រឿង ភ្នំប្រសិទ្ធ
ដែលអ្នកស្រុកហៅថា "ភ្នំប្រសិទ្ធ" គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ប៉ុនែ្តដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្តាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខ័ណ្ឌព្រំប្រទល់ស្រុក ចំកណ្តាលជ្រលងភ្នំ គឺភ្នំខាងលិចចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ឯភ្នំខាងកើតនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលដូចគ្នា។ ភ្នំទាំងពីរនេះ ភ្នំខាងលិចមិនមានរឿងរ៉ាវ ឬកនែ្លង បរមបុរាណអ្វីគួរគប្បីនិងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះដែលមានរឿងរ៉ាវច្រើន មានដំណែលចាស់ៗទាក់ទងនិងរឿងព្រេងយ៉ាងច្រើន។
កាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះ ជាកនែ្លងសក្តិសិទ្ធិសំរាប់អ្នកសែ្វងបន់ស្រន់ឲ្យសំរេចប្រាថ្នាណាមួយ ឬធ្វើការសាងសីលភាវនានៅទីនោះ តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះក៏ខ្សោយបន្តិចម្តងៗទៅតាមការវិវត្តន៍នៃអារ្យធម៌។ ហេតុនេះទីភ្នំនេះឯងទៅជាទីទេសចរណ៍មួយសំរាប់អ្នកស្រុកជិតឆ្ងាយធ្វើដំណើរទៅកំសាន្តនៅរាល់ពេល ដែលបានទំនេរលំហែពីការងារ។ សព្វថៃ្ងបើទៅតាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ៣៨ ជិតដល់ផ្សារឧត្តុង្គ មានផ្លូវជាតិលេខ២៦ បែកចូលទៅខាងឆេ្វងដៃ ចូលទៅតាមផ្លូវនេះ អស់ចំងាយ១៦គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆេ្វងដៃបន្តទៅទៀត ទើបដល់ជើងភ្នំនេះ។ នៅនិងចងេ្កះភ្នំផែ្នកខាងជើង មានព្រះវិហារមួយគ្របប្រក់លើព្រះពុទ្ធបដិមាករ ចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្តោយប្រមាណ២៧ម៉ែត្រ។ ត្រង់នេះអ្នកស្រុកហៅថា "កនែ្លងព្រះនិព្វាន" នៅខាងក្រោមកនែ្លងព្រះនិញ្វននេះបន្តិច មានរូងដីមួយកនែ្លងទទឹងប្រមាណ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ជារូងទាល់ តែមានមកពីអងែ្វងកាលហើយ។ ខាងកើតរូងដីនេះបន្តិចមានថ្មមួយផែនយ៉ាងធំ ហើយមានសភាពចំឡែកត្រង់មានស្នាមជើងសេះ និងជើងទ្រុឌ នៅជាប់និងថ្មនោះ ប៉ុនែ្តដោយសារពេលវេលាយូរពេក សព្វថៃ្ងក៏រលប់ខ្លះៗទៅហើយ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកនែ្លង អ្នកស្រុកហៅថា "ឥសីចង្រ្កង"។ លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណ ដែលមានទទឹង៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ អ្នកស្រុកសន្មត់នាមព្រះវិហារនេះហៅថា "វិហារត្រៃត្រឹង" ។ អំពីរឿងព្រេងដែលទាក់ទងទីកនែ្លងទាំងនោះ មានដោយឡែកៗពីគ្នា៖
អំពីរូងដី និង ឥសីចង្រ្កម
[កែប្រែ]ចំពោះទីកនែ្លងទាំងពីរនេះមានរឿងព្រេងតែមួយ គឺរឿង "បក្សីចាំក្រុង"។
