Jump to content

សន្ថិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧

ពីវិគីភីឌា

សន្ថិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ( ភាសាអង់គ្លេស: Franco–Siamese Treaty of 1907 ; ភាសាបារាំង: Traité français–siamois de 1907 ) គឺជាសន្ធិសញ្ញារវាង ព្រះរាជាណាចក្រសៀម (ក្រោយប្រទេសថៃ) ក្នុងរជ្ជកាល ព្រះបាទជូឡាឡុងកន និង សាធារណៈរដ្ឋបារាំង ក្នុងរជ្ជកាល ប្រធានាធិបតី អាម៉ាន់ ហ្វាលៀរ៉េស ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញានេះនៅ បាងកក ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩០៧ និង សភាបារាំង វាត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ២១ ខែមិថុនាឆ្នាំ ១៩០៧ ។ ចំណុចសំខាន់ៗនៃសន្ធិសញ្ញានេះគឺ៖

បារាំង​បាន​ចូល​កាន់កាប់​ក្រុង ​ត្រាត ​នៅ​ចន្លោះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ គ.ស. ឆ្នាំ ១៩០៤ ដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ១៩០៧
  • សៀមបានប្រគល់សិទ្ធិ និងការគ្រប់គ្រងលើ ខេត្តភាគខាងកើត រួមទាំងក្រុងបាត់ដំបង ក្រុងសៀមរាប និងទីក្រុង ស៊ីសុផុន ទៅបារាំង
  • បារាំងបានយល់ព្រមប្រគល់ទឹកដី ដានសៃ, ត្រាត និងកោះទាំងឡាយ ដែលស្ថិននៅខាងត្បូងជ្រោយឡែមលីម ចុះទៅ កោះគុត ទៅសៀម
  • បារាំង​បាន​រៀបចំ​ពិធី​ប្រគល់​ត្រាត និង​ដាន​សៃ​មក​សៀម​វិញ​នៅ​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ ១៩០៧

ការចុះហត្ថលេខា

[កែប្រែ]

ពេញសមត្ថភាព ភាគី​សៀម​ដែល​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នោះ​គឺ ​ព្រះអង្គម្ចាស់​ក្សត្រិយ៍ មហាចក្រី សិរិន្ទថនក្រមព្រះយាទេវវង្សវរោបការ រដ្ឋមន្ត្រីក្រសួងការបរទេស ភាគីបារាំងគឺ លោក Victor Collin de Plancy តំណាងបារាំងដែលបានចុះហត្ថលេខានៅទីក្រុងបាងកក។ ព្រះរាជាណាចក្រសៀម ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧)

សន្ធិសញ្ញាសៀម-បារាំង (បារាំងដើម) ចុះហត្ថលេខាដោយ V. Collin de Plancy និង ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៅបាងកក ថ្ងៃទី ២៣ ខែមីនាឆ្នាំ ១៩០៧

សន្ធិសញ្ញា

[កែប្រែ]

ភាសាបារាំង

[កែប្រែ]

OFFICIAL DOCUMENTS

Texte du Traité Franco-Siamois, du 23 mars, 1907.

Le Président de la République française et Sa Majesté le roi de Siam,

à la suite des opérations de délimitation entreprises dès 1904, désireux, d’une part, d’assurer le règlement final de toutes les questions relatives aux frontières communes de l’Indo-Chine et du Siam, par un système réciproque et rationnel d’échanges, d’autre part, de faciliter les relations entre les deux pays par l’introduction progressive d’un système uniforme de juridiction et par l’extension des droits des ressortissants établis au Siam;

Ont décidé de conclure un nouveau traité et ont nommé à cet effet pour leurs plénipotentiaires, savoir:

M. le Président de la République française, M. Victor-Émile-Marie Joseph Collin de Plancy, envoyé extraordinaire et ministre plénipotentiaire de la République française au Siam, officier de la Légion d’honneur et de l’instruction publique;

Sa Majesté le roi de Siam, S. A. le prince Devawongse Varoprakar, chevalier de l’ordre de Maha Chakri, grand officier de la Légion d’honneur, etc., ministre des Affaires étrangères;

Lesquels, munis de pleins pouvoirs, qui ont été trouvés en bonne et due forme, sont convenus des dispositions suivantes:

ARTICLE PREMIER.

