ព្រះរាជទានគ្រឿងឥស្សរិយាករណ៏។
- មាត្រា៤៣
ព្រះមហាក្សត្រិយ៏ទ្រង់តែងតាំងចៅក្រមទាំងឡាយតាមសចក្ដីសុំរបស់ករុមប្រឹក្សាជាន់ខ្ពស់នៃតុលាការ។
- មាត្រា៤៤
ព្រះមហាក្សត្រិយ៏ទ្រង់នូវរាជសិទ្ធិលើកលែងទោសនិងបន្ថយទោស។
- មាត្រា៤៥
ព្រះមហាក្សត្រិយ៏ទ្រង់ជាអគ្គសេនាប្រមុខលើកំលាំងទាហានទាំងឡាយនៃព្រះរាជណាចក្រ។
- មាត្រា៤៦
(កែប្រែ)ព្រះមហាក្សត្រិយ៏ទ្រង់ឡាយព្រះហស្ថលេខាក្នុងសិទ្ធបញ្ញាឬអនុសញ្ញាទាំងឡាយដែលធ្វើជាមួយនិងបរទេសនានាហើយទ្រង់ព្ររា ជាទានសច្ចាប័នដល់សិទ្ធិសញ្ញានិងអនុសញ្ញាទាំនោះដោយអាស្រ័យការអនុម័តិនៃរដ្ឋសភា។
- មាត្រា៤៧
(ថ្មី)ព្រះមហាក្សត្រិយ៏ទ្រង់ចាត់តាំងឯអគ្គរាជទូតនិងប្រសិតវិសាមញ្ញខាងបរទេសត្រូវបរទេសតែងតាំងអោយមកនូវប្របព្រះអង្គ។
- មាត្រា៤៨
(មាត្រា៤៧ចាស់)ព្រះមហាក្សត្រិយ៏ទ្រង់នូវរាជសិទ្ធិរំលែកព្រះអំណាចក្នុងការព្រះរាជទានឋានន្តរស័ក្កិខាងស៊ីវិលនិងទាហានហើយក្នុង ការចុះហត្ថេខាក្នុងលិខិតទាំងឡាយ។
ជំពូក៥
[កែប្រែ]- មាត្រា៤៩
(មាត្រា៤៨ចាស់)អ្នកដែលមានសិទ្ធជ្រើសតាំងអ្នកតំនាងរាស្ត្រគឺពលរដ្ឋខ្មែរទាំងពីរភេទអាយុ២០ឆ្នាំបរិបូរឡើងទៅវៀរលែងតែជននោះ ប្រាសចាកសិទ្ធពលរដ្ឋហើយត្រូវប្រកបដោយលក្ខណៈសម្បត្តិតាមច្បាប់ស្ដីពីការជ្រើសតាំងអ្នកតំនាងរស្ត្រ។ទាហានក្នុងតំនងរាស្ត្រគ្មា នសិទ្ធិជ្រើសតាំងអ្នកតំនាងរាស្ត្រហើយគ្មានទាំងសិទ្ធឈរឈ្មោះអោយគេជ្រើសតាំងខ្លួនជាអ្នកតំនាងរស្ត្រទៀតផង។ បព្វជិតគ្មានសិទ្ធិជ្រើសដូចខាងលើដែរព្រោះទើសទាល់ដលធម៌វិន័យ។
- មាត្រា៥០
(មាត្រា៤៩ចាស់)អ្នកដែលមានសិទ្ធិឈរឈ្មោះអោយគេជ្រើសតាំងជាអ្នកតំនាងរាស្ត្របាននោះគឺពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធ ជ្រើសតាំងអ្នកតំនាងរស្ត្រទាំអឡាយមានអាយុយ៉ាងតិច២៥ឆ្នាំ។អំពីអ្នកដែលគ្មានសិទ្ធិឈរឈ្នោះអោយគេជ្រើសខ្លួនជាអ្នកតំនាងរាស្ត្រ នោះនិងមានសម្ដែងក្នុងច្បាប់បោះឆ្នោត។ ជនម្នាក់និងធ្វើជាអ្នករាជការកាន់កាប់តំនែងហើយធ្វើជាអ្នកតំនាងរស្ត្រផងពុំបាន។
- មាត្រា៥១
(មាត្រា៥០ចាស់)អ្នកតំនាងរាស្ត្រនៅក្នុងតំនែងត្រឹម៤ឆ្នាំដោយបានទទួលជ្រើសតាមវិធីបោះឆ្នោតសាកលដោយចំពោះ។ រដ្ឋសភាក្នុងមួយលើកៗអស់អំនាចនៅវេលាដែលរដ្ឋសភាលើកថ្មីចូលទទួលការ។ក្នុងវេលាដែលផុតនីតិកាលនីមួយៗបើមានហេតុបណ្ដា លមិនអោយមានការជ្រើសតាំងជាថ្មីទៀតបានទេព្រោះមហាក្សត្រិយ៏អាចបន្ដនីតិកាលអោយវែងទៅទៀតបានមួយឆ្នាំ។ បើកាលណាមានអ្នកតំនាងរាស្ត្រទទួលអនិច្ចកម្មឬត្រូវបណ្ដេញនោះត្រូវជ្រើសតាំងជំនួសទៀតតាមបញ្ញច្បាប់ស្ដីពីការជ្រើសតាំងអ្នកតំនា ងរាស្ត្រ។ ល្គឹកណាតែមានពលរដ្ឋភាគច្រើនដោយដាច់ខាតក្និងមណ្ឌលណាមួយបានថ្វាយពាក្យដល់ព្រះមហាក្សត្រិយ៏សុំបញ្ឈប់តំនាងខ្លួនពីរដ្ឋសភា នៅត្រូវអោយគាត់តាក់តែងរើសតំនាងបំគពេញរូបឡើងវិញបើការអង្កេតនៃរដ្ឋាភិបាលនិងតំនាងរាស្ត្រ៤រូបដែលចាត់ពិរដ្ឋសភាបានចង្អុល អោយឃើញច្បាស់ប្រាកដថាពាក្យដែលសុំបញ្ឆប់តំនាងរស្ត្រនោះពិតជារបស់រដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងមណ្ឌលនោះមានចំនួនគ្រប់ គ្រាន់ពេញបរិបូរមែនហើយ។
- មាត្រា៥២
(មាត្រា៥១ចាស់)មុននិងចាប់ផ្ដើមធ្វើការរដ្ឋសភាត្រូវពិនិត្យដោយខានពុំបាននូវការតំាងសមាជិកដែលគួរតាំងអោយបានជាតំនាងរាស្ត្រពេ ញទី។
- មាត្រា៥៣
(មាត្រា៥២ចាស់)នៅពេលតំបូងនៃនីតិកាលនីមួយៗហើយមុននិងចូលកាន់តំនែងសមាជិកនៃរដ្ខសភាដែលបានទទួលតាំង ជាតំនាងរាស្ត្រពេញទីហើយតាំងសច្ចាប្រណិធានក្នុងអង្គប្រជុំចំពោះព្រះភ័ក្រ្កព្រះមហាក្សត្រិយ៏ជាសេក្ដីដូចតទៅ៖ ខ្ញុំសូមតាំងសច្ចាថាមានចិត្តស្មោះត្រង់ចំពោះព្រះមហាក្សត្រិយ៏ហើយនិងរដ្ឋធម្មនុញ្ញហើយនិងខំប្រឹងធ្វើការោដយពេញកំលាំងដើម្បីជាផ លប្រយោជន៏ដល់ប្រទសជាតិ។អ្នកតំនាងរាស្ត្រដែលគេជ្រើសតាំងក្នុងថេរៈវាលានីតិកាលហើយដែលរដ្ឋសភាបានតាំងជាអ្នកតំនាងរាស្ត្រ ពេញទីហើយត្រូវតាំងសច្ចាប្រណិធានចំពោះព្រះភ័ក្ក្រព្រះមាហាក្សត្រិយ៏ក្នុងឳកាសព្រះរាជាធិបតីចំរើនព្រះជនវស្សា(តាំងតុ)ដែលបន្ទាប់ ពីពេលនោះមួយអន្លើនិងអ្នករាជការទាំងឡាយ។
- មាត្រា៥៤
