Jump to content

ខេត្តកណ្ដាល

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ខេត្តកណ្តាល)

Coordinates: 13°51′45″N 100°30′52″E / 13.86250°N 100.51444°E / 13.86250; 100.51444

កណ្ដាល
ខេត្ត
ឧដុង្គធ្លាប់ជារាជធានីនៃប្រទេសកម្ពុជាកាលពីសតវត្សទី១៧ ដែលស្ថិតនៅក្នុងខេត្តកណ្តាល
ផែនទីកម្ពុជាដែលបំភ្លឺខេត្តកណ្ដាល
ផែនទីកម្ពុជាដែលបំភ្លឺខេត្តកណ្ដាល
ប្រទេស កម្ពុជា
ទីរួមខេត្តតាខ្មៅ
រដ្ឋាភិបាល
 • អភិបាលម៉ៅ ភារុណ (គ.ប.ក.)
 • សមាជិកសភា
ផ្ទៃក្រឡា
 • សរុប៣៥៦៨ គម2 (១៣៧៨ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាកទី១៨
រយៈកំពស់១០ m (៣០ ft)
ប្រជាជន (២០០៨)
 • សរុប១ ២៦៥ ៨០៥
 • ចំណាត់ថ្នាក់ចំណាត់ថ្នាក់ទី៣
 • ចំណាត់ថ្នាក់សន្ទភាពចំណាត់ថ្នាក់ទី២
លិបិក្រមអភិវឌ្ឍន៍មនុស្ស
 • ល.អ.ម. (២០០៩)increase ០,៦៥៣ (មធ្យម)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមអ.ម.អ. ៣១៦៦KH-៨
សភាគ.ប.ក., ៤ គ.ស.ជ.
ស្រុក-ក្រុង១១
ឃុំ-សង្កាត់១៤៦
ភូមិ១០៨៧

កណ្តាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តកណ្តាល បានបង្ហាញថា មានសក្ដានុពលជាច្រើនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជាដែលវិស័យគោលចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទទួលបានការរីកចម្រើន។ រីឯសម្រាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកណ្ដាលគឺជា ខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា។ ខេត្តកណ្ដាល ក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នឹងមាន ព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែងផងដែរ។ កសិកម្ម និងការនេសាទ គឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះផងដែរ។ ខេត្តមានព្រំដែន

  • ខាងកើតជាប់ខេត្តព្រៃវែង
  • ខាងត្បូងជាប់ ខេត្តតាកែវ
  • ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
  • ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាមទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤​៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

ភូមិសាស្ត្រ

[កែប្រែ]

ឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្ដាល។

[កែប្រែ]

ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។

ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ[]

ភ្នំប្រសិទិ្ធ

[កែប្រែ]
  1. ភ្នំប្រសិទ្ធិ
  2. ភ្នំ​ស្អាង
  3. ភ្នំ​អដ្ឋរស្ស

អាកាសធាតុ

[កែប្រែ]

ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[]

ប្រវត្តិ

[កែប្រែ]
ទេសភាពស្រុកកៀនស្វាយ

ខេត្តកណ្តាល​​ជា​ឈ្មោះខេត្ត​មួយ​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា ពាក្យ​នេះ​ពុំ​ដឹង​ជា​មាន​ប្រវត្តិ​និង​ប្រភពដើម​យ៉ាងណា​ទេ​តែ​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ក្នុង​​ផែន​ដី​ព្រះ​បាទ​នរោត្តម (១៨៦០-១៩០៤) និង​ផែន​ដី​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា​ច្រើន​ខេត្ត​ក្នុង​នោះ​ពុំ​មាន​ឈ្មោះខេត្ត​កណ្តាលទេ កាលនោះឈ្មោះខេត្តមួយ​ចំនួន​ជា​ឈ្មោះស្រុក​សព្វថ្ងៃ​ដូចជា​ ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង​ ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាម​កំណត់​ត្រា​ចារឹក​នៅចេតិយអង្គឌួង​និង​ចេតិយ​បុរាណ​ជាច្រើន​ទៀត​លើ​ភ្នំព្រះ​រាជទ្រព្យ​ ស្រុកពញាឮ យើងយល់ថា​ក្នុង​រាជ​ព្រះបាទ​នរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះ​ស្ថិត​ក្នុង ស្រុកសំរោងទង​ (ឈ្មោះ​ស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែ​ក្រោយ​មកក្នុង​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ-​មុនីវង្ស (១៩២៧-១៩៤១) មាន​ការ​រៀបចំ​ព្រំ​ប្រទល់​ខេត្ត​ជា​ថ្មី​ទើប​បាន​ជា​ភ្នំព្រះ​រាជទ្រព្យត្រូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​វិញ (កំណត់ត្រា​ចារឹកចេតិយ​ព្រះ​ស៊ីសុវត្ថិ) ដូចនេះ យើង​អាច​សន្និដ្ឋាន​បាន​ថា​ខេត្ត​កណ្តាល​កើត​មាន​ក្នុង​រចនា​សម្ព័ន្ធរដ្ឋបាល​ចាប់​តាំង​ពី​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​-មុនីវង្ស សម័យដែល​អាណានិគម​បារាំង​គ្រប់គ្រង។


