Jump to content

សមុដ្ឋានសីសសង្ខេប

ពីវិគីភីឌា

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

សមុដ្ឋានសីសសង្ខេប [១]

[៨២៦] សង្ខារទាំងពួងទាំងឡាយ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀងផង ជាទុក្កផង ជាអន្ដត្ដាផង។ និព្វាន និងបញ្ញត្ដិក៏លោកវិនិច្ឆ័យថា ជាអន្ដត្ដាធម៌ដែរ [អត្ដា ប្រែថា ខ្លួន ថាចិត្ដ ឬថា សភាវៈតែងប្រព្រឹត្ដទៅក្នុងអំណាចនៃខ្លួន។ អនត្ដា ប្រែថា សភាវៈមិនមែនខ្លួន មិនមែនចិត្ដ មិនប្រព្រឹត្ដទៅក្នុងអំណាចនៃខ្លួន។ យើងបានពិនិត្យមើលត្រង់បទដែលថា អនត្ដា នោះច្រើនគម្ពីរ បានចូលចិត្ដដោយច្បាស់លាស់ថា ធម៌ទាំងអស់ គឺអាយគនៈ១២ ឬខន្ធ៥ប្រការ សុទ្ធតែជាអនត្ដាគ្រប់ចំណែក សូម្បីព្រះនិព្វានដែលជាធម៌យ៉ាងឯក ក៏គង់បានឈ្មោះថាជា អនត្ដាដែរ តែធម៌ទាំងអស់ក្រៅចាកព្រះនិព្វាននោះ នៅមានខន្ធ៥ ជាហេតុជាបច្ច័យឱ្យកើតទៀត ព្រោះធម៌ទាំងនោះជាសសង្ខារនៅឡើយ។ ឯព្រះនិព្វា ជាអនត្ដាដែរ ជាធម៌មិនមានហេតុមិនមានបច្ច័យជាកម្លាំងឱ្យកើតឡើយ។ ព្រោះព្រះនិព្វាន នេះជាវិសង្ខារទៅហើយ ព្រះនិព្វាននោះ ពិតមែនតែជាគុណជាតមិនត្រូវកើតទៀត តែមិន មែនជាឋានសូន្យទទេនោះទេ គឺព្រះនិព្វាននៅមានអាយតនៈមួយ ឬមានហេតុម្យ៉ាង គឺអរហត្ដ ផលញ្ញាណនោះឯង សមដូចពុទ្ធភាសិតថា អត្ថិ ភិក្ខវេ តទាយតនំ។]។ កាលព្រះ ពុទ្ធដូចជាព្រះចន្ទ មិនទាន់កើតឡើង កាលព្រះពុទ្ធដូចជាព្រះអាទិត្យ មិនទាន់បានត្រាស់នៅឡើយ នាមប្បញ្ញត្ដិរបស់សភាគធម៌ [សំដៅយកសង្ខតធម៌ គឺមានបច្ច័យប្រជុំតាក់តែងបាន ជាធម៌មានចំណែកស្មើដោយអាការ មានមិនទៀងជាដើម។] ទាំងឡាយនោះ ក៏មិនមានអ្នកណាអាចដឹងបាន។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជាមហាវីរៈ ទ្រង់ធ្វើនូវទុក្ករកិរិយា មានប្រការផ្សេងៗ បានបំពេញនូវបារមីទាំងឡាយ ព្រះអង្គ មានចក្ខុកើតហើយ បានត្រាស់ដឹងឡើង ព្រះអង្គទ្រង់សម្ដែង នូវព្រះសទ្ធម្មដែលសម្រាប់បំផ្លាញនូវកងទុក្ខ ហើយនាំមកនូវសេចក្ដីសុខ ចំពោះសត្វលោក ព្រមទាំងព្រហ្មលោក។ ព្រះអង្គីរសសម្មាសម្ពុទ្ធ ជាសក្យមុនី ព្រះអង្គមានសេចក្ដី អនុគ្រោះសព្វសត្វ ឧត្ដមជាងសព្វសត្វ ជាសីហៈ (របស់នរជន) ទ្រង់សម្ដែងនូវពុទ្ធវចនៈទាំង ៣ ក្នុងបិដក គឺព្រះ វិន័យ ព្រះសូត្រ ព្រះអភិធម្ម ដែលជាពាក្យមានគុណធំ។ បើព្រះវិន័យឋិតនៅហើយ ព្រះសទ្ធម្ម ក៏ប្រព្រឹត្ដទៅបាន យ៉ាងនេះ ឧភតោវិភង្គ ខន្ធកវិន័យ និងមាតិកា ដែលព្រះសង្គីតិកាចារ្យចងក្រងហើយ ដោយបរិវារៈ បីដូចកម្រងផ្កាដែលគេក្រងដោយចេសនុ៎ះឯង។ សមុដ្ឋាននៃបរិវារៈនុ៎ះឯង ជាសមុដ្ឋានដែលអ្នកប្រាជ្ញធ្វើឱ្យទៀងទាត់ គឺធ្វើមិនឱ្យលាយច្រឡំដោយសមុដ្ឋានឯទៀត សម្ភេទផង និទានផង សមុដ្ឋានដទៃផង មានប្រាកដមកក្នុងសូត្រ ដូចសម្ដែងមកហើយខាងដើម ព្រោះហេតុនោះ ភិក្ខុដែលមានសីលជាទីស្រឡាញ់ ជាអ្នកប្រាថ្នាធម៌ គប្បីសិក្សានូវបរិវារៈ (ទៀតចុះ)។ សិក្ខាបទណា ដែលទ្រង់បញ្ញត្ដហើយក្នុងវិភង្គទាំងពីរ ដែលពួកភិក្ខុ និងភិក្ខុនី តែងសម្ដែងគ្រប់ថ្ងៃឧបោសថ ខ្ញុំនឹងពោលនូវសមុដ្ឋាន (នៃសិក្ខាបទនោះ) តាមសមគួរដល់សេចក្ដីចេះដឹង អ្នកទាំងឡាយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ។ សិក្ខាបទទាំងឡាយ១៣ គឺបឋមបារាជិកសិក្ខាបទ១ ទុតិយបារាជិកសិក្ខាបទ១ តទៅមុខទៀត គឺសញ្ចរិត្ដសិក្ខាបទ១ សមនុភាសនសិក្ខាបទ១ អតិរេកចីវរសិក្ខាបទ១ ឯឡកលោមសិក្ខាបទ១ បទសោធម្មសិក្ខាបទ១ ភូតារោចនសិក្ខាបទ១ សំវិធានសិក្ខាបទ១ ថេយ្យសត្ថសិក្ខាបទ១ ធម្មទេសនាសិក្ខាបទ១ ចោរីវុដ្ឋាបនសិក្ខាបទ១ អននុញ្ញាតសិក្ខាបទ១។ សិក្ខាបទទាំង១៣ នេះ មានន័យរបស់សមុដ្ឋាន ដែលអ្នកប្រាជ្ញទាំងឡាយបានគិតហើយ ថា ក្នុងសមុដ្ឋាននៃសិក្ខាបទមួយៗ ក្នុងវិភង្គទាំងពីរនេះ មានសមុដ្ឋានប្រហែលៗគ្នាទាំងអស់។

[៨២៧] មេថុនសិក្ខាបទ១ សុក្កវិស្សដ្ឋិសិក្ខាបទ១ កាយសំសគ្គសិក្ខាបទ១ បឋមានីយតសិក្ខាបទ១ បុព្វូបគតសិក្ខាបទ [គឺអនុប្បខជ្ជសិក្ខាបទ ក្នុងភូតគាមវគ្គសិក្ខាបទទី៦។] ១ បរិបាចិតសិក្ខាបទ១ រហោនិសជ្ជសិក្ខាបទ [គឺភិក្ខុអង្គុយក្នុងទីកំបាំងជាមួយនឹងភិក្ខុនី។]១ សភោនជសិក្ខាបទ១ រហោនិសជ្ជសិក្ខាបទ [គឺបឋមរហោនិសជ្ជ១ ទុតិយរហោនិសជ្ជ១ (អចេលកវគ្គ សិក្ខាបទទី៤-៥)។] ទាំង២ អង្គុលិបតោទកសិក្ខាបទ១ ឧទកេហាសធម្មសិក្ខាបទ១ បហារទានសិក្ខាបទ១ ឧគ្គិរណសិក្ខាបទ [គឺតលសត្ដិកសិក្ខាបទ។]១ សេក្ខិយ៥៣ អធក្ខសិក្ខាបទ ១ គាមន្ដរគមនសិក្ខាបទ១ អវស្សុតាខាទនីយ គហនសិក្ខាបទ [គឺខាទនីយគហណសិក្ខាបទ។] ១ តលឃាដកសិក្ខាបទ១ ជតុមដ្ឋកសិក្ខាបទ១ ឧទកសុទ្ធិកសិក្ខាបទ១ វស្សវុត្ថានសិក្ខាបទ១ ឱវាទគមនសិក្ខាបទ១ វុដ្ឋាបិតបវត្ដននានុពន្ធសិក្ខាបទ១ រួមត្រូវជា៧៦ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយ គឺតាំងឡើងអំពីកាយចិត្ដ ដូចបឋមបារាជិកសិក្ខាបទដែរ។ ចប់ បឋមបារាជិកសមុដ្ឋាន។

[៨២៨] អទិន្នាទានសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្ដរិមនុស្សធម្មសិក្ខាបទ១ ទុដ្ឋុល្លវាចសិក្ខាបទ១ អត្ដគាមបារិចរិយ សិក្ខាបទ ១ អមូលកសិក្ខាបទ ១ អញ្ញភាគិយសិក្ខាបទ ១ ទុតិយានិយតសិក្ខាបទ១ ចីវរច្ឆិន្ទនសិក្ខាបទ១ បរិណាមនសិក្ខាបទ១ មុសាវាទសិក្ខាបទ១ ឱមសវាទសិក្ខាបទ ១ បេសុញ្ញសិក្ខាបទ ១ ទុដ្ឋុល្លារោចនសិក្ខាបទ១ បឋវីខណនសិក្ខាបទ១ ភូតគាមសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ និកឌ្ឍនសិក្ខាបទ១ សិញ្ចនសិក្ខាបទ [គឺសប្បាណកសិក្ខាបទទី១០ ក្នុងភូតគាមវគ្គ។]១ អាមិសហេតុសិក្ខាបទ១ ភុត្ដាវីសិក្ខាបទ [គឺទុតិយបវារណាសិក្ខាបទ។]១ ឯហិសិក្ខាបទ [គឺ ឧយ្យោជនសិក្ខាបទ។]១ អនាទរិយសិក្ខាបទ ១ ភឹសាបនសិក្ខាបទ១ អបនិធានសិក្ខាបទ១ ជីវិតាវោរោបនសិក្ខាបទ [គឺសញ្ចិច្ចបាណសិក្ខាបទ។]១ សប្បាណកសិក្ខាបទ១ កម្មឧក្កោជនសិក្ខាបទ១ ឧនវីសតិវស្សសិក្ខាបទ១ សំវាសសិក្ខាបទ [៥ គឺឧក្ខិត្ដសម្ភោគសិក្ខាបទ។]១ នាសិតកសាមណេរសម្ភោគសិក្ខាបទ [គឺកណ្ដកសិក្ខាបទ។]១ សហធម្មិកសិក្ខាបទ១ វិលេខនសិក្ខាបទ១ មោហនកសិក្ខាបទ១ អមូលកសិក្ខាបទ [គឺអមូលកសិក្ខាបទទី៦ ក្នុងសហធម្មិកវគ្គ។]១ កុក្កុច្ចឧបទហនសិក្ខាបទ [គឺសញ្ចិច្ចសិក្ខាបទ។]១ ធម្មិកសិក្ខាបទ [គឺកម្មប្បដិពាហនសិក្ខាបទ។]១ ចីវរំទត្វាខិយ្យនធម្មសិក្ខាបទ [គឺខិយ្យធម្មសិក្ខាបទ។]១ បុគ្គលបរិណាមនសិក្ខាបទ១ កិន្ដេសិក្ខាបទ [មានក្នុងភិក្ខុនីវិភង្គ។]១ អកាលចីវរ សិក្ខាបទ(ភាជាបនៈ) ១ អច្ឆិន្ទនសិក្ខាបទ ១ ទុគ្គហិតសិក្ខាបទ (ឧជ្ឈាបនកៈ) ១ និរយសិក្ខាបទ (អភិសបនៈ)១ គណចីវរលាភសិក្ខាបទ១ ចីវរវិភង្គសិក្ខាបទ១ ទុព្វលចីវរសិក្ខាបទ១ កឋិនផាសុកសិក្ខាបទ១ ឧបស្សយសិក្ខាបទ១ អក្កោសនសិក្ខាបទ១ បណ្ឌីកតាសិក្ខាបទ១ កុលមច្ឆរីសិក្ខាបទ១ គព្ភិនីវុដ្ឋាបនសិក្ខាបទ១ បាយន្ដីវុដ្ឋាបនសិក្ខាបទ១ ទ្វេវស្សាអសិក្ខិតសិក្ខមានាសិក្ខាបទ១ សិក្ខិតសិក្ខាសង្ឃេនអសម្មតាសិក្ខាបទ១ គិហិគតាសិក្ខាបទ [គឺ ឩទានសវស្សាគិហិគតា ១ បរិបុណ្ណទ្វាទសវស្សាអសិក្ខិតសិក្ខាបទគិហិគតា១ ទ្វេវស្សានិសិក្ខិតាសង្ឃេនអសម្មតាគិហិគតា១។] មាន៣ កុមារីភូតាសិក្ខាបទ [គឺចែកដូចគ្នានឹងគិហិគតាសិក្ខាបទ។ ] មាន៣ ឩនទ្វាទសវស្សាវុដ្ឋាបនសិក្ខាបទ១ អសម្មតវុដ្ឋាបនសិក្ខាបទ១ អលន្ដាវសិក្ខាបទ១ សោកាវស្សាសិក្ខាបទ១ បារិវាសិកច្ឆន្ទទានសិក្ខាបទ១ អនុវស្សសិក្ខាបទ១ ឯកវស្សទ្វេវុដ្ឋាបនសិក្ខាបទ១ រួមទាំងអស់ ត្រូវជា៧០សិក្ខាបទ សិក្ខាបទទាំងនេះសុទ្ធតែមានសមុដ្ឋាន៣ៗ គឺកើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើង អំពីទ្វារទាំង៣ គឺ កាយវាចាចិត្ដ១ ដូចក្នុងទុតិយបារាជិកសិក្ខាបទ។

ចប់ ទុតិយបារាជិកសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប សញ្ចរិត្តសមុដ្ឋាន

