Jump to content

សភាតំណាងប្រជាជនកម្ពុជា

ពីវិគីភីឌា
សភាតំណាងប្រជាជនកម្ពុជា
Assemblée représentative du peuple kampuchéen (បារាំង)
Coat of arms or logo
ប្រភេទ
ប្រភេទឯកនីតិបញ្ញត្តិ
ប្រវត្តិ
បង្កើត៥ មករា ១៩៧៦
រំលាយ៧ មករា ១៩៧៩
សភាមុនរដ្ឋសភានៃសាធារណរដ្ឋខ្មែរ
សភាស្នងរដ្ឋសភាជាតិ
ថ្នាក់ដឹកនាំ
គណៈប្រធានរដ្ឋខៀវ សំផន
ប្រធាននួន ជា
អនុប្រធានទីមួយឈិត ជឿន
អសនៈ២៥០
ការបោះឆ្នោត
ប្រព័ន្ធបោះឆ្នោតបោះឆ្នោតជាសម្ងាត់

សភាតំណាងប្រជាជនកម្ពុជា, ហៅកាត់បានថា សតបក (ឬអាចហៅម៉្យាងទៀតបានថា៖ សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា) គឺជាឈ្មោះផ្លូវការរបស់សភាឯកនីតិបញ្ញត្តិនៃប្រទេសកម្ពុជានៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ[] វាត្រូវបានបង្កើតឡើងជាអង្គនីតិប្បញ្ញត្តិផ្លូវការនៃប្រទេសកម្ពុជានៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ដោយមានសមាជិកសរុបចំនួន ២៥០ រូប។

បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ អាសនៈចំនួន ១៥០ គឺត្រូវកាន់កាប់ដោយអ្នកតំណាងកសិករ អាសនៈចំនួន ៥០ ទៀតគឺសម្រាប់កម្មករនិងពលករ និង ៥០ អាសនៈចុងក្រោយគឺសម្រាប់កងទ័ពបដិវត្តន៍កម្ពុជា។ អ្នកតំណាងទាំងអស់គឺត្រូវបានជ្រើសតាំងដោយការឆ្នោតជាសម្ងាត់សម្រាប់រយៈពេល ៥ ឆ្នាំដោយការបោះឆ្នោតលើកដំបូងនិងចុងក្រោយបង្អស់ត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។

សភាតំណាងប្រជាជនកម្ពុជាបានបើកសម័យប្រជុំពេញអង្គជាលើកដំបូងនិងចុងក្រោយបង្អស់នៅថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែមេសា ដោយក្នុងកិច្ចប្រជុំនេះ គេបានចាប់តាំង'គណៈប្រធានរដ្ឋ'ដែលមាន៖ ប្រធានសភា អនុប្រធានទីមួយ អនុប្រធានទីពីរ "សមាជិករដ្ឋាភិបាល" និងគណៈកម្មាធិការអចិន្ត្រៃយ៍។ ផែនការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាត្រូវបានពិគ្រោះពិភាក្សា ប៉ុន្តែមិនដែលឃើញបានអនុវត្តអ្វីឡើយ ដោយសមាជិកសភាទាំង ២៥០ រូបត្រូវបានជ្រើសតាំងផ្ទាល់ពីគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តកម្ពុជានិងអ្នកថ្នាក់លើរបស់បក្ស។[]

សភាតំណាងប្រជាជនកម្ពុជាត្រូវបានរំលាយចោលជាផ្លូវការបន្ទាប់ពីកងកម្លាំងវៀតណាមបានសម្រេចកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លទ្ធផល

[កែប្រែ]
e • d លទ្ធផលនៃការបោះឆ្នោត
បញ្ជី អាសនៈ
ក្រុមតំណាងនៅក្នុងសភា
៥០
៥០
១៥០
សរុប ២៥០
ប្រភព:

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា

  • នួន ជា, ១៣ មេសា ១៩៧៦ – ៧ មករា ១៩៧៩

ឯកសារយោង

[កែប្រែ]
  1. "Archived copy". Archived from the original on 2007-03-28. Retrieved 2007-06-20.{{cite web}}: CS1 maint: archived copy as title (link)
  2. Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia[តំណភ្ជាប់ខូច]