១៩២៧-១៩៤១

[កែប្រែ]

ខេត្តកណ្ដាល កាលសម័យ​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖

រដ្ឋបាល

[កែប្រែ]
លេខរៀង ប្រភេទ ឈ្មោះ តំណែង គោរម្យងារ បាឡាត់ ភូឈួយ
ខេត្ត កណ្ដាល ចៅហ្វាយខេត្ត ឧកញ៉ា​រាជាមេត្រីសិរីមជ្ឈឹមគ្រាស​ សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ គិរិរដ្ឋា ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី
ស្រុក ភ្នំពេញ ចៅហ្វាយស្រុក បំរុងរាជា ពិភ័ត្តរាជាសង្គ្រាម
តំបន់ ថ្នល់ទទឹង ចៅតំបន់ ជំនិតភូធរ
ស្រុក ពញាឮ ចៅហ្វាយស្រុក ឧទ័យសេនា
ស្រុក ខ្សាច់កណ្ដាល ចៅហ្វាយស្រុក សេនាមេត្រី មេត្រីសេនា
ស្រុក មុខកំពូល ចៅហ្វាយស្រុក ជលសាភិមុខ
តំបន់ វិហារសួគ៌ ចៅតំបន់ សូគ៌ានុរក្ស
ស្រុក កៀនស្វាយ ចៅហ្វាយស្រុក មេត្រីភូធរ ពិភ័ត្តិភូធរ
ស្រុក ល្វាឯម ចៅហ្វាយស្រុក ឥសូរមេត្រី អនុរក្សមេត្រី
ស្រុក កណ្ដាលស្ទឹង ចៅហ្វាយស្រុក វង្សាភូធរ ភូធរពិភ័ត្តិ
១០ ស្រុក លើកដែក ចៅហ្វាយស្រុក ឥទ្ធរវិជ័យតេជោ ពិជ័យតេជោ
១១ តំបន់ លើកដែក ចៅតំបន់ តេជោនុរក្ស
១២ ស្រុក ស្អាង ចៅហ្វាយស្រុក វស្សាមេត្រី
១៣ ស្រុក កោះធំ ចៅហ្វាយស្រុក ភក្ដីតេជោ

[]

គ.ស ១៩៤៧

[កែប្រែ]

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​ ដោយខេត្តកណ្ដាល និងកំពង់ស្ពឺស្ថិតនៅក្នុងភូមិភាគរដ្ឋបាលទី៦[]

សេដ្ឋកិច្ច

[កែប្រែ]

ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។

ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖

  1. កាច់ជ្រុង
  2. កោះធំ
  3. កំពង់ចម្លង
  4. កំពង់ហ្លួង
  5. គគីរ
  6. ឈូងលៀប
  7. ដើមអង្គ្រង
  8. ឌុយលុច្សតាខ្មៅ
  9. តាខ្មៅ
  10. តាខ្មៅតូច
  11. តាខ្មៅថ្មី
  12. ទំនប់
  13. បែកចាន
  14. ផ្លូវថ្មី
  15. ពរពូន
  16. ព្រែកឃ្លោក
  17. ផ្សារព្រែកតាមាក់
  18. ព្រែកតូច(ខាងត្បូង)
  19. ផ្សារព្រែកស្ដី
  20. ព្រែកប៉ុក
  21. ព្រែកបែក
  22. ព្រែកលួង
  23. ព្រែកហូរ
  24. ព្រែកអញ្ចាញ
  25. ព្រែកអញ្ចាញថ្មី
  26. ព្រែកអំបិល
  27. ព្រៃទទឹង
  28. ព្រះប្រសប់
  29. រកាកោង
  30. វត្តកៀនស្វាយក្រៅ
  31. វិហារសួគ៌
  32. សំប៉ាន
  33. សំរោង
  34. សៀមរាប
  35. ស្ដៅកន្លែង
  36. ស្ទឹង
  37. ស្វាយរមៀត
  38. ស្អាងព្រែកតូច
  39. អង្គស្នួល
  40. អរិយក្សត្រ
  41. តាជន់

ព្រែកតាជន់


បំណែងចែករដ្ឋបាល

[កែប្រែ]

ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :

- ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
- ខាងលិចជាប់​នឹង​ខេត្តកំពង់ស្ពឺ
- ខាងត្បូង​ជាប់នឹង​ខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
- ខាងកើតជាប់នឹងខេត្តព្រៃវែង

ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[]

