រាត្រីមួយក្រោយសង្គ្រាម

ដោយវិគីភីឌា
Jump to navigation Jump to search
រាត្រីមួយក្រោយសង្គ្រាម
One Evening After the War
Oneeveningafterthewar.jpg
Film poster
ដឹកនាំដោយ ប៉ាន់ រិទ្ធី
ផលិតដោយ Jacques Bidou
សរសេរដោយ ប៉ាន់ រិទ្ធី
Ève Deboise
តួសម្ដែង Chea Lyda Chan
តន្ត្រីដោយ Marc Marder
បច្ចេកទេសថត Christophe Pollock
កាត់តដោយ Marie-Christine Rougerie
ចែកចាយដោយ Compagnie Méditerranéenne de Cinéma
Cara M
ពេលចេញផ្សាយ May 19, 1998 (France)
រយៈពេល (នាទី) ១០៨នាទី
ប្រទេស កម្ពុជា/បារាំង
ភាសា ភាសាខ្មែរ

រាត្រី​មួយ​ក្រោយ​សង្គ្រាម (បារាំង៖ Un soir apres la guerre, អង់គ្លេស៖ One Evening After the War) ជា​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ ដែល​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ១៩៩៨ ដោយ​មាន​លោក ប៉ាន់ រិទ្ធី ជា​អ្នក​ដឹក​នាំ និង​សហ​និពន្ធ។ លោក​បាន​ដឹក​នាំ​ខ្សែ​ភាពយន្ត​លក្ខណៈ​តថនិយម​ទំនើប (neo-realist) បារាំង-ខ្មែរ នេះ ដោយ​កំណត់​យក​ក្នុង​ចន្លោះ​ពេល​ស្ថានភាព​ក្រីក្រ​នៃ​ប្រជាជាតិ​អាស៊ី និង​ប្រទេស​កម្ពុជា​ក្រោម​សម័យ​សង្គ្រាម។

ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ មហោស្រពភាពយន្តកាន ក្នុង​ផ្នែក Un Certain Regard នៅ​ឆ្នាំ​១៩៩៨។[១]

សាច់រឿង[កែប្រែ]

ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ប្រជាជន​ទាំង​ឡាយ​បាន​ត្រឡប់​មក​រស់​នៅ​តាម​ធម្មតា​វិញ។ នៅ​ក្នុង​ចំណោម​នោះ មាន​កីឡាករប្រដាល់​ម្នាក់​គឺ សុវណ្ណា (រឿន ណារិទ្ធិ)។ សុណ្ណា បាន​រួច​ផុត​ពី​សង្គ្រាម ប៉ុន្តែ​គ្រួសារ​របស់​គាត់​ភាគ​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ដូច្នេះ​ហើយ​គាត់​ក៏​សម្រេច​ចិត្ត​មក​រស់​នៅ​ក្រុង​ភ្នំពេញ ជាមួយ​លោក​ពូ។ សុវណ្ណា បាន​ចាប់​ចិត្ត​លើ​នារី​បារ​អាយុ​១៩​ឆ្នាំ​ម្នាក់ នាង​ឈ្មោះ ស្រីពៅ (ច័ន្ទ ជាលីដា)។ នាង​ជំពាក់លុយ​ម្ចាស់​បារ​នោះ ដូច្នេះ​ហើយ​នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​នារី​បារ​នៅ​ទីនោះ។ សុវណ្ណា ចង់​ជួយ​សង​បំណុល​របស់ ស្រីពៅ ដូច្នេះ​ហើយ​គាត់​បាន​រួមគ្នា​ជាមួយ​អតីត​មិត្ត​ទាហាន ដើម្បី​ទៅ​ប្លន់​គេ ដើម្បី​ទទួល​បាន​ប្រាក់​យក​ទៅ​សង​បំណុល។

តួសម្ដែង[កែប្រែ]

ការចេញផ្សាយ[កែប្រែ]

រាត្រីមួយក្រោយ​សង្គមរា ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​ផ្នែក Un Certain Regard ក្នុង​មហោស្រពភាពយន្តកាន ឆ្នាំ​១៩៩៨។[១] រឿង​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​១៩៩៨។

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ "Les Artistes du Théâtre Brûlé". Cannes Film Festival archives. Archived from the original on 2007-09-29. Retrieved 2007-07-18.

តំណភ្ជាប់ខាងក្រៅ[កែប្រែ]