(មាត្រា៥៣ចាស់)សមាជិកទាំងឡាយនៃរដ្ឋសភាជាតំនាងរបស់ប្រជាជាតិខ្មែរទាំងមូលពុំមែនត្រឹមតែជាអ្នកតំនាងរបស់ជនដែលជ្រើស តាំងខ្លួនប៉ុណ្ណោះ។អ្នកតំនាងរាស្ត្រមិនត្រូវជំពាក់ជំពិនដោយអាណ័ត្តិដាចើខាតណាមួយឡើយ។
- មាត្រា៥៥
(មាត្រា៥៤ចាស់)អ្នកតំនាងរាស្ត្រមិនត្រូវគេចោទប្រកាន់រកខ្លួនចាប់ខ្លួនឃុំឃាំងឬជុំនុំជុំរះដោយហេតុថាអ្នកតំនាងរាស្រ្តនោះបានសំដែល យោបល់ឬពេញមតិដូច្នោះក្នុងករសួងរបស់ខ្លួនឡើយ។សេក្ដីដូចខាងលើនេះជាអភ័យឯកសិទ្ធិរបស់សមាជិករដ្ឋសភា។
- មាត្រា៥៦
(មាត្រា៥៥ចាស់)នៅវេលាដែលស្ថិតនៅក្នុងសមាជិកភាពហើយវៀរលែងតែបានប្រព្រឹត្តិបទល្មើសដែលគេបានទាន់ហើយជាក់ស្ដែងអ្នក តំនាងរាស្ត្របើនិងត្រូវគេចោទប្រនកាន់ឬចាប់ខ្លួនបានដោយបទឧក្រិដ្ឋ៉ឬមជ្ឈឹមនោះលុះត្រាតែមានការអនុញ្ញាតិពីរដ្ឋសភាជាមុនសិន ។ការឃុំឃាំងឬការចោទប្រកាន់អ្នកតំនាងរាស្ត្រណាមួយត្រូវបង្អង់សិនបើរដ្ឋសភាពេញមតិសុំដោយមានភាគច្រើនដលបួនក្នុងប្រាំ(៤/៥) នៃចំនួនសមាជិក។
- មាត្រា៥៧
(មាត្រា៥៦ចាស់)នៅវេលាដែឡឋិតក្នុងតំនែងបើអ្នកតំនាងរាស្ត្រណាមួយត្រូវទណ្ឌកម្មដែលនាំអោយបុគ្គលឈរឈ្មោះជាបេក្ខជនពុំ បានអ្នកតំនាងរាស្ត្រនោះធ្លាក់ជាសមាជិកភាពរដ្ឋសភា។ការទំលាក់ចាកសមាជិកភាពនេះគឺរដ្ឋជាអ្នកវិនិច្ឆ័យ។
- មាត្រា៥៨
(មាត្រា៥៧ចាស់)អ្នកតំនាងរាស្ត្រត្រូវទទួលប្រាក់បំណាច់មានកំណត់ដោយប្រៀបស្មើទៅនិងបា្រក់បៀវត្សនៃអ្នករាជការថ្នាក់ណា មួយនៃក្របខ័ណ្ឌជាន់ខ្ពស់។
- មាត្រា៥៩
(មាត្រា៥៨ចាស់)រដ្ឋសភាមានសម័យប្រជុំសាមញ្ញយ៉ាងតិចពីរលើកក្នុងមួយឆ្នាំ។សម័យប្រជុំនីមយួៗមានកមណត់យ៉ាងតិចបីខែ។
- មាត្រា៦០
(មាត្រា៥៩ចាស់)ក្រុមអភិបាលរដ្ឋសភាជាអ្នកហៅសមាជិកប្រជុំជាសម័យប្រជុំវិសាមញ្ញដោយបានទទួលព្រះរាជបញ្ជាក្ដីដោយសេក្ដី នែនាំនៃគណៈរដ្ឋមន្ត្រីក្ដីឬដោយសេចក្ដីសុំរបស់ភាគមួយក្នុងបី(១/៣)យ៉ាងតិចនៃចំនួនអ្នកតំនាងរាស្ត្រទាំងពួងក្ដី។ របៀបវៀរៈនៃសម័យប្រជុំវិសាមញ្ញនេះត្រូវផ្សាយដល់មហាជនព្រមជាមួយនិងថ្ងៃកំណាត់ប្រជុំ។
- មាត្រា៦១
(មាត្រា៦០ចាស់)រដ្ឋសភាប្រជុំក្នុងរាជធានីនៃព្រះរាជាណាចក្រក្នុងមន្ទីរមួយដែលបានរៀបចំប្រចាំការវៀរលែងតែមានបញ្ជាក់ជាពិសេ សក្នុងសុំបុត្រហៅប្រជុំដោយមានហេតុផ្សេងៗ។
- មាត្រា៦២
(មាត្រា៦១ចាស់)វៀរលែងតែក្នុងករណីដែលមាត្រាទាំងឡាយមុននេះបានបញ្ញត្តិទុកការប្រជុំនៃរដ្ឋសភាក្រៅកន្លែងដែលបានលកំណត់ និងក្រៅវាលាត្រឹមត្រូវតាមច្បាប់ចាត់ទុកជាខុសនិងច្បាប់ហើយអសារសូន្យទៅផង។
- មាត្រា៦៣
(មាត្រា៦២ចាស់)ក្នុងពេលបើកសម័យប្រជុំម្ដងៗព្រះមហាក្សត្រិយ៏ទ្រង់អានព្រះរាជសារកាន់រដ្ឋសភាដោយព្រះអង្គឯងឬដោយអ្នកតំនា ងព្រះអង្គ។
- មាត្រា៦៤
(មាត្រា៦៣ចាស់)រដ្ឋសភាតាំងបទបញ្ជាមួយសំរាប់ប្រើការ។
- មាត្រា៦៥
(មាត្រា៦៤ចាស់)មានតែរដ្ឋសភាតែប៉ុណ្ណោះទេដែលមានសិទ្ធិបញ្ចាញមតិតាំងច្បាប់។សិទ្ធិរដ្ឋសភាមិនអាចប្រគល់អោយទៅនរណាបាន ឡើយ។
- មាត្រា៦៦
(មាត្រា៦៥ចាស់)ការលុបលាងទោសត្រូវអោយមានច្បាប់មួយសំរេចទើបបាន។
- មាត្រា៦៧
(មាត្រា៦៦ចាស់)ថវិការរបស់ជាតិត្រូវរដ្ឋសភាអមនុម័តទើបប្រើប្រាស់បានឯបញ្ជីស្រង់ប្រាកចំណូលចំណាយផ្ដាច់ឆ្នាំក៏ត្រូវអោយរដ្ឋសភា យល់ព្រមដែរក្រោយដែលសភាប្រជារស្ត្រប្រចាំខេត្តនិងរាជធានីបានពិន្យហើយជូនយោបល់មករដ្ឋសភា។ កិច្ចចងការប្រាក់របស់ជាតិក៏ត្រូវទទួលអនុម័តពីរដ្ឋសភាដែរក្រោយដែលសភាខាងលើនេះបានពិន្យហើយជូនយោបល់ផង។ ប៉ុន្ដែការផ្ដើមគំនិតកំណត់ចំនួនប្រាក់ចំណាយសំរាប់បៀវត្សរាជការជាភារៈតែលើរដ្ឋាភិបាល។មួយទៀតរដ្ឋសភាគ្មានសិទ្ធិជជែកពីចំនួនប្រា ក់កំណត់ទុកក្នងថវិការរបស់ជាតិដែលសំរាប់បញ្ចូលជាអំណោយទៅក្នងថវិការរាជសម្បត្តិទេ។
- មាត្រា៦៨
(ថ្មី)បើជាសមាជិកចំនួនពាក់កណ្ដាលយ៉ាងតិចបានស្នើសុំនោះរដ្ឋសភានិងអញ្ជើញវរៈជនណាមួយអោយមកបំភ្លឺដោយយោបល់អំពីបញ្ហា សំខាន់ពីសេសណាមួយបាន។
- មាត្រា៦៩
(ថ្មី)(លុបដោយព្រះរាជក្រមលេខ១៦៦ប៉.រចុះថ្ងៃទី១៣/១/៦៤)រដ្ឋសភាត្រូវមានភារៈជួយសំអាតការរាជការដោយប្រតិបត្តិតាមបញ្ញត្តិជំពូក៧។ បើមានសេក្ដីស្នើសុំពីសភាតំនាងរាស្ត្រឬពីសមាជិករដ្ឋសភាមួយចំនួនភាគមួយក្នុងបួននោះរដ្ឋសភាអាចទទួលចាត់ចែងជំរះរឿងមន្ត្រិណាមួ យដែលបានប្រព្រឹត្តិខុសក្នុងមុខក្រសួងបណ្ដាលជាហេតុនាំអោយខូចប្រយោជន៏ដល់ជាតិ។
