Jump to content

អគ្គនាយកដ្ឋានរតនាគារជាតិ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រតនាគារជាតិ)

អគ្គនាយកដ្ឋាន​រតនាគារជាតិ​ គឺ​ជា​បេឡាករ​ និង​ជា​គណនេយ្យករ​សាធារណៈ​តែ​មួយ​គត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។ រតនាគារ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​តាម​អនុក្រឹត្យ​លេខ​ ២៤​ អនក្រ​ ចុះ​ថ្ងៃ​ទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ១៩៩០​ ហើយ​បាន​ចាប់​ដំណើរ​ការ​កិច្ច​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ចាប់​ពី​ថ្ងៃទី​ ១​ ខែ​ មករា​ ឆ្នាំ​ ១៩៩១​។​ បច្ចុប្បន្ន​នេះ​ រតនាគារ​ជាតិ​ ត្រូវ​បាន​ រាជរដ្ឋាភិបាល​តំឡើង​ឋានៈ​ទៅ​ជា​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​។​ អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ​ដឹក​នាំ​ដោយ​ប្រធាន​មួយរូប​ ដែល​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ និង​មាន​អគ្គនាយករង​ចំនួន​ បីរូប​ ជា​ជំនួយ​ការ​។ អគ្គនាយកដ្ឋានរ​តនាគារ​ជាតិ​ មាន​ប្រព័ន្ធ​ចាត់​តាំង​ឯកភាព​ពី​ថ្នាក់​ កណ្តាល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​។​ នៅ​ថ្នាក់​កណ្តាល​មាន​នាយកដ្ឋាន​ចំនួន​ ៦​ និង​មាន​អធិការ​កិច្ច​ រតនាគារ​ជាតិ​មួយ​មាន​ឋានៈ​ស្មើ​នាយកដ្ឋាន​ និង​មាន​ ការិយាល័យ​ជំនាញ​ក្រោម​ឱវាទ​ចំនួន​ ២០​។​ នៅ​ថ្នាក់​មូលដ្ឋាន​ មាន​រតនាគារ​ខេត្ត-​រាជធានី​ ចំនួន​ ២៤​ ដែល​បច្ចុប្បន្ន​មាន​ ២៣​ ខេត្ត-រា​ជធានី​ កំពុង​ដំណើរ​ការ​ ព្រោះ​រតនាគារ​ខេត្ត​កែប​ បាន​អនុញ្ញាត​អោយ​ដំណើរការ​នៅ​ជាមួយ​រតនាគារ​ខេត្ត​កំពត​ ជា​បណ្តោះ​អាសន្ន​។ មន្ត្រី​រាជការ​របស់​អគ្គនាយកដ្ឋាន​រតនាគារជាតិ​ទូទាំង​ប្រទេស​មាន​ចំនួន​ សរុប​ ៥៥៥​ នាក់​។

បេសកកម្ម

[កែប្រែ]
  • ជាបេឡាករ និងជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល
  • គ្រប់គ្រងប្រាក់កាសរបស់រដ្ឋ និងគណនីពិសេសនៃរតនាគារ
  • រៀបចំគោលការណ៍ និងបទបញ្ជាគណនេយ្យសាធារណៈ
  • កាន់កាប់ និងតាមដានការអនុវត្តន៍គណនេយ្យទូទៅ និងមជ្ឈការគណនី
  • ធានាតុល្យភាពទូទៅនៃគណនី
  • តំរង់ទិស និងតាមដានការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ និងបំណុលសាធារណៈ
  • សហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ
  • កសាងសេចក្តីព្រាងច្បាប់សំរាប់ទូទាត់ថវិកាប្រចាំឆ្នាំ។

ភារៈកិច្ច

[កែប្រែ]
  • គ្រប់គ្រងបេឡាថវិកាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថវិកាស្វយ័ត
  • គ្រប់គ្រងគណនីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិ គណនីប្រាក់បញ្ញើឯកជន គណនីក្រៅថវិកា និងគណនីពិសេសរបស់រតនាគារ
  • គ្រប់គ្រងប្រាក់កាសរបស់រដ្ឋ មូលប័ត្ររដ្ឋ និងសញ្ញាប័ណ្ណរដ្ឋ
  • ធ្វើតុល្យភាពសាច់ប្រាក់ និងគ្រប់គ្រងចំណូល-ចំណាយថវិកាជាតិ
  • រួមចំណែកក្នុងការតំរង់ទិសការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ
  • តំរង់ទិស និងតាមដានការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ និងបំណុលសាធារណៈ
  • កាន់កាប់ និងតាមដានការអនុវត្តន៍គណនេយ្យទូទៅ និងមជ្ឈការគណនី
  • រៀបចំគោលការណ៍ និងបិទបញ្ជីគណនេយ្យសាធារណៈ
  • ធានាតុល្យភាពទូទៅនៃគណនី
  • ផ្តល់សេវាដល់គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ លើការទូទាត់ ការចំណាយផ្សេងៗ ការបើកបៀវត្សរ៍ និងការប្រមូល ចំណូលស្របតាមច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
  • ធ្វើទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយរូបិយ-វត្ថុ
  • ចូលរួមរៀបចំគំរោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
  • កសាងសេចក្តីព្រាងច្បាប់សំរាប់ទូទាត់ថវិកាប្រចាំឆ្នាំ។

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]