វត្តស្វាយតាហង្ស

ពីវិគីភីឌា

វត្ត​ស្វាយ​តាហង្ស (មហានិកាយ) នៅ​ ភូមិ​ស្វាយ​ដោម ឃុំអាងទឹក(ឃុំ​ស្ដេច​ទឹក) ស្រុកស្វាយទង ខេត្តមាត់ជ្រូក វត្ត​នេះ​ជា​ដី​កេរ្តិ៍​របស់​លោក​តា​ស្វាយ និង​លោកតា​ហង្ស ជា​ម្ចាស់​ដី ដែល​បាន​ប្រគេន​ដី​នេះ​ទៅ​ព្រះ​សង្ឃ​ឲ្យ​គេ​ធ្វើ​ជា​វត្ត ។ ការ​កសាង​បាន​ជា​អារាម​ហើយ គេ​សន្មត​ឲ្យ​នាម​តាម​ម្ចាស់​ដី​ថា វត្ត​ស្វាយ​តាហង្ស ។ មាន​លោក​អ្នក​ខ្លះ​យល់​ថា វត្ត​នេះ​គឺ​ជា​ចំការ​ស្វាយ​របស់​តាហង្ស ។ តាម​លោក​តា​ហែម​ថា គឺ​ម្ចាស់​ដី​ពីរ​នាក់​ឈ្មោះ​តា​ស្វាយ និង​តា​ហង្ស 3 ។ មាន​ឧបាសក ឧបាសិកា​ភាគ​ច្រើន​ដែល​បាន​កើត​ទាន់​ការ​កសាង​វត្ត​ថា ជា​ដី​របស់​តា​ស្វាយ និង​តា​ហង្ស ។ វត្ត​ស្វាយ​តា​ហង្ស​ស្ថាបនា​មិន​យូរ​ប៉ុន្មាន​ទេ ហើយ​មាន​ចៅអធិការ​ដូច​តទៅ៖

  • ចៅអធិការ​ព្រះ​នាម ហែម
  • ចៅអធិការ​ព្រះ​នាម ភី
  • ចៅអធិការ​ព្រះ​នាម ធុន
  • ចៅអធិការ​ព្រះ​នាម ឃុត