- មាត្រា៧០
(ថ្មី)(លុបដោយព្រះរាជក្រមលេខ១៦៦ប.រ.ចុះថ្ងៃទី១៣/១/៦៤)រដ្ឋសភាអាចនិងសំរេចទណ្ឌកម្មដែលតម្រូវអោយរដ្ឋាភិបាលផ្ដន្ទាដល់មន្ត្រី ដែលមានរឿងនោះបើបានបញ្ចេញមតិដោយភាគច្រើនជាដាច់ខាត។សេក្តីសំរេចនៃរដ្ឋសភានោះនិងទុកជាសេក្ដីសំរេចបានលុះត្រាតែក្រុ មប្រឹក្សារាជអាណាចក្រអនុម័តិស្របតាមរដ្ឋសភាដោយភាគច្រើនដាច់ខាតនៃចំនួនសមាជិក។
- មាត្រា៧១
(មាត្រា៦៧ចាស់)ការពិភាក្សានៃរដ្ឋសភានិងយកជាករបានលុះត្រាតែមានភាគពីរក្នុងបី(២/៣)នៃចំនួនសមាជិករដ្ឋសភាមកប្រជុំ។
- មាត្រា៧២
(មាត្រា៦៨ចាស់)ការពិភាក្សានៃរដ្ឋសភាជាករបើកចំហរដល់មាហាជនប៉ុន្តែបើមានសេក្ដីសុំអំពិររដ្ឋាភិបាលអំពីប្រធានរដ្ឋសភាអំពីសមាជិក យ៉ាងតិចប្រាំអ្នកក្ដីរដ្ឋសភាអាចបញ្ចេញមតិអោយប្រជុំជាសម្ងាត់បាន។ ពាក្យរាយការណ៏នៃការពិភាក្សាក្នុងពេលប្រជុំចំហរត្រូវចុះក្នុងរាជកិច្ច។
- មាត្រា៧៣
(មាត្រា៦៩ចាស់)ក្នុងរយៈវេលាដប់ប្រាំបីថ្ងៃបើរដ្ឋាភិបាលរលំពីរដងដូចមានល័ក្ខខ័ណ្ឌដែលបានកំណត់ទុកក្នុងមាត្រា១០១និង១០២ខាងក្រោ យនេះគណរដ្ឋមន្ត្រីអាចប្រជុំសម្រេចអោយរំលាយរដ្ឋសភាបានក្រោយដែលបានទទួលសេក្ដីពីប្រធានរដ្ឋសភា។ព្រះមហាក្សត្រិយ៏ក៏ទ្រង់ប្រ កាសរំលាយរដ្ឋសភាបានក្រោយដែលបានទទួលសេក្ដីយល់អំពីប្រធានរដ្ឋសភា។ព្រះមហាក្សត្រិយ៏ក៏ទ្រង់ប្រកាសរំលាយរដ្ឋសភាតាមសេក្ដី សំរាចនោះ។ បទបញ្ញត្តិដែលមានក្នុងវគ្គខាងលើនេះនិងយកមកប្រើបានលុះត្រាតែរយៈពេលវេលាដប់ប្រាំបីថ្ងៃខែដំបូងនៃនីតិកាលបានកន្លងផុតទៅ ហើ។
ជំពូក៦
[កែប្រែ]អំពីក្រុមប្រឹក្សាព្រះរាជាណាចក្រ
[កែប្រែ]- មាត្រា៧៤
(មាត្រា៧០ចាស់)ក្រុមប្រឹក្សាព្រះរាជាណាចក្រមានសមាជិកដែលត្រូវចាត់តាំងខ្លះនិងសមាជិកដែលត្រូវជ្រើសតាំងដោយបោះ ឆ្នោតអសកលខ្លះ។សមាជិកទាំងនោះត្រូវមានអាយុ៤០ឆ្នាំយ៉ាងតិច។ ជនមួយនាក់និងធ្វើជាទីប្រឹក្សាព្រះរាជាណាចក្រផងហើយធ្វើជាអ្នកតំនងរាស្ត្រពុំបាន។
- មាត្រា៧៥
(មាត្រា៧១ចាស់)សមាជិកដែលត្រូវចាត់តាំងមានចំនួនពីរូប។ព្រះមហាក្សត្រិយ៏ទ្រង់ចាត់តាំងក្នុងបណ្ដាព្រះរាជវង្សានុវង្ស។
- មាត្រ៧៦
(មាត្រា៧២ចាស់)សមាជិកពីររូបត្រូវរដ្ឋសភាជ្រើសតាំងតាមភាគច្រើនដោយប្រៀបយកក្រៅពីអ្នកតំនាងរាស្ត្រ។
- មាត្រា៧៧
(ថ្មី)(មាត្រា៧៣ចាស់កែប្រែ)ត្រូវជ្រើសតាំងដោយបោះឆ្នោតអសកលមិនចំពោះនូវសមាជិកដប់(១០)រូវជាអតិបរមារូបនីមួយៗ ជាអ្នកតំនាងភូមិភាគមួយឬក្រុងភ្នំពេញ។ ចំនួននៃភូមិភាគព្រមទាំងល័ក្ខខ័ណ្ដនៃការបោះឆ្នោតនេះត្រូវកំណត់ដោយច្បាប់មួយ។
- មាត្រា៧៨
(ថ្មី)(មាត្រា៧៤ចាស់)សមាជិកដប់រូប(១០)ជាអតិបរមាជាអ្នកតំនាងវិជ្ជាជីវៈផ្សេងៗត្រូវជ្រើសតាំងដោយបោះឆ្នោតចំពោះ។ ល័ក្ខខ័ណ្ឌពីការបោះឆ្នោតនិងត្រូវសម្រេចតាមអត្ថបទច្បាប់។ ឯអ្នកតំនាងអ្នករជាករបួនរូប(៤)ក៏ត្រូវសម្រេចតាមន័យនោះ។
- មាត្រា៧៩
(មាត្រា៧៥ចាស់)ការរៀបចំនៃក្រុមប្រឹក្សាព្រះរាជាណាចក្របែបផែននិងល័ក្ខខ័ណ្ឌនៃការចាត់តាំងនិងការជ្រើសតាំងសមាជិកក្រុម នេះនិងមានកំណត់ក្នុងច្បាប់ពិសេសមួយ។
- មាត្រា៨០
(មាត្រា៧៦ចាស់)អាណ័ត្តិនៃទីប្រឹក្សាព្រះរាជាណាចក្រមានកំណត់បួនឆ្នាំ។ក្រុមប្រឹក្សាព្រះរាជាណាចក្រត្រូវហៅប្រជុំហើយត្រូវប្រ ជុំក្នុងពេលជាមួយនិងរដ្ឋសភា។
- មាត្រា៨១
(មាត្រា៧៧ចាស់កែប្រែ)មាត្រា៤៩(វគ្គទី២)៥០(វគ្គទី២)៥១(វគ្គទី២និងទី៣)៥២-៥៣-៥៤-៥៥-៥៦-៥៧-៥៨-៥៩-៦១-៦៤-៥៨-៧១និង ៧២នៃរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសំរាប់ក្រុមប្រឹក្សាព្រះរាជាណចក្រផង។ ល្គឹកណាតែមានអ្នកបោះឆ្នោតអោយខ្លួនភាគច្រើនដោយដាច់ខាចដែលមានឈ្នោះក្នុងបញ្ជីកាលក្នុងពេលបោះឆ្នោតនោះបានថ្វាយ ពាក្យដល់ព្រហមហាក្សត្រិយ៏សុំអោយបញ្ឈប់នូវតំនាងរបស់ខ្លួនពីក្រុមប្រឹក្សារជាណាចក្រនោះត្រូវអោយតាក់តែងរើសតំនាងបំពេញ រូបនោះឡើងវិញបើការអង្កេតនៃរដ្ឋាភិបាលនិងសមាជិក៤រូបនៃក្រុមព្រះរាជណាចក្រដែលអង្កានេះចាត់ទៅបានចង្អុលអោយឃើញ ច្បាស់ប្រាកដថាពាក្យសុំបញ្ឈប់តំនាងនោះសមហេតុផលពីអ្នកបោះឆ្នោតមានចំនួនគ្រប់គ្រាន់ពេញបរិបូរណ៏មែនហើយ។
- មាត្រា៨២