[៨២៩] សញ្ចរិត្ដសិក្ខាបទ១ កុដិការសិក្ខាបទ១ វិហារសិក្ខាបទ (មហល្លកៈ)១ ចីវរធោវនសិក្ខាបទ១ ចីវរប្បដិគ្គហណសិក្ខាបទ១ អញ្ញាតកវិញ្ញត្ដិសិក្ខាបទ១ តទុត្ដរិអភិហដ្ឋុសិក្ខាបទ [គួរហៅថា តទុត្ដរិសិក្ខាបទបុណ្ណោះ។]១ ឧបក្ខដសិក្ខាបទ២ (គឺបឋមឧបក្ខដៈ១ ទុតិយឧបក្ខដៈ១) ទូតសិក្ខាបទ [គឺរាជសិក្ខាបទ។]១ កោសិយសិក្ខាបទ១ សុទ្ធកាឡកសិក្ខាបទ១ ទ្វេភាគសិក្ខាបទ១ ឆព្វស្សសិក្ខាបទ៦ និសីទនសន្ថតសិក្ខាបទ១ រិញ្ចន្ដិសិក្ខាបទ [គឺឯឡកលោមធោវបនសិក្ខាបទ។]១ រូបិយសិក្ខាបទ១ នានប្បការកសិក្ខាបទ២ (គឺរូបិយសំវោហារសិក្ខាបទ១ កយវិក្កយសិក្ខាបទ១) ឩនបញ្ចពន្ធនសិក្ខាបទ១ វស្សិកសាដិកសិក្ខាបទ១ សុត្ដវិញ្ញត្ដិសិក្ខាបទ១ វិកប្បនសិក្ខាបទ [គឺមហាបេសការសិក្ខាបទ។]១ ទ្វារសិក្ខាបទ [គឺមហល្លកសិក្ខាបទទី៩ ក្នុងភូតគាមវគ្គ។]១ ចីវរទានសិក្ខាបទ១ ចីវរសិព្វនសិក្ខាបទ ១ បូវសិក្ខាបទ [គឺកាណមាតាសិក្ខាបទ។]១ បច្ចយសិក្ខាបទ [គឺមហានាមសិក្ខាបទ។]១ ជោតិសមាទហនសិក្ខាបទ១ រតនសិក្ខាបទ១ សូចិឃរសិក្ខាបទ១ មញ្ចសិក្ខាបទ១ តូលោនទ្ធ សិក្ខាបទ១ និសីទនសិក្ខាបទ១ កណ្ឌុប្បដិច្ឆាទិសិក្ខាបទ១ វស្សិកសាដិកាសិក្ខាបទ១ សុគតចីវរសិក្ខាបទ [គឺនន្ទត្ថេរសិក្ខាបទ។]១ វិញ្ញត្ដិសិក្ខាបទ១ អញ្ញចេតាបនសិក្ខាបទ១ សង្ឃិកចីវរសិក្ខាបទ២ មហាជនិកសិក្ខាបទ១ បុគ្គលបរិណាមនសិក្ខាបទ២ លហុបាបុរណសិក្ខាបទ១ គរុបាបុរណសិក្ខាបទ១ វិឃាសាសិក្ខាបទ២ ឧទកសាដិកាសិក្ខាបទ១ សមណចីវរទានសិក្ខាបទ១ រួមទាំងអស់ត្រូវជាសិក្ខាបទ៥០គត់ សិក្ខាបទទាំងនេះ សុទ្ធ តែមានសមុដ្ឋានប្រាំមួយៗ គឺ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចានិងចិត្ដ ១ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីកាយនិងវាចា មិនកើតឡើង អំពីចិត្ដ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើងអំពីទ្វារទាំង៣ គឺកាយវាចានិងចិត្ដ១ សិក្ខាបទទាំងនេះ សុទ្ធតែមានសមុដ្ឋាន៦ដូចគ្នានឹងសញ្ចរិត្ដសិក្ខាបទដែរ។

ចប់ សញ្ចរិត្ដសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប សមនុភាសនសមុដ្ឋាន

[៨៣០] សង្ឃភេទសិក្ខាបទ១ ភេទានុវត្ដកសិក្ខាបទ១ ទុព្វចជាតិកសិក្ខាបទ១ កុលទូសកសិក្ខាបទ១ ទុដ្ឋុល្លប្បដិច្ឆាទនសិក្ខាបទ១ ទិដ្ឋិអប្បដិនិស្សជ្ជនសិក្ខាបទ១ ឆន្ទំអទត្វា គមនសិក្ខាបទ១ ឧជ្ជគ្ឃិកសិក្ខាបទ២ អប្បសទ្ទសិក្ខាបទ២ នព្យាហរណសិក្ខាបទ១ ឆមាយសិក្ខាបទ១ នីចាសនសិក្ខាបទ១ ឋានសិក្ខាបទ១ បច្ឆតោសិក្ខាបទ១ ឧប្បថេនសិក្ខាបទ១ វជ្ជប្បដិច្ឆាទនសិក្ខាបទ១ ឧក្ខិត្ដានុវត្ដនសិក្ខាបទ១ ហត្ថគ្គហណសិក្ខាបទ ១ ឱសារណសិក្ខាបទ ១ បច្ចាចិក្ខនាសិក្ខាបទ ១ កិស្មិញ្ចិអធិករណបច្ឆាគតាសិក្ខាបទ ១ សំសដ្ឋសិក្ខាបទ [គឺភិក្ខុនីយាសំសដ្ឋសិក្ខាបទ។]១ វធិសិក្ខាបទ ២ វិសិព្វនសិក្ខាបទ ១ ទុក្ខិតាសហជីវិនីសិក្ខាបទ ១ សំសដ្ឋាសិក្ខាបទ [គឺគីហិសំសដ្ឋសិក្ខាបទ។] មួយទៀត នវូបសមនសិក្ខាបទ ១ អារាមសិក្ខាបទ ១ ឧភតោសង្ឃបវារណាសិក្ខាបទ ១ អន្វឌ្ឍមាសសិក្ខាបទ ១ សហជីវិនីសិក្ខាបទ [សហជិវិនីនានុគ្គហណសិក្ខាបទ១ សហជីវិនីនវូបកាសនសិក្ខាបទ១។]២ ចីវរទានសិក្ខាបទ ១ អនុពន្ធនសិក្ខាបទ ១ រួមទាំងអស់ ត្រូវ៣៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយៗ គឺកើតឡើងអំពីកាយវាចានិងចិត្ដ ដូចក្នុងសមនុភាសនសិក្ខាបទដែរ [សង្ឃាទិសេសសិក្ខាបទ៤ គឺតាំងពីសង្ឃភេទដល់កុលទូសកៈ ឈ្មោះថាសមនុភាសនា ឬហៅថា យាវតតិយកា។]។ ចប់ សមនុភាសនសមុដ្ឋាន។

[៨៣១] ឧព្ភតកឋិនសិក្ខាបទ [ឧព្ភតកឋិនសិក្ខាបទ៣នោះ គឺបឋមកឋិន១ ទុតិយកឋិន ១ តតិយកឋិន ១។]៣ បឋមបត្ដសិក្ខាបទ១ ភេសជ្ជសិក្ខាបទ ១ អច្ចេកចីវរសិក្ខាបទ ១ សាសង្កសិក្ខាបទ ១ បក្កមន្ដសិក្ខាបទ [បក្កមនសិក្ខាបទ ២ នោះ គឺបឋមសេនាសនៈ ១ ទុតិយសេនាសនៈ ១។]២ ភិក្ខុនូបស្សយសិក្ខាបទ ១ បរម្បរភោជនសិក្ខាបទ ១ អនតិរិត្ដសិក្ខាបទ [គឺបឋមបវារណា។]១ និមន្ដនសិក្ខាបទ [គឺទុតិយបវារណា។]១ វិកប្បនសិក្ខាបទ ១ រាជសិក្ខាបទ [គឺអន្ដេបុរសិក្ខាបទ។]១ វិកាលេគាមប្បវេសនសិក្ខាបទ ១ វោសាសសិក្ខាបទ ១ អារញ្ញិកសិក្ខាបទ ១ ឧសូយវាទិកសិក្ខាបទ ១ បត្ដសន្និចយសិក្ខាបទ ១ បុរេភត្ដសិក្ខាបទ ១ បច្ឆាភត្ដសិក្ខាបទ ១ វិកាលេឧបសង្កមនសិក្ខាបទ ១ បញ្ចាហិកធារណសិក្ខាបទ ១ ចីវរសង្កមនីយសិក្ខាបទ ១ អាវសថ [អាវាសថសិក្ខាបទ២នោះ គឺអាវាសថចីវរនិស្សជ្ជនសិក្ខាបទ ១ អាវាសថចីវរបក្កមនៈ ១។] សិក្ខាបទ២ បសាខសិក្ខាបទ១ អាសននិសីទនសិក្ខាបទ១ រួមទាំងអស់ត្រូវជា២៩សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចកឋិនសិក្ខាបទដែរ។

ចប់ កឋិនសមុដ្ឋាន។

[៨៣២] ឯឡកលោមសិក្ខាបទ ១ សហសេយ្យសិក្ខាបទ [បឋមសហសេយ្យសិក្ខាបទ១ ទុតិយសហសេយ្យសិក្ខាបទ១។]២ អាហច្ចនសិក្ខាបទ [វេហាសកុដិសិក្ខាបទ។]១ អាវសថបិណ្ឌភោជនសិក្ខាបទ ១ គណភោជនសិក្ខាបទ ១ វិកាលភោជនសិក្ខាបទ ១ សន្និធិការសិក្ខាបទ ១ ទន្ដបោណសិក្ខាបទ ១ អចេលកសិក្ខាបទ ១ ឧយ្យុត្ដសិក្ខាបទ ១ សេនាវាសសិក្ខាបទ ១ ឧយ្យោធិកសិក្ខាបទ ១ សុរាបានសិក្ខាបទ ១ ឱរេនឌ្ឍមាសនហានសិក្ខាបទ ១ ទុព្វណ្ណករណសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ ២ លសុណសិក្ខាបទ ១ ឧតិដ្ឋសិក្ខាបទ ១ នច្ចនសិក្ខាបទ ១។ នហានសិក្ខាបទ ១ អត្ថរណតុវដ្ដសិក្ខាបទ ១ ឯកសេយ្យតុវដ្ដសិក្ខាបទ ១ អន្ដោរដ្ឋេសាសង្កសិក្ខាបទ ១ ពហិរដ្ឋេសាសង្កសិក្ខាបទ ១ អន្ដោវស្សសិក្ខាបទ ១ ចិត្ដាគារសិក្ខាបទ ១ អាសន្ទិបរិភុញ្ជនសិក្ខាបទ ១ សុត្ដកន្ដនសិក្ខាបទ ១ គិហិវេយ្យាវច្ចករណសិក្ខាបទ ១ សហត្ថាទានសិក្ខាបទ១ អភិក្ខុកាវាសសិក្ខាបទ ១ ឆត្ដធារណសិក្ខាបទ ១ យានសិក្ខាបទ ១ សង្ឃាណីធារណសិក្ខាបទ១ អលង្ការធារណសិក្ខាបទ១ គន្ធនហានសិក្ខាបទ១ វាសិតនហានសិក្ខាបទ១ ភិក្ខុនីឧម្មទ្ទាបនសិក្ខាបទ១ សិក្ខមានាឧម្មទ្ទាបនសិក្ខាបទ ១ សាមណេរីឧម្មទ្ទាបនសិក្ខាបទ ១ គិហិនីឧម្មទ្ទាបនសិក្ខាបទ ១ អសង្កច្ឆិកាបត្ដិសិក្ខាបទ ១ រួមទាំងអស់ត្រូវជា៤៤សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពី វាចានិងចិត្ដ ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ ដូចឯឡកលោមកសិក្ខាបទដែរ។

ចប់ ឯឡលោមសមុដ្ឋាន។

[៨៣៣] បទសោធម្មសិក្ខាបទ ១ ធម្មទេសនាសិក្ខាបទ ១ អសម្មតោភិក្ខុនោវាទសិក្ខាបទ ១ អត្ថង្គតសិក្ខាបទ ១ តិរច្ឆានវិជ្ជាសិក្ខាបទ ២ [តិរច្ឆានវិជ្ជា២នោះ គឺតិរច្ឆានវិជ្ជាបរិយាបុនសិក្ខាបទ ១ តិរច្ឆានវិជ្ជាវាចនសិក្ខាបទ១។] អនោកាសបុច្ឆនសិក្ខាបទ ១ រួមទាំងអស់ ត្រូវជា៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ ដូចបទ សោធម្មសិក្ខាបទដែរ។

ចប់ បទសោធម្មសមុដ្ឋាន។

[៨៣៤] អទ្ធានគមនសិក្ខាបទ [គឺសំវិធានសិក្ខាបទ។]១ នាវាភិរូហនសិក្ខាបទ ១ បណីតភោជនសិក្ខាបទ ១ មាតុគ្គាមសំវិធានសិក្ខាបទ ១ លោមសំហរណសិក្ខាបទ ១ ធញ្ញវិញ្ញាបនសិក្ខាបទ ១ និមន្ដនសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ៨ រួមទាំងអស់ ត្រូវជា១៥ សិក្ខាបទ សិក្ខាបទទាំងអស់នេះ ព្រះពុទ្ធទ្រង់ញាណ បានបញ្ញត្ដហើយដោយសមុដ្ឋានបួន ៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើង អំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីកាយ និងចិត្ដ មិនកើតឡើងអំពីវាចា ១ កើតឡើងអំពីកាយវាចា និងចិត្ដ ១ មានទំនងដូចអទ្ធានគមនសិក្ខាបទដែរ។ ចប់ អទ្ធានសមុដ្ឋាន។ សមុដ្ឋានសីសសង្ខេប ថេយ្យសត្ថសមុដ្ឋាន និងធម្មទេសនាសមុដ្ឋាន

[៨៣៥] ថេយ្យសត្ថសិក្ខាបទ ១ ឧបស្សុតិសិក្ខាបទ ១ សូបវិញ្ញាបនសិក្ខាបទ ១ រត្ដន្ធការសិក្ខាបទ ១ បដិច្ឆន្នសិក្ខាបទ ១ អជ្ឈោកាសសិក្ខាបទ ១ ព្យូហសិក្ខាបទ ១ សិក្ខាបទទាំងអស់ នេះរួមគ្នាត្រូវជា៧ សិក្ខាបទទាំងនេះ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សម្ដែងហើយថា មានសមុដ្ឋានពីរ ៗ គឺកើតឡើងអំពី កាយនិងចិត្ដ មិនកើតឡើងអំពីវាចា ១ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចសមុដ្ឋានរបស់ថេយ្យសត្ថសិក្ខាបទដែរ។ ចប់ ថេយ្យសត្ថសមុដ្ឋាន។