Le Gouvernement siamois cède à la France les territoires de Battambang, Siem-Reap et Sisophon dont les limites sont définies par les protocoles de délimitation ci-annexés.

ART. 2.

Le Gouvernement français cède au Siam les territoires de Dan-Sai et de Kratt dans les conditions fixées par les clauses I et II du protocole, ainsi que toutes les îles situées au sud du cap Lemling, jusqu’à la ligne Koh-Kut.

ART. 3.

La remise de ces territoires aura lieu de part et d’autre dans un délai de quatre mois après la ratification du présent traité.

ART. 4.

Une commission mixte, composée d’officiers et de fonctionnaires français et siamois, sera nommée par les deux pays contractants, dans un délai de quatre mois après la ratification du présent traité et chargée de délimiter les nouvelles frontières. Elle commencera ses travaux dès que la saison le permettra et se conformera au protocole de délimitation annexé au présent traité.

ART. 5.

Tous les Asiatiques, sujets et protégés français, qui se trouveraient dans les conditions prévues par la législation du Siam après la signature du présent traité, par application de l’article 9 de la Convention du 13 février 1904, seront justiciables des tribunaux siamois ordinaires.

La juridiction des cours internationales siamoises, dont l’institution est prévue par l’article 12 de la Convention du 13 février 1904, sera étendue aux conditions énoncées au protocole de juridiction ci-annexé.

ART. 6.

Les Asiatiques sujets et protégés français jouiront, dans toute l’étendue du royaume de Siam, des droits et prérogatives dont bénéficient les nationaux du pays, notamment des droits de propriété, de libre résidence et de libre circulation.

Ils seront soumis aux impôts ordinaires.

Ils seront exempts du service militaire et ne seront pas assujettis aux réquisitions et taxes extraordinaires.

ART. 7.

Les dispositions des anciens traités, accords et conventions entre la France et le Siam, non modifiées par le présent traité, restent en vigueur.

ART. 8.

En cas de difficulté d’interprétation du présent traité rédigé en français et en siamois, le texte français fera foi.

ART. 9.

Le présent traité sera ratifié dans un délai de quatre mois à partir du jour de la signature ou plus tôt si faire se peut.

En foi de quoi les plénipotentiaires respectifs ont signé le présent traité et y ont apposé leurs cachets.

Fait à Bangkok, le double exemplaire, le 23 mars 1907.

Signé: Collin de Plancy – Devawongse Varoprakar

ភាសាខ្មែរ

[កែប្រែ]

សន្ធិសញ្ញា

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងព្រះមហាក្សត្រសៀម បន្ទាប់ពីប្រតិបត្តិការកំណត់ព្រំដែនដែលបានធ្វើឡើង​ស្របតាមការ​អនុវត្តនៃអនុសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ក្នុងគោលបំណងទីមួយគឺធានាការដោះស្រាយបញ្ចប់នូវបញ្ហាទាំងអស់ដែលទាក់ទងនឹងព្រំដែនរួមនៃឥណ្ឌូចិន និងសៀម តាមរយៈប្រព័ន្ធទំនាក់ទំនងគ្នាទៅវិញទៅមក និងសមហេតុផលនៃការផ្លាស់ប្តូរទឹកដីរវាងប្រទេសទាំងពីរ និងគោលបំណងទីពីរគឺដើម្បីសម្របសម្រួលទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរ‍យៈការណែនាំជាជំហានៗនូវប្រព័ន្ធយុត្តាធិការរួម និងការពង្រឹងនូវសិទ្ធិរបស់ជនជាតិបារាំងដែលរស់នៅក្នុងប្រទេសសៀម។