(ថ្មី)(លុបដោយព្រះរាជក្រមលេខ១៦៦ប.រ.ចុះថ្ងៃទី១៣/១/៦៤)ក្រុមប្រឹក្សាព្រះរាជាណាចក្រត្រូវមានភារៈជួយសំអាតការរាជការដោយ ប្រតិបត្តិតាមបញ្ញត្តិជំពូក៧ដែលចែងអំពីសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជាធានីនិងតាមបញ្ញត្តិមាត្រា៦៩និង៧០ដែលចែងអំពីអំនាច នៃរដ្ឋសភា។
- មាត្រា៨៣
(មាត្រា៨៧ចាស់)ក្រុមប្រឹក្សាព្រះរាជាណាចក្រពិនិត្យហើយអោយយោបល់អំពីសេចក្តីព្រាងនិងសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានបញ្ចេ ញមតិយោបល់ព្រមមួយលើកដំបូងរួចហើយព្រមទាំងអំពីបញ្ហាទាំងពួងដែលរដ្ឋាភិបាលដាក់អោយពិនិត្យ។ អំពីសេចក្តីព្រាងនិងសេចក្តីស្នើច្បាប់ហើយនិងអំពីច្បាប់ថវិកាក្រុមប្រឹក្សាព្រះរាជាណចក្រត្រូវអោយយោបល់ក្នុងកំណត់មួយខែយ៉ាងយូ ។ប់ជាការប្រញាប់កំណត់វេលានោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។ បើក្រុមប្រឹក្សាព្រះរាជាណាចក្របានអោយយោបល់យល់ព្រមឬពុំបានអោយយោបល់សោះក្នុងវេលាដែលមានកំណត់ទុកហើយនោះ ច្បាប់ដែលរដ្ឋសភាបានបញ្ចាញមតិយល់ព្រមហើយនោះត្រូវប្រកាសអោយប្រើក្នុងកំណត់ដប់ថ្ងៃបើជាកាប្រញាប់កំនត់ពេលវេលានោះ ត្រូវបន្ថយមកនៅត្រឹមតែពីរថ្ងៃ។បើក្រុមប្រឹក្សាព្រះរាជាណាចក្រសុំអោយកែសម្រួលសេក្តីព្រាងឬសេក្ដីស្នើច្បាប់នោះរដ្ឋសភាត្រូវយក មកពិចារណាភ្លាមជាលើកទីពីរ(២)។រដ្ឋាសភាត្រូវសំរេចតែត្រងបទណាដែលក្រុមប្រឹក្សាព្រះរាជណាចក្រសុំអោយតែសម្រួលដោយប ដិសេធចោលទាំងមូលឬទុកជាការខ្លះ។ ការដែលបង្វិលទៅបង្វិលមករវាងសភាទាំងពីរនេះតែធ្វើតែក្នុងកំណត់ក្នុងមួយខែ(កំនត់នេះត្រូវបណ្ដយមកត្រឹមតែដប់ប្រាំថ្ងៃបើថាត្រូវ ពិនិត្យសម្រេចពីច្បាប់ថវិការជាតិនិងហិរញ្ញវត្ថុហើយមកត្រឹមតែពីរថ្ងៃបើជាការប្រញាប់)។បើរដ្ឋសភាតុកអោយហួសកំណត់ឬពន្យពេល ដែលកំណត់តុកសំរាប់ពិនិត្យនោះកំណត់ដែលល័ក្ខខ័ណ្ឌជាគោលសំរាប់សភាទាំងពីរនោះត្រូវបន្ថែមអោយស្នើគ្នាដែរ។ បើក្រុមប្រឹក្សាព្រះរាជណាចក្របដិសេធសេក្ដីព្រាងឬសេក្ដីស្នើច្បាប់នោះជាអសារបង់រដ្ឋសភាមិនអាចនិងយកសេចក្ដីពិចារណាជាលើ កទីពីរ(២)បានមុនកំណត់ពីរខែទេ(កំណត់នេះត្រូវបណ្ថយមកត្រឹមតែមួយខែបើពិនិត្យពីច្បាប់ថវិការជាតិនិងច្បាប់ហិរញ្ញវត្ថុហើយមក ប្រើត្រឹមតែបួនថ្ងៃបើជាករប្រញាប់)។ ការពិនិត្យសេក្ដីព្រាងច្បាប់ឬសេចក្ដីស្នើរច្បាប់ជាលើកទីពីរ(២)នេះរដ្ឋសភាត្រូវបញ្ចេញមតិដោយវិធីបោះឆ្នោតចំហរយកតាមភាគច្រើ នដោយដាច់ខាតនៃសមាជិករដ្ឋសភា។សេចក្ដីព្រាងឬសេចក្ដីស្នើរច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយត្រូវប្រកាសអោ យប្រើក្នុងកំណត់ដប់ថ្ងៃ។ឯកំណត់នេះនឺងបណ្ថយមកត្រឹមតែពីរថ្ងៃបើជាករប្រញាប់។
ជំពូក៧
[កែប្រែ]អំពីសភាប្រជារាស្ត្រប្រចាំខេត្តនិងប្រចាំរាជធានី
[កែប្រែ](ព្រះរាជក្រមលេខ១៨១ប.រ.ចុះថ្ងៃទី៣១-៣-៦៤ស្ដីអំពីការផ្អាកបណ្ដោះអាសន្ននូវការប្រតិបត្តិទៅនៃសភា្រជារាស្ត្រប្រចាំខេត្តនិងប្រចាំ រាជធានី)។
- មាត្រា៨៤(ថ្មី)ត្រូវបង្កើតអោយមានសភាប្រជារាស្ត្រមួយនៅគ្រប់ទិប្រជុំខេត្តនីមួយៗឬតំនាងសង្កាត់ក្ណុងរាជធានី។ឯសមាជិកនៃសភា
នេះត្រូវជ្រើសតាំងតាមវិធីបោះឆ្នោតសាកលដោយចំពោះ។អ្នកដែលមានសិទ្ធិបោះឆ្នោតនោះគឺពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ យ៉ាងតិចម្ភៃឆ្នាំបរិបូរណ៏ហើយមានទីលំនីនៅក្នុងស្រុកឬនៅក្នុងសង្កាត់នោះ។សភាទាំងនោះត្រូវប្រជុំនៅទីប្រជុំខេត្តឬនៅរាជធានីក្នុងម ន្ទីមួយដែលបានរៀបចំប្រចាំការឯលក្ខខ័ណ្ឌទីប្រជុំដូចមានត្រាទុកក្នុងមាត្រា៦១។
- មាត្រា៨៥
(កែប្រែ)អ្នកដែលមានសិទ្ទិឈរឈ្មោះជាបេក្ខជនអោយគេបោះឆ្នោតជ្រើសតាំងជាសមាជិកសភាប្រជារាស្ត្របាននោះគឺពលរដ្ឋខ្មែរទាំង ពីរភេទដែឡមានអាយុយ៉ាងតិចម្ភៃប្រាំឆ្នាបរិបូរណ៏ឡើងទៅ។ សមាជិកសភាប្រជារស្ត្រត្រូវជ្រើសតាំងសំរាប់ពីរឆ្នាំ។កំណត់ពេលនេះនិងនិងបដិសេដចោលមុនបានដោយប្រតិបត្តិតាមល័ក្ខខ័ណ្ឌនៃមា ត្រា៥១។
- មាត្រា៨៦
(ថ្មី)សមាជិកនៃសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជធានីត្រូវបំពេញលក្ខណៈសម្បត្តិដូចតំនាងរាស្ត្រសភាដែរហើយត្រូវមានសិទ្ធិក៏ដូចគ្នា មានអភ័យឯកសិទ្ធិជាដើមតែត្រូវទទួលប្រាក់បំណាច់តិចជាងប្រាក់បំណាច់សមាជិករដ្ឋសភា។ប្រាក់បំណាច់នេះត្រូវកំណត់តាបច្បាប់ ដោយប្រៀបស្មើទៅនិងប្រាក់បៀវត្សអ្នករាជការថ្នាក់ណាមួយនៃក្របខ័ណ្ឌច្បាប់។
