Jump to content

លីគកំពូលកម្ពុជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី លីគកំពូលកម្ពុជា (CPL))
Cambodian Premier League
ឈ្មោះ​ផ្លូវការណ៍ ខេមបូឌានព្រីមៀរលីគ
ឈ្មោះហៅកាត់ (CPL)
អ្នករៀបចំ សាតូសុិ សៃតូ
Satoshi Saito
ការរកឃើញ 2005 (17 ឆ្នាំ)
ប្រទេស កម្ពុជា
សហព័ន្ធ AFC
ក្រុមប្រកួត ចំនួន 8 (2022)
កម្រិតពាន ពានលំដាប់ទី១
កម្រិតលីគ លីគលំដាប់ទី១
ការកាត់ចោល ធ្លាក់ទៅ លីគលំដាប់ទី២
តំណាងពាន Cambodian League
ពានក្នុងស្រុក ពានសម្ដេច ហ៊ុនសែន
ពានកំពូល ជើងឯកកម្ពុជា
ពានក្រុម ជើងឯកកម្ពុជា
ពានអន្តរជាតិ AFC Cup
ASEAN Club Championship
ជើងឯកបច្ចុប្បន្ន ព្រះខ័នរាជ ស្វាយរៀង F.C.
ជើងឯក ៣ សម័យ
កំពូលអ្នកស៊ុតបញ្ចូលទី ចាន់ វឌ្ឍនាកា (106 គ្រាប់)
ទូរទស្សន៍ដៃគូ TV5 Cambodia

AMS Sports
Troryong TV
Kampuchea Thmey

លីគកំពូលកម្ពុជា (2023-2024)

លីគកំពូលកម្ពុជា (អង់គ្លេស: Cambodian Premier League) គឺជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់របស់កម្ពុជា ដែលធ្វើការប្រកួតប្រជែងដោយក្លឹបចំនួន ៨ក្រុម វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការកាត់ក្រុមចោលធ្លាក់ទៅ លីគលំដាប់ទី២ ដែលក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ៣លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ១៦៨ប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។[] ការប្រកួតនេះត្រូវបានបង្កើតឡើងជា Metfone Cambodian League ក្នុងឆ្នាំ ២០០៥ បន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការលើកកម្ពស់ និងពង្រីកសហគមន៍បាល់ទាត់ក្នុងស្រុកដែលកំពុងរីកចម្រើនដោយមានក្លឹបអជីបចូលរួម ។ គិតត្រឹមឆ្នាំ ២០២២ នេះ លីគកំពូលកម្ពុជា បច្ចុប្បន្នមាន ក្លឹបចំនួន ៨ ចូលរួម ដែលក្នុងនោះក្លឹបនីមួយៗត្រូវប្រកួត ៣ជុំ (ក្នុងផ្ទះ និង ក្រៅដី) ស្មើនិង ២១ ប្រកួតសម្រាប់ក្រុមនីមួយៗ សរុបទាំងអស់មាន ១៦៨ប្រកួត សម្រាប់រដូវកាលនេះ ដែលចាប់ផ្ដើមពី ដើមខែមីនាដល់ខែកញ្ញា ។[]

ប្រវត្តិលីគ

[កែប្រែ]