[៨៣៦] ព្រះតថាគតទាំងឡាយ មិនសម្ដែងនូវព្រះសទ្ធម្មដល់បុគ្គល (មិនមានជំងឺ) មានឆត្រក្នុងដៃ១ មានឈើច្រត់ក្នុងដៃ១ មានសស្ដ្រាក្នុងដៃ១ មានអាវុធក្នុងដៃ ១ ពាក់ទ្រនាប់ ជើងឈើឬស្មៅ១ ពាក់ទ្រនាប់ជើងស្បែក១ នៅលើយាន ១ នៅលើដំណេក ១ អង្គុយត្របោមក្បាលជង្គង់១ ជួតឈ្នួតក្បាល ១ ទទូរក្បាល ១ (រឿងទាំងនេះរួមគ្នាជា) សិក្ខាបទ ១១ គត់ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយ ៗ គឺកើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយទេ ដូចធម្មទេសនាសិក្ខាបទដែរ។

ចប់ ធម្មទេសនាសមុដ្ឋាន។

[៨៣៧] ភូតសិក្ខាបទ ឈ្មោះថាភូតារោចនសិក្ខាបទ កើតឡើងអំពីសមុដ្ឋាន ៣ គឺកើតឡើងអំពីកាយ មិនកើតឡើង អំពីវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពី កាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១។

ចប់ ភូតារោចនសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប ចោរីវុដ្ឋាបនសមុដ្ឋាន និងអននុញ្ញាតសមុដ្ឋាន

[៨៣៨] ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីវាចានិងចិត្ដ សិក្ខាបទនោះមិនកើតឡើងអំពីកាយ ១ (ម្យ៉ាងទៀត) ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិង ចិត្ដ ១ សិក្ខាបទនេះ ព្រះសម្មាសម្ពុទ្ធ ជាធម្មរាជទ្រង់សម្ដែង ហើយថា មានសមុដ្ឋានពីរ និងជាអកិរិយា (ត្រូវអាបត្ដិព្រោះ មិនធ្វើ គឺមិនបានប្រាប់គេជាមុនហើយបំបួស)។ ចប់ ចោរីវុដ្ឋាបនសមុដ្ឋាន។

[៨៣៩] អននុញ្ញាតសិក្ខាបទមានសមុដ្ឋាន ៤ ជាអកិរិយា គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយ ទាំងមិនកើតឡើង អំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ កើតឡើងអំពីសមុដ្ឋានទាំង ៣ គឺ កាយវាចានិងចិត្ដ ១។ ចប់ អននុញ្ញាតសមុដ្ឋាន។

[៨៤០] សេចក្ដីថា សមុដ្ឋានសង្ខេបទាំង ១៣ (នេះ) ព្រះ សម្មាសម្ពុទ្ធទ្រង់សម្ដែងប្រពៃហើយ ដើម្បីធ្វើមិនឱ្យភាន់ច្រឡំ សមគួរដល់វិន័យនិងបាលីនិងធម៌ បណ្ឌិតអ្នកទ្រទ្រង់វិន័យនេះ កុំភាន់ច្រឡំក្នុងសមុដ្ឋានឡើយ។ ចប់ សមុដ្ឋានសីសសង្ខេប។ កតិបុច្ឆាវារៈ [៨៤១] (សួរថា) អាបត្ដិមានប៉ុន្មាន។ កងនៃអាបត្ដិ មាន ប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ សេចក្ដីមិនគោរពមានប៉ុន្មាន។ សេចក្ដីគោរពមានប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ វិបត្ដិមានប៉ុន្មាន។ សមុដ្ឋាននៃអាបត្ដិ មានប៉ុន្មាន។ មូលនៃវិវាទមានប៉ុន្មាន។ មូលនៃអនុវាទមានប៉ុន្មាន។ សារាណីយធម៌មានប៉ុន្មាន។ ភេទករវត្ថុ (រឿងដែលធ្វើឱ្យបែកគ្នា) មានប៉ុន្មាន។ អធិករណ៍ មានប៉ុន្មាន។ សមថៈមានប៉ុន្មាន។ [៨៤២] (ឆ្លើយថា) អាបត្ដិមាន៥។ កងនៃអាបត្ដិមាន៥។ វិនីតវត្ថុមាន ៥។ អាបត្ដិមាន ៧។ កងនៃអាបត្ដិ មាន ៧។ វិនីតវត្ថុមាន ៧។ សេចក្ដីមិនគោរពមាន ៦។ សេចក្ដីគោរពមាន ៦។ វិនីតវត្ថុមាន ៦។ វិបត្ដិមាន ៤។ សមុដ្ឋាននៃអាបត្ដិមាន ៦។ មូលនៃរិវាទមាន ៦។ មូលនៃអនុវាទ មាន៦។ សារាណីយធម៌មាន៦។ ភេទករវត្ថុមាន១៨។ អធិករណ៍មាន៤។ សមថៈមាន៧។

[៨៤៣] អាបត្ដិ៥ក្នុងមាតិកាទាំងអស់នោះ ដូចម្ដេចខ្លះ។ (អាបត្ដិ ៥) គឺ អាបត្ដិបារាជិក ១ អាបត្ដិសង្ឃាទិសេស ១ អាបត្ដិបាចិត្ដិយៈ ១ អាបត្ដិបាដិទេសនីយៈ ១ អាបត្ដិទុក្កដ ១។ នេះ ជាអាបត្ដិ៥។

[៨៤៤] កងនៃអាបត្ដិទាំង៥ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (កងនៃអាបត្ដិ៥) គឺ កងនៃអាបត្ដិបារាជិក ១ កងនៃអាបត្ដិសង្ឃាទិសេស ១ កងនៃអាបត្ដិបាចិត្ដិយៈ ១ កងនៃអាបត្ដិបាដិទេសនីយៈ ១ កងនៃអាបត្ដិទុក្កដ១។ នេះ ជាកងនៃអាបត្ដិ៥។

[៨៤៥] វិនីតវត្ថុ មាន ៥ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុ ៥) គឺកិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាង ចាកកងនៃអាបត្ដិទាំង ៥ គឺថា កិរិយាមិនធ្វើ មិនបង្កើត (នូវកងអាបត្ដិ) មិនឱ្យត្រូវអាបត្ដិ មិនកន្លងនូវដែន (នៃអាបត្ដិ) សម្លាប់បង់នូវកងនៃអាបត្ដិ។ នេះជាវិនីតវត្ថុ៥។

[៨៤៦] អាបត្ដិ៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ អាបត្ដិ៧ គឺអាបត្ដិបារាជិក១ អាបត្ដិសង្ឃាទិសេស១ អាបត្ដិថុល្លច្ច័យ១ អាបត្ដិបាចិត្ដិយៈ១ អាបត្ដិបាដិទេសនីយៈ១ អាបត្ដិទុក្កដ ១ អាបត្ដិទុព្ភាសិត១។ នេះជាអាបត្ដិ៧។

[៨៤៧] កងនៃអាបត្ដិ៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (កងនៃអាបត្ដិ៧) គឺ កងនៃអាបត្ដិបារាជិក១ កងនៃអាបត្ដិសង្ឃាទិសេស១ កងនៃអាបត្ដិថុល្លច្ច័យ១ កងនៃអាបត្ដិបាចិត្ដិយៈ១ កងនៃអាបត្ដិបាដិទេសនីយៈ១ កងនៃអាបត្ដិទុក្កដ១ កងនៃអាបត្ដិទុព្ភាសិត១។ នេះជាកងនៃអាបត្ដិ៧។

[៨៤៨] វិនីតវត្ថុមាន៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុមាន៧) គឺ កិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាងចាកកងនៃអាបត្ដិទាំង៧ គឺថា កិរិយាមិនធ្វើ មិនបង្កើត(នូវកងនៃអាបត្ដិ) មិនឱ្យត្រូវអាបត្ដិ មិនកន្លងនូវដែន (នៃអាបត្ដិ) សម្លាប់ បង់នូវកងនៃអាបត្ដិ។ នេះជាវិនីតវត្ថុ៧។

[៨៤៩] សេចក្ដីមិនគោរព៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សេចក្ដីមិនគោរព៦ ) គឺ ការមិនគោរពព្រះពុទ្ធ១ មិនគោរពព្រះធម៌១ មិនគោរពព្រះសង្ឃ១ មិនគោរពសិក្ខា១ មិនគោរព សេចក្ដីមិនប្រមាទ១ មិនគោរពការបដិសន្ថារៈ១។ នេះជាសេចក្ដីមិនគោរព៦។

[៨៥០] សេចក្ដីគោរព៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សេចក្ដីគោរព៦) គឺ ការគោរពព្រះពុទ្ធ ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសេចក្ដីមិនប្រមាទ១ គោរពក្នុងការបដិសន្ថារៈ១។ នេះជាសេចក្ដីគោរព៦យ៉ាង។

[៨៥១] វិនីតវត្ថុ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុ ៦) គឺ កិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាងចាក សេចក្ដីមិនគោរពទាំង៦ គឺថា កិរិយាមិនធ្វើ មិនបង្កើត (នូវសេចក្ដីមិនគោរព) មិនឱ្យត្រូវ មិនកន្លងនូវដែន (នៃសេចក្ដីមិនគោរព) សម្លាប់បង់នូវអគារវៈ។ នេះជាវិនីតវត្ថុ៦។

[៨៥២] វិបត្ដិ៤ ក្នុងមាតិកាទាំងនោះដូចម្ដេចខ្លះ។ វិបត្ដិ៤ គឺ សីលវិបត្ដិ១ អាចារវិបត្ដិ១ ទិដ្ឋិវិបត្ដិ១ អាជីវវិបត្ដិ២។ នេះជាវិបត្ដិ៤។

[៨៥៣] សមុដ្ឋាននៃអាបត្ដិ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមុដ្ឋាននៃអាបត្ដិ ៦) គឺ អាបត្ដិកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពី ចិត្ដផង មិនកើតឡើងអំពីវាចា ១ អាបត្ដិកើតឡើង អំពីវាចាផង អំពីចិត្ដ ផង មិនកើតឡើងអំពីកាយ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង អំពីចិត្ដផង១។ នេះ ជាសមុដ្ឋាននៃអាបត្ដិទាំង ៦។

[៨៥៤] មូលនៃវិវាទ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃវិវាទទាំង ៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណា ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរពមិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោនក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកញ៉ាំងវិវាទឱ្យកើតឡើងក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រីន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬ ក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់ នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួន និងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួន ឬ ក្នុងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ មិនបានពិចារណា ឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនោះ រមែងមានដោយប្រការយ៉ាងនេះ ការដែល មិនឱ្យមូលនៃវិវាទដ៏លាមកនោះប្រព្រឹត្ដទៅក្នុងអនាគតទៀត រមែងមានដោយប្រការយ៉ាងនេះ។ ពាក្យខាងមុខនៅមានទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន (ប្រណាំងវាសនា)។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង លាក់ពុត ជាអ្នកមានសេចក្ដីប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុណាជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងវិវាទឱ្យកើតឡើង ក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើនដល់ជនច្រើន ដើម្បី មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនបាន ពិចារណាឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការដែលមិន ឱ្យមូលនៃវិវាទដ៏លាមកនុ៎ះ ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន រមែងបានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃវិវាទ៦។

[៨៥៥] មូលនៃអនុវាទ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃអនុវាទ៦ គឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណាជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណា ជាអ្នកមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនមែនជាសេចក្ដីចម្រើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញនូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមដើម្បីលះបង់នូវមូល នៃអនុវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃអនុវាទដ៏លាមកនោះឯងប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះ បង់នូវមូលនៃអនុវាទដ៏លាមកនុ៎ះ រមៃងមានដោយប្រការយ៉ាងនេះ ការ ដែលមិនឱ្យមូលនៃអនុវាទដ៏លាមកនោះ ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន រមែងមានដោយប្រការយ៉ាងនេះ។ មានពាក្យតទៅទៀតថា ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង ជាអ្នកលាក់ពុត ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បាន ដោយកម្រ។ ភិក្ខុណា ដែលប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ បេ។ ភិក្ខុណា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដា ផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងអនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដទៅដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃអនុវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃ បុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនពិចារណាឃើញ នូវមូលនៃ អនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុង សន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវ ប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃអនុវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិង បរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃអនុវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការដែលមិនឱ្យមូលនៃអនុវាទដ៏លាមក នុ៎ះប្រព្រឹត្ដទៅក្នុងអនាគតបាន រមែងមានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃអនុវាទ៦យ៉ាង ។

[៨៥៦] សារាណីយធម៌ ៦ ក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ ( សារាណីយធម៌៦ គឺ ) ភិក្ខុ ក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្ដា ក្នុងពួកសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា ភិក្ខុ(ក្នុងសាសនានេះ) បានតាំងវចីកម្មប្រកបដោយមេត្ដា ក្នុងពួកសព្រហ្ម ចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះ ថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បី សេចក្ដីសង្គ្រោះ ដើម្បីសេចក្ដីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា ភិក្ខុ (ក្នុងសាសនានេះ) បានតាំងមនោកម្មប្រកបដោយមេត្ដា ក្នុងពួកព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់ សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បីសេចក្ដីសង្គ្រោះ ដើម្បីសេចក្ដីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីគ្រាន់តែអាហារបិណ្ឌបាត ភិក្ខុអ្នកមិនទាន់បានបរិភោគ ទាំងមិនទាន់បានចែកលាភដូច្នោះនៅឡើយ ជាអ្នកបរិភោគសាធារណៈ (ជាមួយ) នឹងសព្រហ្មចារិបុគ្គលអ្នកមានសីលទាំងឡាយ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា សីលណា ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលជាល្អ ជាសីលដែលអ្នកប្រាជ្ញតែង សរសើរ ជាសីលដែលតណ្ហានិងទិដ្ឋិមិនបានប៉ះពាល់ ជាសីលប្រព្រឹត្ដ ទៅដើម្បីសមាធិ [អដ្ឋកថា ថា ប្រព្រឹត្ដទៅដើម្បីឧបចារសមាធិនិងអប្បនាសមាធិ។] ភិក្ខុជាអ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ជាមួយនឹងសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ពាក្យតទៅទៀតថា ទិដ្ឋិណា ដ៏ប្រសើរ ជាទីនាំសត្វចេញចាកវដ្ដទុក្ខ របស់បុគ្គលអ្នកធ្វើយ៉ាងនោះ ដើម្បីជាទីអស់ទៅនៃកងទុក្ខដោយប្រពៃ ភិក្ខុប្រកបដោយសេចក្ដីយល់ឃើញស្មើគ្នា ដោយទិដ្ឋិមានសភាពដូច្នោះ (ជាមួយ)នឹងសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះ ថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ នេះជាសារាណីយធម៌៦។