- មាត្រា៨៧
(កែប្រែ)សមាសភាពនៃសភាប្រជារាស្ត្រប្រចាំខេត្តនិងរាជធានីត្រូវកំរិតតាមច្បាប់មួយដែលបញ្ញត្តិអំពីបែបបទដំនើរការនៃសភានោះផង មាត្រា៤៩(វគ្គទី២)៥០(វគ្គទី២)៥១(វគ្គទី២.៣និង៤)៥៣.៥៥.៥៦.៥៧.៦៨.៧១និង៧២នៃរដ្ឋធម្មនុញ្ញត្រូវយកមកអនុវត្តលើសភាប្រជារស្រ្ត និងរាជធានី។
- មាត្រា៨៨
(ថ្មី)សភាប្រជារស្ត្រប្រចាំខេត្តនិងរាជធានីត្រូវមានមតិជូនយោបល់ចំពោះការអនុម័តិនូវថវិការជាតិចំពោះបញ្ជីស្រង់ប្រាក់ចំនូលចំណាយ ផ្ដាច់ឆ្នាំនិងសេចក្ដីព្រាងកិច្ចចងការប្រាក់នៃរដ្ឋាភិបាល។ឯសន្ធិសញ្ញាដែលត្រូវនិងបរទេសក៏ត្រូវដាក់អោយសភានេះជូនយោបល់ផងដែរ សភាប្រជារាស្ត្រត្រូវជូនយោបល់ទៅរដ្ឋសភាក្នុងកំណត់មួយខែយ៉ាងយូរចាប់តាំងពីថ្ងៃដែលបានទទួលសំនុំរឿងនោះមក។តែបើរដ្ឋសភា បញ្ចេញមតិទុកជាករប្រញាប់កំណត់ខាងលើនេះត្រូវបណ្ថយត្រឹមបីថ្ងៃពេញលើកតែរឿងបញ្ជីចំណូលចំណាយចេញ។
- មាត្រ៨៩
(ថ្មី)សភាប្រជារាស្ត្រប្រចាំខេត្តនិងរាជធានីត្រូវអនុម័តចំពោះថវិការខេត្តនិងថវិការរាជធានីព្រមទាំងថវិការឃុំដែលនៅក្នុងដែនចំណុចរបស់ ខ្ឡួនហើយអនុម័តចំពោះបញ្ជីស្រង់ប្រាក់ចំណូលចំណាយផ្ដាច់ឆ្នាំនៃសមូហភាពទាំងនេះ។សភាទាំងនេះត្រូវសំរេចពីការបង្កើតឬការលុប ពន្ធអាករសំរាប់ខេត្តឬរាជធានីក្នុងដែនចំណុចរបស់ខ្លួនក្នុងក្របខ័ណ្ឌនៃច្បាប់ទាំងឡាយដែលរដ្ខសភាបានអនូម័តិហើយ។
- មាត្រា៩០
(ថ្មី)សភាប្រជារាស្ត្រមានសិទ្ធនិងធ្វើជាញត្តិជូនដល់រដ្ឋសភាឬរដ្ឋាភិបាលអំពីការចាត់ចែងនៃរាជការសារធារណៈក្នុងផែនការជាតិ។ សភាទាំងនេះត្រូវតាមពិនិត្យមើលរាជការចាត់ចែងការសារធារណៈក្នុងខេត្តឬរាជធានី។
- មាត្រា៩១
(ថ្មី)លុបដោយព្រះរាជក្រមលេខ១៦៦ចុះថ្ងៃទី៣១/១/៦៤សភាប្រជារាស្ត្រត្រូវមានសិទ្ធិសួរដេញដោលដល់អ្ករាជការនានា។បើសភាប្រជារា ស្ត្របានបញ្ចេញមតិដោយមានភាគបីក្នុងបួននៃចំនួនសមាជិកមិនទុកចិត្តលើចៅហ្វាយខេត្តចៅហ្វាយក្រុងឬចាងហ្វាងសាលាដំបូងក្នុងដែ នចំណុះរបស់ខ្លួនសេក្ដីសំរេចនេះត្រូវបញ្ជូនទៅក្រុមប្រឹក្សាព្រះរាជាណាចក្រពិនិត្យថែមទៀត។ក្រុមប្រឹក្សាព្រះរាជាណាចក្រត្រូវពិនិត្យរឿង នេះក្នុងកំណត់មួយខែយ៉ាងយូរគិតពីថ្ងៃដែលបានទទួលសំនុំរឿង។បើក្រុមប្រឹក្សាព្រះរាជាណាចក្របញ្ចេញមតិមិនទុកចិត្តលើអ្នករជាករទាំ ងនោះដែរដោយមានភាគបីក្នុងបួនក្នុងចំនួនសមាជិករដ្ឋាភិបាលត្រូវផ្លាស់ដោយស្វ័យប្រវត្តិនូវអ្នករាជការនោះអោយចេញផុតពីដែនខេត្តឬ រាជធានីចំពោះលើអ្នករាជកាក្រៅពីនោះរដ្ឋាភិបាលត្រូវសំរេចដោយស្វ័យប្រវត្តិផ្លាស់ចេញពីខេត្តឬរាជាធានីបើសភាប្រជារាសស្ត្រប្រចាំខេត្ត ឬរាជធានីបានបញ្ចេញមតិមិនទុកចិត្តដោយមានភាគបីក្នុងបួនហើយបើក្រុមប្រឹក្សាព្រះរាជអាណចក្របានបញ្ចេញមតិយល់ព្រមដោយមាន ភាគច្រើនជាដាច់ខាតផងក្នុងចំនួនសមាជិក។ កាលបើមានអ្នករាជការណាមួយបានទទួលផ្លាស់បីដងដោយស្វ័យប្រវត្តិដូចបានថ្លែងមកខាងលើក្នុងកំឡុងសកម្មភាពពីរឆ្នាំនោះត្រូវលើក រឿងនេះជូនទៅរដ្ឋសភាវិនិច្ឆ័យថាតើគួរបណ្ដេញអ្នករាជការនោះចោលឬទេ។រដ្ឋសភានិងសំរេចចិត្តថាត្រូវអោយបណ្ដេញចោលលុះត្រាតែ បានបញ្ចេញមតិយោបល់ព្រមដោយមានភាគច្រើនជាដាច់ខាតបើពុំបានភាគច្រើនដោយដាច់ខាតទេរដ្ឋាភិបាលត្រូវតែធ្វើទណ្ឌកម្មដោយ ស្វ័យប្រវត្តិបណ្ថយស័ក្កិអ្នករាជការដែលមានរឿងនោះ។
ជំពូក៨
[កែប្រែ]អំពីសមាជជាតិ
[កែប្រែ]- មាត្រា៩២
(ថ្មី)សមាជជាតិប់អោយប្រជារាស្ត្រជ្រាបបានដោយចំពោះនូវកិច្ចការផ្សេងៗដែលជាប្រយោជន៏ជាតិ។ពលរដ្ឋខ្មែរទាំងពីរភេទអាចចូលទៅ រួបរួមក្នុងសមាជាជតិបាន។
- មាត្រា៩៣
(ថ្មី)សមាជជាតិប្រជុំយ៉ាងតិចពីរដងក្នុងមួយឆ្នាំការប្រជុំនេះត្រូវធ្វើឡើងតាមសេចក្ដីអញ្ជើញនៃនាយកសមាជជាតិត្រូវតាំងប្រធានរបស់ខ្លួន
- មាត្រា៩៤
(ថ្មី)សមាជជាតិអនុម័តសច្ចាធិដ្ឋានជូនចំពោះរដ្ឋាភិបាលហើយអនុម័តសេក្ដីសំរេចជូនចំពោះរដ្ឋសភា។ការរៀបចំធ្វើនិងការប្រតិបត្តិនៃសមា ជត្រូវកំណត់ដោយជាកើលាក់ទុកក្នុងច្បាប់ណាមួយ។
- មាត្រា៩៥
(ថ្មី)រដ្ឋសភាអាចចាត់ចែងធ្វើប្រជាមតិចំពោះបញ្ហាណាដែលជាសេក្ដីសំរេចនៃសមាជ។
ជំពូក៩
[កែប្រែ]អំពីរដ្ឋមន្ត្រី
[កែប្រែ]- មាត្រា៩៦