Leage History

ការប្រមូលផ្ដុំបាល់ទាត់ដំបូង ដែលបែងចែកជាកម្រិតបាល់ទាត់របស់កម្ពុជា ជាមួយនឹងការបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា (People's Republic of Cambodia) ដែលការប្រកួតបាល់ទាត់ក្នុងស្រុក ត្រូវបានស្ដារឡើងវិញ ក្នុងឆ្នាំ១៩៨២ ជើងឯកថ្នាក់ជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធដំណើរការរបស់សភាពសូវៀត (Soviet Union) ដែលប្រទេសកម្ពុជាពេលនោះ ជាសមាជិកនៃប្លុកសង្គមនិយម (Socialist blog) ជាមួយនឹងក្រុមស្ម័គ្រចិត្តជាផ្លូវការណ៍ដែលមានមូលដ្ឋានជុំវិញក្រសួង និងស្ថាប័នកងទ័ព ទោះបី​ជា​កីឡា​ស្ម័គ្រ​ចិត្ត​ជា​ផ្លូវការណ៍​វា​នៅ​តែ​ជា​លីគ​ដែល​មាន​ការ​ប្រកួត​ប្រជែងផងដែរ ហើយវាគឺជាការចាប់ផ្ដើមដំបូងរបស់កម្ពុជា ដែលខកខានក្រោយវិបិត្តសង្គ្រាមនៅកម្ពុជា អំឡុងឆ្នាំ (1975-1979) ដែលប្រទេសកម្ពុជាទាំងមូលត្រូវបានគ្រប់គ្រងដោយពួក ខ្មែរក្រហម ហើយវិស័យកីឡាជាតិទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុង ពានជើងឯកបាល់ទាត់កម្ពុជាពេលនោះត្រូបានគេហៅថា៖ ជើងឯកជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (National Champions of the Peoples Republic of Kampuchea) ។ ក្នុងឆ្នាំ១៩៨៩ សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានប្តូរឈ្មោះទៅជារដ្ឋកម្ពុជា (State of Cambodia) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិភាពជាមួយពួក ខ្មែរក្រហម និងក្រុមឧទ្ទាមដទៃទៀត រដ្ឋអន្តរកាលគឺមានរយៈពេលរហូតដល់ឆ្នាំ ១៩៩៣ នាសម័យកាល អ៊ុនតាក់ (UNTAC) ការបោះឆ្នោតដែលឧបត្ថម្ភនៅក្នុងប្រទេស ពានជើងឯកបាល់ទាត់កម្ពុជាពេលនោះត្រូបានគេហៅថា៖ ជើងឯកជាតិនៃរដ្ឋកម្ពុជា (National Champions of the State of Cambodia) ។ ក្នុងឆ្នាំ ១៩៩៤ បន្ទាប់​ពី​ការ​ស្ដារ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើង​វិញ និង​ការ​វិល​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ​ពេញលេញ ក្រុម​ថ្មី​ត្រូវ​ចូល​រួម​ក្នុង​លីគ ហើយ​វា​គឺ​ដើម្បី​សម្រេច​បាន​ឋានៈ​លីគពាក់កណ្តាល​អាជីព ។ គុណភាព និងអ្នកចូលរួមនៅតែមានកម្រិតទាប ក៏ដូចជាការចោទប្រកាន់ផ្សេងៗពីអំពើពុករលួយ ក្នុងរយៈពេល 3 រដូវកាលនេះ មិនមានការប្រកួតបញ្ចប់ទេ ហើយមានក្រុមតិចតួចប៉ុណ្ណោះដែលបានរស់ជីវិតក្នុងយុគសម័យលីគកម្ពុជា អាជីព ដែលមានន័យថា ក្រុមមួយចំនួនត្រូវបានរំសាយចោល ពានជើងឯកបាល់ទាត់កម្ពុជាពេលនោះត្រូវបានគេហៅថា៖ ជើងឯកជាតិនៃព្រះរាជាណាចក្រកម្ពុជា (National Champions of the Kingdom of Cambodia) រហូតដល់ការបិទបញ្ចប់ក្នុងឆ្នាំ ២០០៤ ដោយសារតែការប្រកួតលីគនាពេលនោះ មិនទាន់មានរូបរាង្គពេញលេញជាលីគអជីបនោះទេ ដូចនេះលីគកំពូលកម្ពុជាត្រូវបាន ចាប់ផ្ដើមឡើងវិញក្នុងឆ្នាំ ២០០៥ ដោយមានឈ្មោះថា មិត្តហ្វូនខេមបូឌានលីគ (Metfone Cambodian League) ហៅកាត់ថា (MCL) រហូតដល់ឆ្នាំ ២០២១ ទើបផ្លាសប្ដូរឈ្មោះចុងក្រោយមក ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ហៅកាត់ថា (CPL) ក្នុងឆ្នាំ ២០២២ ជាមួយនិងការរៀបចំឡើងវិញនូវដំណើរការលីគតាមបែបស្តង់ដារផងដែរ ។[]