បានសម្រេចចិត្តព្រមព្រៀងលើសន្ធិសញ្ញាថ្មី ហើយដើម្បីសម្រេចបាននូវការព្រមព្រៀងនេះ ពួកគេបានចាត់តាំងភាគីពេញសមត្ថភាព រួមមានដូចជា៖

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងចាត់តាំង លោក Victor-Emile-Marie-Joseph Collin de Plancy បេសកជនវិសាមញ្ញ និងជារដ្ឋមន្ត្រីពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំប្រទេសសៀម មន្រ្តីកងពលកិត្តិយស និងអប់រំសា‍ធារណៈ។

ព្រះមហាក្សត្រសៀមត្រាស់បង្គាប់ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិន្ទថនក្រមព្រះយា ទេវវង្សវរោបការ(Devawongse Varoprakar) សេនាបតីកងពលកិត្តិយស ។ល។ និងជារដ្ឋមន្ត្រីក្រសួងការបរទេសសៀម។

ដែលត្រូវបានមើលឃើញថាមានគុណសម្បត្តិត្រឹមត្រូវ និងសមស្រប បានអនុវត្តអំណាចពេញលេញរបស់ពួកគេ និងបានយល់ព្រមលើបទប្បញ្ញត្តិដូចខាងក្រោម៖

ប្រការ ១. រដ្ឋាភិបាលសៀមប្រគល់ទៅឱ្យប្រទេសបារាំងនូវទឹកដី បាត់ដំបង សៀមរាប និងសិរីសោភ័ណ ដែលមានខ្សែព្រំដែនកំណត់ឡើងដោយអនុប្រការ ១ នៃពិធីសារកំណត់ព្រំដែន ដូចដែលមានភ្ជាប់មកជាមួយនេះ។

ប្រការ ២. រដ្ឋាភិបាលបារាំងប្រគល់ឱ្យសៀមនូវទឹកដី ដានសៃ និងត្រាត ដែលមានព្រំដែនកំណត់ដោយអនុប្រការ ១ និង ២ នៃពិធីសារកំណត់ព្រំដែននេះ ព្រមជាមួយនឹងកោះទាំងឡាយផង ដែលស្ថិតនៅភាគខាងត្បូងនៃជ្រោយឡឹមលីង ចុះទៅកោះគុត។

ប្រការ ៣. ការប្រគល់ទឹកដីទៅវិញទៅមកនេះ នឹងត្រូវធ្វើឡើងដោយប្រទេសទាំងពីរក្នុងរយៈពេល ២០ថ្ងៃ ក្រោយកាលបរិច្ឆេទ នៃការប្តូរសច្ចាប័នលើសន្ធិសញ្ញានេះ។

ប្រការ ៤. គណៈកម្មាការចម្រុះមួយ ដែលមានសមាសភាពនាយទាហាន និងមន្ត្រីបារាំង ជាមួយនាយទាហាន និងម‍ន្ត្រីសៀម នឹងត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរក្នុងរយៈពេល ៤ខែ បន្ទាប់ពីមានសច្ចាប័នលើសន្ធិសញ្ញានេះ ហើយត្រូវទទួលបន្ទុកកំណត់ខ្សែព្រំដែនថ្មី។ គណៈកម្មាការចម្រុះនឹងចាប់ផ្តើមការងាររបស់ខ្លួននៅពេលដែលអាកាសធាតុអំណោយផល ហើយត្រូវអនុវត្តដោយអនុលោមតាមពិធីសារកំណត់ព្រំដែន ដែលបានភ្ជាប់មកជាមួយសន្ធិសញ្ញានេះ។

ប្រការ ៥. បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញានេះ តាមការអនុវត្តប្រការ ៩ នៃអនុសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ជនជាតិអាស៊ីទាំងអស់ដែលជាពលរដ្ឋ ឬស្ថិតក្រោមអាណាព្យាបាលរបស់បារាំង ហើយបានចុះឈ្មោះនៅស្ថានកុងស៊ុលបារាំងប្រចាំប្រទេសសៀម នឹងត្រូវស្ថិតនៅក្រោមច្បាប់នៃតុលាការទូទៅរបស់ប្រទេសសៀម។

