រមណីយដ្ឋានព្រែកកាំពី
រមណីយដ្ឋានព្រែកកាំពី ឬ រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ១៦គ.ម តាមផ្លូវលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ជាកន្លែងប្រជុំទៅដោយកូនកោះតូចៗជាច្រើន ព្រមទាំងមានវាលឆ្នេរខ្សាច់ និងជ្រលងទឹកហូរ ជាច្រើនបែបសណ្ឋាន មានដើមរៃ ដើមរាំង និងទឹកទន្លេនៅខែរដូវប្រាំងដែលអាចអោយភ្ញៀវទេសចរមកលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ មានលក្ខណៈជារដូវកាលគឺភ្ញៀវអាចទៅលេងកម្សាន្ដបានតែក្នុងរដូវប្រាំង គឺចាប់ពីខែមករា ដល់ខែឧសភាតែប៉ុណ្ណោះ។ ភ្ញៀវនិយមទៅលេងកម្សាន្តច្រើនជាងគេបំផុតជាពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យជាតិផ្សេងៗ ដែលមានភ្ញៀវមកពីគ្រប់ខេត្ត-ក្រុង រាប់ម៉ឺននាក់មកលេងកម្សាន្តរួមទាំងភ្ញៀវអន្តរជាតិផងដែរ។[១] រមណីយដ្ឋានព្រែកកាំពីអាចលេងទឹក នៅភូមិភាគឦសានក្នុងខេត្តក្រចេះ នោះកាន់តែចង់បង្ហាញនិងបង្អួតពីសម្រស់ធម្មជាតិខ្លួន ដែលលាយឡំដោយទេសភាពទឹកថ្លាឆ្វេងព្រៃលិចទឹកតូចៗ បៃតងខ្ចី និងមានវាលខ្សាច់ទន្លេមេគង្គដ៏ធំល្វឹងល្វើយ ។ [២]
ឯកសារយោង
[កែប្រែ]- ↑ រដ្ឋបាលខេត្តក្រចេះhttps://www.kratie.gov.kh/detail/4106
- ↑ "រមណីយដ្ឋានព្រែកកាំពីលេងទឹក ផ្តើមទាក់ទាញទេសចរជិតឆ្ងាយទៅកម្សាន្ត នាដើម ឆ្នាំ ២០១៧". m.postkhmer.com. Retrieved 2023-10-15.
{{cite web}}
: zero width space character in|title=
at position 11 (help)