[៨៥៧] ភេទករវត្ថុ ១៨ ដែលមកក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ (ភេទករវត្ថុ ១៨ នោះគឺ) ភិក្ខុក្នុងសាសនានេះ សម្ដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សម្ដែងនូវធម៌ ថាមិនមែនធម៌១ សម្ដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សម្ដែងនូវវិន័យថាមិនមែនវិន័យ១ សម្ដែងនូវធម្មវិន័យ ដែលតថាគតមិនបានសម្ដែង មិនបានពោល ថាតថាគតបានសម្ដែង បានពោល១ សម្ដែងនូវធម្មវិន័យដែលតថាគតបានសម្ដែង បានពោល ថាតថាគតមិនបានសម្ដែង មិនបានពោល១ សម្ដែងនូវវត្ដដែលតថាគត មិនបានសន្សំមកហើយ ថាជាវត្ដដែលតថាគត បានសន្សំមក១ សម្ដែងនូវវត្ដដែលតថាគតបានសន្សំមកហើយ ថាជាវត្ដដែលតថាគតមិនបានសន្សំមកហើយ១ សម្ដែងនូវសិក្ខាបទដែលតថាគតមិនបានបញ្ញត្ដ ថាតថាគតបានបញ្ញត្ដ១ សម្ដែងនូវសិក្ខាបទដែលតថាគតបានបញ្ញត្ដ ថាតថាគតមិនបានបញ្ញត្ដ១ សម្ដែងនូវអាបត្ដិ ថាជាអនាបត្ដិ១ សម្ដែងនូវអនាបត្ដិ ថាជាអាបត្ដិ១ សម្ដែងនូវលហុកាបត្ដិ ថាជាគរុកាបត្ដិ១ សម្ដែងនូវគរុកាបត្ដិ ថាជាលហុកាបត្ដិ១ សម្ដែងនូវសាវសេសាបត្ដិ ថាជាអនវសេសាបត្ដិ១ សម្ដែងនូវអនវសេសាបត្ដិ ថាជាសាវសេសាបត្ដិ១ សម្ដែងនូវទុដ្ឋុល្លាបត្ដិ ថាជាអទុដ្ឋុល្លាបត្ដិ១ សម្ដែងនូវអទុដ្ឋុល្លាបត្ដិ ថាជាទុដ្ឋុល្លាបត្ដិ១។ នេះជាភេទករវត្ថុ១៨។

[៨៥៨] អធិករណ៍៤ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (អធិករណ៍៤នោះគឺ) វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្ដាធិករណ៍១ កិច្ចាធិករណ៍១។ នេះជាអធិករណ៍៤។

[៨៥៩] សមថៈ៧ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមថៈ៧នោះ គឺ) សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ យេភុយ្យសិកា ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ នេះ ជាសមថៈ៧។

ចប់ កតិបុច្ឆាវារៈ។

ឧទ្ទាននៃកតិបុច្ឆាវារៈនោះ ដូច្នោះ

[៨៦០] និយាយពីអាបត្ដិ១ កងនៃអាបត្ដិ១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ១ អាបត្ដិ ៧ យ៉ាង១ និងកងនៃអាបត្ដិ៧ទៀត១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ៧ទៀត១ អគារវៈ១ គារវៈជាមូល១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ៦ទៀត ១ វិបត្ដិ ១ សមុដ្ឋាន (នៃអាបត្ដិ)១ វិវាទមូល១ អនុវាទមូល១ សារាណីយធម៌១ ភេទករវត្ថុ១ អធិករណ៍១។ សមថៈ៧ ដែលលោកពោលហើយ រួមជាបទ១៧នេះឯង។

[៨៦១] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិជាបឋម ដែរឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេស (ដោយសមុដ្ឋាននៃអាបត្ដិជាបឋម) ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិ បាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិត (ដោយសមុដ្ឋាននៃអាបត្ដិជាបឋម) ឬទេ។ មិនត្រូវទេ។

[៨៦២] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី២ ឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិ ទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៣] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៣ ឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវ អាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៤] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៤ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៥] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៥ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិត ឬទេ។ មានត្រូវដែរ។

[៨៦៦] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៦ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវ អាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

ចប់ វារៈនៃអាបត្ដិសមុដ្ឋាន៦ ជាបឋម។

[៨៦៧] ភិក្ខុត្រូវអាបត្ដិប៉ុន្មានយ៉ាង ដោយសមុដ្ឋាននៃអាបត្ដិទី១។ ត្រូវអាបត្ដិ៥ ដោយសមុដ្ឋាននៃអាបត្ដិទី១ គឺភិក្ខុសម្គាល់ថាគួរ ហើយធ្វើកុដិ ដោយការសូមគេមកដោយខ្លួនឯង តែឥតមានសង្ឃសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិ ទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃា ទិសេស។ ភិក្ខុសម្គាល់ថាគួរ ហើយបរិភោគជនីយាហារក្នុងវេលាវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថា គួរ ហើយទទួលខាទីយៈ ឬភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះ ផ្ទះ ដោយដៃខ្លួនឯង យកមកបរិភោគ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិទាំង៥នេះ ដោយសមុដ្ឋាននៃអាបត្ដិទី១។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិ ទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីស វិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោក សង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីកាយ មិន បានតាំងឡើងអំពីវាចា ទាំងមិនបានតាំងឡើងអំពីចិត្ដឡើយ។ បណ្ដា អធិករណ៍ទាំង ៤ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដា សមថៈ ៧ រម្ងាប់ដោយសមថៈទាំង ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញា តករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៦៨] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី ២។ ភិក្ខុត្រូវអាបត្ដិ ៤ ដោយសមុដ្ឋាននៃអាបត្ដិទី ២ គឺ ភិក្ខុសម្គាល់ថា គួរ ក៏បបួល (ពួកភិក្ខុផងគ្នា)ថា លោកទាំងឡាយចូរធ្វើកុដិឱ្យខ្ញុំ ភិក្ខុទាំងឡាយ ក៏ធ្វើកុដិ ចំពោះភិក្ខុនោះ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា គួរ ក៏បង្រៀនធម៌ជាបទ ចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ ៤ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ២។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា កងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងអាបត្ដិ ៤ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីវាចា មិនតាំងឡើងអំពី កាយ មិនតាំងឡើងអំពីចិត្ដឡើយ។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជា អាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៦៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី៣។ ត្រូវអាបត្ដិ៥ ដោយសមុដ្ឋាននៃអាបត្ដិទី ៣ គឺ ភិក្ខុសម្គាល់ថាគួរ ក៏ចាត់ចែងធ្វើកុដិ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណមាន ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅ តែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាគួរ ក៏សូមបណីតភោជនដើម្បីខ្លួនមកឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថាគួរ ហើយកាលបើមានភិក្ខុនីមកឈរបង្គាប់ (ឱ្យគេអង្គាសភោជន) មិនបានហាមឃាត់ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ ៥ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៣។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិ ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈទាំង៧ យ៉ាងរម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដឡើយ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧០] ភិក្ខុត្រូវអាបត្ដិប៉ុន្មានដោយសមុដ្ឋាននៃអាបត្ដិទី៤។ ភិក្ខុត្រូវអាបត្ដិ៦ ដោយសមុដ្ឋាននៃអាបត្ដិទី៤គឺ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថា មិនគួរ ក៏ធ្វើកុដិដោយការសូមគេខ្លួនឯង ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មាន ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែ បាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា មិនគួរ ក៏បរិភោគភោជនាហារក្នុងវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថាមិនគួរ ក៏ទទួលខាទនីយៈភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅក្នុងចន្លោះផ្ទះ ដោយដៃរបស់ខ្លួន យកមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ៦នេះ ដោយសមុដ្ឋាននៃអាបត្ដិទី៤។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារ វិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយ កងនៃអាបត្ដិ៦ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧១] ភិក្ខុត្រូវអាបត្ដិប៉ុន្មានដោយសមុដ្ឋាននៃអាបត្ដិទី៥។ ត្រូវអាបត្ដិ៦ ដោយសមុដ្ឋាននៃអាបត្ដិទី៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាអាក្រក់ លុះក្នុងអំណាចនៃសេចក្ដីប្រាថ្នា ក៏ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថា មិនគួរ ក៏បបួល (ភិក្ខុផងគ្នា) ថា លោកទាំងឡាយ ចូរធ្វើកុដិដើម្បីយើង ភិក្ខុទាំងឡាយ ក៏ធ្វើកុដិចំពោះភិក្ខុនោះ ឥតមានពួកភិក្ខុសម្ដែងទី ឱ្យធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាមិនគួរ ក៏បង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ប្រាថ្នាតែនិយាយលេង ពោលសំដៅបុគ្គល ថោកទាបដោយពាក្យដ៏ថោកទាប ត្រូវអាបត្ដិទុព្ភាសិត។ ភិក្ខុត្រូវអាបត្ដិ ៦ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៥។ បណ្ដាវិបត្ដិ៤ អាបត្ដិ ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូល ក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៦ គឺ កងនៃ អាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន កងនៃអាបត្ដិទុព្ភាសិតក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពី កាយឡើយ។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិង បដិញ្ញាតករណៈក៏មាន ដោយសម្មុវិន័យនិងតិណវត្ថារក ក៏មាន។

[៨៧២] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី៦។ ភិក្ខុត្រូវអាបត្ដិ ៦ ដោយសមុដ្ឋាននៃអាបត្ដិទី ៦ គឺ ភិក្ខុបបួល (ភិក្ខុ ផងគ្នា) ទៅលួចទ្រព្យគេ ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថាមិនគួរ ក៏ចាត់ចែងធ្វើកុដិ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មាន ហេតុទាល់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅ តែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំ នោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាមិនគួរក៏សូមបណីតភោជនដើម្បីខ្លួន យកមកឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ សម្គាល់ថាមិនគួរ កាលបើមានភិក្ខុនីមកឈរបង្គាប់ (ឱ្យគេអង្គាសខា ទនីយភោជនីយាហារ) មិនបានហាមឃាត់ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ ៦ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៦។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើង ដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា កងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ ៦ គឺ កងនៃ អាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧រម្ងាប់ ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

ចប់ សមុដ្ឋាននៃអាបត្ដិ៦ និងកតាបត្ដិវារៈ ជាគម្រប់ពីរ។

[៨៧៣] សួរថា សមុដ្ឋានដែលប្រកបដោយកាយ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលកើតអំពីកាយនោះ សូមលោកឆ្លើយមក។ ឆ្លើយថា សមុដ្ឋានដែលប្រកបដោយកាយ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិដែលតាំងឡើងអំពីកាយនោះ មាន៥កង។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំនឹងប្រាប់នូវសមុដ្ឋាន ដែលកើតឡើងអំពីកាយនុ៎ះ ដល់លោក។ សមុដ្ឋានដែលប្រកបដោយវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីវាចានោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូម សួរសមុដ្ឋានដែលកើតអំពីវាចានោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលប្រកបដោយវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិដែលតាំងឡើងអំពីវាចានោះ មាន៤។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋានដែលកើតអំពី វាចានោះដល់លោក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងតាំងឡើងអំពីវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចានោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋានដែលតាំងឡើងអំពីកាយ និងវាចានោះ សូមលោកឆ្លើយកម។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបីផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយ ថា អាបត្ដិ ដែលតាំងឡើងអំពីកាយ និងវាចានោះ មាន៥។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់នូវសមុដ្ឋាននុ៎ះដល់លោក។ សមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងចិត្ដនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរនូវសមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យ ជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិដែលតាំងឡើងអំពីកាយ និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដនោះ ដល់លោក។ សមុដ្ឋានដែលតាំងឡើងអំពីវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ បពិត្រ លោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញ នូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងមកហើយថា អាបត្ដិដែលតាំងឡើងអំពីវាចា និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ ដល់លោក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដ ព្រះមានព្រះ ភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិ ដែលតាំឡើងអំពីកាយវាចា និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់នូវសមុដ្ឋានដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ ដល់លោក។

ចប់ អាបត្ដិសមុដ្ឋានគាថា ជាគម្រប់៣។

[៨៧៤] សួរថា ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះសីលវិបត្ដិជាបច្ច័យ។ (ឆ្លើយថា) ត្រូវអាបត្ដិ៤ ព្រោះសីលវិបត្ដិជាបច្ច័យ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្ដិបារាជិកហើយ បិទបាំងទុក ត្រូវអាបត្ដិបារាជិក។ ភិក្ខុនីមានសេចក្ដីសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្ដិ ថុល្លច្ច័យ។ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុបិទបាំងអាបត្ដិអាក្រក់របស់ខ្លួន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ៤នេះ ព្រោះសីលវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុង វិបត្ដិ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ៤ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិង តិណវត្ថារកៈក៏មាន។

[៨៧៥] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះអាចារវិបត្ដិជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ១ ព្រោះអាចារវិបត្ដិជាបច្ច័យគឺ ភិក្ខុបិទបាំងអាចារវិបត្ដិ (របស់ភិក្ខុផងគ្នា) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ១ នេះ ព្រោះអាចារវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ ប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ ១ គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិ៧ លោកង្គ្រោះដោយកងនៃអាបត្ដិ ១ គឺ កងនៃអាបត្ដិទុក្កដ។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណ៍ក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧៦] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ២ ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ គឺ កាលភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មចប់ ជាគម្រប់៣ដងហើយ ភិក្ខុមិនព្រមលះបង់ទិដ្ឋិអាក្រក់ចេញ កាលបើចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ កាលបើចប់កម្មវាចា២លើក ត្រូវអាបត្ដិទុក្កដទាំងឡាយ លុះចប់កម្មវាចា ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ២នេះ ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ១ គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ២ គឺ កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីកាយវាចាចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧៧] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះអាជីវវិបត្ដិជាបច្ច័យ។ ត្រូវអាបត្ដិ៦ ព្រោះអាជីវវិបត្ដិជាបច្ច័យ គឺភិក្ខុមានសេចក្ដីប្រាថ្នាអាក្រក់ លុះក្នុងអំណាចសេចក្ដីប្រាថ្នា ក៏ពោលអួតនូវឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបារាជិក។ ភិក្ខុនិយាយដឹកនាំបុរសស្ដ្រីឱ្យបានគ្នាជាប្ដីប្រពន្ធ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុនិយាយ (ប្រាប់គេ) ថា ភិក្ខុណា នៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាអរហន្ដ ដូច្នេះ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ កាលបើអ្នកស្ដាប់ដឹងសេចក្ដីច្បាស់ (ភិក្ខុនោះ) ត្រូវអាបត្ដិថុល្លច្ច័យ។ ភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ខ្លួនឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ សូមបណីតភោជន ដើម្បីប្រយោជន៍ខ្លួនឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុមិនឈឺ សូមសម្លក្ដី បាយក្ដី ដើម្បីប្រយោជន៍ខ្លួន យកមកឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ ៦ នេះ ព្រោះអាជីវវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ៦គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន ៦ គឺ តាំង ឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយ មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ ចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចាចិត្ដ មិនតាំងឡើង អំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