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ជាឡាតាំង ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
០៨០១ កណ្ដាលស្ទឹង Kandal Stueng ១៨ ១២៧
០៨០២ កៀនស្វាយ Kien Svay ៦៧
០៨០៣ ខ្សាច់កណ្តាល Khsach Kandal ១៨ ៩៣
០៨០៤ កោះធំ Kaoh Thum ១១ ១១៣
០៨០៥ លើកដែក Leuk Daek ២៥
០៨០៦ ល្វាឯម Lvea Aem ១៥ ៤៣
០៨០៧ មុខកំពូល Mukh Kampul ៣៩
០៨០៨ អង្គស្នួល Angk Snuol ១០ ២០០
០៨០៩ ពញាឮ Ponhea Lueu ១១ ១២៤
០៨១០ ស្អាង S'ang ១២ ១២០
០៨១១ តាខ្មៅ Ta Khmau ១០ ៥៩
សរុប ១២៧ ១,០១០

សភាតំណាងរាស្ត្រ

[កែប្រែ]

ខេត្តកណ្ដាលនាពេលថ្មីៗនេះមាន ១១ អាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលភាគច្រើនបានឈ្នះដោយគណបក្សសង្គ្រោះជាតិ បាន ៦ អាសនៈ។ អាសនៈសេសសល់ ៥ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា

ឈ្មោះ គណបក្ស
អេង-ឆាយអៀង គសជ
អ៊ូ-ចាន់រិទ្ធិ គសជ
ចាន់-ចេង គសជ
តុ-វ៉ាន់ចាន់ គសជ
ពត-ពៅ គសជ
តែ-ចាន់មុនី គសជ
ហ៊ុន-សែន គប្រក
ឃួន-សុដារី គប្រក
ម៉ុម-ជិមហ៊ុយ គប្រក
១០ ហូ-ណុន គប្រក
១១ ណុន-ស៊ីរុន គប្រក

រចនាសម្ព័ន្ធដឹកនាំ

[កែប្រែ]

គណៈអភិបាលក្រុង

[កែប្រែ]
ចំនួន ០៥ រូប        

ល.រ ឈ្មោះ ភេទ តួនាទី លេខទូរស័ព្ទទំនាក់ទំនង ១ លោក បូរ ណារ៉េត ប្រុស អភិបាលក្រុង ២ ៣ លោកស្រី ហែម សម្បត្តិ ស្រី អភិបាលរងក្រុង ៤ លោក នូ សុវណ្ណារ៉ា ប្រុស អភិបាលរងក្រុង ៥ លោក ហ៊ុយ អាត ប្រុស អភិបាលរងក្រុង


ក្រុមប្រឹក្សាក្រុង

[កែប្រែ]
ចំនួន ១៥​រូប

ល.រ

ឈ្មោះ

តួនាទី

លោក ជុន​ សុជាតិ

ប្រធានក្រុមប្រឹក្សាក្រុង

លោក កែវ សារ៉ាយ

សមាជិកក្រុមប្រឹក្សាក្រុង

លោក អ៊ិន ឡេង

សមាជិកក្រុមប្រឹក្សាក្រុង

លោក ជិន ជឿន

សមាជិកក្រុមប្រឹក្សាក្រុង

លោក ង៉ែត មុនី

សមាជិកក្រុមប្រឹក្សាក្រុង

លោក តេង សាលី

សមាជិកក្រុមប្រឹក្សាក្រុង

លោកស្រី ស៊ូ វុទ្ធី

សមាជិកក្រុមប្រឹក្សាក្រុង

លោក ខេន សុភន

សមាជិកក្រុមប្រឹក្សាក្រុង

លោកស្រី លឹម សំនាង

សមាជិកក្រុមប្រឹក្សាក្រុង

១០

លោក ជុំ ចាន់វាសនា

សមាជិកក្រុមប្រឹក្សាក្រុង

១១

លោក វង្ស សិទ្ធី

សមាជិកក្រុមប្រឹក្សាក្រុង

១២

លោក ស៊ុន អឿង

សមាជិកក្រុមប្រឹក្សាក្រុង

១៣

លោក ឡុង គីស៊ុន

សមាជិកក្រុមប្រឹក្សាក្រុង

១៤

លោក ឃុន ផាត

សមាជិកក្រុមប្រឹក្សាក្រុង

១៥

លោក សំ វិបុល

សមាជិកក្រុមប្រឹក្សាក្រុង

អប់រំ

[កែប្រែ]

រដ្ឋ

[កែប្រែ]

ឯកជន

[កែប្រែ]

សុខាភិបាល

[កែប្រែ]

វត្តអារាម

[កែប្រែ]

ទូក ង

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. [១] TC-Kandal Geography
  2. [២] TC-Kandal
  3. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2015-04-23. Retrieved 2015-07-19.
  4. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2015-04-23. Retrieved 2015-07-19.
  5. http://www.stats.nis.gov.kh/areaname/dist_pro08.htm[តំណភ្ជាប់ខូច]