លោកពញា
លោកពញា လောက်ဖျား | |
---|---|
ព្រះម្ចាស់នៃម្ចោនម្ចា | |
រជ្ជកាល | រ.ទសវត្ស១៣៥០-១៣៨៩ |
ប្រសូត | រ.ទសវត្ស១៣២០[កំណត់ ១] |
សុគត | ទសវត្ស១៣៩០?[កំណត់ ២] |
រាជបច្ឆាញាតិ | នព្វរត្ន ម៉ាព្យិតន្វេ |
បិតា | ចៅជេន |
សាសនា | ពុទ្ធសាសនាថេរវាទ |
លោកពញា (ភូមា: လောက်ဖျား រឺ လောက်ဖြား) ព្រះម្ចាស់នៃម្ចោនម្ចាគឺជាតួអង្គគន្លឹះដែលផ្ដើមឱ្យមានសង្គ្រាមសែសិបឆ្នាំ (រ. ១៣៨៥-១៤២៤) រវាងនគរហង្សាវត្តីបាគូនិយាយភាសាមន និង នគរអវៈនិយាយភាសាភូមា។ ជាព្រះភាតាមួយអង្គនៃព្រះបាទពញាឧនៃហង្សាវត្តី[កំណត់ ៣] លោកពញាបានគ្រប់គ្រងដីសណ្ដឥរាវត្តីប្រៀបដូចជាក្សត្រឯករាជ្យមួយអង្គកំឡុងរជ្ជកាលរបស់ព្រះភាតាទ្រង់ ៣៥ ឆ្នាំ។ នៅឆ្នាំ១៣៨៣ នៅពេលនោះព្រះរាជបុត្រច្បងរបស់ពញាឧ រាជាធិរាជបានប្រកាសខ្លួនជាក្សត្របន្ទាប់ពីការសោយទិវង្គតរបស់ពញាឧ លោកពញាមិនព្រមចុះចូលនឹងព្រះភាគិនេយ្យដែលមានព្រះជន្ម ១៦ ព្រះវស្សារបស់ទ្រង់ឡើយ។ នៅឆ្នាំ១៣៨៥ កាលណោះរាជាធិរាជបានត្រៀមបរពលទៅកាន់ដីសណ្ដនោះ លោកពញាក៏បានស្វះស្វែងរកជំនួយពីព្រះបាទស្វាស៊កឺនៃអវៈដោយសន្យានឹងចុះចូលនគរអវៈ។
លោកពញាទ្រង់ព្រះលិខិតទៅកាន់ស្វាស៊កឺ:[១]
- ព្រះមហាក្សត្រប្រកបដោយកិត្តិគុណ ព្រះរាជបុត្រអកត្តញ្ញូបានបះបោរនៅពេលព្រះបិតារបស់ខ្លួននៅមានព្រះជន្មនៅឡើយ ហើយឥឡូវថែមទាំងហ៊ានឡើងសោយរាជ្យមហារាជបល្លង្ករបស់ព្រះពញាឧថែមទៀត ដោយយកគោរម្យងារថា "រាជាធិរាជ" ។ មុនពេលក្សត្រអង្គនេះកាន់អំណាចនឹងនរ ទូលព្រះបង្គំសូមព្រះអង្គម្ចាស់ឱ្យលើកទ័ពមកវាយបាគូទាំងដែនទឹក និង ដែនគោក។ ទូលព្រះបង្គំបានគ្រប់គ្រងកុសិមៈ និង ម្ចោនម្ចាហើយ សូមព្រះអង្គវាយលុកបាគូតាមផ្លូវទឹកចុះ។ នៅពេលព្រះអង្គទទួលបានជ័យជំនះទាំងស្រុង សូមព្រះអង្គនាំយករតនសម្បត្តិទាំងអស់នោះទៅ ចំពោះទូលព្រះបង្គំជាខ្ញុំ នឹងទទួលត្រឹមតែភោគផលប្រចាំឆ្នាំតែប៉ុណ្ណេះបានហើយ។
ការទទួលនូវការអញ្ជើញរបស់លោកពញាដោយព្រះបាទស្វាស៊កឺបានបង្កជាសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បាគូ។ ការបើកការលុកលុយហង្សាវត្តីដំបូងរបស់ស្វាស៊កឺនៅឆ្នាំ១៣៨៦ និង ១៣៨៧ នោះ មិនអាចបំបែកខ្សែការពាររបស់រាជាធិរាជបានទេ។ នៅឆ្នាំ១៣៨៨/៨៩ រាជាធិរាជបានវាយលុកដែនដីសណ្ដវិញម្ដង។ កងទ័ពរបស់រាជាធិរាជមិនអាចដណ្ដើមកាន់កាប់បានម្ចោនម្ចាឡើយ ដោយមានការរៀបចំខ្សែការពារយ៉ាងមាំមួន ទ្រង់ក៏ត្រូវបានបរាជ័យនៅកុសិមៈ ដែលការពារដោយព្រះរាជបុត្រាទាំងបីអង្គរបស់លោកពញា។ ក្រោយមកលោកពញាប្រថុយចាកចេញពីខ្សែការពាររបស់ខ្លួន ហើយក៏ត្រូវបានវាយកាន់កាប់បានដោយកងទ័ពរបស់រាជាធិរាជយ៉ាងឆាប់រហ័ស។ ម្ចោនម្ចាបានចុះចាញ់នៅឆ្នាំ១៣៩០។ ដែនដីសណ្ដទាំងមូលក៏បានចុះចាញ់ជាបន្តបន្ទាប់។[២] ព្រះរាជបុត្ររបស់លោកពញា នព្វរត្ន និងព្រះរាជសុណិសា ផ្យានឈី ទាំងពីរអង្គបានភៀសព្រះកាយទៅអវៈ។ ស្វាស៊កឺបានស្វាគមព្រះអង្គម្ចាស់ទាំងពីរ ហើយបានតែងតាំងនព្វរត្ន ជាព្រះម្ចាស់នៃសាលីន និង ផ្យានឈី ជាព្រះម្ចាស់នៃប្រមុំ (ព្យី)។[៣]
លោកពញា ទ្រង់មានព្រះមហេសី ១៦ អង្គ និង បុត្រ ៧០ អង្គ។[៤]
កំណត់
[កែប្រែ]ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
លោកពញា ប្រសូត/កើត: ? សុគត/ស្លាប់: ?
| ||
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ |
ព្រះម្ចាស់នៃម្ចោនម្ចា ទសវត្ស១៣៥០ – ១៣៩០ |
តដោយ |
Cite error: <ref>
tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/>
tag was found