Jump to content

រឿងសូផាត

ពីវិគីភីឌា
សូផាត
ឯកសារ:Khmer Novel - Sophat.jpg
អ្នកនិពន្ធរីម គីន
ប្រទេសកម្ពុជា
ភាសាភាសាខ្មែរ
Genre(s)មនោសញ្ចេតនា
ឆ្នាំបោះពុម្ព១៩៤២
ប្រភេទមេឌា (ទម្រង់)Print (Paperback)
  ដំណើផ្សងព្រេងរបស់សុផាត បង្កើតជាបញ្ហាទាំងឡាយនៅក្នុងរឿងនេះ។â

រឿងសុផាត គឺជា​កម្រង​រឿង​ប្រលោមលោក​ខ្មែរ ដែល​ត្រូវ​បាន​សរសេរ​តាំងតែ​ពី​ឆ្នាំ ១៩៣៨ មកម្ល៉េះ ដោយ​អ្នកនិពន្ធ រីម គីន ។ រហូតដល់​ឆ្នាំ ១៩៤២ ទើប​ត្រូវ​បាន​បោះពុម្ពផ្សាយ ឯការ​បោះពុម្ព​នោះ​ទៀតសោត គឺ​នៅ​ឯ​ព្រៃនគរ ក្រុង ច្រឺ​ឡឺង ប្រទេស​វៀតណាម​ឯ​ណោះ ពីព្រោះ​នៅ​ក្នុង​ប្រទេស​យើង​មិន​មាន​រោង​ពុម្ព​ច្រើន​ល្មម​គ្រប់គ្រាន់​សម្រាប់​ការបម្រើ​ការបោះពុម្ព​នេះឡើយ នាគ្រា​កាលសម័យ​នោះ ។​ ​ ​ជា​ប្រលោមលោក​ដែល​ក់ដាច់​ខ្លាំង​ណាស់​ក្នុង​សម័យ​នោះ ក្រោយមក​ក៏​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ (​បឋមភូមិ​) ។​ ​ ​សូផាត ដែល​ជា​កុមារ​កំព្រា​បាន​រស់​រៀនសូត្រ និង​ធំ​ដឹងក្តី ដោយ​ការជួយ​ទំនុកបម្រុង​ពី​អ្នកស្រុក និង​ព្រះសង្ឃ ។ បន្ទាប់ពី​នាង​សូ​យា ដែល​ត្រូវជា​ម្តាយ​បាន​លាចាក​លោក​នេះ​ទៅ ។​ ​ ​ដំណើរ​ផ្សងព្រេង​របស់​សូផាត​មក​កាន់​ទីក្រុង​ភ្នំពេញ បង្កើតបាន​ជា​រឿង​នេះ​ឡើង ។ តើ​មាន​អ្វី​កើតឡើង​ខ្លះ​ចំពោះ​ដំណើរ​ជីវិត​របស់ ’​សូផាត​” ។​ ​ ​សូម​អញ្ជើញ​អាន​ចុះ ជាវ​ទុក​ជា​សក្ខី​សម្រាប់​រក្សា​ទុក រក្សា​ឲ្យ​កូនៗ​ខាងក្រោយ​បាន​អាន​តទៅទៀត ... ។​

សាច់រឿងសង្ខេប

[កែប្រែ]

លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោ​ក​បានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់​លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារ​តែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយា​ហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេ​បានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពី​លោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺ​រហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុ​បានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។

ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះ​ណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយ។ ថ្ងៃមួយក្រោយពេល​សូផាតងូតទឹករួចភ្លេចចិញ្ចៀន​នៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះ​ឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យលោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើត​របស់ខ្លួន។

នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្រ្តីពុំបានក៏ឡើង​ទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋ​ភាព​បែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពី​សូផាតជាដរាប ហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេច​ចិត្តចាកចេញពីផ្ទះនេះ។ ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះ លោក​ក៏​ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯ​សំណាងជាកូនអ្នកមានក៏បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបាន​ទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាង។ នៅថ្ងៃ​ដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ ពេល​នោះហើយដែលសូផាតបានជួបនឹងនាងម៉ានយ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយ​រៀង។ ដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាង​ម៉ានយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។ ទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញ ហើយរៀប​ចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពី​ពេលនោះមក។

មើលផងអាពុធ

[កែប្រែ]