ចប់ វិបត្ដិប្បច្ចយវារៈ ជាគម្រប់ ៤។

[៨៧៨] ភិក្ខុ ត្រូវអាបត្ដិប៉ុន្មាន ព្រោះវិវាទាធិករណ៍ជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ២ ព្រោះវិវាទាធិករណ៍ជាបច្ច័យ គឺ ភិក្ខុពោលពាក្យចាត់ដោតឧបសម្ប័ន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុពោលពាក្យចាត់ដោតអនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ២ នេះ ព្រោះវិវាទា អធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ១ គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺ កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏ មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចាចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ វាចាចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៧៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះអនុវាទាធិករណ៍ជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះអនុវាទាធិករណ៍ជាបច្ច័យ គឺ ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្ដិ បាចិត្ដិយៈ។ ភិក្ខុចោទភិក្ខុផងគ្នា ដោយអាចារវិបត្ដិមិនមានមូល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ ៣ នេះ ព្រោះអនុវាទាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោក សង្គ្រោះដោយកងនៃអាបត្ដិ៣ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន៣ គឺ តាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៨០] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ ត្រូវអាបត្ដិ ៤ ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក។ ភិក្ខុនីមានសេចក្ដីសង្ស័យហើយ បិទបាំង (នូវអាបត្ដិបារាជិក ដែលខ្លួនដឹងហើយ) ត្រូវអាបត្ដិថុល្លច្ច័យ។ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុបិទបាំងអាចារវិបត្ដិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៤ នេះ ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយ កងនៃអាបត្ដិ៤ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យ ក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិង បដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៨១] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ ត្រូវអាបត្ដិ ៥ ព្រោះកិច្ចាធិករណ៍ជាបច្ច័យ គឺ ភិក្ខុនីជាអ្នកប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់ ៣ដងចប់ហើយ នៅតែមិនលះបង់ លុះចប់ញាត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ លុះចប់កម្មវាចា ត្រូវអាបត្ដិបារាជិក។ ពួកភិក្ខុប្រព្រឹត្ដតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់ ៣ ដងចប់ហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុមានទិដ្ឋិអាក្រក់ កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់ ៣ដងចប់ហើយ នៅតែមិន លះបង់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥នេះ ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិបារាជិកក៏មាន កង នៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចាចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដា សមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៨២] បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងឡាយដ៏សេស ក្រៅអំពីអាបត្ដិ ៧ និងកងនៃអាបត្ដិទាំង ៧ (នោះ) រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះ ដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈ៧ រម្ងាប់ ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងឡាយដ៏សេស ក្រៅអំពីអាបត្ដិ ៧ និងកងនៃអាបត្ដិ ៧ (នោះ) មិនរាប់បញ្ចូលក្នុងវិបត្ដិណា មួយឡើយ។ បណ្ដាកងនៃអាបត្ដិ៧ លោកមិនសង្គ្រោះ ដោយកងនៃ អាបត្ដិណាមួយឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ មិនបានតាំង ឡើង ដោយសមុដ្ឋានណាមួយឡើយ។ បណ្ដាអធិករណ៍៤ មិន បានចាត់ជាអធិករណ៍ណាមួយឡើយ។ បណ្ដាសមថៈ៧ មិនបាន រម្ងាប់ដោយសមថៈណាមួយឡើយ។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ព្រោះហេតុអាបត្ដិដទៃ ក្រៅអំពីអាបត្ដិ៧នោះ ក៏ឥតមានឡើយ។

ចប់​អធិករណប្បច្ចយវារៈ​ជាគម្រប់​៥។

ចប់​អនន្ដរបេយ្យាល​តែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃ​អនន្ដរបេយ្យាល​នោះ ដូច្នេះ

[៨៨៣] និយាយអំពីកតិបុច្ឆាវារៈ១ សមុដ្ឋានវារៈ១ កតាបត្ដិវារៈ១ សមុដ្ឋានវារៈដូចគ្នា១ អាបត្ដិសមុដ្ឋានវារៈ១ វិបត្ដិវារៈ១ អធិករណវារៈ១។ ​

[៨៨៤] សួរថា អ្វីជាប្រធាននៃវិវាទាធិករណ៍ វិវាទាធិករណ៍នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន ភិក្ខុជជែកគ្នាដោយអាការប៉ុន្មាន វិវាទាធិករណ៍រម្ងាប់ដោយសមថៈប៉ុន្មាន។ អ្វីជាប្រធាននៃអនុវាទាធិករណ៍ អនុវាទាធិករណ៍នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន ភិក្ខុចោទប្រកាន់គ្នាដោយអាការប៉ុន្មាន អនុវាទាធិករណ៍រម្ងាប់ ដោយសមថៈប៉ុន្មាន។ អ្វីជាប្រធាននៃអាបត្ដាធិករណ៍ អាបត្ដាធិករណ៍នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន ភិក្ខុត្រូវអាបត្ដិដោយអាការប៉ុន្មាន អាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ អ្វីជាប្រធាននៃកិច្ចាធិករណ៍ កិច្ចាធិករណ៍ នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន កិច្ចកើតឡើងដោយអាការប៉ុន្មាន កិច្ចាធិករណ៍រម្ងាប់ ដោយសមថៈប៉ុន្មាន។

[៨៨៥] ត្រង់ពាក្យសួរថា អ្វីជាប្រធាននៃវិវាទាធិករណ៍។ ឆ្លើយថា លោភៈជាប្រធាន ទោសៈជាប្រធាន មោហៈជាប្រធាន អលោភៈ ជាប្រធាន អទោសៈជាប្រធាន អមោហៈជាប្រធាន។ ត្រង់ពាក្យសួរថា វិវាទាធិករណ៍មានឋានប៉ុន្មាន។ ឆ្លើយថា មានភេទករវត្ថុ ១៨ ជាឋាន។ ត្រង់ពាក្យសួរថាមានវត្ថុប៉ុន្មាន។ ឆ្លើយថា មានភេទករវត្ថុ១៨ ជាវត្ថុ។ ត្រង់ពាក្យសួរថា មានភូមិប៉ុន្មាន។ ឆ្លើយថា មានភេទករវត្ថុ ១៨ ជាភូមិ។ ត្រង់ពាក្យសួរថា មានហេតុប៉ុន្មាន។ ឆ្លើយថា មានហេតុ ៩ គឺ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ ត្រង់ពាក្យសួរថា មានមូលប៉ុន្មាន។ ឆ្លើយថា មានមូល១២។ ត្រង់ពាក្យសួរថា ភិក្ខុ ជជែកគ្នាដោយអាការប៉ុន្មាន។ ឆ្លើយថា ភិក្ខុជជែកគ្នាដោយអាការ២ គឺ សេចក្ដីយល់ឃើញថាជាធម៌១ សេចក្ដីយល់ឃើញថាមិនមែនធម៌១។ ត្រង់ពាក្យសួរថា វិវាទាធិករណ៍រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍រម្ងាប់ដោយសមថៈ២ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១។

[៨៨៦] ត្រង់ពាក្យសួរថា អ្វីជាប្រធាននៃអនុវាទាធិករណ៍។ ឆ្លើយថា លោភៈជាប្រធាន ទោសៈជាប្រធាន មោហៈជាប្រធាន អលោភៈ ជាប្រធាន អទោសៈជាប្រធាន អមោហៈជាប្រធាន។ ត្រង់ពាក្យសួរថា អនុវាទាធិករណ៍មានឋានប៉ុន្មាន។ ឆ្លើយថា មានវិបត្ដិ៤ ជាឋាន។ ត្រង់ពាក្យសួរថា មានវត្ថុប៉ុន្មាន។ ឆ្លើយថា មានវិបត្ដិ៤ ជាវត្ថុ។ ត្រង់ពាក្យសួរថា មានភូមិប៉ុន្មាន។ ឆ្លើយថា មានវិបត្ដិ៤ ជាភូមិ។ ត្រង់ពាក្យសួរថា មានហេតុប៉ុន្មាន។ ឆ្លើយថា មានហេតុ៩ គឺ កុសលហេតុ៣ អកុសលហេតុ៣ អព្យាកតហេតុ៣។ ត្រង់ពាក្យសួរថា មានមូល ប៉ុន្មាន។ ឆ្លើយថា មានមូល១៤។ ត្រង់ពាក្យសួរថា ភិក្ខុចោទប្រកាន់ គ្នាដោយអាការប៉ុន្មាន។ ឆ្លើយថា ភិក្ខុចោទប្រកាន់គ្នាដោយអាការ ២ គឺ វត្ថុ ១ អាបត្ដិ ១។ ត្រង់ពាក្យសួរថា អនុវាទាធិករណ៍រម្ងាប់ដោយសមថៈ ប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍រម្ងាប់ដោសមថៈ៤ គឺ ដោយសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។

[៨៨៧] ត្រង់ពាក្យសួរថា អ្វីជាប្រធាននៃអាបត្ដាធិករណ៍។ ឆ្លើយថា លោភៈជាប្រធាន ទោសៈជាប្រធាន មោហៈជាប្រធាន អលោភៈជាប្រធាន អទោសៈជាប្រធាន អមោហៈជាប្រធាន។ ត្រង់ពាក្យសួរថា អាបត្ដាធិករណ៍មានឋានប៉ុន្មាន។ ឆ្លើយថា មានកងនៃអាបត្ដិ ៧ ជាឋាន។ ត្រង់ពាក្យសួរថា មានវត្ថុប៉ុន្មាន។ ឆ្លើយថា មានកងនៃអាបត្ដិ ៧ ជាវត្ថុ។ ត្រង់ពាក្យសួរថា មានភូមិប៉ុន្មាន។ ឆ្លើយថា មានកងនៃអាបត្ដិ ៧ ជា ភូមិ។ ត្រង់ពាក្យសួរថា មានហេតុប៉ុន្មាន។ ឆ្លើយថា មានហេតុ ៩ គឺកុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ ត្រង់ពាក្យ សួរថា មានមូលប៉ុន្មាន។ ឆ្លើយថា មានសមុដ្ឋាននៃអាបត្ដិ ៦ ជាមូល។ ត្រង់ពាក្យសួរថា ភិក្ខុត្រូវអាបត្ដិដោយអាការប៉ុន្មាន។ ឆ្លើយថា ត្រូវអាបត្ដិដោយអាការ៦ គឺ ត្រូវដោយមិនមានខ្មាស ១ ដោយមិនស្គាល់អាបត្ដិ ១ ដោយសង្ស័យហើយធ្វើបំពាន១ ដោយសម្គាល់ថា គួរក្នុង វត្ថុដែលមិនគួរ១ ដោយសម្គាល់ថា មិនគួរក្នុងវត្ថុដែលគួរ១ ដោយភ្លេចស្មារតី១។ ត្រង់ពាក្យសួរថា អាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អាបត្ដាធិករណ៍រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។

[៨៨៨] ត្រង់ពាក្យសួរថា អ្វីជាប្រធាននៃកិច្ចាធិករណ៍។ ឆ្លើយថា លោភៈជាប្រធាន ទោសៈជាប្រធាន មោហៈជាប្រធាន អលោភៈជាប្រធាន អទោសៈជាប្រធាន អមោហៈជាប្រធាន។ ត្រង់ពាក្យសួរថា កិច្ចាធិករណ៍មានឋានប៉ុន្មាន។ ឆ្លើយថា មានកម្ម៤យ៉ាងជាឋាន។ ត្រង់ពាក្យសួរថា មានវត្ថុប៉ុន្មាន។ ឆ្លើយថា មានកម្ម៤ ជាវត្ថុ។ ត្រង់ពាក្យសួរថា មានភូមិប៉ុន្មាន។ ឆ្លើយថា មានកម្ម៤ជាភូមិ។ ត្រង់ពាក្យសួរថា មានហេតុប៉ុន្មាន។ ឆ្លើយថា មានហេតុ៩ គឺ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ ត្រង់ពាក្យសួរថា មានមូលប៉ុន្មាន។ ឆ្លើយថា មានមូល១ គឺ សង្ឃ។ ត្រង់ពាក្យសួរថា កិច្ចកើតអំពីអាការប៉ុន្មាន។ ឆ្លើយថា កិច្ចកើតអំពីអាការ ២ គឺ ញត្ដិ ១ អបលោកនៈ១។ ត្រង់ពាក្យសួរថា កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ១គឺ សម្មុខាវិន័យ។

[៨៨៩] សួរថា សមថៈមានប៉ុន្មាន។ ឆ្លើយថា សមថៈមាន៧ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ យេភុយ្យសិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ១ នេះជាសមថៈ៧។ សមថៈទាំង៧នេះ ចែកទៅជាសមថៈ១០ មានដែរឬ សមថៈ១០ (បង្រួញ) ជាសមថៈ៧ ដោយអំណាចនៃវត្ថុនិងបរិយាយ មានដែរឬ។ ឆ្លើយថា មាន។ ព្រោះហេតុអ្វីបានជាថាមាន។ ព្រោះវិវាទាធិករណ៍មានសមថៈ ២ អនុវាទាធិករណ៍មានសមថៈ ៤ អាបត្ដាធិករណ៍មានសមថៈ ៣ កិច្ចាធិករណ៍មានសមថៈ១។ សមថៈទាំង៧ នេះ (ចែកទៅ) ជាសមថៈ១០ សមថៈទាំង១០(បង្រួញទៅ) ជាសមថៈ៧ ដោយអំណាចនៃវត្ថុនិងបរិយាយ ដូចចែកមកនេះ។

