វិសុទ្ធិមគ្គ
វិសុទ្ធិមគ្គ
[កែប្រែ]វិសុទ្ធិមគ្គ (អង់គ្លេស: Visuddhimagga ឬ The Path of Purification) គឺជាពុទ្ធិកធម្មបរិយាយ (ដីកា) នៃពុទ្ធសាសនានិកាយថេរវាទ រៀបរៀងដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) នៅប្រទេស ស្រីលង្កា ប្រមាណជាក្នុង គ.ស. ៤៣០ ។ ក្រៅពីព្រះត្រៃបិដក គេចាត់ទុកគម្ពីរនេះថាជា គម្ពីររបស់ពុទ្ធសាសនានិកាយថេរវាទសំខាន់បំផុត ។ ទ្រង់ទ្រាយរបស់វិសុទ្ធិមគ្គ ស្ថិតនៅលើ រថវិនិតសូត្រ (Ratha-Vinita Sutta) ដែលរៀបរាប់អំពីវឌ្ឍនភាព ពីភាពបរិសុទ្ធរបស់សាវ័ក ដល់ព្រះនិព្វាន តាមដំណើរ ៧ ជំហ៊ាន វិសុទ្ធិ ៧។
សេចក្តីសង្ខេប
[កែប្រែ]គម្ពីរនេះចែកជា៤ផ្នែក ដែលពិភាក្សាអំពីៈ
១- សីល,
២- សមាធិ,
៣- ភូមិនៃបញ្ញា,
៤- បញ្ញា ។
- ពន្យល់អំពីច្បាប់វិន័យ ហើយនិងវិធីរិះរកការប្រតិបត្តិត្រូវ ឬរកគ្រូដែលល្អ ។
- រៀបរាប់អំពីការធ្វើ សមថៈ កម្មដ្ឋានម្តងមួយៗ (សូមមើលអំពីកម្មដ្ឋាន ៤០) ពន្យល់អំពីដំណាក់ការផ្សេងៗនៃសមាធិ ។
- ពន្យល់អំពីបញ្ចក្ខន្ធ អាយតនៈ អរិយសច្ចៈ និង បដិច្ចសមុប្បាទ ។ ផ្នែកនេះបរិយាយ យ៉ាងច្រើនអំពី ការធ្វើវិភាគ ជាពិសេសរបស់ទ្រឹស្តីព្រះពុទ្ធសាសនា ។
- អធិប្បាយអំពីការធ្វើ វិបស្សនា តាមការរីកចម្រើននៃបញ្ញា សង្កត់ខ្លាំងទៅលើប្រភេទផ្សេងៗ នៃការចេះដឹង ដែលបានមកពីការបដិបត្តិ ។
ការធ្វើឲ្យបរិសុទ្ធ ៧ ថ្នាក់
[កែប្រែ]ការប្រៀបធៀបការបដិបត្តិ ទៅនឹងរថបណ្តាក់៧នេះ ចង្អុលបង្ហាញប្រាប់អំពីទិសដៅ ។ គេត្រូវការសេចក្តីបរិសុទ្ធមួយសិន ដើម្បីឈោងទៅយក សេចក្តីបរិសុទ្ធ បន្ទាប់មួយទៀត ។ គេតែងហៅការបដិបត្តិនេះថា វិសុទ្ធិ ៧ Satta-Visuddhi ៖
- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
- ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញ
- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យ
- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ (នូវករណីយកិច្ច ដែលជាចំណែកនៃលោកុត្តរៈ(supermundane, supra-mundane) ។
វិសុទ្ធិញាណកថា
[កែប្រែ]ព្រះមហាថេរឧសោភណ (មហាសិសាយដាវ) ព្រះគ្រូដ៏ល្បីជាតិភូមាមួយរូប ក្នុងឆ្នាំ ១,៩៥០ បានរៀបរៀងសៀវភៅមួយ ឈ្មោះថាវិសុទ្ធិញាណកថា Visuddhiñāna katha ដោយយកលំនាំតាមគម្ពីរវិសុទ្ធិមគ្គ ជាសេចក្តីរៀបរាប់ច្បាស់លាស់ តាមលំដាប់ថ្នាក់ដូចតទៅ៖
- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
- ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញៈ
- នាមរូប-បរិច្ឆេទញាណ បញ្ញាពិចារណាអំពីនាមនិងរូប
- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យៈ
- បច្ចយបរិគ្គហញាណ បញ្ញាដោយការដឹងយល់អំពីបច្ច័យ
- សម្មសនញាណ បញ្ញាដោយការយល់ច្បាស់
- ឧទយព្វយញ្ញាណ បញ្ញាយល់ដឹងអំពីការកើតនិងរលត់ ទាក់ទងនឹងឧបកិលេស ១០ កាលណាវាទន់ខ្សោយ ។
- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
- ភង្គញាណ បញ្ញាដឹងអំពីការបែកចេញពីគ្នា (នាមនិងរូប)
- ភយតូបដ្ឋានញាណ បញ្ញាដឹងពីការគួរឲ្យភ័យខ្លាច នៃការកើតរលត់នៃសង្ខារ ។
- អាទីនវញ្ញាណ បញ្ញាឃើញការទទួល ទុក្ខទោសក្នុងសង្ខារ
- និព្វិទាញាណ បញ្ញាឃើញការនឿយណាយ ក្នុងសង្ខារ
- មុញ្ចិតុកាម្យតា បញ្ញាឃើញបំណងចង់ រំដោះចេញពីសង្ខារ
- បដិសង្ខានុបស្សនាញាណ បញ្ញាពិនិត្យរកឧបាយរំដោះ ចេញពីសង្ខារ
- សង្ខារូបេក្ខាញ្ញាណ បញ្ញាឃើញសេចក្តីព្រងើយ ចំពោះសង្ខារទាំងពួង
- វុដ្ឋានគាមិនីវិបស្សនាញ្ញាណ បញ្ញានាំឲ្យដល់ការ ចេញចាកសង្ខារ
- អនុលោមញ្ញាណ បញ្ញាដឹងការតម្រូវតាម ឬប្រែប្រួលតាម ញាណ៨ខាងដើមនេះ ។
- គោត្រភូញាណ បញ្ញាចាស់ក្លា ឃើញនូវព្រះនិព្វាន ។
- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងច្បាស់ ឃើញច្បាស់ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរៈ
ឯកសារយោង
[កែប្រែ]- សេចក្តីពន្យល់ជាភាសា អង់គ្លេស Visuddhimagga