សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន

ពីវិគីភីឌា
សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន
អ្នកម៉ែនាងបែ៉ន
Ang Mei, Queen of Cambodia.jpeg
ព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងបែ៉ន)

សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងបែ៉ន) (លាវ: ສົມເດັດພະປິໂຍ ພະບຮມຊາຕຶກສັດຕີຍ ແມ່ນາງແປ້ນ , អង់គ្លេស: preah PiYo preah ChatKasattree (Pen) , ថៃ: พระปิโยพระบรมท้าวธิดา,พระปิโยพระบรมชาติกระษัตรี ) + សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាទ្រង់៖

- ប្រសូត៖ឆ្នាំវកសំរិទ្ធិស័កព្រះពុទ្ធសករាជ២៣៥៦ត្រូវនឹងឆ្នាំបារាំង១៨១៣

- បិតា៖លោកអគ្គសុភាធិបតីចាងហ្វាងក្រសួងយុត្តិធម៌

- មាតា៖...?

- មានព្រះរៀមព្រះអនុជរួមព្រះឧទរចំនួន៣អង្គ៖

១.សម្តេចព្រះបិយោព្រះបរមទេវធីតាអ្នកម៉ែនាងពៅ( ជាមហេសីព្រះបាទអង្គដួង)

២. សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន

៣.សម្តេចព្រះបិយោព្រះបរមអច្ឆរាអក្សរអ្នកម៉ែនាងពៅឬពូ? ( មាតាហ្លួងស៊ីសុវត្ថិ)

- ព្រះស្វាមី៖សម្ដេចព្រះហរិរក្សរាមាធិបតីព្រះអង្គដួងអភិសេកឆ្នាំបារាំង១៨៣៣។

- ព្រះអង្គមានព្រះរាជបុត្រាព្រះរាជបុត្រី៣ព្រះអង្គ៖

១. ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមអតីតព្រះចៅក្រុងកម្ពុជាធិបតី( ប្រសូតគ.ស. ១៨៣៤)

២. សម្ដេចព្រះអង្គម្ចាស់ក្សត្រីយ៍អង្គដួងចង្កុលណី( ជាព្រះជាយាហ្លួងស៊ីសុវត្ថិ) ប្រសូតគ.ស. ១៨៣៦

៣. សម្ដេចព្រះអង្គម្ចាស់ក្សត្រីយ៍អង្គដួងកេសរណី( ប្រសូតគ.ស. ១៨៤០) ។

- នៅថ្ងៃអង្គារទី០៧ខែមិនាឆ្នាំមមែសប្តស័កព.ស. ២៣៩១ឆ្នាំបារាំង១៨៤៨ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារតែងតាំងតំឡើងព្រះឋានៈពីទី« អ្នកម្នាង» ទៅជាទី« សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន» ។

- ក្រោយមកទៀតហ្លួងប្រទានព្រះឋានៈឲ្យឡើងជាទី« សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាអ្នកម៉ែនាងប៉ែន» ។

- ព្រះអង្គទ្រង់សោយព្រះពិរាល័យនៅថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំមមីចត្វាស័កព.ស. ២៤៣៨ត្រូវនឹងគ.ស. ១៨៩៥ក្នុងព្រះជន្មាយុ៨២ព្រះវស្សានាព្រះបរមរាជវាំងក្រុងឧត្តុង្គមានជ័យ។ព្រះបរមសពត្រូវបានដង្ហែមកថ្វាយព្រះភ្លើងនៅវាលព្រះមេរុរាជខាងជើងព្រះបរមរាជវាំងរាជធានីចតុម្មុខមង្គលក្រុងភ្នំពេញ។

- ព្រះបរមឆាយាល័ក្ខណ៍នេះថតឆ្នាំឆ្លូវព្រះពុទ្ធសាសនារំលងបាន  ២៤០៩ត្រូវនឹងឆ្នាំបារាំង១៨៦៦ដោយÉmile Gsell ។

- ប្រភព៖Royalark.net

                Luminous-Lint.com

@រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ៖Colorise & Old Photos of Cambodia

By: Leak NCee

មើលផងដែរ[កែប្រែ]