ចប់ បរិយាយវារៈ ជាគម្រប់៦។

[៨៩០] សួរថា សមថៈដែលទួទៅដល់វិវាទាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់វិវាទាធិករណ៍ មានប៉ុន្មាន។ សមថៈដែលទួទៅ ដល់អនុវាទាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់អនុវាទាធិករណ៍ មានប៉ុន្មាន។ សមថៈដែលទួទៅដល់អាបត្ដាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់អាបត្ដាធិករណ៍ មានប៉ុន្មាន។ សមថៈដែលទួទៅដល់កិច្ចាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់កិច្ចាធិករណ៍ មានប៉ុន្មាន។ ឆ្លើយថា សមថៈដែលទួទៅដល់វិវាទាធិករណ៍មាន២ គឺ សម្មុខាវិន័យ ១ យេភុយ្យសិកា ១។ សមថៈដែលមិនទួទៅដល់វិវាទាធិករណ៍ មាន៥ គឺ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។ សមថៈដែលទួទៅដល់អនុវាទាធិករណ៍មាន៤ គឺ សម្មុខាវិន័យ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្ស បាបិយសិកា ១។ សមថៈដែលមិនទួទៅដល់អនុវាទាធិករណ៍មាន៣ គឺ យេភុយ្យសិកា១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សមថៈ ដែលទួទៅដល់អាបត្ដាធិករណ៍មាន ៣ គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សមថៈដែលមិនទួទៅដល់អាបត្ដាធិករណ៍ មាន៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ សមថៈដែលទួទៅដល់កិច្ចាធិករណ៍ មាន ១ គឺ សម្មុខាវិន័យ សមថៈដែលមិនទួទៅ ដល់កិច្ចាធិករណ៍មាន៦ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។

ចប់​សាធារណវារៈ​ជាគម្រប់៧។

[៨៩១] សួរថា សមថៈដែលមានចំណែកត្រូវគ្នានឹងវិវាទាធិករណ៍ មានប៉ុន្មាន សមថៈ ដែលមានចំណែកផ្សេងអំពីវិវាទាធិករណ៍ មានប៉ុន្មាន។ សមថៈដែលមានចំណែកត្រូវគ្នានឹងអនុវាទាធិករណ៍ មានប៉ុន្មាន សមថៈ ដែលមានចំណែកផ្សេងអំពីអនុវាទាធិករណ៍ មានប៉ុន្មាន។ សមថៈដែល មានចំណែកត្រូវគ្នានឹងអាបត្ដាធិករណ៍ មានប៉ុន្មាន សមថៈដែលមានចំ ណែកផ្សេងអំពីអាបត្ដាធិករណ៍ មានប៉ុន្មាន។ សមថៈដែលមានចំណែក ត្រូវគ្នានឹងកិច្ចាធិករណ៍ មានប៉ុន្មាន សមថៈដែលមានចំណែកផ្សេងអំពីកិច្ចាធិករណ៍ មានប៉ុន្មាន។ ឆ្លើយថា សមថៈដែលមានចំណែកត្រូវគ្នានឹងវិវាទាធិករណ៍មាន២ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា ១។ សមថៈដែលមានចំណែកផ្សេងអំពីវិវាទាធិករណ៍មាន ៥ គឺ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ សមថៈដែលមានចំណែកត្រូវគ្នានឹងអនុវាទាធិករណ៍មាន៤ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ សមថៈ ដែលមានចំណែកផ្សេងអំពីអនុវាទាធិករណ៍ មាន ៣ គឺ យេភុយ្យសិកា ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សមថៈដែលមានចំណែកត្រូវគ្នានឹង អាបត្ដាធិករណ៍ មាន៣ គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណ វត្ថារកៈ១។ សមថៈដែលមានចំណែកផ្សេងអំពីអាបត្ដាធិករណ៍មាន ៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ សមថៈ ដែលមានចំណែកត្រូវគ្នានឹងកិច្ចាធិករណ៍ មាន១ គឺ សម្មុខាវិន័យ។ សមថៈ ដែលមានចំណែកផ្សេងអំពីកិច្ចាធិករណ៍មាន ៦ គឺ យេភុយ្យសិកា ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ ១។

ចប់ តព្ភាគិវារៈ ជាគម្រប់ ៨។

[៨៩២] សមថៈទួទៅដល់សមថៈ សមថៈមិនទួទៅដល់សមថៈ សមថៈទួទៅដល់សមថៈក៏មាន សមថៈមិនទួទៅដល់សមថៈក៏មាន។ សួរថា សមថៈដែលទួទៅដល់សមថៈក៏មាននោះ តើដូចម្ដេច សមថៈមិនទួទៅដល់សមថៈក៏មាននោះ តើដូចម្ដេច។ ឆ្លើយថា យេភុយ្យសិកាទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈទេ។ សតិវិន័យទួទៅ ដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ និងយេភុយ្យសិការទេ។ អមូឡ្ហវិន័យទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ យេភុយ្យសិកា និងសតិវិន័យទេ។ បដិញ្ញាតករណៈទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់តស្សបាបិយសិកា តិណវត្ថារកៈ យេភុយ្យសិកា សតិវិន័យ និងអមូឡ្ហវិន័យទេ។ តស្សបាបិយសិកា ទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់តិណវត្ថារកៈ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ និងបដិញ្ញាតករណៈទេ។ តិណវត្ថារកៈទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់យេភុយ្យ សិកា សតិវិន័យ អមូឡ៛វិន័យ បដិញ្ញាតករណៈ និងតស្សបាបិយសិកា ទេ។ សមថៈដែលទួទៅដល់សមថៈក៏មាន យ៉ាងនេះ សមថៈដែលមិនទួទៅដល់សមថៈក៏មាន យ៉ាងនេះ។

ចប់ វារៈនៃសមថៈដែលទួទៅដល់សមថៈ ជាគម្រប់ ៩។

[៨៩៣] សមថៈមានចំណែកត្រូវគ្នានឹងសមថៈ សមថៈមានចំណែកផ្សេងអំពីសមថៈ សមថៈមានចំណែកត្រូវគ្នានឹងសមថៈក៏មាន សមថៈមានចំណែកផ្សេងអំពីសមថៈក៏មាន។ សួរថា សមថៈដែលមានចំណែកត្រូវគ្នានឹងសមថៈក៏មាននោះ តើដូចម្ដេច សមថៈ ដែលមានចំណែកផ្សេងអំពីសមថៈក៏មាននោះ តើដូចម្ដេច។ ឆ្លើយថា យេភុយ្យសិកា មាន ចំណែកត្រូវគ្នានឹងសម្មុខាវិន័យ មានចំណែកផ្សេងអំពីសតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈ។ សតិវិន័យ មានចំណែកត្រូវគ្នានឹងសម្មុខាវិន័យ មានចំណែកផ្សេង អំពីអមូឡ្ហវិន័យ បដិញ្ញតកណៈ តស្សបាបិយសិកា តិណវត្ថារកៈ និងយេភុយ្យសិកា។ អមូឡ្ហវិន័យ មានចំណែកត្រូវគ្នានឹងសម្មុខាវិន័យ មានចំណែកផ្សេងអំពី បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ យេភុយ្យសិកា និង សតិវិន័យ។ បដិញ្ញាតករណៈ មានចំណែកត្រូវគ្នានឹងសម្មុខាវិន័យ មានចំណែកផ្សេងអំពីតស្សបាបិយសិកា តិណវត្ថារកៈ យេភុយ្យសិកា សតិវិន័យ និងអមូឡ្ហវិន័យ។ តស្សបាបិយសិកា មានចំណែកត្រូវគ្នានឹងសម្មុខាវិន័យ មានចំណែកផ្សេងអំពីតិណវត្ថារកៈ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ និងបដិញ្ញាតករណៈ។ តិណវត្ថារកៈ មានចំណែកត្រូវគ្នានឹងសម្មុខាវិន័យ មានចំណែកផ្សេងអំពីយេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ និងតស្សបាបិយសិកា។ សមថៈដែល មានចំណែកត្រូវគ្នានឹងសមថៈក៏មាន យ៉ាងនេះ សមថៈដែលមានចំណែក ផ្សេងអំពីសមថៈក៏មាន យ៉ាងនេះ។

ចប់ វារៈនៃសមថៈដែលមានចំណែកត្រូវគ្នានឹងសមថៈ ជាគម្រប់ ១០។

[៨៩៤] សមថៈ ហៅថា សម្មុខាវិន័យ សម្មុខាវិន័យ ហៅថា សមថៈវិញក៏បាន។ សមថៈ ហៅថា យេភុយ្យសិកា យេភុយ្យសិកា ហៅថាសមថៈវិញក៏បាន។ សមថៈហៅថា សតិវិន័យ សតិវិន័យហៅថា សមថៈវិញក៏បាន។ សមថៈ ហៅថាអមូឡ្ហវិន័យ អមូឡ្ហវិន័យហៅថា សមថៈវិញក៏បាន។ សមថៈ ហៅថា បដិញ្ញាតករណៈ បដិញ្ញាតករណៈ ហៅថាសមថៈវិញក៏បាន។ សមថៈ ហៅថាតស្សបាបិយសិកា តស្សបាបិយសិកា ហៅថាសមថៈវិញក៏បាន។ សមថៈ ហៅថាតិណវត្ថារកៈ តិណវត្ថារកៈ ហៅថាសមថៈវិញក៏បាន។ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈ ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯសម្មុខាវិន័យ មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតសម្មុខាវិន័យ ហៅថាសមថៈផង ហៅថាសម្មុខាវិន័យផង។ សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ និងសម្មុខាវិន័យ ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯយេ ភុយ្យសិកា មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតយេភុយ្យសិកា ហៅថាសមថៈផង ហៅថាយេភុយ្យសិកាផង។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ សម្មុខាវិន័យ និងយេភុយ្យសិកា ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯសតិវិន័យមិនហៅថា សមថៈ តែម្យ៉ាងទេ ដ្បិតសតិវិន័យ ហៅថាសមថៈផង ហៅថាសតិវិន័យផង។ បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ សម្មុខាវិន័យ យេភុយ្យសិកា និងសតិវិន័យទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯអមូឡ្ហវិន័យ មិនហៅថាសមថៈ តែម្យ៉ាងទេ ដ្បិតអមូឡ្ហវិន័យ ហៅថាសមថៈផង ហៅថាអមូឡ៛វិន័យផង។ តស្សបាបិយសិកា តិណវត្ថារកៈ សម្មុខាវិន័យ យេភុយ្យសិកា សតិវិន័យ និងអមូឡ្ហវិន័យ ទាំងនេះ ហៅថា សមថៈតែម្យ៉ាង ឯបដិញ្ញាតករណៈ មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតបដិញ្ញាតករណៈ ហៅថាសមថៈផង ហៅថាបដិញ្ញាតករណៈផង។ តិណវត្ថារកៈ សម្មុខាវិន័យ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ និងបដិញ្ញាតករណៈ ទាំងនេះ ហៅថា សមថៈ តែម្យ៉ាង ឯតស្សបាបិយសិកា មិនហៅថាសមថៈ តែម្យ៉ាងទេ ដ្បិតតស្សបាបិយសិកា ហៅថាសមថៈផង ហៅថា តស្សបាបិយសិកាផង។ សម្មុខាវិន័យ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ និងតស្សបាបិយសិកា ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯតិណវត្ថារកៈ មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតតិណវត្ថារកៈ ហៅថាសមថៈផង ហៅថាតិណវត្ថារកៈផង។

[៨៩៥] វិន័យ ហៅថាសម្មុខាវិន័យ សម្មុខាវិន័យ ហៅថាវិន័យវិញក៏បាន។ វិន័យ ហៅថាយេភុយ្យសិកា យេភុយ្យសិកា ហៅថាវិន័យវិញក៏បាន។ វិន័យហៅថាសតិវិន័យ សតិវិន័យ ហៅថាវិន័យវិញក៏បាន។ វិន័យហៅថាអមូឡ្ហវិន័យ អមូឡ្ហវិន័យ ហៅថាវិន័យវិញក៏បាន។ វិន័យ ហៅថាបដិញ្ញាតករណៈ បដិញ្ញាតករណៈ ហៅថាវិន័យវិញក៏បាន។ វិន័យ ហៅថាតស្សបាបិយសិកា តស្សបាបិយសិកា ហៅថា វិន័យវិញក៏បាន។ វិន័យហៅថាតិណវត្ថារកៈ តិណវត្ថារកៈ ហៅថា វិន័យវិញក៏បាន។

ចប់ វារៈនៃសមថៈដែលហៅថាសម្មុខាវិន័យ ជាគម្រប់ ១១។

[៨៩៦] វិន័យ ជាសម្មុខាវិន័យក៏មាន មិនមែនជាសម្មុខាវិន័យក៏មាន ព្រោះថា សម្មុខាវិន័យជាវិន័យផង ជាសម្មុខាវិន័យផង។ វិន័យជាយេភុយ្យសិកាក៏មាន មិនមែនជាយេភុយ្យសិកាក៏មាន ព្រោះថាយេភុយ្យសិកាជាវិន័យផង ជាយេភុយ្យសិកាផង។ វិន័យជាសតិវិន័យក៏មាន មិនមែនជាសតិវិន័យក៏មាន (ព្រោះថា) សតិវិន័យ ជាវិន័យផង ជា សតិវិន័យផង។ វិន័យជាអមូឡ្ហវិន័យក៏មាន មិនមែនជាអមូឡ្ហវិន័យក៏ មាន (ព្រោះថា) អមូឡ្ហវិន័យ ជាវិន័យផង ជាអមូឡ្ហវិន័យផង។ វិន័យ ជាបដិញ្ញាតករណៈក៏មាន មិនមែនជាបដិញ្ញាតករណៈក៏មាន (ព្រោះថា) បដិញ្ញាតករណៈជាវិន័យផង ជាបដិញ្ញាតករណៈផង។ វិន័យ ជាតស្សបាបិយសិកាក៏មាន មិនមែនជាតស្សបាបិយសិកាក៏មាន (ព្រោះថា) តស្សបាបិយសិកាជាវិន័យផង ជាតស្សបាបិយសិកាផង។ វិន័យ ជាតិណវត្ថារកៈក៏មាន មិនមែនជាតិណវត្ថារកៈក៏មាន (ព្រោះថា) តិណវត្ថារកៈ ជាវិន័យផង ជាតិណវត្ថារកៈផង។