(ថ្មី)(មាត្រា៩៧ចាស់កែប្រែ)គណៈរដ្ខមន្ត្រីជារាជរដ្ឋាភិបាល។គណៈរដ្ឋមន្ត្រីមានសមាជិកចំនួនដប់ប្រាំមួយរូបជាអតិបរមាររាប់បញ្ចូលទាំងរដ្ឋ លេខាធិការផង។ គ្មានវិសមិតភាពណាមួយទេរវាងអាណត្តិសភានិងភារៈនៃសមាជិករដ្ឋាភិបាល។និងយកសមាជិកនៃរដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណាច ក្រឬជនដែលពុំមែនជសមាជិកនៃសផាទាំពីរនេះមកធ្វើជាសមាជិករដ្ឋាភិបាលក៏បាន។ភារៈរបស់សមាជិករដ្ឋាភិបាលមានវិសមិតភាពជាមួ យនិងសកម្មភាពខាងវិជ្ជាជីវៈពាណិជ្ជកម្មឬឧស្សាហកម្មណាមួយជាមួយនិងការកាន់តំនែងណាមួយជាសាធរណៈផងដែរ។
- មាត្រា៩៧
(មាត្រា៨០ចាស់)ក្នុងវេលាដំបូងក្នុងនិតិកាលនីមួយៗឬកាលគណៈរដ្ឋមន្ត្រូលាឈប់ព្រះមហាក្សត្រទ្រង់ប្រឹក្សានិងប្រធានរដ្ឋសភានិងប្រធា នក្រុមប្រឹក្សាព្រះរាជណាចក្រហើយនិងមេគណៈបក្សទាំងឡាយដែលមានតំណាងនៅក្នុងរដ្ឋសភាឬក្រុមប្រឹក្សាព្រះរាជាណចក្ររួចទ្រង់ចា ត់វរៈជនណាមួយរូបជានាយករដ្ឋមន្ត្រីអោយជ្រើសរដ្ឋមន្ត្រីឯទៀត។រដ្ឋមន្ត្រីទាំងឡាយនិងទទួលតែងតាំងហើយនិងចូលកាន់មុខក្រសួងបា នលុះត្រាតែរដ្ឋសភាបានបញ្ចេញមតិទុកចិត្តជាមុនដោយវិធីបោះឆ្នោតចំហហើយយកតាមភាគច្រើនដោយដាច់ខាត។
- មាត្រា៩៨
(មាត្រ៨១ចាស់) រដ្ឋមន្ត្រីទាំងឡាយទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភាអំពីរនយោបាយទូរទៅនៃគនៈរដ្ឋមន្ត្រិហើយរដ្ឋមន្ត្រីមួយរូបៗទទួលខុសត្រូវរាងៗខ្លួន ចំពោះនារយករដ្ឋនម្ត្រីអំពីការដែលខ្លួនបានប្រព្រឹត្តិ។
- មាត្រា៩៩
(មាត្រា៨២ចាស់)រដ្ឋមន្ត្រីទាំងឡាយមិនអាចអាងសេចក្តីបង្គាប់ដោយលាយល័ក្ខអក្សរឬដោយវាចាពីនណាក៏ដោយដើមប្បីដោយសារតែរួច ខ្លួនពីការទទួលខុសត្រូវលើខ្លួនបានឡើយ។
- មាត្រា១០០
(មាត្រា៨៣ចាស់)បើមានអ្នកតំណាងរាស្ត្រមួយនាក់រច្រើននាក់តាំងសំនួរដោយវាចារក្ដីតាំងសំនួរដោយលាយល័ក្ខអក្សរក្ដីតាំងសំនួរដោយ ដេញដោលក្ដីដើម្បីសុំអោយឆ្លើយដោះសារអំពីការប្រព្រឹត្តិក្នុងមុខក្រសួងរបស់ខ្លួននោះរដ្ឋមន្ត្រីត្រូវរាយការណ៏តាមសេចក្ដីសុំជូនរដ្ឋសភា។
- មាត្រា១០១
(មាត្រា៨៤ចាស់)លុះតែបានពិភក្សាព្រមព្រៀងគនជាមុនស្រេចហើយទើបគណៈរដ្ឋមន្ត្រីអាចសុំអោយរដ្ឋសភាបញ្ចេញមតិអំពីសេក្ដីទុកចិត្ត ក្នុងគណៈរដ្ឋមន្ត្រីបាន។ការសុំអោយរដ្ឋសភាបញ្ចេញមតិដូចខាងលើនេះជាភរៈរបស់នាយករដ្ឋមន្ត្រីតែម្នាកគត់។កាលបើនាយករដ្ឋមន្រ្តីសុំ អោយរដ្ឋសភបញ្ចេញមតិអំពិឲីសេចក្ដីទុកចិត្តនោះត្រូវបង្អង់វេលាយ៉ាងតិចមួយថ្ងៃគត់គិតតាំងពីពេលសុំនោះមកទើបរដ្ឋសភបញ្ចេញមតិអំ ពីរឿងនោះបាន។ការប្ញចេញមតិនេះត្រូវធ្វើដោយវិធីបោះឆ្នោតចំហ។រដ្ឋសភានឹងបញចេញមតិថាមិនទុកចិត្តក្នុងគណៈរដ្ឋមន្ត្រីបានលុះត្រា តែមានភាគច្រើនដោយដាច់ខាតនៃចំនួនសមាជិករដ្ឋសភាយល់ព្រមផង។សេក្ដីមិនព្រមទុកចិត្តនេះនាំងោយរដ្ឋមន្ត្រីលាឈប់ទាំងគណៈ។
- មាត្រា១០២
(មាត្រា៨៥ចាស់)កាលបើរដ្ឋសភាបញ្ចេញមតិតាំងញត្តិបន្ទោសគណៈរដ្ឋមន្ត្រីនោះរដ្ឋមន្ត្រីត្រូវលាឈប់ទាំងគណៈ។កាលបើមានអ្នកតំនាង រាស្ត្រសុំអោយរដ្ឋសភបញ្ចេញមតិតាំងញត្តិបន្ទោសភណៈរដ្ឋមន្ត្រិនោះរដ្ឋសភាត្រូវបង្អង់វេលាមួយថ្ងៃគត់គិតតាំងពីថ្ងៃជូនសេក្ដីសុំតាំងញត្តិ ទើបបញចេញមតិពីរឿងនោះបាន។ការបញ្ចេញមតិនោះត្រូវធ្វើទៅដោយវិធីបោះឆ្នោតជាចំហរ។ ការតាំងញត្តិបន្ទោសគណៈរដ្ឋមន្ត្រីនឺងយកជាករបានលុះតែមានភាគច្រើនដោយដាច់ខាតនៃសមាជិករដ្ឋសភាយល់ព្រមផង។
- មាត្រា១០៣
(ថ្មី)ដោយអនុវត្តន៏ក្រៅមាត្រា៨៨-១០១និង១០២រដ្ឋសភាអាចដកសេចក្ដីទុកចិត្តចំពោះតែលើរូបរដ្ឋមន្ត្រីឬរដ្ឋលេខាធិការណាមួយក៏បានឬ បញ្ចេញមតិបន្ទោសចំពោះតែលើរូបរដ្ឋមន្ត្រីឬរដ្ឋលេខាធិការណាមួយក៏បាន។ដោយអាស្រ័យហេតុណាមួយដូចផ្លែងមកនេះរដ្ឋមន្ត្រីឬរដ្ឋ លេខាធិការដែលមានរឿងនោះត្រូវដកខ្លួនចេញពីគណៈរដ្ឋមន្ត្រី។បើនាយករដ្ឋមន្ត្រីជំទាស់មិនព្រមអោយរដ្ឋមន្ត្រីឬរដ្ឋលេខាធិការនោះឈ ប់ពីតំនែងនាយករដ្ឋមន្ត្រីត្រូវសុំអោយរដ្ឋសភាបញ្ចេញមតិអំពីសេចក្ដីទុកចិត្តចំពោះគណៈរដ្ឋមន្ត្រីទាំងមូល។
- មាត្រា១០៤
(មាត្រា៨៦ចាស់)គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្ហាហ៏ជួលកាលជាពេលប្រជុំដោយមានព្រះមហាក្សត្រិយ៏ឬនាយករដ្ឋមន្ត្រីជាប្រធានជួនកា លប្រជុំតូច។
