សមុទ្របូហៃ
Appearance
សមុទ្របូហៃ | |
ផ្ទៃទឹក | ៧៨ ០០០គ.ម២ |
---|---|
ប្រភេទ | ឈូងសមុទ្រ |
ទីតាំង | សមុទ្រលឿង មហាសមុទ្រប៉ាស៊ីហ្វិក |
ប្រទេសជាប់ជុំវិញ | ចិន |
អនុតំបន់ទឹក | ឆកសមុទ្របូហៃ ឆកសមុទ្រឡៃចូ ឆកសមុទ្រលាវតុង |
សមុទ្របូហៃ (ជាភាសាអង់គ្លេស៖ Bohai Sea , ជាភាសាចិន៖ 渤海) ជាឈូងសមុទ្រខាងក្នុងបំផុតរបស់សមុទ្រលឿង។ នៅខាងត្បូងវាជាប់នឹងឧបទ្វីបសានតុង ចំនែកនៅខាងកើតវាជាប់នឹងឧបទ្វីបលាវតុង ដែលខណ្ឌចែកសមុទ្របូហៃនឹងឆកសមុទ្រកូរ៉េ។ ដោយហេតុតែវាជាសមុទ្រដែលនៅជិតជាងគេទៅនឹងទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិន វាបានក្លាយជាផ្លូវទឹកដែលមានសកម្មភាពមមាញឹកមួយរបស់ពិភពលោក។ សមុទ្របូហៃតភ្ជាប់ទៅសមុទ្រលឿងតាមច្រកបូហៃ។ នាពេលថ្មីៗនេះ គេបានរកឃើញមានរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិនៅក្រោមបាតសមុទ្រនេះផងដែរ។