ចប់ វិនយវារៈ ជាគម្រប់១២។

[៨៩៧] សួរថា សម្មុខាវិន័យ ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ យេភុយ្យសិកា ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ សតិវិន័យជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ អមូឡ្ហវិន័យ ជា កុសល ឬជាអកុសល ឬជាអព្យាកតៈ។ បដិញ្ញាតករណៈ ជាកុសល ឬ ជាអកុសល ឬជាអព្យាកតៈ។ តស្សបាបិយសិកា ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ តិណវត្ថារកៈ ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ ឆ្លើយថា សម្មុខាវិន័យ ជាកុសលក៏មាន ជាអព្យាកតៈក៏មាន សម្មុខាវិន័យ ជាអកុសលមិនមានទេ។ យេភុយ្យសិកា ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ សតិវិន័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ អមូឡ្ហវិន័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ បដិញ្ញាតកណៈ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ តស្សបាបិយសិកា ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ តិណវត្ថារកៈ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។

[៨៩៨] សួរថា វិវាទាធិករណ៍ ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ អនុវាទាធិករណ៍ ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ អាបត្ដាធិករណ៍ ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ កិច្ចាធិករណ៍ ជាកុសល ឬជាអកុសល ឬជាអព្យាកតៈ។ ឆ្លើយថា វិវាទាធិករណ៍ជា ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ អនុវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ អាបត្ដាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។ អាបត្ដាធិករណ៍ ជាកុសលមិនមានទេ។ កិច្ចាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។

ចប់ កុសលវារៈ ជាគម្រប់ ១៣។

[៨៩៩] បើអ្នកប្រាជ្ញកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបានបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកសតិវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យក សម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសតិវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ(ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ អ្នកប្រាជ្ញកំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុង អធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់)ក្នុងអធិករណ៍ នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែថាកំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) បាន ក្នុងអធិកណត់នោះដែរ តែកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។

[៩០០] បើអ្នកប្រាជ្ញកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា(ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកសតិវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា កំណត់យកសតិវិន័យ (ទៅម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ(ទៅរម្ងាប់)ក្នុងអធិករណ៍រនាះមិនបាន កំណត់ យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ (ធ្វើសម្មុខាវិន័យឱ្យជាមូល [ត្រង់កន្លែងបេយ្យាលៈនេះ ត្រូវធ្វើសម្មុខាវិន័យមុនគេ លុះចប់ហើយត្រូវនិយាយពីសតិវិន័យ រហូតដល់តិណវត្ថារកៈតទៅ។])។ បេ។ អ្នកប្រាជ្ញកំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់)បានក្នុងអធិករណ៍ណា កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់)បានក្នុងអធិករណ៍នោះដែរ តែកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន និងកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ ចប់ ចក្កបេយ្យាលៈ។ ចប់ យត្ថវារៈជាគម្រប់១៤។

[៩០១] អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកាក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកសតិវិន័យ (ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាត ករណៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបានទេ។ អធិករណ៍រម្ងាប់ដោយ សម្មុខាវិន័យ និងសតិវិន័យក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកសតិវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា កំណត់យកសតិវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិន បានកំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងអមូឡ្ហវិន័យក្នុងស័មយណា អ្នកប្រាជ្ញកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកអមូឡ្ហវិន័យ (ទៅ រម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកបដិញ្ញាតករណៈ (ទៅ រម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍ នោះមិនបានទេ។ អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ ក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) បានក្នុងអធិករណ៍ នោះដែរ តែកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបាន កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា ក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន ក៏កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ តែកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យក តស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។

ចប់ សមយវារៈ ជាគម្រប់១៥។

[៩០២] សួរថា អធិករណ៍និងសមថៈធម៌ទាំងនេះ លាយច្រឡំគ្នា ឬមិនលាយគ្នាទេ មួយទៀត លោកចែករលែកធម៌ទាំងនេះ ហើយបញ្ញត្ដឱ្យផ្សេងគ្នាបានឬទេ។ ឆ្លើយថា អធិករណ៍និងសមថៈធម៌ទាំង នេះរមែងលាយច្រឡំគ្នា មិនមែនមិនលាយគ្នាទេ តែលោកចែករលែកធម៌ ទាំងនេះចេញពីគ្នា ហើយបញ្ញត្ដឱ្យផ្សេងគ្នាបាន។ អ្នកចោទត្រូវពោល ឃាត់អ្នកឆ្លើយនោះថា អ្នកកុំនិយាយយ៉ាងនេះឡើយ អធិករណ៍និងសមថៈធម៌ទាំងនេះរមែងលាយច្រឡំគ្នា មិនមែនមិនលាយគ្នាទេ មួយទៀតលោក មិនបានចែករលែកធម៌ទាំងនេះចេញពីគ្នា ហើយបញ្ញត្ដធ្វើឱ្យផ្សេងគ្នាទេ។ ពាក្យនោះ ព្រោះហេតុដូចម្ដេច។ (ព្រោះថា) ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍ទាំង៤នេះ ហៅថា សមថៈ៧ក៏បាន ដ្បិតពួកអធិករណ៍ តែងរម្ងាប់ដោយពួកសមថៈ ពួកសមថៈ តែងរម្ងាប់ដោយពួកអធិករណ៍ (ក៏មាន) កាលបើយ៉ាងនេះ ធម៌ទាំងនេះ រមែងលាយច្រឡំគ្នា មិនមែនមិនលាយគ្នាទេ មួយទៀត លោកមិនបានចែករលែកធម៌ទាំងនេះ ហើយបញ្ញត្ដឱ្យផ្សេងគ្នាឡើយ ដូច្នេះ មិនមែនឬ។

ចប់ សំសដ្ឋវារៈ ជាគម្រប់១៦។

[៩០៣] សួរថា វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន អាបត្ដាធិករណ៍រម្ងាប់ដោយសមថៈ ប៉ុន្មាន កិច្ចាធិករណ៍ រម្ងាបដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ រម្ងាប់ដោយសមថៈ២ គឺ សម្មុខាវិន័យ ១ យេភុយ្យសិកា ១ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺ សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១ អាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ ៣ គឺ សម្មុខាវិន័យ ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១ កិច្ចាធិករណៈ រម្ងាប់ដោយសមថៈ១ គឺ សម្មុខាវិន័យ។ សួរថា វិវាទាធិករណ៍និងអនុវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍និងអនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៥ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា១។ សួរថា វិវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៤គឺ សម្មុខាវិន័យ១ យេភុយ្យសិកា ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ២ គឺ សម្មុខាវិន័យ ១ យេភុយ្យសិកា ១។ សួរថា អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៦គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ សួរថា អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺសម្មុខាវិន័យ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ សួរថា អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៣ គឺសម្មុខាវិន័យ ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៧ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោសមថៈ៥ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា ១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចា ធិករណ៍ រម្ងាប់ដោយសមថៈ៧ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។

ចប់ សម្មន្ដិវារៈ ជាគម្រប់១៧។

[៩០៤] សួរថា វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ អនុវាទាធិករណ៍។បេ។ អាបត្ដាធិករណ៍។បេ។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍រម្ងាប់ដោយសមថៈ២ គឺសម្មុខាវិន័យ១ យេភុយ្យសិកា១ មិនរម្ងាប់ដោយសមថៈ៥ គឺ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១ មិនរម្ងាប់ដោយសមថៈ៣ គឺ យេភុយ្យសិកា១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ អាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៣ គឺ សម្មុខាវិន័យ ១ បដិញ្ញាតកណៈ១ តិណវត្ថារកៈ១ មិនរម្ងាប់ដោយសមថៈ៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ១ គឺ សម្មុខាវិន័យ មិនរម្ងាប់ដោយសមថៈ៦ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ និងអនុវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងអនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៥ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១ មិនរម្ងាប់ដោយសមថៈ២ គឺ បដិញ្ញាតករណៈ ១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងអាបត្ដាធិករណ៍រម្ងាប់ដោយសមថៈ៤ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១ មិនរម្ងាប់ដោយសមថៈ៣ គឺ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ សួរថា វិវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ២ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ មិន រម្ងាប់ដោយសមថៈ៥ គឺ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។ សួរថា អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៦ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតកណៈ១ តស្សបាបិយសិកា ១ តណវត្ថារកៈ១ មិនរម្ងាប់ដោយសមថៈ១ គឺ យេភុយ្យសិកា។ សួរថា អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា១ មិនរម្ងាប់ដោយសមថៈ៣ គឺ យេភុយ្យសិកា១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សួរថា អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៣ គឺសម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១ មិនរម្ងាប់ដោយសមថៈ៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៧ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាត ករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវទាធិករណ៍ អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៥ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១ មិនរម្ងាប់ដោយសមថៈ២ គឺ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សួរថា អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៦ គឺ សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១ មិនរម្ងាប់ដោយសមថៈ១ គឺ យេភុយ្យសិកា។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៧ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។

ចប់ វារៈនៃអធិករណ៍ដែលរម្ងាប់និងមិនរម្ងាប់ ជាគម្រប់១៨។

[៩០៥] សមថៈ រម្ងាប់ដោយសមថៈ សមថៈរម្ងាប់ដោយអធិករណ៍ អធិករណ៍រម្ងាប់ដោយសមថៈ អធិករណ៍រម្ងាប់ដោយអធិករណ៍។ សមថៈ រម្ងាប់ដោយសមថៈក៏មាន សមថៈមិនរម្ងាប់ដោយសមថៈក៏មាន សមថៈ រម្ងាប់ដោយអធិករណ៍ក៏មាន សមថៈមិនរម្ងាប់ដោយអធិករណ៍ក៏មាន អធិករណ៍ រម្ងាប់ដោយសមថៈក៏មាន អធិករណ៍ មិនរម្ងាប់ដោយសមថៈក៏មាន អធិករណ៍ រម្ងាប់ដោយអធិករណ៍ក៏មាន អធិករណ៍មិនរម្ងាប់ ដោយអធិករណ៍ក៏មាន។

[៩០៦] សួរថា សមថៈរម្ងាប់ដោយសមថៈក៏មាន នោះតើដូចម្ដេច សមថៈមិនរម្ងាប់ដោយសមថៈក៏មាន តើដូចម្ដេច។ ឆ្លើយថា យេភុយ្យសិកា រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយសតិវិន័យ មិនរម្ងាប់ដោយអមូឡ្ហវិន័យ មិនរម្ងាប់ដោយបដិញ្ញាតករណៈ មិនរម្ងាប់ដោយតស្សបាបិយសិកា មិនរម្ងាប់ដោយតិណវត្ថារកៈទេ។ សតិវិន័យ រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយអមូឡ្ហវិន័យ មិនរម្ងាប់ដោយបដិញ្ញតករណៈ មិនរម្ងាប់ដោយតស្សបាបិយសិកា មិនរម្ងាប់ដោយតិណវត្ថារកៈ មិនរម្ងាប់ដោយយេភុយ្យសិកាទេ។ អមូឡ្ហវិន័យ រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយបដិញ្ញាតករណៈ មិនរម្ងាប់ដោយតស្សបាបិយសិកា មិនរម្ងាប់ដោយតិណវត្ថារកៈ មិនរម្ងាប់ដោយយេភុយ្យសិកា មិនរម្ងាប់ដោយសតិវិន័យ។ បដិញ្ញាតករណៈ រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយតស្សបាបិយសិកា មិនរម្ងាប់ដោយតិណវត្ថារកៈ មិនរម្ងាប់ដោយយេភុយ្យសិកា មិនរម្ងាប់ដោយសតិវិន័យ មិនរម្ងាប់ដោយអមូឡ្ហវិន័យទេ។ តស្សបាបិយសិកា រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយតិណវត្ថារកៈ មិនរម្ងាប់ដោយយេភុយ្យសិកា មិនរម្ងាប់ដោយសតិវិន័យ មិនរម្ងាប់ ដោយអមូឡ្ហវិន័យ មិនរម្ងាប់ដោយបដិញ្ញាតករណៈទេ។ តិណវត្ថារកៈ រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយយេភុយ្យសិកា មិនរម្ងាប់ដោយសតិវិន័យ មិនរម្ងាប់ដោយអមូឡ្ហវិន័យ មិនរម្ងាប់ដោយបដិញ្ញាតករណៈ មិនរម្ងាប់ដោយតស្សបាបិយសិកាទេ។ សមថៈរម្ងាប់ដោយសមថៈក៏មាន នោះ ដូចពោលមកយ៉ាងនេះ សមថៈមិនរម្ងាប់ដោយសមថៈក៏មាន ដូច ពោលមកយ៉ាងនេះ។

[៩០៧] សួរថា សមថៈរម្ងាប់ដោយអធិករណ៍ក៏មាន នោះ តើដូចម្ដេច សមថៈមិនរម្ងាប់ដោយអធិករណ៍ក៏មាន តើដូចម្ដេច។ ឆ្លើយថា សម្មុខាវិន័យ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ យេភុយ្យសិកា មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ សតិវិន័យ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អមូឡ្ហវិន័យ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ បដិញ្ញាតករណៈ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ តស្សបាបិយសិកា មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចារធិករណ៍ (តែម្យ៉ាង)។ តិណវត្ថារកៈ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ សមថៈរម្ងាប់ដោយអធិករណ៍ក៏មាន ដូចពោលមកយ៉ាងនេះ សមថៈមិនរម្ងាប់ដោយអធិករណ៍ក៏មាន ដូចពោលមកយ៉ាងនេះ។

[៩០៨] សួរថា អធិករណ៍រម្ងាប់ដោយសមថៈក៏មាន នោះ តើដូចម្ដេច អធិករណ៍មិនរម្ងាប់ដោយសមថៈក៏មាន តើដូចម្ដេច។ ឆ្លើយថា វិវាទាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកា មិនរម្ងាប់ដោយសតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈទេ។ អនុវាទាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ សតិវិន័យ អមូឡ្ហវិន័យ និងតស្សបាបិយសិកា មិនរម្ងាប់ដោយយេភុយ្យសិកា បដិញ្ញាតករណៈ និងតិណវត្ថារកៈទេ។ អាបត្ដាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ បដិញ្ញាតករណៈ និងតិណវត្ថារកៈ មិនរម្ងាប់ដោយយេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ និងតស្សបាបិយសិកាទេ។ កិច្ចាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយយេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈទេ។ អធិករណ៍ រម្ងាប់ដោយសមថៈក៏មាន ដូចពោលមកយ៉ាងនេះ អធិករណ៍ មិនរម្ងាប់ដោយសមថៈក៏មាន ដូចពោលមកយ៉ាងនេះ។