ទម្រង់លីគ

[កែប្រែ]

League Format

ក្លឹប CPL ទាំង៨ ដែលនឹងចូលលេងក្នុងរដូវកាល 2022 នេះ មានក្លឹប ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺ, ព្រះខ័នរាជស្វាយរៀង, គិរីវង់សុខសែនជ័យ, វិសាខា, Tiffy Army, ណាហ្គាវើល, ក្រុមទាំងប្រាំបីត្រូវបានជ្រើសរើសក្រោមលក្ខណៈវិនិច្ឆ័យនៃការចូលរួមដ៏តឹងរឹងបំផុតដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់លីគកំពូលកម្ពុជា និងការប្រកួតផ្សេងទៀតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ CPL ។ ក្រុមទទួលបាន ៣ពិន្ទុសម្រាប់ការឈ្នះ, ១ពិន្ទុសម្រាប់ការស្មើ, គ្មានពិន្ទុណាមួយត្រូវបានផ្តល់សម្រាប់ការចាញ់នោះទេ ។ ក្រុម​ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​ពិន្ទុ​សរុប (Total points) បន្ទាប់​មក​ភាព​ខុស​គ្នា​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ឬ គ្រាប់បាល់វិនិច្ឆ័យ (Goal differential) បន្ទាប់មកចំនួនគ្រាប់បាល់បញ្ចូលទី (Goals scored) ។ នៅចុងបញ្ចប់នៃរដូវកាលនីមួយៗ ក្លឹបដែលមានពិន្ទុច្រើនជាងគេគឺគ្រងជើងឯកលីគ ប្រសិនបើពិន្ទុ ខុសគ្នានៃគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយលទ្ធផលនាំមុខរវាងក្រុមស្មើគ្នា កំណត់ត្រា លទ្ធផលទៅមក (Head-to-head results) រវាងក្រុមត្រូវបានប្រើប្រាស់ ហើយបន្តដោយកំណត់ត្រាលេងដោយយុត្តិធម៌ប្រសើរជាងមុន ក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ៣លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ១៦៨ប្រកួត សម្រាប់រដូវកាល 2022 នេះ ។[]

តារាងនៃទម្រង់លីគ ២០២២

[កែប្រែ]

Table of league forms 2022

ល.រ ក្រុមប្រកួត ពិន្ទុ (P) ឈ្នះ (W) ស្មើ (D) ចាញ់ (L) គគដ (GF) គបក (GA) គបវឆ (GD) ពគប (PTS) ជើងឯកលីគ

Champion

1 ក្រុមបាល់ទាត់ A 0 0 0 0 0 0 0 0 គ្រងជើងឯក (CPL)
2 ក្រុមបាល់ទាត់ B 0 0 0 0 0 0 0 0 លេងបិទវគ្គ
Top 4
3 ក្រុមបាល់ទាត់ C 0 0 0 0 0 0 0 0 លេងបិទវគ្គ
Top 4
4 ក្រុមបាល់ទាត់ D 0 0 0 0 0 0 0 0 លេងបិទវគ្គ
Top 4
5 ក្រុមបាល់ទាត់ E 0 0 0 0 0 0 0 0
6 ក្រុមបាល់ទាត់ F 0 0 0 0 0 0 0 0
7 ក្រុមបាល់ទាត់ G 0 0 0 0 0 0 0 0
8 ក្រុមបាល់ទាត់ H 0 0 0 0 0 0 0 0 ធ្លាក់ទៅកាន់

លីគលំដាប់ទី២

អំពីក្លឹប រដូវកាល ២០២២

[កែប្រែ]

About Clubs 2022 season

ក្លឹបសរុបចំនួន ១៦ បានលេងនៅក្នុងលីគកម្រិតខ្ពស់របស់កម្ពុជា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ ២០០៥ ។ ក្លឹបចំនួន ៨ ខាងក្រោមកំពុងប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា នារដូវកាលឆ្នាំ ២០២២ នេះ ។[]

