វត្តត្រឡែងកែង
Appearance
វត្តត្រឡែងកែង |
---|
ត្រូវបានពួកសៀមឈ្លានពានវាយបែកនៅឆ្នាំ១៥៩៣។បច្ចុប្បន្ន នៅសល់តែព្រះបាទាចំនួន ៨ នៃព្រះបដិមាដើមតែប៉ុណ្ណោះ ប៉ុន្តែព្រះត្រឡែងកែងថ្មី ត្រូវបានស្ថាបនាឡើងវិញ ដែលមានទំហំតូចជាងមុន។ក្រៅពីនេះ នៅឃើញមានសល់ស្លាកស្នាមសំណល់បាក់បែកនៃគ្រឹះព្រះវិហារ និងប្រាសាទមួយចំនួននៅក្នុងទីធ្លាវត្ត ដូចជាព្រះវិហារ ២, វិហារមួយនៅទិសខាងកើត សង់លើគ្រឹះថ្មបាយក្រៀម និងឃើញមានសន្លឹកសីមាផងដែរ។ ឯវិហារមួយទៀត ធំ សង់ជារាងកាកបាទ នៅលើទីទួលមួយ ដែលមានគ្រឹះជាថ្មបាយក្រៀម។ នៅមុខព្រះវិហារធំនេះ មានព្រះពុទ្ធបដិមាធំមួយអង្គ ធ្វើពីថ្មភក់ ហើយនៅជុំវិញនោះ គេឃើញមានបំណែកកំពូលប្រាសាទរាងជាផ្កាឈូកចំនួន ២ និងបំណែកថ្មដែលមានក្បូរក្បាច់ផងដែរ ដែលត្រូវបានកសាងឡើងតាំងពីមុនការសាងសង់វត្តត្រឡែងកែងនៅ ស.វ. ទី ១៦[១]៕
កំណត់
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: វត្តត្រឡែងកែង |
- ↑ មន្តអាគមខ្មែរ