[៩០៩] សួរថា អធិករណ៍ រម្ងាប់ដោយអធិករណ៍ក៏មាននោះ តើដូចម្ដេច អធិករណ៍ មិនរម្ងាប់ដោយអធិករណ៍ក៏មាន តើដូចម្ដេច។ ឆ្លើយថា វិវាទាធិករណ៍ មិនរម្ងាប់ដោយវិវទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អនុវាទាធិករណ៍ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អាបត្ដាធិករណ៍ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ កិច្ចាធិករណ៍ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អធិករណ៍រម្ងាប់ ដោយអធិករណ៍ក៏មាន ដូចពោលមកយ៉ាងនេះ អធិករណ៍មិនរម្ងាប់ ដោយអធិករណ៍ក៏មាន ដូចពោលមកយ៉ាងនេះ។

[៩១០] សមថៈទាំង៦ និងអធិករណ៍ទាំង ៤ តែងរម្ងាប់ដោយសម្មុខាវិន័យ តែសម្មុខាវិន័យ មិនបានរម្ងាប់ដោយសមថៈ ឬអធិករណ៍ណាមួយទេ។

ចប់ សមថាធិករណវារៈ ជាគម្រប់១៩។

[៩១១] សួរថា បណ្ដាអធិករណ៍ទាំង៤ វិវាទាធិករណ៍ ញ៉ាំងអធិករណ៍ណាឱ្យតាំងឡើង។ ឆ្លើយថា បណ្ដាអធិករណ៍ទាំង៤ វិវាទាធិករណ៍ មិនបានញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង៤ តែងកើតឡើង ព្រោះវិវាទាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) ភិក្ខុទាំង ឡាយ ក្នុងសាសនានេះជជែកគ្នាថា (នេះ) ជាធម៌ក្ដី ថាមិនមែនជាធម៌ក្ដី ថា ជាវិន័យក្ដី ថាមិនមែនជាវិន័យក្ដី ថាជាភាសិត ដែលព្រះតថាគតទ្រង់ពោលហើយក្ដី ថាមិនមែនជាភាសិត ដែលព្រះតថាគតទ្រង់ពោលហើយក្ដី ថាជាកិច្ចវត្ត ដែលព្រះតថាគតធ្លាប់សន្សំហើយក្ដី ថាជាកិច្ចវត្ត ដែលព្រះតថាគត មិនធ្លាប់សន្សំហើយក្ដី ថាជាសិក្ខាបទដែលព្រះតថាគត ទ្រង់បញ្ញត្ដហើយក្ដី ជាសិក្ខាបទដែលព្រះតថាគត មិនបានបញ្ញត្ដហើយក្ដី ថាជាអាបត្ដិក្ដី ជាអនាបត្ដិក្ដី ថាជាលហុកាបត្ដិក្ដី ជាគរុកាបត្ដិក្ដី ថាជាសាវសេសាបត្ដិក្ដី ជាអនវសេសាបត្ដិក្ដី ថាជាទុដ្ឋុល្លាបត្ដិក្ដី ជាអទុដ្ឋុល្លាបត្ដិក្ដី សេចក្ដីប្រកួតប្រកាន់ ជម្លោះ ប្រកាន់ខុស ទាស់ទែង ជជែកផ្សេងៗ និយាយទីទៃពីគ្នា (មិនមូលមាត់គ្នា) និយាយពាក្យសត្រូវដល់គ្នា និងសេចក្ដីចង្អៀតចង្អល់ណា ក្នុងហេតុទាំងនោះ ហេតុមានសេចក្ដីប្រកួតប្រកាន់គ្នាជាដើមនេះ ហៅថាវិវាទាធិករណ៍។ (បើ) សង្ឃគ្រាន់តែជជែក ព្រោះវិវាទាធិករណ៍ ហៅថាវិវាទាធិករណ៍។ កាលបើសង្ឃជជែក ទាំងចោទផង ហៅថាអនុវាទាធិករណ៍។ កាលបើសង្ឃចោទ ត្រូវអាបត្ដិខ្លួនឯង ហៅថាអាបត្ដាធិករណ៍។ សង្ឃធ្វើកម្ម ចំពោះអាបត្ដិដែលត្រូវនោះ ហៅថាកិច្ចាធិករណ៍។ អធិករណ៍ទាំង៤ តែងកើតឡើង ព្រោះវិវាទាធិករណ៍ជាបច្ច័យ ដូចពោលមកយ៉ាងនេះ។

[៩១២] សួរថា បណ្ដាអធិករណ៍ទាំង៤ អនុវាទាធិករណ៍ ញ៉ាំង អធិករណ៍ណាឱ្យតាំងឡើង។ បណ្ដាអធិករណ៍ទាំង៤ អនុវាទាធិករណ៍ មិនបានញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង៤ តែងកើតឡើង ព្រោះអនុវាទាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ចោទប្រកាន់ភិក្ខុផងគ្នាដោយសីលវិបត្ដិក្ដី ដោយអាចារវិបត្ដិក្ដី ដោយទិដ្ឋិវិបត្ដិក្ដី ដោយអាជីវវិបត្ដិក្ដី ការចោទប្រកាន់ ការពោលដេញដោលគ្នា ការជជែកតវ៉ា ការពោលបង្កាច់ ការពោលបង្ខូច ការខំពោលបង្វែង ការបន្ថែមកម្លាំងឱ្យ ណានីមួយ ក្នុងវិបត្ដិទាំងនោះ ហេតុមានពោលចោទជាដើមទាំងនេះ ហៅថា អនុវាទាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអនុវាទាធិករណ៍ ហៅថា អនុវាទាធិករណ៍។ កាលបើសង្ឃ ជជែកទាំងចោទប្រកាន់ផង ហៅថា អនុវាទាធិករណ៍។ កាលបើសង្ឃ ចោទប្រកាន់ ត្រូវអាបត្ដិ (ខ្លួនឯង) ហៅថា អាបត្ដាធិករណ៍។ សង្ឃធ្វើកម្មចំពោះអាបត្ដិដែលត្រូវនោះ ហៅថា អាបត្ដាធិករណ៍។ អធិករណ៍ទាំង៤ តែងកើតឡើង ព្រោះអនុវាទាធិករណ៍ជាបច្ច័យ ដូចពោលមក យ៉ាងនេះ។

[៩១៣] បណ្ដាអធិករណ៍ទាំង ៤ អាបត្ដាធិករណ៍ញ៉ាំងអធិករណ៍ណាឱ្យតាំងឡើង។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដាធិករណ៍ មិនបាន ញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង ៤ តែងកើត ឡើង ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) កងនៃអាបត្ដិទាំង ៥ ហៅថា អាបត្ដាធិករណ៍ កងនៃអាបត្ដិទាំង ៧ ក៏ហៅថា អាបត្ដាធិករណ៍ដែរ ប្រជុំកងនៃអាបត្ដិទាំង ២ ពួកនេះ ហៅថា អាបត្ដាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអាបត្ដាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលបើសង្ឃជជែក ទាំងចោទប្រកាន់ផង ហៅថា អនុវាទាធិករណ៍។ កាលបើសង្ឃចោទ ត្រូវអាបត្ដិ (ខ្លួនឯង) ហៅថា អាបត្ដាធិករណ៍។ សង្ឃធ្វើកម្ម ចំពោះអាបត្ដិដែលត្រូវនោះ ហៅថា កិច្ចាធិករណ៍។ អធិករណ៍ទាំង៤ តែងកើតឡើង ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ ដូចពោលមកយ៉ាងនេះ។

[៩១៤] សួរថា បណ្ដាអធិករណ៍ទាំង៤ កិច្ចាធិករណ៍ ញ៉ាំងអធិករណ៍ណាឱ្យតាំងឡើង។ បណ្ដាអធិករណ៍ទាំង៤ កិច្ចាធិករណ៍ មិនបានញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង ៤ តែងតាំងឡើង ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) កិច្ច ការនិងកម្មណាដែលសង្ឃត្រូវធ្វើ គឺ អបលោកនកម្ម ញ្ញត្ដិកម្ម ញ្ញត្ដិ ទុតិយកម្ម ញត្ដិចតុត្ថកម្ម កម្មដែលសង្ឃត្រូវធ្វើទាំងនេះ ហៅថា កិច្ចាធិករណ៍។ សង្ឃជជែកគ្នា ព្រោះកិច្ចាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលបើសង្ឃជជែក ទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលបើសង្ឃចោទ ត្រូវអាបត្ដិ (ខ្លួនឯង) ហៅថា អាបត្ដាធិករណ៍។ សង្ឃធ្វើកម្មចំពោះអាបត្ដិដែលត្រូវនោះ ហៅថា កិច្ចាធិករណ៍។ អធិករណ៍ទាំង៤ តែងកើតឡើង ព្រោះកិច្ចាធិករណ៍ជាបច្ច័យ ដូចពោលមក យ៉ាងនេះ។

ចប់ សមុដ្ឋាបេតិវារៈ ជាគម្រប់២០។

[៩១៥] សួរថា បណ្ដាអធិករណ៍ទាំង៤ វិវាទាធិករណ៍ រួមចូលនឹងអធិករណ៍ណា អាស្រ័យនឹងអធិករណ៍ណា រាប់បញ្ចូលក្នុងអធិករណ៍ណា សង្គ្រោះដោយអធិករណ៍ណា។ បណ្ដាអធិករណ៍ទាំង៤ អនុវាទាធិករណ៍ រួមចូលនឹងអធិករណ៍ណា អាស្រ័យនឹងអធិករណ៍ណា រាប់បញ្ចូលក្នុងអធិករណ៍ណា សង្គ្រោះដោយអធិករណ៍ណា។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដាធិករណ៍ រួមចូលនឹងអធិករណ៍ណា អាស្រ័យនឹងអធិករណ៍ណា រាប់បញ្ចូលក្នុងអធិករណ៍ណា សង្គ្រោះដោយអធិករណ៍ណា។ បណ្ដាអធិករណ៍ទាំង៤ កិច្ចាធិករណ៍ រួមចូលនឹងអធិករណ៍ណា អាស្រ័យនឹងអធិករណ៍ណា រាប់បញ្ចូលក្នុងអធិករណ៍ណា សង្គ្រោះដោយអធិករណ៍ណា។ ឆ្លើយថា បណ្ដាអធិករណ៍ទាំង៤ វិវាទាធិករណ៍ រួមចូលនឹងវិវាទាធិករណ៍ អាស្រ័យនឹងវិវាទាធិករណ៍ រាប់បញ្ចូលក្នុងវិវាទាធិករណ៍ សង្គ្រោះដោយវិវាទាធិករណ៍។ បណ្ដាអធិករណ៍ទាំង៤ អនុវាទាធិករណ៍ រួមចូលនឹងអនុវាទាធិករណ៍ អាស្រ័យនឹងអនុវាទាធិករណ៍ រាប់ញ្ចូលក្នុងអនុវាទាធិករណ៍ សង្គ្រេះដោយអនុវាទាធិករណ៍។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដាធិករណ៍ រួមចូលនឹងអាបត្ដាធិករណ៍ អាស្រ័យនឹងអាបត្ដាធិករណ៍ រាប់បញ្ចូលក្នុងអាបត្ដាធិករណ៍ សង្គ្រោះដោយអាបត្ដាធិករណ៍។ បណ្ដាអធិករណ៍ទាំង៤ កិច្ចាធិករណ៍ រួមចូលនឹងកិច្ចាធិករណ៍ អាស្រ័យនឹងកិច្ចាធិករណ៍ រាប់បញ្ចូលក្នុងកិច្ចាធិករណ៍ សង្គ្រោះដោយកិច្ចាធិករណ៍។

[៩១៦] សួរថា បណ្ដាសមថៈទាំង៧ វិវាទាធិករណ៍ រួមចូលនឹងសមថៈប៉ុន្មាន អាស្រ័យនឹងសមថៈប៉ុន្មាន រាប់បញ្ចូលក្នុងសមថៈប៉ុន្មាន សង្គ្រោះដោយសមថៈប៉ុន្មាន រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អនុវាទាធិករណ៍។បេ។ អាបត្ដាធិករណ៍។បេ។ បណ្ដា សមថៈទាំង៧ កិច្ចាធិករណ៍ រួមចូលនឹងសមថៈប៉ុន្មាន អាស្រ័យនឹងសមថៈប៉ុន្មាន រាប់បញ្ចូលក្នុងសមថៈប៉ុន្មាន សង្គ្រោះដោយសមថៈប៉ុន្មាន រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា បណ្ដាសមថៈទាំង៧ វិវាទាធិករណ៍ រួមចូលនឹងសមថៈ២ អាស្រ័យនឹងសមថៈ២ រាប់បញ្ចូលក្នុងសមថៈ ២ សង្គ្រោះដោយសមថៈ ២ រម្ងាប់ដោយសមថៈ ២ គឺសម្មុខាវិន័យ១ យេភុយ្យសិកា១។ បណ្ដាសមថៈទាំង៧ អនុវាទាធិករណ៍ រួមចូលនឹងសមថៈ ៤ អាស្រ័យ នឹងសមថៈ ៤ រាប់បញ្ចូលក្នុងសមថៈ៤ សង្គ្រោះដោយសមថៈ៤ រម្ងាប់ដោយសមថៈ ៤ គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ បណ្ដាសមថៈទាំង ៧ អាបត្ដាធិករណ៍ រួមចូលនឹងសមថៈ ៣ អាស្រ័យនឹងសមថៈ៣ រាប់បញ្ចូលក្នុងសមថៈ ៣ សង្គ្រោះដោយសមថៈ ៣ រម្ងាប់ដោយសមថៈ៣ គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ បណ្ដាសមថៈទាំង៧ កិច្ចាធិករណ៍ រួមចូលនឹងសមថៈ១ អាស្រ័យនឹងសមថៈ១ រាប់បញ្ចូលក្នុងសមថៈ១ សង្គ្រោះដោយសមថៈ១ រម្ងាប់ដោយសមថៈ១ គឺ សម្មុខាវិន័យ។

ចប់ សមថភេទ។

ឧទ្ទានគឺ បញ្ជីរឿងនៃវីសតិវារៈនោះ ដូច្នេះ

[៩១៧] និយាយអំពីអធិករណប្បច្ចយវារៈ១ បរិយាយវារៈ១ សាធារណវារៈ១ តព្ភាគិយវារៈ១ សមថាសមថសាធារណវារៈ១ សមថាសមថតព្ភាគិយវារៈ១ សមថសម្មុខាវិនយវារៈ១ វិនយវារៈ១ កុសលវារៈ១ យត្ថវារៈ១ សមយវារៈ១ សំសដ្ឋវារៈ១ សម្មតិវារៈ១ សម្មន្ដិនសម្មន្ដិវារៈ១ សមថាធិករណវារៈ១ សម្មុដ្ឋាបេតិវារៈ១ ភជន្ដិវារៈ១។

ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