លីគកំពូលកម្ពុជា is located in កម្ពុជា
ATFC
KRV-SSCFC
PKR-SRFC
NGWFC
BKFC
PPCFC
TFAFC
VSKFC
Locations of the 2022 Cambodian Premier League teams
ក្រុម បង្កើតឡើង មូលដ្ឋាន កីឡាដ្ឋាន ចំនួនអតិបរមា
កម្ពុជាអាមី F.C. 1993 ភ្នំពេញ Old Stadium 14750 នាក់
ព្រះខ័នរាជ ស្វាយរៀង F.C. 1997 ស្វាយរៀង Svay Rieng Stadium 2060 នាក់
ភ្នំពេញក្រោន F.C. 2001 ភ្នំពេញ Smart RSN Stadium 5010 នាក់
ណាហ្គាវើល F.C. 2001 កំពង់ស្ពឺ Kampong Speu Stadium 2400 នាក់
គិរីវង់ សុខសែនជ័យ F.C. 2007 តាកែវ Kirivong Soksenchey Stadium 350 នាក់
បឹងកេត F.C. 2008 ភ្នំពេញ Cambodia Airways Stadium 2138 នាក់
អង្គរថាយហ្គឺ F.C. 2012 សៀមរាប Hanuman
Stadium
5030 នាក់
វិសាខា F.C. 2014 ភ្នំពេញ Prince
Stadium
15000 នាក់

លីគកម្ពុជា ១៩៨២ - ២០០៤

[កែប្រែ]

Cambodian League 1982-2004

កំណត់ត្រាលើកពានលីគកន្លងមក[]

  • 1994: អាកាសចរណ៍ស៊ីវិល F.C.
  • 1995: អាកាសចរណ៍ស៊ីវិល F.C.
  • 1996: បញ្ជារការដ្ឋានអង្គរក្ស F.C.
  • 1997: បញ្ជារការដ្ឋានអង្គរក្ស F.C.
  • 1998: Royal Dolphins F.C.
  • 1999: Royal Dolphins F.C.
  • 2000: នគរបាលជាតិ F.C.
  • 2001: មិនមានការប្រកួត
  • 2002: ស្មាតយូណាយធីត F.C.
  • 2003: មិនមានការប្រកួត
  • 2004: មិនមានការប្រកួត

មិត្តហ្វូនខេមបូឌានលីគ ២០០៥-២០២១

[កែប្រែ]

Metfone Cambodian League 2005-2021

កំណត់ត្រាលើកពានលីគកម្ពុជា (MCL)

រដូវកាល ក្លឹបជើងឯក
2005 ខេមរាកីឡា F.C.
2006 ខេមរាកីឡា F.C.
2007 ណាហ្គាខប F.C. / ណាហ្គាវើល F.C.
2008 ភ្នំពេញ អុីមផៃអុឺ F.C. / ភ្នំពេញក្រោន F.C.
2009 ណាហ្គាខប F.C. / ណាហ្គាវើល F.C.
2010 ភ្នំពេញក្រោន F.C.
2011 ភ្នំពេញក្រោន F.C.
2012 បឹងកេត រ៉ាប់បឺហ្វៀល F.C. / បឹងកេត F.C.
2013 ស្វាយរៀង F.C. / ព្រះខ័នរាជ ស្វាយរៀង F.C.
2014 ភ្នំពេញក្រោន F.C.
2015 ភ្នំពេញក្រោន F.C.
2016 បឹងកេតអង្គរ F.C. / បឹងកេត F.C.
2017 បឹងកេតអង្គរ F.C. / បឹងកេត F.C.
2018 ណាហ្គាវើល F.C.
2019 ព្រះខ័នរាជ ស្វាយរៀង F.C.
2020 បឹងកេត F.C.
2021 ភ្នំពេញក្រោន F.C.

លីគកំពូលកម្ពុជា ២០២២-២០២៤

[កែប្រែ]

Cambodian Premier League 2022-2024

កំណត់ត្រាលើកពានលីគកំពូលកម្ពុជា (CPL)

រដូវកាល ក្លឹបជើងឯក
2022 ភ្នំពេញក្រោន F.C.
2023-2024 ព្រះខ័នរាជ ស្វាយរៀង F.C.

