Jump to content

សាកលវិទ្យាល័យស្វាយរៀង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សកលវិទ្យាល័យស្វាយរៀង)
សាកលវិទ្យាល័យ​ស្វាយរៀង

សាកលវិទ្យាល័យស្វាយរៀង (អង់គ្លេស: Svay Rieng University) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទីធ្លាសាកលវិទ្យាល័យមានទំហំ ៥២៦០០ម។ សាកលវិទ្យាល័យមាន៣អាគារ ត្រូវនឹង៤១បន្ទប់ ដែលក្នុងនោះបន្ទប់រៀនមាន២៨បន្ទប់ បន្ទប់កុំព្យូទ័រមាន២បន្ទប់ សាលស្តាំភាសាមាន១បន្ទប់ បណ្ណាល័យ១ សាលប្រជុំ១បន្ទប់ និងបន្ទប់ការិយាល័យចំនួន៧បន្ទប់។

ប្រវត្តិ

[កែប្រែ]

សាកលវិទ្យាល័យស្វាយរៀងត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៤ និងកសាងរួចជាស្ថាពរនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៥។ សាកលវិទ្យាល័យនេះ​ត្រូវបានសម្ពោធន៍​ដាក់អោយដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦ និង សម្ភោធអាគារសិក្សាថ្មី ដែលប្រសិទ្ធិនាមថា អាគារ ឯកឧត្តម ហុក ឡង់ឌី និង ចែកសញ្ញាបត្រដល់និស្សិត ដែលបានប្រឡងបញ្ចប់ការសិក្សា នៅថ្ងៃ ចន្ទ ទី ១៩ ខែ កក្កដា​ ឆ្នាំ ២០១០

ដេប៉ាតឺម៉ង់

[កែប្រែ]

សាកលវិទ្យាល័យមាន៥ដេប៉ាតឺម៉ង់ (មហាវិទ្យាល័យ)

  • មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស (Faculty of Art, Humanity and Foreign Language)
  • មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Faculty of Science and Technology)
  • មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម (Faculty of Business administration)
  • មហាវិទ្យាល័យកសិកម្ម (Faculty of Agriculture)
  • មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម (Faculty of Social Science)

និងមានបើកបង្រៀនថ្នាក់ MBA

វិបសាយ

[កែប្រែ]

វិបសាយផ្លូវការ

សូមមើលផងដែរ

[កែប្រែ]