រមណីយដ្ឋាន ខេត្តតាកែវ
រមណីយដ្ឋានភ្នំដា
[កែប្រែ]រមណីយដ្ឋានភ្នំដា ជាប្រវត្តិសាស្រ្តមួយមានកំរិតចំណាស់ជាងគេក្នុងចំនោមរមណីយដ្ឋានទេសចរណ៏ ទាំងព្រះរាជាណាចក្រកម្ពុជា ជាផែនទីចំណាស់ចំបងនៃនរគគោកធ្លកស្ថិតនៅ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវមានចំងាយ ១០២គ.ម ដោយប្រើរយៈពេល ៣ ម៉ោងពីរាជធានីភ្នំពេញដោយកាត់តាមស្រុកសំរោង ស្រុកព្រៃកប្បាស និង ស្រុកអង្គរបូរី។ ប៉ុន្តែបើយើងធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៤ គ.ម ក្នុងរដូវវស្សាត្រូវធ្វើដំណើរតាមផ្លូវទឹក ដោយជិះកាណូត ត្រូវប្រើរយៈពេល ២ ម៉ោង ។ ប្រាសាទភ្នំដា បានស្ថាបនានៅលើកូនភ្នំតូចមួយនៅសតវត្សទី ៦ ស្តេចស្ថាបនិកប្រហែលស្តេចចុងសម័យនរគភ្នំ ព្រះនាមរុទ្រ្ទវរ័ន្មតាមការបញ្ជាក់រសប់លោកតា មីប្រីណូ ប្រវត្តិវិទូ បារាំង។ប្រាសាទភ្នំនេះ ធ្វើអំពីថ្មបាយក្រៀម បុំមានកំផែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនាជារឿង កូនសមុទ្រទឹកដោះ ក៏បានបាក់បែកជាពីរផ្តែរមួយទៀតបង្ហាញពីព្រះវិស្នុ កំពង់ផ្ទុំនៅលើត្រឹម។នៅចង្កេះភ្នំមានរូប សិប្បនិមិត្តចំនួន ៥ ដែលបង្ហាញពីរចនាបទភ្នំដា ហើយរូងមួយក្នុងចំណោមរូងទាំងប្រាំ ត្រូវបានគេប្រើប្រាស់ជាឈាបនដ្ឋានក្នុងចន្លោះឆ្នាំ ១៩៧៥_១៩៧៩ ។នៅប៉ែកនិរតីនៃប្រសាទភ្នំដា ចំងាយប្រមាណ ៥០០ម មានប្រាសាទមួយទៀត ដែលស្ថាបនាអំពីថ្មភក់ពីរជាន់ បែមុខទៅទិសខាងជើងមានត្វាមួយ និងបង្អួច ៥ តាមរចនាបទបែបឥណ្ឌាមានឈ្មោះ អាស្រមមហាឥសី។ ក្នុងរយៈពេលកន្ងមកដោយសារតែមូលហេតុ សង្គៀមជាងពីរទសវត្ស ផ្លូវតភ្ជាប់តៅស្រុកអង្គរបូរី ត្រូវបានខូចខាត់ ស្ទើទាំងស្រុងបង្ករអោយលំបាក់យ៉ាងច្រើនក្នុងការ ធ្វើដំណើរទៅ កាន់រមណីយដ្ឋានភ្នំដាដោយតំបន់មានស្ថានភាពលិចទឹក ។ ប៉ុន្តែអាស្រ័យដោយមានគោលបំណងស្វែងយល់ ចង់ចេះ ចង់ដឹងអំពីសក្តានុពលភាពវប្បធម៌នាសម័យកោះគោកធ្លកនោះ ភ្ញៀវទេសចរណ៏ប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិបានពុះពារមិនខ្លាចនឿយហត់ចូលទៅទស្សនាយ៉ាងហូហែរដើម្បីធ្វើការស្រាវជ្រាវ អំពីស្នាដៃដែលជាកេរ៌ឈ្មោះដំនេលដ៏ល្បីល្បាញ នៃបុព្វបុរសខ្មែរយើងពីជំនាន់ដើម។ ក្រោយឆ្នាំ១៩៧៩ អាជ្ញាធរខេត្តតាកែវ បានកសាងផ្លូវទឹកមួយឈ្មោះ ប្រលាយលេខ១៥ចេញពីទីរួមខេត្តតាលែវទៅកាន់ស្រុកអង្គរបូរី ធ្វើឲ្យមានលក្ខណៈស្រួលមួយកំរិត ។ ប៉ុន្តែកំណាត់ផ្លូវពីអង្គរបូរីទៅភ្នំដា នៅតែជួបការលមបាកដដែល ហើយនៅរដូវទឹកទឿងតំបន់នោះក្លាយជទៅជាតំបន់លិចទឹក លើកលែងតែភ្នំដា និងភ្នំអង្គរបូរី ។ ពេលដែលលំបាកធ្វើដំនើរទៅកាន់ភ្នំដាជាងគេ គឺនៅខែស្ទើរទឹកស្ទើរគោក។
រមណីយដ្ឋានភ្នំបាយ៉ង
[កែប្រែ]ភ្នំបាយ៉ងស្ថិតនៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស មានចំងាយ ១២១ គ.ម ពីភ្នំពេញបើធ្វើដំណើរតាមរថយន្ត ប្រើរយៈពេល ៣ម៉ោង ១៥នាទី តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី ស្រុកសំរោង ស្រុកដូនកែវ និងស្រុកទ្រាំង ។