ចៅជេន
| ចៅជេន စောဇိတ် | |
|---|---|
| ក្សត្រនៃហង្សាវត្តី | |
| រជ្ជកាល | ខែកញ្ញា ១៣២៣[១] – រ. ខែមេសា ១៣៣០ |
| អង្គមុន | ចៅអ |
| អង្គក្រោយ | ជេនបុន |
| ប្រសូត | ២ មិថុនា ១៣០៣ ថ្ងៃអាទិត្យ ៤ រោជ ខែណាយ៉ុន មី.ស. ៦៦៥[២] |
| សុគត | រ. ខែមេសា ១៣៣០ (២៦ វស្សា) រ. ខែកាសុន មី.ស. ៦៩២[កំណត់ ១] |
| ជាយា | ចន្ទាមិនលុ ព្រះនាងនៃសុខោទ័យ |
| រាជបច្ឆាញាតិ | មិនលិន្កា មហាទេវី ពញាឧ ប្យ៉ាត្តាបា លោកពញា |
| វង្ស | ហ្វារ្យូ |
| បិតា | មិនពល |
| មាតា | នីអ៊ូយ៉ាញ |
| សាសនា | ពុទ្ធសាសនាថេរវាទ |
ចៅជេន (ភូមា: စောဇိတ်, បញ្ចេញសំឡេង [sɔ́ zeiʔ]; ១៣០៣–១៣៣០) គឺជាមហាក្សត្រទីបួននៃហង្សាវត្តីបាគូចាប់ពីឆ្នាំ១៣២៣ ដល់ ១៣៣០។ ជាព្រះភាគិនេយ្យមួយអង្គនៃក្សត្រស្ថាបនិកនគរ ព្រះបាទហ្វារ្យូ ចៅជេនបានសោយរាជ្យបន្តពីព្រះភាតារបស់ទ្រង់ ចៅអ នៅខែកញ្ញា ១៣២៣។ ព្រះអង្គបានបាត់បង់ទឹកដីភាគខាងត្បូងនៃឆ្នេរតនាវស្រីទៅឱ្យអធិចៅសុខោទ័យដែលជាអធិចៅមានតែនាមរបស់នគរទ្រង់ និងបានរិះរកវិធីដើម្បីពង្រីកទឹកដីរបស់ព្រះអង្គលាតសន្ធឹងទៅទិសខាងជើង។ ទ្រង់បានសុគតនៅក្នុងសមរភូមិនៅពេលព្រះអង្គឡោមព័ទ្ធប្រមុំ (ព្យ៉ាយ)។
រជ្ជកាល
[កែប្រែ]ចៅជេនបានរើរាជធានីពីមុំហ៍ទៅបាគូ (បាហ្គោ) នៅខាងជើង បន្សល់ទុកឱ្យមុំហ៍នូវយោធភូមិមួយកងពលដ៏ខ្លាំងក្លា។ វាមិនច្បាស់លាស់ទាល់តែសោះ ថាការរើរាជធានីនេះត្រូវបានធ្វើឡើងយ៉ាងតក់កោហលដោយសារតែមានការកាន់កាប់ឡើងវិញនូវឆ្នេរតនាវស្រីរបស់អធិចៅសុខោទ័យរបស់ទ្រង់ រឺ ក៏យ៉ាងណានោះទេ។ (ក្នុងភាពខុសប្លែកគ្នានេះ ព្រះភាតារបស់ទ្រង់ ចៅអ ដែលបានរៀបអភិសេកជាមួយបុត្រីនៃក្សត្រសុខោទ័យ យ៉ាងណាក្ដីក៏បានកាន់កាប់ឆ្នេរទាំងនេះចុះមកដល់ទីក្រុងតនាវស្រីដែរ។) ព្រំសីមាភាគខាងត្បូងរបស់ព្រះចៅជេនប្រហែលជាមិនហួសឆ្ងាយពីម៉ុតម្ល៉ឹមឡើយ (ម៉ៅឡាម្រូង)។[៣]
នៅបាគូ ចៅជេនបានពង្រឹងការកាន់កាប់របស់ទ្រង់លើដីសណ្ដឥរាវតី និងបានរិះរកវិធីដើម្បីពង្រីកខ្លួនទៅភាគខាងជើងចូលទៅភូមាលើ។ ព្រះអង្គបានសុគតទៅដោយមិនបានសំរេចបំណង។ នៅឆ្នាំ១៣៣០ ព្រះអង្គបានវាយប្រហារប្រមុំ ទីក្រុងតាំងនៅត្រង់កន្លែងយុទ្ធសាស្ត្រ ហើយផុសខ្លួនឡើងស្ថិតក្រោមការកាន់កាប់ពីស្ដេចឯករាជ្យមួយអង្គ ជាមួយកងទ័ព និងកងសំពៅតូចៗដ៏ច្រើន។ ព្រះអង្គ ទ្រង់បានសុគតក្នុងសមរភូមិ ហើយកងទ័ពរបស់ទ្រង់ត្រូវទទួលរងការបរាជ័យ។
