វិគីភីឌា:អត្ថបទប្រចាំថ្ងៃ/ខែកក្កដា ២០១១
ខាងក្រោមនេះគឺជាបណ្ដាអត្ថបទនានា ដែលត្រូវបានកំណត់ជាអត្ថបទប្រចាំថ្ងៃសម្រាប់ ខែកក្កដា ឆ្នាំ២០១១។ |
អត្ថបទប្រចាំថ្ងៃទី១
[កែប្រែ]អង្គរវត្តស្ថិតនៅក្នុងខេត្ត សៀមរាប។ នគរវត្ដ ជាស្នាដៃដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដ ក៏ជារូបភាពតំនាង ប្រទេសជាតិខ្មែរដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦គ.ម ចំនែកក សិណពិតប្រាកដរបស់ ប្រាសាទ មានបន្ដោយប្រវែង ១៥០០ម x ១៣០០ម លើ២០០ម ផ្លូវធំដើរចូលពី ទិសខាងលិចទៅដល់ ប្រាសាទកន្ដាល មានប្រវែង ២៥០ម អែកំពូលកន្ដាល ខ្ពស់ធំជាងគេបំផុត របស់ នគរវត្ដ មានកំពស់ ៦៥ម ។ នេះយើងមិនរាប់រៀប អំពីរូបចំលាក់យ៉ាងញឹកស្អេក ដែលមានលើផ្ទាំងថ្មផង៘ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅ ភាគខាងជើងនៃក្រុង សៀមរាប ក្នុងស្រុកសៀមរាប មានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅ ក្នុងបញ្ជីបេតិគភ័ណ្ឌ ពិភពលោក របស់ អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២។
ពាក្យថាអង្គរ តាមវចនានុក្រមរបស់អ្នកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯ ពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថា ជាទីក្រុងដែលមាន វត្តពុទ្ធសាសនា។
អត្ថបទប្រចាំថ្ងៃទី២
[កែប្រែ]វិគីភីឌា:អត្ថបទប្រចាំថ្ងៃ/២ ខែកក្កដា ២០១១