Jump to content

វិសាខា F.C.

ពីវិគីភីឌា
  • ឈ្មោះ​ផ្លូវការណ៍: វិសាខា F.C.
  • រហ័ស្សនាម: អ្នកប្រយុទ្ធសេះមាស
    Golden Horse Fighter
  • អក្សរកាត់: VSKFC
  • ការកឃើញ: 2016
  • ទឹកដី: ភ្នំពេញ
  • កីឡដ្ឋាន: Prince
  • ផ្ទុកអ្នកទស្សនា: 15,000 នាក់
  • ប្រធានក្លឹប: កែ សួនសុភី
  • អ្នកគ្រប់គ្រង: អ៊ូ បញ្ញាសុកិត្យា
  • គ្រូបង្គោល: មាស ចាន់ណា
  • ក្របខ័ណ្ឌលីគ: លីគកំពូលកម្ពុជា
  • ឈ្នះពានខាប់:
    HSC 3 ដង
  • ឈ្នះពានលីគ: (N/A)
  • ថវិកាចំណាយ: $1.8 million[]
    (2023-2024)
វិសាខា F.C.

វិសាខា F.C.ក្លឹបបាល់ទាត់វិសាខា (អង់គ្លេស: Visakha Football Club) ហៅកាត់ថា (VSKFC) គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ សង្កាត់ឃ្មួញ, ខណ្ឌសែនសុខ ក្រុង ភ្នំពេញ ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (VSK) ដែលមានរហ័ស្សនាមថា "អ្នកប្រយុទ្ធ សេះមាស" (Golden Horse Fighter) ក្លឹបនេះត្រូវបានបង្កើតឡើងលើកដំបូងជាក្លឹបបាល់ទាត់ វិសាខា F.C. (Visakha F.C.) ក្នុងឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ននេះ ។[]

ប្រវត្តិក្លឹប

[កែប្រែ]

Club History

វិសាខា F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ដោយ​ឯកឧត្ដម ស សុខា តំណាង​រាស្រ្ដ​ខេត្ត​ព្រៃវែង និង​ជា​អនុ​ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា ។ លោក​ហុក សុចិត្រា ជា​អ្នកចាត់ការ​ទូទៅ និង​លោក ហុក សុជីវន្ត ជា​គ្រូបង្វឹក​របស់​អតីត​គ្រូ​បង្វឹក​ក្រុម Cambodian Tiger ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ ហុក សុជីវ័ន ក្លឹប​នេះ​បាន​​ឈ្នះ​ជើងឯក "លីគទី២កម្ពុជា" (Cambodian Second League) ក្រោមការរៀបចំដោយ គណៈកម្មការរៀបចំបាល់ទាត់ជាតិកម្ពុជា (អង់គ្លេស: Cambodian National Competitons Committee) ហៅកាត់ថា (CNCC) ការវិវឌ្ឍន៍របស់ពួកគេ បានឡើងមកលេងនៅក្របខ័ណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League ហៅកាត់ថា (MCL) ក្នុងឆ្នាំ 2018 ក្រោមការឧប្ថម្ភដោយក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចល័ត Metfone ដែលបានរៀបចំនៅការប្រកួតលីគកំពូលនេះ ។[]

ការបង្កើតកីឡាដ្ឋានផ្ទាល់ខ្លួន (2018)

[កែប្រែ]

Creating own stadium (2018)

ការចាប់ផ្ដើមរដូវកាលថ្មី របស់ក្លឹបបាល់ទាត់ វិសាខា F.C. ក្នុងការរៀបចំរចនាសម្ព័នរបស់ខ្លួនឡើងវិញ ដើម្បីជាការត្រៀមខ្លួនរបស់ពួកគេ ក្រោយពេលក្លឹបរបស់ពួកគេបានឡើងមកលេងលីគកំពូលកម្ពុជា (MCL) ជាលើកដំបូងក្នុងអំឡុងឆ្នាំ 2018 ។ (VSKFC) បានធ្វើការ សាងសង់ នូវកីឡាដ្ឋាន ផ្ទាល់ខ្លួនរបស់ក្លឹប ដែលអាចផ្ទុកអ្នកទស្សនាបាន 7,000 នាក់ ក្នុងដំណាក់កាលទី1 ជាមួយនិងការដាក់បន្ថែមនូវកៅអីអ្នកទស្សនាដល់ 10,000 នាក់ នាពេលអនគត កីឡាដ្ឋានថ្មីដែលមានឈ្មោះថា Prince Stadium ដែលសហការណ៍ឧប្ថម្ភជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិនក្នុងប្រទេសកម្ពុជា Cambodia Prince Real Estate Group ការវិវឌ្ឍន៍នេះបានធ្វើឱ្យក្លឹប វិសាខា F.C. ក្លាយទៅជាក្លឹបអជីបស្តង់ដាមួយ នៅក្នុងប្រទេសកម្ពុជាផងដែរ ។[]

អ្នកឧបត្ថម្ភអាវ

[កែប្រែ]

Kit sponsors

រដូវកាល ឈុតអាវកញ្ចប់ អ្នកឧបត្ថម្ភអាវ
2016 NT Sport Prince Finance Plc
2017 NT Sport Prince Finance Plc
2018 NT Sport Prince Finance Plc
2019 NT Sport Prince Finance Plc
2020 Forward Sportswear Prince Bank
2021 Forward Sportswear Prince Bank
2022 Forward Sportswear Prince Bank
2023-2024 Forward Sportswear Prince Bank

អ្នកឧបត្ថម្ភ

[កែប្រែ]

Sponsorship

រដូវកាល អ្នកឧបត្ថម្ភធំ អ្នកឧបត្ថម្ភបន្ទាប់
2023-2024 Prince Bank Troyong TV, Forward Sportswear, Bronx

កំណត់ត្រាក្លឹប

[កែប្រែ]

Club Record

រដូវកាល ពានលីគ អក្សរកាត់ ពានខាប់ អក្សរកាត់
2020 Hun Sen Cup HSC
2021 Hun Sen Cup HSC
2022 Hun Sen Cup HSC

ឯកសារយោង

[កែប្រែ]
  1. Transfer Market (2024) OVERALL MARKET VALUE CHANGE IN ALL CLUBS IN CAMBODIAN PREMIER LEAGUE, Website: transfermarkt.com, Publication: 15, May 2024
  2. Data Sports Group (2014) Team Info Visakha FC, Website: globalsportsarchive.com, Copyright © Data Sports Group. All rights reserved.
  3. មុន្នីរម្យ (2017) ក្លឹប​បង្កើត​ថ្មី វិសាខា ​ដាក់​គោល​ដៅ​លេង​លីគ​កំពូល​ឆ្នាំ​ក្រោយ ​និង​បង្កើត​ទីលាន​ខ្លួន​ឯង, Website: news.sabay.com.kh, Publication: February 28, 2017
  4. សុខ សុវត្ថិ (2018) កីឡដ្ឋាន​​ក្លឹប​បាល់ទាត់​វិសាខា ដំណើរការ​សាងសង់​ដល់​ណាហើយ?, Website: kleykley.sabay.com.kh, Publication: March 30, 2018