ព្រះរាជសាវតារ
[កែប្រែ]ដូចនឹងក្សត្រអង្គមុនទ្រង់ដែរ ចៅជេន ទ្រង់ក៏មានដើមកំណើតឝាន និងមនដូចគ្នា។[៤] (ទ្រង់ក៏យ៉ាងហោចណាស់ក៏មានសែលោហិតឝានខ្លះដែរ ដូចជាព្រះមាតាទ្រង់ នីអ៊ូយ៉ាញ ព្រះភគិនីនៃព្រះបាទហ្វារ្យូដែលមានឈាមឝានពាក់កណ្ដាល។ ភាគនៃព្រះនាមរបស់ទ្រង់ ចៅ ជាព្រះយសរបស់ឝាន សៅ។)
នៅពេលទ្រង់បានក្លាយជាមហាក្សត្រ ចៅជេនទ្រង់បានរៀបអភិសេកជាមួយព្រះភគិនីអយ្យកាមួយមុនដំបូងចន្ទាមិនលុ ដែលជាបុត្រីនៃព្រះបាទឃុនល ហើយបានយកព្រះអគ្គមហេសីរបស់ព្រះភាតាទ្រង់ជាមហេសី គឺជាបុត្រីនៃស្ដេចសុខោទ័យ។ ទ្រង់យ៉ាងហោចណាស់ក៏មានបុត្រាតែបួនអង្គ (ពញាឧ មិនលិន្កា ប្យ៉ាត្តាបា និង លោកពញា) ហើយនិងបុត្រីមួយអង្គ មហាទេវី។
កំណត់
[កែប្រែ]ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
ចៅជេន ប្រសូត/កើត: ២ មិថុនា ១៣០៣ សុគត/ស្លាប់: រ. ខែមេសា ១៣៣០ | ||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ចៅអ |
ក្សត្រនៃហង្សាវត្តី ១៣២៣–១៣៣០ |
តដោយ ជេនបុន |
| ព្រះរាជគោរម្យងារ | ||
| មុនដោយ យ៉ានម៏ហ្ល៏ម៉ុន |
រជ្ជទាយាទហង្សាវត្តី ១៣?? – ១៣២៣ |
តដោយ ពញាឧ |
- ↑ Razadarit Ayedawbon (Pan Hla 2004: 41) says he died in year 692 ME (28 March 1330 to 27 March 1331) at age 26 (in his 27th year). Since he was born on 4th waning of Nayon 665 (2 June 1303), he must have died before 4th waning of Nayon 692 ME (6 June 1330). Furthermore, his successor Zein Pun died at age 34 before his birthday of 12th waxing of Nayon 692 ME (30 May 1330). It means Zein Pun could have died 29 May 1330 at the latest. Since Zein Pun ruled for 7 days, Saw Zein died on 22 May 1330 at the latest. Therefore Saw Zein died sometime between 28 March 1330 and 22 May 1330.
<ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found.