យុត្តាធិការនៃតុលាការអន្តរជាតិសៀម ដែលបង្កើតឡើងស្របតាមប្រការ ១២ នៃអនុសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ក្រោមលក្ខខណ្ឌដែលមានចែងក្នុងពិធីសារយុត្តាធិការដែលភ្ជាប់មកជាមួយ ត្រូវបានពង្រីកទូទាំងព្រះរាជាណាចក្រសៀម ទៅកាន់ជនជាតិអាស៊ីជាពលរដ្ឋ ឬស្ថិតក្រោមអាណាព្យាបាលរបស់បារាំង ដែលយោងតាមប្រការ ១០ និង ១១ នៃអនុ‍សញ្ញាខាងលើ ហើយបច្ចុប្បន្នកំពុងចុះឈ្មោះនៅស្ថានកុងស៊ុលបារាំងប្រចាំប្រទេសសៀម។

ប្រព័ន្ធនេះត្រូវបញ្ឈប់ ហើយយុត្តាធិការរបស់តុលាការអន្តរជាតិត្រូវផ្ទេរទៅតុលាការទូទៅរបស់សៀម បន្ទាប់ពីការប្រកាសឱ្យប្រើប្រាស់ និងអនុវត្តនូវក្រមរបស់សៀម (ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្ម ក្រមនីតិវិធី ច្បាប់ស្តីពីអង្គការតុលាការ)។

ប្រការ ៦. ជនជាតិអាស៊ីជាពលរដ្ឋ ឬស្ថិតក្រោមអាណាព្យាបាលរបស់បារាំង នៅទូទាំងព្រះរាជាណាចក្រសៀម ត្រូវទទួលបានសិទ្ធិ និងសេរីភាពដូចទៅនឹងសិទ្ធិរបស់ពលរដ្ឋជនជាតិសៀម ជាពិសេសសិទ្ធិលើទ្រព្យសម្បត្តិ ការរស់នៅ និងការប‍ម្លាស់ទីដោយសេរី។

ពួកគេនឹងត្រូវបង់ពន្ធ និងវិភាគទាន ជាធម្មតា។

ពួកគេនឹងត្រូវបានលើកលែងពីការបម្រើយោធា ហើយមិនត្រូវទទួលបន្ទុកចំពោះតម្រូវការ និងពន្ធពិសេសផ្សេងៗឡើយ។

ប្រការ ៧. បទប្បញ្ញត្តិនៃសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុសញ្ញាកន្លងមក រវាងបារាំង និងសៀម ដែលមិនត្រូវបានកែប្រែដោយសន្ធិសញ្ញាបច្ចុប្បន្ននេះ នៅតែជាធរមាន និងមានប្រសិទ្ធភាពពេញលេញ។

ប្រការ ៨. ក្នុងករណីមានការលំបាកក្នុងការបកស្រាយសន្ធិសញ្ញានេះ ដែលបានបង្កើតឡើងជាភាសាបារាំង និងសៀម អត្ថបទជាភាសាបារាំងតែមួយគត់ ត្រូវបានទុកជាអាទិភាព។

ប្រការ ៩. សន្ធិសញ្ញាបច្ចុប្បន្ននេះនឹងត្រូវធ្វើសច្ចាប័នក្នុងរយៈពេល ៤ខែ ចាប់ពីថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញា ឬក៏មុនកាលបរិច្ឆេទនេះ ប្រសិនបើអាចធ្វើបាន។

ជាសក្ខីភាព ភាគីពេញសមត្ថភាពនៃប្រទេសទាំងពីរ បានចុះហត្ថលេខា និងបោះត្រាលើសន្ធិសញ្ញាបច្ចុប្បន្ននេះ។

ធ្វើនៅទីក្រុងបាងកក ជា ២ច្បាប់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧។

ចុះហត្ថលេខា៖ V. COLLIN DE PLANCY

ទេវវង្សវរោបការ (DEVAWONGSE VAROPRAKAR)