វីរៈ ពន្លក
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
វីរៈ ពន្លក (ឈ្មោះក្នុងបញ្ជីជាតិ ណៃ ស៊ីនាង - NAI SINEANG) កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨៧ មានស្រុកកំណើតនៅភូមិពង្រ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សព្វថ្ងៃជាអ្នកនិពន្ធមួយរូបប្រចាំផលិតកម្ម SHARE Media ដែលស្នាដៃនិពន្ធរបស់លោកទទួលបានការគាំទ្រខ្លាំងក្នុងវិស័យសិល្បៈនិងសង្គម។ ភាគច្រើនការនិពន្ធរបស់លោក វីរៈ ពន្លក គឺផ្ដោតទៅលើផ្នត់គំនិតនិងការរឹងមាំផ្លូវចិត្ត ជាក់ស្ដែងគិតមកដល់សព្វថ្ងៃមានប្រមាណជាង៧០បទរួចមកហើយ ហើយជាអ្នកនិពន្ធផ្ទាល់របស់តារាចម្រៀង ជា សុភា ផងដែរ ដែលសុទ្ធសឹងជាបទ Original Song ១០០%។
ជីវប្រវត្តិ
[កែប្រែ]លោក វីរៈ ពន្លក មានឪពុកឈ្មោះ ណៃ ស៊ីណា (ស្លាប់) និងម្ដាយឈ្មោះ ពឹង ថៃសង មានបងប្អូន៤នាក់ ស្រី២ ប្រុស២ ជាកូនច្បងគេក្នុងគ្រួសារ។ លោកបានរៀបអាពាហ៌ពិពាហ៌នៅឆ្នាំ២០០៨ ជាមួយលោកស្រី ប៊ិន ស្រីនាង និងសព្វថ្ងៃមានកូនប្រុសម្នាក់ឈ្មោះ ស៊ីណា រៀមរ៉ា។
អាសយដ្ឋាន
[កែប្រែ]ទីលំនៅអចិន្ត្រៃយ៍នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណង
[កែប្រែ]ការតែងនិពន្ធ គឺជាការងារមួយដែលអាស្រ័យលើ ចំណេះដឹង គំនិត និងសេចក្តីស្រលាញ់ក្នុងការសរសេរ។ វាមិនមែនជារឿងងាយ ដែលគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ អ្នកខ្លះ ប្រហែលជាគិតថា ឲ្យតែនឹកឃើញអ្វី ឬមើលឃើញអ្វី ក៏សុទ្ធតែសរសេរចេញមកបានភ្លាម។ តែធាតុពិតមិនមែនដូច្នោះទេ ព្រោះការសរសេរបាន និងការនិពន្ធកើត គឺជារឿងពីរខុសគ្នា។ ដើម្បីនិពន្ធស្នាដៃអ្វីមួយឲ្យកើតចេញជារូបរាង យើងត្រូវស្គាល់លំដាប់នៃការគិត ហើយសរសេរឲ្យអ្នកដទៃដឹងរឿងដឹងរ៉ាវ និងយល់នូវអ្វីដែលខ្លួនគិត ខ្លួនមើលឃើញ ប្រើភាសាបានពីរោះត្រឹមត្រូវតាមបំនិនប្រសប់ ទេពកោសល្យ និងក្បួនខ្នាត។
ដោយមើលឃើញពីការនិពន្ធនៅប្រទេសកម្ពុជាយើងមានកម្រិតនៅឡើយ និងមិនទាន់ស៊ីជម្រៅ លោកក៏សម្រេចចិត្តនិពន្ធសាច់រឿងបែបអបរំដាក់ក្នុងបទចម្រៀង ព្រោះគិតថាសព្វថ្ងៃវិស័យសិល្បៈជាពិសេសផ្នែកចម្រៀងតែម្ដងមានការរីកចម្រើនខ្លាំង ដូច្នេះមានតែការបញ្ជ្រាបផ្នត់គំនិតរបស់លោកទៅតាមបទចម្រៀងប៉ុណ្ណោះ ទើបឆាប់ឱ្យប្រជាពលរដ្ឋពិសេសប្អូនៗក្មេងៗជំនាន់ក្រោយបានយល់នូវអ្វីដែលហៅថាជីវិត អ្វីដែលហៅថាការរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងតំលៃពិត។
ស្នាដៃ
[កែប្រែ]បទចម្រៀងដែលនិពន្ធចេញដំបូងគេបង្អស់គឺបទ "វាលអស់និស្ស័យ" ដែលច្រៀងដោយលោក ជា សុភា ក្នុងកំឡូងឆ្នាំ២០០៨ រហូតមកដល់ពេលនេះក៏នៅតែនិពន្ធជាបន្តបន្ទាប់ក្នុងផលិតកម្ម SHARE Media ។
បទចម្រៀងដែលទទួលបានការគាំទ្រ
[កែប្រែ]ចំណងជើង | អ្នកច្រៀង |
---|---|
អាចរួមទុក្ខម្ដេចមិនអាចរួមសុខ? | ជា សុភា |
សុភមង្គលមិនស្ថិតលើលុយតែមួយមុខ | ទូច ស្រីល័ក្ខ |
វាលអស់និស្ស័យ | ជា សុភា |
កាន់តែនឹកកាន់តែមិនហ៊ានរំខាន | ជា សុភា |
មិនសំខាន់ក្បែរបង សំខាន់អូនមានក្ដីសុខ | ជា សុភា |
ព្រាត់ស្រុកព្រាត់គូ | ហង្ស សុវណ្ណារិទិ្ធ |