វ៉ាំងសង់ សេន័យឆាល់
លោក វ៉ាំងសង់ សេន័យឆាល់ ជាបូជាចារ្យកាតូលិកបារាំងមួយអង្គដែលកើតនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ១៩៧២ នៅ Château-du-Loir ។
លោក វ៉ាំងសង់ សេន័យឆាល់ ធ្លាប់បានបម្រើ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ច្រើនឆ្នាំ ហើយគាត់បានទទួលមុខងារ ជាប្រធាន បណ្តោះអាសន្ន នៃក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងបា៉រីស ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២១ ។
ជីវប្រវត្តិ
[កែប្រែ]លោក វ៉ាំងសង់ សេន័យឆាល់ កើតនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ១៩៧២ នៅ Château-du-Loir នៅខេត្ត Sarthe ។ គាត់ត្រូវបានតែងតាំងជាបូជាចារ្យនៅព្រះវិហារធំហៅ Saint-Julien នៅទីក្រុង Le Mans នាថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០០១ និងទទួលបានការតែងតាំងដើម្បីបំពេញបេសកកម្មរបស់គាត់នៅប្រទេសកម្ពុជា។
មុនពេលចូលរួមបេសកកម្មរបស់គាត់ លោកបានរៀនសូត្រធម៏ នៅវិទ្យាស្ថានកាតូលិកប៉ារីសដើម្បីសិក្សាជំនាញព្រះគម្ពីរពិសិដ្ឋ។ ក្នុងឆ្នាំ ២០០៤ លោកវ៉ាំងសង់ បានផ្តល់វគ្គសិក្សាដំបូងរបស់គាត់នៅក្នុងការបកស្រាយព្រះគម្ពីរនៅកម្ពុជា ។
ពេលនោះ លោក វ៉ាំងសង់ បានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការផ្តល់ការបណ្តុះបណ្តាលសិក្សាដល់និស្សិតទេវវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាតាមរយៈការគាំទ្រការអប់រំជាភាសាខ្មែរ ។
ក្នុងឆ្នាំ ២០១១ គាត់បានទទួលខុសត្រូវលើ គណៈកម្មាធិការព្រះគម្ពីរប៊ីបកាតូលិកនៅប្រទេសកម្ពុ ជាជំនួស លោកឪពុក ហ្វ្រង់ស្វ័រ ប៉ុង្សូ និងជាសមាជិកនៃសមាគមព្រះគម្ពីរកម្ពុជា ។
នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៦ ក្នុងមហាសន្និបាតនៃក្រុមសានទូតក្រៅព្រទេសនាទីក្រុងបា៉រីស លោក វ៉ាំងសង់ សេន័យឆាល់ ត្រូវបានតែងតាំងជា អ្នកតំណាងពេញសិទិ្ធ សម្រាប់អាណត្តិ ៦ ឆ្នាំ ផង។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោកឪពុក សេន័យឆាល់ វុំាងសង់ បានជាប់ឆ្នោតជាប្រធានក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស សម្រាប់រយៈពេល៦ឆ្នាំ (២០២២-២០២៨)។
ផ្លូវវិញ្ញាណ
[កែប្រែ]លោក វ៉ាំងសង់ សេន័យឆាល់ បានសិក្សាឈ្វេងយល់ដោយសុីជម្រៅពីព្រះគម្ពីរបរិសុទ្ធ ។ សម្រាប់លោកនេះកឺជាមួលដ្ធាននៃបេសកកម្មនៃការផ្សាយដំណឹងល្អក្នុងការកែប្រែចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថា៖ «មុនពេលទទួលបុណ្យជ្រមុជទឹក គេត្រូវអានព្រះគម្ពីរដំណឹងល្អ ឲ្យស្វែងយល់ថា តើ ព្រះយេស៊ូ ជាអ្នកណា ? » បទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនារបស់គាត់ ក៏ជាឱកាសមួយសម្រាប់គាត់ ដើម្បី«ផ្ចង់អារម្មណ៍លើព្រះគ្រីស្ទ» នៅក្នុងការសន្ទនារបស់គាត់ជាមួយពុទ្ធសាសនិកជន ។