- មាត្រា១០៥
(ថ្មី)(មាត្រា៨៧ចាស់កែប្រែ)សមាជិកទាំងឡាយនៃរដ្ឋាភិបាលអញ្ជើញចូលរួមបានទាំងក្នុងរដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណចក្រហើយនិ ងក្នុងគណៈកម្មាធិការទាំងពួងនៃសភាទាំងនេះ។បើសមាជិករដ្ឋាភិបាលសុំនិយាយនោះត្រូវតែប់កឪកាសអោយនិយាយវៀរលែងតែក្នុងករ ណីដែលសភារួមប្រជុំជាពេលប្រជុំបោះឆ្នោតតរពីការដាក់បញត្តិបន្ទោស។សមាជិករដ្ឋាភិបាលអាចអោយអ្នកស្នងការដែលត្រូវចាត់តាំងស ម្រាប់ការណាមួយអោយជួបនិយាយការនោះផងបាន។
- មាត្រា១០៦
(មាតរា៨៨ចាស់)នាយករដ្ឋមន្ត្រីអាចរំលែកអំនាចរបស់ខ្លួនអោយទៅរដ្ឋមន្ត្រីណាមួយបាន។
- មាត្រា១០៧
(មាត្រា៨៩ចាស់)បើតំនែងនាយករដ្ឋមន្ត្រីទំនេរត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មីតាមលក្ខខ័ណ្ឌដែលមានត្រាទុកក្នុងរដ្ឋធម្មនុញ្ញនោះបើ ការទំនេនេះជាដាច់ខាតឬត្រូវចាត់តាំងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នបើការទំនេនេះជាមួយកាលមួយត្រាទេ។
- មាត្រា១០៨
(មាត្រា៩០ចាស់)បើមានការរំលាយរដ្ឋសភានោះនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវឈប់ធ្វើការសិនរដ្ឋមន្ត្រីឯទៀតគង់នៅក្នុងតំ នែងទាំងអស់គ្នាដើម្បីសំរេចកិច្ចការសមញ្ញ។ក្នុងខណៈនោះព្រះមាហាក្សត្រិយ៏ទ្រង់ប្រទានភារៈទៅលើរដ្ឋសភាអោកាន់តំនែងនាយករដ្ឋម ន្ត្រីជាបណ្ដោះអាសន្ន។ប្រធានរដ្ឋសភាចាត់តាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មីដោយសេចក្ដីយល់ព្រមនៃក្រុមអភិបាលរដ្ឋសភា។
- មាត្រា១០៩
(មាត្រា៩១ចាស់)រដ្ឋមន្ត្រីដែលពុំមែនជាសមជិករដ្ឋសភាឬក្រុមប្រឹក្សាព្រះរាជាណាចក្រត្រូវទទួលផលប្រយោជន៏ដែលបានត្រាទុកក្នុងមាត្រា ៥៥និង៥៦នៃរដ្ឋធម្មនុញ្ញនេះ។
- មាត្រា១១០
(ថ្មី)(មាត្រា៩២ចាស់)រដ្ឋមន្ត្រីត្រូវទទួលទណ្ឌកម្មអំពីបទឧក្រិដ្ឋនិងមជ្ឈិមដែលបានប្រតិបត្តិក្នុងវេលាធ្វើការមុខក្រសួថរបស់ខ្លួន។ក្នុងករណី នេះនិងករណីដែលធ្វើខុសជាទម្ងន់ក្នុងវេលាធ្វើការមុខក្រសួងរបស់ខ្លួនរដ្ឋសភាអាចសំរេចប្ដឺងផ្ដល់តុលាការរាស្ត្រ។
- មាត្រា១១១
(ថ្មី)(មាត្រា៩៣ចាស់)ការបង្កើតការរៀបចំនិងការប្រព្រិត្តិទៅសមាសភាពការចាត់តាំងហើយនិងថិរវេលានៃអាណត្តិរបស់សមាជិកនៃតុលាកា ររាស្ត្រត្រូវកំណត់ឡើងដោយច្បាប់ពិសេសមួយ។
- មាត្រា១១២
(ថ្មី)(មាត្រា៩៤ចាស់)នីតិក្រមដែលត្រូវប្រតិបត្តិនៅសាលានីតិកម្មនេះក៏ត្រូរកំណត់ឡើងដោយច្បាប់ពិសេសមួយ។
ជំពូក១០
[កែប្រែ]អំពីអំណាចតុលាករ
[កែប្រែ]- មាត្រា១១៣
(មាត្រា៩៥ចាស់)ការរៀបចំនៃតុលាការមានបញ្ញត្តិទុកក្នុងច្បាប់ពិសេសមួយ។
- មាត្រា១១៤
(មាត្រា៩៦ចាស់កែប្រែ)ក្រុមប្រឹក្សាជាន់ខ្ពស់នៃតុលាការដោយអនុលោមតាមច្បាប់ត្រូវធានារ៉ាប់រងចំពោះវិន័យនិងឥស្សរភាពនៃចៅក្រម។ ក្រុមប្រឹក្សានេះត្រូវនៅក្រោមអធិបតីភាណនៃព្រះករុណាជាអង្កម្ចាស់ជីវិតលើត្បូងមានសមាសភាពដូចតទៅនេះ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌..........ជាអនុប្រធាន សមាជិក២រូបចាត់តាំងដោយព្រះមហាក្សត្រិយ៏ សមាជិក៣រូបជ្រើសតាំងដោយរដ្ឋសភា សមាជិក២រូបជ្រើសតាំងដោយចៅក្រមទាំងឡាយ កាលបើព្រះមាហក្សត្រិយ៏មិនសព្វព្រះហឬទ័យប្រោសព្រះរាជទានព្រះរាជាធិបតីភាពក្នុងការប្រជុំនៃក្រុមប្រឹក្សាជាន់ខ្ពស់ទេឬមិនប្រោស ព្រះរាជទានចាត់តាំងដោយជាក់ស្ដែងនូវសមាជិកឧត្តមក្រុមប្រឹក្សាអមព្រះអង្គមួយរូបធ្វើជាអធិបតីក្នុងពេលប្រជុំនោះទេអនុប្រធាននិងទទួ លធ្វើជាអធិបតី។សេចក្ដីសុំរេចនៃក្រុមប្រឹក្សាជានខ្ពស់នៃតុលាការត្រូវយកតាមមតិភាគច្រើនដោុវិធីបោះឆ្នោត។ក្នុងករណីមានបែកសំឡេ ងជា២ភាគស្មើគ្នានោះត្រូវយកតាមសំលេងនៃអធិបតី។ច្បាប់ពិសេសមួយនិងកំណត់ពីការរៀបចំនៃក្រុមប្រឹក្សាជាន់ខ្ពស់នេះ។
ជំពូក១១
[កែប្រែ]បញ្ញត្តិទូរទៅ
[កែប្រែ]- មាត្រា១១៥
(មាត្រា៩៧ចាស់)បទបញ្ញត្តិទាំងឡាយដែលស្តីអំពីរៀបគ្រប់គ្រងដោយមានពញរះមាហាក្សត្រិយ៏ជាអគ្គបករមុខរបស់រដ្ឋនេះ១.អំពីរបៀប គ្រប់គ្រងដោយអាស្រ័យអ្នកតំនាងរបស់ប្រជារាស្ត្រនេះ១.អំពីគោលចារិកនៃសេរីភាពនិងសមភាពដែលរដ្ឋធម្មនុញ្ញនេះធានាអះអាងអោ យាមាន១.មិនត្រូវសុំកែប្រែសោះឡើយ។
- មាត្រា១១៦
