Jump to content

វិសមភាពញូតុន

ពីវិគីភីឌា

ក្នុងគណិតវិទ្យា វិសមភាពញូតុន (Newton's inequalities) ត្រូវបានហៅឈ្មោះដោយយកឈ្មោះលោក អ៊ីសាក់ ញូតុន (Isaac Newton) ។ ឧបមាថា a1;a2;a3;⋯;an គឺជាចំនួនពិត និងតាង  σk ជាអនុគមន៍ស៊ីមេទ្រីដំបូង (elementary symmetric function) ទី k ក្នុង a1;a2;a3;⋯;an នោះគេបានមធ្យមស៊ីមេទ្រីដំបូងអោយដោយ

Sk=σk(nk)

ផ្ទៀងផ្ទាត់វិសមភាព

Sk−1Sk+1≤Sk2

វិសមភាពនេះក្លាយទៅជាសមភាពលុះត្រាតែគ្រប់ចំនួន  ai ស្មើគ្នា​។