ចំនួនប្រកួតក្នុងមួយក្លឹប ២០១០-២០២៤

[កែប្រែ]

Number of matches per club 2010-2024[]

រដូវកាល ចំនួនក្លឹប ការប្រកួត

ក្នុងមួយក្លឹប

កំណត់ត្រាវិលជុំ
2010 10 18 2
2011 10 18 2
2012 10 18 2
2013 10 18 2
2014 12 22 2
2015 12 22 2
2016 10 18 2
2017 12 22 2
2018 12 22 2
2019 14 26 2
2020 13 24 2
2021 13 24 2
2022 8 21 3
2023-2024 10 27 3

កំណត់ត្រា ក្លឹបឈ្នះពាន

[កែប្រែ]

Record Club Winning

ក្លឹបបាល់ទាត់ លើកពាន ពានរដូវកាល ចំណាត់ថ្នាក់ លេខ២ រងជើងឯក

រដូវកាល

ភ្នំពេញក្រោន F.C. 8 2002, 2008, 2010, 2011, 2014, 2015, 2021, 2022 2 2005, 2023-2024
បឹងកេត F.C. 4 2012, 2016, 2017, 2020 3 2013, 2014, 2018
ណាហ្គាវើល F.C. 3 2007, 2009, 2018 4 2006, 2011, 2012, 2015
ទីហ្វីអាមី F.C. 3 1985, 1986, 1993 3 2008, 2016, 2017
ព្រះខ័នរាជ ស្វាយរៀង F.C. 3 2013, 2019, 2023-2024 3 2010, 2020, 2021
ខេមរាកីឡា F.C. (រំសាយចោល) 2 2005, 2006 2 2007, 2009
នគរបាលជាតិ F.C. 1 2000
វិសាខា F.C. 2 2019, 2022
ក្លឹបបាល់ទាត់ ចំណាត់ថ្នាក់ លេខ៣ រដូវកាល
ព្រះខ័នរាជ ស្វាយរៀង F.C. 5 2009, 2011, 2012, 2017, 2022
ភ្នំពេញក្រោន F.C. 4 2006, 2007, 2013, 2020
ណាហ្គាវើល F.C. 4 2008, 2014, 2016, 2019
វិសាខា F.C. 3 2018, 2021 , 2023-2024
បឹងកេត F.C. 1 2015
នគរបាលជាតិ F.C. 1 2010
បៀលប្រាយយូណាយធីត F.C. 1 2005

ជើងឯក

[កែប្រែ]

Champion

ពានលីគកំពូលកម្ពុជាត្រូវបានរចនាជាពិសេស សម្រាប់ការប្រកួតប្រជែងក្លឹបបាល់ទាត់អជីបនៅកម្ពុជា រូងរាងពានលីគកំពូលកម្ពុជា ត្រូវបានផ្ដើមគំនិតរចនាបថ ដោយលោក សាតូសិ សៃតូ (Satoshi Saito) នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគកំពូលកម្ពុជា CPL ។ ការរចនាពាន យកលំនាំតាមក្បាលគោព្រៃ ដែលត្រូវបាន សត្តវិទូអន្តរជាតិ ទទួលស្គាល់ និងដាក់ឈ្មោះដូចគ្នាក្នុងភាសាអង់គ្លេស អេស្ប៉ាញ និង បារាំង គឺប្រើពាក្យថា (Kouprey) សត្វនេះដែរ ត្រូវបានកំណត់ជាសត្វនិមិត្តរូប នៃមរតកធម្មជាតិរបស់កម្ពុជា និងតំណាងឱ្យពពួកថនិកសត្វដែលជិតផុតពូជ នៅលើពិភពលោកផងដែរ ។ ផ្ទៃកណ្ដាល នៃពាននេះ ត្រូវបានរចនាជារូបផែនទីប្រទេសកម្ពុជាដើម្បី បង្ហាញពីការខិតខំប្រឹងប្រែង របស់កីឡាករក្នុងលីគកំពូល ដែលមកពីគ្រប់បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញនូវ វិស័យបាល់ទាត់ ដែលកំពុងរីកដោះដុលពេញផ្ទៃប្រទេសកម្ពុជា ។ រីឯជើងទម្រនៃពាន ត្រូវបានរចនាឡើងដោយផ្អែកទៅលើរឿងទេវៈកថា ក្នុងសាសនាហិណ្ឌូ ដែលបានភ្ជាប់អត្ថន័យតាមរយៈ រឿងកូរសមុទ្រទឹកដោះ ដោយជើងទម្រពាននេះ ត្រូវបានរចនាតាមលំនាំ នៃខ្នងសត្វអណ្ដើកឈ្មោះ កុមិ ដែលជា អវតារ របស់ ព្រះវិស្ណុ ដែលបាននឹងកំពុងទ្រទម្ងន់ ភ្នំមន្ទរៈ ដែលជាចំនុចស្នូលដ៏សំខាន់ ក្នុងបុព្វហេតុនៃការកូរសមុទ្រទឹកដោះនេះ ។ ការរចនាពានលីគកំពូលកម្ពុជាដ៏ស្រស់ស្អាតមួយនេះ មិនត្រឹមជាការរចនា ប្រកបដោយភាពពិនប្រសព្វនោះទេ ហើយក៏ជាការរចនាដ៏ទាក់ទាញនិងមានអត្ថន័យជាពិសេស សម្រាប់លីគកំពូលកម្ពុជាផងដែរ ។[]

