សម្ដេចប៉ាបហ្វ្រង់ស័រ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សម្ដេចប៉ាបហ្វ្រង់សូ័រ)
រូបសម្ដេចប៉ាបហ្វ្រង់ស្វរ័ថ្ងៃកំនើត
ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ១៩៦៩ ទីកន្លែងកំនើត នៅប៉ឺសនុស អារេស អាចេនធីណា មុខងារ អ្នកដឹកនាំក្នុងសាសនាគ្រឺះឬជាសម្ដេចប៉ាប

សម្ដេចប៉ាបហ្វ្រង់សូ័រ(មកពីពាក្យឡាទីនគឺហ្វ្រង់ស៊ីស៊ីស)គឺជាសម្ដេចប៉ាបទី២៦៦ នៃព្រះសហគមន៍កាតូលិក ហើយព្រះអង្គប្រសូតនៅថ្ងៃទី១៧ខែធ្នូឆ្នាំ១៩៣៦ហើយព្រះនាមបានក្លាយជាសម្ដេចប៉ាបនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៣​ក្រោយការបោះឆ្នោតនាថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៣ ។មុនពេលព្រះអង្គក្លាយទៅជាសម្ដេចប៉ាបព្រះអង្គបានដឹកនាំសង្គមព្រះយេស៊ូនៅក្នុងឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៩។និងនៅឆ្នាំ១៩៩៨ទ្រង់បានក្លាយជាប្រធានអ្នកបួសនៅប៊ីនុស អ៊ារេស។ ព្រះនាមប្រសូតរបស់សម្ដេចប៉ាបជា លោកហួរហេ ម៉ារីអូ បេរគូយ្លីអូ តែសម្តេចប៉ាបបានជ្រើសរើស ព្រះនាមហ្រ្វង់សូ័រ សំរាប់គោរព សន្តហ្រ្វង់សូ័រពីអាសីសី ជាសន្តមួយអង្គមានន័យសុភាព និងការស្ដាប់់ឳវាទព្រះជាម្ចាស់

សម្តេចប៉ាបហ្រ្វង់សូ័រជាសម្ដេចប៉ាបទីមួយមកពីក្រុមបួសសហជីវិនព្រះយេស៊ូនៅប្រវត្តិសាសព្រះសហគមន៍កាតូលិក និងជាសម្តេចប៉ាបទីមួយដែលមិនជាតិអីរ៉ុបនៅជាងមួយពាន់ឆ្នាំ (សម្ដេចប៉ាបជនជាតិអាហ្សង់ទីន)។