(មាត្រា៩៨ចាស់)ហាមមិនអោយកែប្រែរដ្ឋធម្មនុញ្ញដើម្បីនិងបន្ថយព្រះរាជសិទ្ធិទាំងឡាយដែលាមានត្រាទុកជាស្រេចហើយ។
- មាត្រា១១៧
(ថ្មី)(មាត្រា៩៩ចាស់)អ្នកដែលមានសិទ្ធិផ្ដើមគំនិតកែប្រែរដ្ឋធម្មនុញ្ញគឺៈ១ព្រះមហាក្សត្រិយ៏២នាយករដ្ឋមន្ត្រី៣ប្រធានក្រុមប្រឹក្សាព្រះរាជាណា ចក្រនិង៤ប្រធានរដ្ឋសភា។អ្នកណាមួយក្នុងចំណោមអ្នកទាំងពីរខាងលើនេះត្រូវធ្វើទៅតាមសេសចក្ដីអនុម័តិនៃសភាដែលខ្លួនជាប្រជានដោ យមានសមាជិកចំនួនភាគមួយក្នុង៤(១/៤)យ៉ាងតិចធ្វើពាក្យសុំ។
- មាត្រា១១៨
(មាត្រា១០០ចាស់)របៀបកែប្រែរដ្ឋធម្មនុញ្ញដូចគ្នានិងរបៀបដែលមានត្រាទុកសំរាប់បញ្ចេញមតិតាំងច្បាប់ធម្មតា។ប៉ុន្តែត្រូវមានភាគច្រើនដល់ បីក្នុងបួន(៣/៤)នៃរដ្ឋសភយល់ព្រមផងទើបយកជាករបានហើយមិនអាចប្រកាសថាជាករប្រញាប់បានទេ។
- មាត្រា១១៩
(មាត្រា១០១ចាស់)រដ្ឋសភាមានសិទ្ធិបកស្រាយសេចក្ដីបទរដ្ឋធម្មនុញ្ញនេះជាដច់ខាត។
- មាត្រា១២០
(មាត្រា១០២ចាស់)ដើម្បីនិងកំណត់ភាគច្រើនដោយដាច់ខាតក្នុងចំនួនសមាជិកនៃសភានីមួយៗត្រូវពិតចំនួនសមាជិកនៃសភានោះដោយឥត រាប់បញ្ចូល៖ សមាជិកណាដែលទតួលអនិច្ចកម្មទៅហើយ។ សមាជិកណាដែលផុតចាកសមាជិកភាពដោយលាលែងក្ដីដោយត្រូវបណ្ដេញក្ដីឬដោយមិនទទួលតាំងជាសមជិកពេញទីក្ដី។ សមាជិកណាដែលទទួលតំនែងក្នុងរដ្ឋាភិបាលឬត្រូវបញ្ជូនទៅប្រតិបត្តិការឯណាក្ដី។
- មាត្រា១២១
(មាត្រា១០៣ចាស់)បទបញ្ញត្តិទាំងពួងដែលត្រឹមត្រូវតាមច្បាប់មិនផ្ទុយសេចក្ដីគ្នានិងរដ្ឋធម្មនុញ្ញនោះត្រូវតំកលទុកប្រតិបត្តិទៅ។
ជំពូក១២
[កែប្រែ]បទបញ្ញត្តិពិសេស
[កែប្រែ]- មាត្រា១២២
ក្នុងករណីដែលកាលៈទេសៈពុំអនុញ្ញាតអោយចាត់តាំងទំាងព្រះមហាក្សត្រិយ៏ថ្មីទាំងក្រុមប្រឹក្សារាជានុសិទ្ធិដោយអនុឡោមទៅ តាមបទបញ្ញត្តិមាត្រា៣០និង៣០ស្ទួននៃរដ្ឋធម្មនុញ្ញនោះសភាទំងពីរត្រូវរួបរួមគ្នាដោយសេចក្ដីអញ្ជើញនៃប្រធានរដ្ឋសភានិងក្រោ មអធិបតីភាពនៃប្រធានដោយអនុលោមទៅតាមឆន្ទៈដែលប្រជារាស្ត្របានសម្ដែងហើយសភាទាំងនេះអាចលើកអំនាចនិងបុព្វសិ ទ្ធិទាំងឡាយរបសប្រមុខរដ្ឋប្រគល់ទៅឥស្សរជនណាមួយរូបដែលប្រជាពលរដ្ឋស្រលាញ់ទុកចិត្តហើយបានបញ្ចេញមតិចង្អុលបង្ហា ញយ៉ាងជាក់ច្បាស់។មុននិងទទួលតំនែងប្រមុខរដ្ឋត្រូវថ្លែងសញ្ចាប្រណិធានក្នុងទីប្រជុំសភាមានសេចក្ដីដូចមានត្រា៣៤នៃរដ្ឋធម្ម នុញ្ញហើយបន្ថែមពាក្យថា(ហើយខ្ញុំានមសេចក្ដីស្មោះត្រង់ចំពោះព្រះរាជបល្ល័ង្គ)។ប្រសិនបើប្រមុខរដ្ឋពុំបានស្ថិតនៅក្នុងកម្ពុជារដ្ឋមួ យដងមួយគ្រាឬពុំអាចទទួលភារៈបានក្នុងមួយដងមួយគ្រាប្រមុខរដ្ឋប្រគល់ភារៈនេះទៅប្រធាមរដ្ឋសភានិងប្រធានរដ្ឋសភាទទួល ភារៈកាន់កាប់ភរៈទាំងនេះដោយទទួលខុសត្រូវផ្ទាល់ខ្លួន។
គួរចំណាំទុកជាពិសេស
[កែប្រែ]- ព្រះបាទសម្ដេចនរោត្ដមសីហនុវរ្ម័នព្រះចៅក្រុងកម្ពុជាទ្រង់ប្រោសព្រះរាជទានរដ្ឋធម្មនុញ្ញដល់ប្រជារាស្ត្រខ្មែរនៅថ្ងៃទី៦ខែឧសភា
គ.ស.១៩៤៧។ព្រះរាជក្រមលេខ៤៦៤.ន.ស.ចុះថ្ងៃទី៦-៩-៤៨បានប្រកាសចុះថ្ងៃទី៦ខែឧសភារៀងរាល់ឆ្នាំជាបុណ្យជាតិព្រោះជា ការបរិច្ឆេទនៃការប្រកាសអោយប្រើរដ្ឋធម្មនុញ្ញប្រទសកម្ពុជា។រដ្ឋធម្មនុញ្ញនេះបានទទួលការកែប្រែនិងបន្ថែមតាមច្បាប់ដែលរដ្ឋស ភាទី៣បានអនុម័តេជាលើកទី២ពីថ្ងៃទី៦ធ្នូ.គ.ស.១៩៥៥ហើយដែលមានព្រះរាជក្រមលេខ៦៥.ន.ស.ចុះថ្ងៃទី១៤-១-៥៦ប្រកាស អោយប្រើ។
- មាត្រា៨១
នៃរដ្ឋធម្មនុញ្ញនេះបានទតួលការកែប្រែនិងបន្ថែមច្បាប់ដែលរដ្ឋភាទី៤បានអនុម័តពីថ្ងៃទី២០មករា១៩៥៩ហើយដែលមានព្រះរាជ ក្រមលេខ២៩៧.ន.ស.ចុះថ្ងៃទី១៣-២-៥៩ប្រកាសអោយប្រើ។
- មាត្រា៨៥
បានទទួលការកែប្រែតាមច្បាប់ដែលរដ្ឋសភាទី៤បានអនុម័តកាលពីថ្ងៃទី១៦-៦-៥៩ហើយដែលមានព្រះរាជក្រមលេខ៣២៨.ន.ស ចុះថ្ងៃទី២៨កក្កដា១៩៥៩ប្រកាសអោយប្រើ។
- មាត្រា៨៧
បានទទួលការកែប្រែនិងបន្ថែមតាមច្បាប់ដែលរដ្ឋភាទី៣បានអនុម័តជាលើកទី២ពីថ្ងៃទី៣០មករា១៩៥៧ហើយដែលមានព្រះរាជ ក្រមលេខ១៦៩.ន.សចុះថ្ងៃទី៨-៣-៥៧ប្រាកាសអោយប្រើ។ព្រះរាជក្រមលេខ២៤២.ន.សចុះថ្ងៃទី៧-១-៥៨បានប្រកាសអោយប្រើ ច្បាប់ដែលរដ្ឋភាទី៣បានអនុម័តជាលើកទី២កាលពីថ្ងៃទី១៨-១២-៥៧ស្ដីអំពីបញ្ចូលសមាជិកទៅក្នុងរដ្ឋធម្មនុញ្ញត្រង់ជំពូក៨មាន៤ មាត្រា(មាត្រា៩២-៩៣-៩៤និង៩៥)។
- មាត្រា៩៦
បានទទួលការកែប្រែហសដហថសដហថសដហសដ្ថ