វិជ្រៈ

ពីវិគីភីឌា
Jump to navigation Jump to search
Vijreak​​ weapon of Indra

' វិជ្រៈ ឬ វជ្រ ( ន. ) ជាភាសាឥណ្ឌា វ៉ាច្រា Vajra ( បា., សំ. ) (វិជ្រៈ; វជ្រ) ពេជ្រ; កាំ​រន្ទះ; ខ្សែ​រស្មី​ផ្លេក​បន្ទោរ; ... ។ អាវុធ​របស់​ព្រះ​ឥន្រ្ទ (ពួក​ជាង​តាំង​ពី​ព្រេង​នាយ​រៀង​មក គូរ​ឬ​ឆ្លាក់ ធ្វើ​ជា​រូប​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ផ្កា​ចំប៉ី​រីក ឬ ​ជួនន​កាល​ធ្វើ​ជា​រូប​ខ្សែ​ស្មើ​ផ្លេក​បន្ទោរ, មាន​ដង​ខ្លី​ដូច​ដង​ព្រះ​ខ័ឌ្គ) ។ គុ. រឹង​ស្រួយ; មាន​លំអ ។ - វិជ្រៈបាណី (វិជរៈប៉ា--;បា. --បាណិ; សំ. វជ្រ--), - វិជរ​ហត្ថ (--ហ័ត; បា.; សំ. វជ្រ​ហស្ត ឬ វិជរាវុធ បា. < វិជរ + អាវុធ; សំ. វជ្រាយុធ < វជ្រ + អាយុធ) អ្នក​ដែល​មាន​ដៃ​កាន់​វជីរ ឬ​អ្នក​ដែល​មាន​វជីរ​ជា​អាវុធ (ព្រះ​ឥន្រ្ទ) ។ - វិជរ​ម័យ ដែល​ប្រដាប់​ដោយ​ពេជ្រ, ដែល​ដាំ​ពេជ្រ ។ល។

ប្រភព[កែប្រែ]

ដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចសង្ឃរាជ ជួន ណាត