វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដែលបណ្តុះបណ្តាលវិស្វករបច្ចេកទេស។
ប្រវត្តិ
[កែប្រែ]វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៦៤ មានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique: ITSAKS) ។ វិទ្យាស្ថាននេះត្រូវបានផ្ដល់ជំនួយពីសហភាពសូវៀតរហូតដល់ឆ្នាំ ១៩៧៥ និងពី ១៩៨០ ដល់ ១៩៩១ ។ នៅឆ្នាំ ១៩៩១ សូវៀតបានបញ្ចប់ជំនួយទាំងស្រុងភ្លាមៗដល់វិទ្យាស្ថាន ។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបារាំងបានចុះកិច្ចព្រមព្រៀងគ្នាដើម្បី អភិវឌ្ឍវិទ្យាស្ថានបន្ត ដោយប្តូរឈ្មោះមកជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាភាសាបារាំង (Institut de Technologie du Cambodge: ITC) ។
វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា (ITC) ជាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលគ្រប់គ្រងដោយទីភ្នាក់ងារឧត្តមសិក្សានៃក្រុមប្រទេសនិយាយភាសាបារាំង (Agence Universitaire de la Francophonie: AUF) ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤ នៅក្នុងក្របខ័ណ្ឌនៃជំនួយឧបត្ថម្ភហិរញ្ញប្បទានរបស់ប្រទេសបារាំង (ក្រសួងការបរទេស និងស្ថានទូតបារាំង) ។
ការបណ្តុះបណ្តាល
[កែប្រែ]វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា ធ្វើការបណ្តុះបណ្តាលអ្នកគ្រប់គ្រងបច្ចេកទេស ដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងវិស័យវិទ្យាសាស្រ្ត វិស្វករ ហើយមានការសិក្សាពីរផ្នែក៖
- ផ្នែក "វិស្វករ" សិក្សារយៈពេល ៥ឆ្នាំ បើកសម្រាប់និស្សិតចំនួន ៣០នាក់ ដែលត្រូវបានជ្រើសរើសតាមការប្រឡងប្រជែងកម្រិតសញ្ញាប័ត្រទុតិយភូមិ ។ ផ្នែកវិស្វករនេះ បើកបង្រៀនដល់និស្សិតដែលចេះភាសាបារាំងនៅក្នុងតំបន់ផងដែរ ហើយនិស្សិតទទួលការបណ្តុះបណ្តាលជាភាសាបារាំង ។
- ផ្នែក "អ្នកបច្ចេកទេសជាន់ខ្ពស់" (សញ្ញាបត្រឧត្តមសិក្សាបច្ចេកវិទ្យា) សិក្សារយៈពេល ៣ឆ្នាំ ។ ការជ្រើសរើសនិសិ្សត ២០០នាក់ បានធ្វើឡើងតាមការពិនិត្យសំនុំឯកសារសុំចូលរៀន ចាប់ពីសញ្ញាប័ត្រទុតិយភូមិ ។ និស្សិតទទួលការបណ្តុះបណ្តាលជា ភាសាខ្មែរផង និងបារាំងផង ។
នៅក្នុងផ្នែកទាំងពីរខាងលើនេះ តម្រូវឱ្យនិស្សិតចេះច្បាស់ភាសាអង់គ្លេសផងដែរ ។
រចនាសម្ព័ន្ធ
[កែប្រែ]វិទ្យាស្ថានចែកចេញជា៩ដេប៉ាតឺម៉ង់៖
- ដេប៉ាតឺម៉ង់ទូទៅ Département de Tronc Common (TC) ៖ បណ្តុះបណ្តាលមុខវិជ្ជាគ្រឹះ(គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា)សំរាប់និស្សិតឆ្នាំទី១និងទី២ និងភាសាបរទេស(បារាំងនិងអង់គ្លេស)សំរាប់និស្សិតគ្រប់ជំនាន់។
- ទេពកោសល្យគីមីនិងចំណីអាហារ Génie Chimie et Alimentaire (GCA)
- ទេពកោសល្យសំណង់ស៊ីវិល Génie Civil (GCI)
- ទេពកោសល្យវិស្វកម្ម-ស្ថាបត្យកម្ម ( OAC )
- ទេពកោសល្យអគ្គិសនីនិងថាមពល Génie Electricité et Energie (GEE)
- ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនង Génie Informatique et Communication (GIC)
- ទេពកោសល្យឧស្សាហកម្មនិងមេកានិក Génie Indistruel et Mécanique (GIM)
- ទេពកោសល្យជនបទ Génie Rural (GRU)
- ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្ត្រ Génie Géoressources et Géotechnique(GGE)
- ទេពកោសល្យ ទូរគមនាគមន៏និងបណ្តាញ ( GTR )
ទំនាក់ទំនង
[កែប្រែ]- អាសយដ្ឋាន៖ មហាវិថី សហព័ន្ធរុស្ស៊ី ភ្នំពេញ
- ទូរស័ព្ទ៖ (០២៣) ៨៨២ ៤០៤
- ទីប្រឹក្សារបស់គណៈគ្រប់គ្រង៖ លោក ម៉ុងសេហ្វ ម៉េដដេប
- វែបសាយៈ http://www.itc.edu.kh Archived 2008-02-14 at the វេយប៊ែខ ម៉ាស៊ីន.
- អ៊ីម៉ែលៈ info@itc.edu.kh