តម្លៃពាន នៃ ប្រាក់រង្វាន់

[កែប្រែ]

Trophy value of the prize money

  • ប្រាក់រង្វាន់ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា CPL-2023-2024
គ្រងជើងឯក (Champion) 330,521,120៛ (៣៣០ លានរៀល)
រងជើងឯក
(Runner-up)
165,260,560៛ (១៦៥ លានរៀល)
ចំណាត់ថ្នាក់លេខ៣ (Third place) 95,024,822៛ (៩៥ លានរៀល)
ចំណាត់ថ្នាក់លេខ៤ (Fourth place) 61,972,710៛ (៦១ លានរៀល)

ការប្រើពាក្យខ្មែរ ខុសតុងសម្លេង

[កែប្រែ]

ប្រទេសកម្ពុជា លែងសរសេរបកប្រែភាសាអន្តរជាតិជាតុងភាសាបារាំងទៀតហើយ ដូចនេះរាល់ការសរសេរបកប្រែភាសាខ្មែរ ផ្ដោតសំខាន់លើភាសាអង់គ្លេស ដែលជាភាសាអន្តរជាតិ ដើម្បីភាពងាយស្រួលក្នុងការអាន មិនគួរទម្លាប់បន្ថែមព្យញ្ជនៈដែលខុសពីតុងសម្លេងអន្តរជាតិនោះទេ ។

ពាក្យមិនគួរប្រើ

  • ក្លិបបាល់ទាត់ = Football Clep
  • ក្លីបបាល់ទាត់ = Football Clip
  • អង្គរថាយហ្គឺរ = មិនគួរថែម (រ) ជើង (គ) មានខ្យល់សម្លេង (អ៊) រួចស្រេចហើយ
  • ណាហ្គាវើលដ៍ = មិនគួរថែម (ដ៍) តុងដើមមានតែ 3 សម្លេង
  • អេហ្វសុី = Football Club បកថា ក្លឹបបាល់ទាត់ មិនគួរប្រើពាក្យ អេហ្វសុី បកជាខ្មែរ បន្ថែមភាពវែងនៃឈ្មោះ ។

ឧទាហរណ៍ ៖ ក្លឹបបាល់ទាត់ សៀមរាប = Siem Reap FC មិនគួរបកប្រែសរសេរជា ក្លឹបបាល់ទាត់ សៀមរាប អេស្វសុី , FC មានន័យថា Football Club រួចស្រេចហើយ គួរសរសេរថា ក្លឹបបាល់ទាត់ សៀមរាប ឬ សៀមរាប F.C. ។

