Jump to content

លោកធម៌

ពីវិគីភីឌា

លោកធម៌ (lokadhamma) ជាធម៌សម្រាប់លោក។ មានន័យថា ជាធម៌ទាំងឡាយដែលបថុជ្ជន គ្រប់រូបតែងតែងមាន។ ក្នុង ព្រះពុទ្ធសាសនា លោកធម៌ ចែកចេញជា ៨ ដែលមាន ៤ គូរ។ ក្នុងគូរនីមួយៗ មានមួយជា មនុស្សគ្រប់គ្នាចង់បាន និង មួយទៀតមិនចង់បាន។

ចំណាត់ថ្នាក់លោកធម៌

[កែប្រែ]

លោកធម៌មាន ៨ គឺ

  1. លាភ ជាការបាន
  2. អលាភ ដែលមិនបាន
  3. យស ដែលបានយស
  4. អយស ជាការខាតយស
  5. និន្ទា មានន័យថា ជាការតិះដៀល
  6. បសំសា ជាការសរសើរ
  7. សុខ ការបានសុខ
  8. ទុក្ខ ជាការបានទុក្ខ