សេចក្តីដំណាលថា : កាលដែលសេ្តចដំបងក្រញូងជ្រែករាជនោះ ក៏បានឡើងគ្រប់គ្រងរាជរហូតមក។ ប៉ុនែ្តរាជសម្បត្តិនេះពុំបានសុខសាន្តទេ នៅរយៈពេលតែ៧ឆ្នាំនិង៧ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់គឺពញាក្រែក មកដណ្តើមរាជជាបន្តទៅទៀត។ ដំណើររឿងមុននិងបានរាជទៅព្រះបាទពញាក្រែកនោះព្រះបាទដំបងក្រញូង បានធ្វើទុក្ខទោសដល់ក្សត្រអង្គមុនសន្ធឹកណាស់ ហេតុនេះបានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែកឡើងសោយរាជហើយ ក៏ចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរ។ ប៉ុនែ្តនេះពេលនោះមានអ្នកម្នាងមួយនោះមានគភ៌រត់ទៅពួនស្នាក់នៅនិងលំនៅរាជសណ្តានជារាស្រ្ត។ ថៃ្ងមួយមានហេតុភេទចំឡែកជាប្រផ្នូល ព្រះបាទពញាក្រែក ក៏ហោរាគន់គូរមើល ហោរាក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុងផៃ្ទរបស់ អ្នកម្នាងនៃសេ្តចដំបងក្រញូង ស្ថិតនៅទិសណាៗក៏ប្រាប់គ្រប់សព្វ។ វេលានោះព្រះបាទពញាក្រែកក៏ឲ្យពិជឃាត តាមរកឃើញយកមកកាប់សំលាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនេះឯងក៏រត់ឡើងពីពោះ ទៅក្នុងទ្រូងម្តាយ លុះត្រាតែពិជឃាតទៅផុត ទើបទារកចេញពីផៃ្ទមាតាមកនៅកណ្តាលវាល ពេលនោះមានសត្វបក្សីមួយធំឃើញ ទារកនៅកណ្តាលវាលដូច្នោះ ក៏ចុះមកកាងស្លាបគ្របដណ្តប់ទារកកុំឲ្យក្តៅ ជួនជាមានបុរសម្នាក់ឈ្មោះតាគោហេ គាត់ព្យួរដីហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីយកកុមារទៅទុកថែរក្សាអស់រយៈពេល៧ឆ្នាំ សេ្តចអោយហោរាគន់គូរម្តងទៀត ព្រះអង្គជ្រាបថា អ្នកមានបុណ្យនោះមិនទាន់ស្លាប់ទេ ទ្រង់ត្រាស់ឲ្យយកកេ្មង៧ឆ្នាំ ទាំងអស់មកផ្តិតមើលក្រយ៉ៅដៃ។ ពេលនោះតាគោហេក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្តិតដែរ ស្រាប់តែ មានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ប៉ុនែ្តតាគោហេលួចកញ្ឆក់ចៅពររត់គេច ដោយមានសត្វកាងស្លាបគ្របពីលើរហូតទាល់តែបាត់ផុតពីមុខបណ្តាជនអ៊ូអរទៅ សេនាអាមាត្រនាំគ្នាតាមកិតដែរ តែពុំទាន់។ តាគោហេ នាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជា កាត់ទនេ្លធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួរ តែពុំបាត់ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ។ កាលនោះគាត់នាំកុមាររត់ពីវិហារសួរ ឆ្លងទនេ្លមកខាងលិច ហើយឆ្លងកាត់ភូមិកែ្បរមាត់ទនេ្លទៅរកទីភ្នំ ដើម្បីស្រួល ពួនស្នាក់អាស្រ័យ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថៃ្ងហៅថា ភ្នំប្រសិទ្ធិនេះ)។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ។ ដូចេ្នះហើយបានជាតាគោហេយល់ឃើញថា ជាទីសុខសាន្ត។ មិនតែប៉ុណ្ណោះ ទីនោះឯងជាទីអាស្រមបទនៃពួកឥសីទាំងឡាយ ធ្វើចង្រ្កមភាវនារាល់ថៃ្ងផង តាំងពីមកនៅកនែ្លងនេះ ក៏បានប្រកបនិងសេចក្តីសុខស្រួលមែន។ លុះដល់ព្រះបាទពញាក្រែក សោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទីវង្គតទៅ ទើបមន្រ្តីរាជការទាំងអស់ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដងែ្អឡើង គ្រងរាជ្យ។ ទទួលពេលនោះលេចឮល្បីព្រះរាជកុមារ ព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា "បក្សីចាំក្រុង" ព្រោះតាគោហេបានថ្វាយនាមនេះ តាំងពីគាត់ឃើញបក្សីតាម កាងស្លាប លើរាជកុមារពីតូចនោះមកម៉េ្លះ។ អស់ពួកសព្វមុខមន្រ្តីនាំគ្នាទៅដងែ្អយកព្រះរាជកុមារបក្សីចាំក្រុង ហើយរៀប អភិសេកគ្រងរាជ្យសម្បត្តិទៅ។ ក្រោយពីបានគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មត នាមទីភ្នំនេះថា : "ភ្នំបៈសីសិទ្ធិ" បានន័យថា ភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំបួងសួងឲ្យរាជកុមារបានឡើងសោយរាជ្យ លុះឥឡូវនេះក៏បានសម្រេចដូច ប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូចេ្នះ។
អំពីផែនថ្មមានស្នាមជើងសេះ
[កែប្រែ]ចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថា : ទាក់ទងមកពីរឿងចៅឫទ្ធិសែននិងនាងកង្រី ត្រង់ដែល ឫទ្ធិសែនយកសំបុត្រនាងសន្ធមាទៅឲ្យនាងកង្រី ហើយទោដេកស្នាក់នៅកែ្បរទីអាស្រមបទនៃមហាឥសី។ ពេលនោះមហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមាបង្គាប់ឲ្យនាងកង្រីជាកូន សំលាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល កែ្លងសំបុត្រសាជាថ្មី ឲ្យនាងកង្រីទទួលយកបុរសនេះធ្វើជាប្តី កាលបើឃើញកុមារនេះទៅដល់។ គឺត្រង់កនែ្លងនេះហើយ ដែលមានផែនថ្មីធំ នៅទៀបកនែ្លងឥសីចង្រ្កម គឺនៅពេលកុមារឫទ្ធិសែន ត្រលប់មកវិញ ដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រីនោះ ក៏មកកាន់ទីកនែ្លងនេះទៀត បានជួបនិងឥសី ឥសីឲ្យទានស្លឹកឈើ ហើយឲ្យហោះរត់។ គឺលើផែនថ្មនេះហើយដែលឫទ្ធិសែនចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាម ជើងសេះ ទ្រុឌនៅជាប់និងផ្ទាំងថ្មត្រង់នោះឯង។
បើពោលដោយសងេ្ខបទៅ បុរាណដ្ឋាននេះ ជាទីដំណែលអំពីមហាក្សត្រអង្គណាមួយក្នុងអតីតកាលមែន ប៉ុនែ្តពុំមានដានខាងអក្សរចារិកឲ្យច្បាស់លាស់ យកជាពត៌មានពិតប្រាកដប្រជាបានឡើយ យើងយល់បានត្រឹមតែសេចក្តី សន្និដ្ឋានប៉ុណ្ណោះ ដោយសងេ្កតយកតាមរូបភាព ទីកនែ្លង និងសេចក្តីនិទានខ្លះ របស់អ្នកស្រុកដែលចេះតែចាំតៗគ្នា ប៉ុណ្ណោះ។ ដូចេ្នះបើយើងសន្មតកំណត់ឲ្យដាច់ស្រេចថា ក្សត្រអង្គណាជាអ្នកកសាង ឬការកសាងនេះពីក្នុងរជ្ជកាលណានោះពុំទាន់បាននៅឡើយទេ ការងារនេះនៅក្នុងការស្រាវជ្រាវ តែរាល់ថៃ្ង។
ក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារ ដែលយើងលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗគ្នាមកនេះ យើងងាកបែរទៅខាងទេសភាព នៃព្រឹក្សានៅលើទីនេះម្តង។ តាមពិតភ្នំនេះ ពុំមែនជាព្រៃស្រោងប្រកបដោយឈើធំឡើយ សភាពព្រៃជាសភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្តប់លើដីខ្សាច់សៗនៅចន្លោះដុំថ្មធំៗ ហើយថ្មទាំងនោះភាគច្រើនក៏មានពណ៌សដែរ។ ហេតុនេះបានជាភ្នំនេះទៅជាកនែ្លងយកថ្មសំរាប់ធ្វើផ្លូវរថភ្លើង និងយកមកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញសព្វថៃ្ង។ រួមសេចក្តីមក ភ្នំប្រសិទ្ធិសព្វថៃ្ងជាទីទេសចរណ៍ សំរាប់ជនរួមជាតិយើងយ៉ាងសំខាន់ដែរ បានជាមានរថយន្ត ទេសចរណ៍ចេញចូលជាញឹកញាប់រៀងរាល់ថៃ្ងអាទិត្យ និងថៃ្ងបុណ្យផេ្សងៗដែលអ្នកធ្វើការងារបានឈប់សំរាក។
ប្រភព
[កែប្រែ]- កាសែតកោះសន្តិភាព Archived 2008-09-30 at the វេយប៊ែខ ម៉ាស៊ីន.