  • សូមបញ្ឈប់ដាច់ខាត ការដាក់ឈ្មោះផ្ទាល់ខ្លួនជាក្លឹបបាល់ទាត់ ឧទាហរណ៍: ក្លឹបបាល់ទាត់ មីសស្ទើរលង , Mr.Leng Football Club. ឈ្មោះក្លឹបបាល់ទាត់ទូទាំងពិភពលោក ត្រូវបានសម្គាល់ ឱ្យឈ្មោះរួម ដែលសម្គាល់លើ ទីតាំង វត្ថុ សត្វ ឬ របស់ ដូចជាឈ្មោះតំណាង ខេតក្រុងផ្សេងៗ ឈ្មោះក្លឹបដែលមានអត្ថន័យសម្ដៅលើទីកន្លែងណាមួយ ឬ វត្ថុណាមួយ ។

ពាក្យត្រូវតុងសម្លេង

ក្រុមបណ្ឌិតសភាអក្សរសាស្ត្រកម្ពុជា គួរធ្វើបច្ចុប្បន្នភាពអក្សរសាស្ត្រខ្មែរឡើងវិញ គួរសរសេរតាមតុងសម្លេង ជាជាងសរសេរតម្រូវតាមតួពាក្យ បង្ករភាពស្មុកស្មាញដល់អំណាន ។

  • ក្លឹបបាល់ទាត់ = Football Club

ប្រការ

[កែប្រែ]
  • សូមកុំបង្កើតឈ្មោះក្លឹបបាល់ទាត់ដែលដាក់ឈ្មោះផ្ទាល់ខ្លួន វាធ្វើឱ្យវិស័យកីឡាជាតិបាត់បង់តម្លៃ ឈ្មោះផ្ទាល់ខ្លួនអាចប្រើទៅបានចំពោះ ការបង្កើតពានរង្វាន់ ។
  • សូមកុំរចនានិមិត្មសញ្ញាក្លឹបបែបចាស់កំរិល ការរចនាបែបនេះធ្វើឱ្យធ្លាក់ចុះការអភិឌ្ឍន៍ខួរក្បាល ដែលរារាំងទៅរកភាពទំនើប និង ទាន់សម័យ
  • សូមកុំរចនានិមិត្មសញ្ញាក្លឹបដូចបៃឡុកបៃឡក្មេងលេង

និមិត្មសញ្ញាត្រូវផ្ដោតសំខាន់ទៅលើពណ៌ និង អត្ថន័យ ។

មើលផងដែរ

[កែប្រែ]

See also

ឯកសារយោង

[កែប្រែ]
  1. Post Khmer (2022) ប្រធាន FFC ប្រាប់គ្រប់ក្លឹបឱ្យធ្វើការរួមគ្នា ដើម្បីអនាគតបាល់ទាត់កម្ពុជា, Website: postkhmer.com, Publication: January 07, 2022
  2. ​ Tmey Tmey News (2022) Cambodian Premier League ជាឈ្មោះផ្លូវការថ្មី នៃលីគកំពូលកម្ពុជា ដោយមាន១៦៨ប្រកួត, Website: thmeythmey.com, Publication: 06, Jan 2022
  3. Cambodia Sports Review (2022) New Cambodian Premier League set to revolutionise football in the country, Website: cambodiasportsreview.com, Publication: 27 January 2022
  4. Khmer Times (2022) Cambodian Premier League kicks off on March 5, Website: khmertimeskh.com, Publication: February 11, 2022
  5. GRANT CARULLO (2022) 2022 Cambodian Premier League season set to begin, Website: khmernights.com, Publication: MARCH 3, 2022 © Khmernights.com 2021. All rights reserved
  6. Globalsport (2009) Previous Winners Metfone Cambodian League, Website: globalsportsarchive.com, Publication: © Data Sports Group. All rights reserved
  7. Globalsport (2021) Metfone Cambodian League, Website: globalsportsarchive.com, Publication: © Data Sports Group. All rights reserved
  8. Thmey Thmey News (2022) ពានលីគកំពូលកម្ពុជា CPL រចនាតាមរូបរាងស្នែងគោព្រៃ ដែលជាសត្វតំណាងកម្ពុជា, Website: thmeythmey.com, Publication: 02 November 2022